ភ្នំពេញ៖ នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីលោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB ក្រុមការងារធនាគារ ARDB បានចូលរួមសិក្ខាសាលាស្តីពីការបូកសរុបសមិទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់អង្គភាពអនុវត្តគម្រោងនៃសមាសភាគទី១-PIU1 ក្នុងគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP)។ សិក្ខាសាលានេះ មានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពី លោកបណ្ឌិត ម៉ី វ៉ាន់...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ក្រុមប្រឹក្សាគាំទ្រដោយរដ្ឋាភិបាលដ៏ធំមួយក្រុមបានព្រមានថា អ៊ីស្រាអែលគួរតែត្រៀមខ្លួនសម្រាប់ការប៉ះទង្គិចដែលអាចកើតមានឡើងជាមួយនឹងប្រទេសតួគីជុំវិញការគាំទ្ររបស់ក្រុងអង់ការ៉ាសម្រាប់ក្រុមសកម្មប្រយុទ្ធនានាដែលនៅក្នុងប្រទេសស៊ីរី។ កាលពីថ្ងៃចន្ទកន្លងមកនេះ គណៈកម្មាការ Nagel ដែលត្រូវបានបង្កើតឡើងក្នុងខែសីហា ឆ្នាំ២០២៤ដោយរដ្ឋាភិបាលអ៊ីស្រាអែល ដើម្បីផ្តល់យោបល់លើបញ្ហាសន្តិសុខ បានផ្តល់របាយការណ៍ទូលំទូលាយមួយនេះដែលស្តីពីជំហរសន្តិសុខរបស់រដ្ឋជ្វីហ្វ។ ក្រុមនេះត្រូវបានដឹកនាំដោយសាស្រ្តាចារ្យ Jacob Nagel អតីតប្រធានក្រុមប្រឹក្សាសន្តិសុខជាតិ និងជាអតីតទីប្រឹក្សាសន្តិសុខជាតិរបស់នាយករដ្ឋមន្ត្រី Benjamin Netanyahu ។ របាយការណ៍នេះបានគូសបញ្ជាក់ពីអ្វីដែលខ្លួនមើលឃើញថាជាមហិច្ឆតារបស់ទីក្រុងអង់ការ៉ាក្នុងការស្ដារឡើងវិញនូវឥទ្ធិពលនៃសម័យអូតូម៉ង់ Ottoman នៅមជ្ឈិមបូព៌ា...
ភ្នំពេញ ៖ បើធៀបនឹងរយៈពេលពេញមួយឆ្នាំ២០២៣ ករណីគ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០២៤ រួមទាំងករណីអ្នកស្លាប់ និងរងរបួស សុទ្ធតែបានថយចុះទាំងអស់។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ លោកបណ្ឌិត បានឱ្យដឹងថា នៅឆ្នាំ២០២៤ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបានកើតឡើង ២.៨៤៤លើក ធៀបនឹងឆ្នាំ២០២៣ មាន៣.៣១៧លើក ថយចុះដល់ទៅ៤៧៣ករណី ខណៈអ្នកស្លាប់ថយចុះ៨១នាក់ និងរបួសធ្ងន់បានថយចុះ២.២៧៣នាក់ ដែលលទ្ធផលនេះ...
ភ្នំពេញ៖ អគ្គលេខាធិការរងនៃសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) លោក កាំង ម៉ូនីកា បានលើកឡើងថា ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៥ រួមបញ្ចូលទាំងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតដែលបងប្អូនកម្មករនិយោជិតនៅកម្ពុជាទទួលបានប្រចាំខែ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការទ្រទ្រង់ជីវភាព និងជាប្រភពចំណូលថ្មីបន្ថែមមួយកំរិតទៀតសម្រាប់គ្រួសាររបស់ពួកគាត់។ អគ្គលេខាធិការរងនៃសមាគម TAFTAC រូបនេះ...
ភ្នំពេញ៖ បន្ទាប់ពីភ្ញៀវទេសចរអន្តរជាតិ ក្នុងឆ្នាំ២០២៤ មានការកើនឡើងប្រមាណ ២២,៩% ធៀបនឹងឆ្នាំ២០២៣ លោកស្រី ហ៊ុន ដានី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ការកើនឡើងនេះ សបញ្ជាក់បានថា ប្រទេសកម្ពុជា គឺជាប្រទេសដែលមានសុខសន្តិភាព ស្ថិរភាពនយោបាយ ធ្វើឲ្យភ្ញៀវទេសចរអន្តរជាតិ ពីគ្រប់ទិសទីមកលេងកម្ពុជា ប្រកបដោយភាពកក់ក្តៅ សុវត្ថិភាព ផាសុកភាព...
ភ្នំពេញ ៖ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា ការគ្រប់គ្រងសំណល់រឹង សំរាមនិងសំណល់ប្លាស្ទិក ចាំបាច់ត្រូវចាប់ ផ្តើមទាំងអស់គ្នា ដើម្បីសោភ័ណភាពផ្ទះយើងស្អាត ការរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយចីរភាព។ ការលើកឡើងរបស់ លោក អនុរដ្ឋលេខាធិការ នាឱកាសអញ្ជើញចូលរួម ជាមួយថ្នាក់ដឹកនាំ និងមន្រ្តី នាយកដ្ឋានគ្រប់គ្រងសំណល់គ្រោះថ្នាក់ មន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង សហការជាមួយរដ្ឋបាលស្រុកទឹកផុស...
យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹបយក្សអ៊ីតាលី AC Milan បានព្រមានក្លឹបបិសាចក្រហម Man UTD ខ្លួននឹងមិនចំណាយលុយទាំងអស់ ទៅលើកុងត្រារបស់កីឡាករខ្សែប្រយុទ្ធ Marcus Rashford ឡើយប្រសិនបើក្លឹបអង់គ្លេសនេះ នឹងផ្តល់ត្រឹមកុងត្រាខ្វីជើង។ មកទល់ពេលនេះក្លឹប AC Milan នៅកំពុងបន្តពិភាក្សាជាមួយនឹងបិសាចក្រហម Man UTD នៅឡើយអំពីលទ្ធភាពនៃការផ្ទេរកីឡាករ...
បរទេស៖ ភ្លើងឆេះព្រៃដែលកំពុងឆេះនៅក្នុង និងជុំវិញទីក្រុង Los Angeles សហរដ្ឋអាមេរិក បានឆេះផ្ទះរបស់តារាល្បីៗជាច្រើន និងបានបង្ខំឱ្យតារាល្បីទាំងនោះរួមទាំង Mark Hamill, Mandy Moore និង James Woods ឱ្យជម្លៀសចេញផងដែរ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា...
ភ្នំពេញ ៖ អ្នកនាំពាក្យស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានផ្ញើសាររំលឹកថា សមត្ថកិច្ចនឹងបន្តតាមដាន ត្រួតពិនិត្យតាមបណ្តាសាលារៀនចំពោះសិស្សានុសិស្សដែលយកដាក់ដាវ កាំបិត ជាប់ខ្លួន តាមកាបូប តាមម៉ូតូ ដោយខុសច្បាប់ ហើយបើសិនសមត្ថកិច្ចរកឃើញ នឹងមានបញ្ហាប្រឈមតាមផ្លូវច្បាប់ ដូច្នេះអាណាព្យាបាលត្រូវត្រួតពិនិត្យលើកូនៗរបស់ខ្លួន។ លោក សំ វិច្ឆិកាបានមានប្រសាសន៍នាថ្ងៃ៩ មករា...
បរទេស៖ ប្រភពបានប្រាប់ RT ថា រថក្រោះត្រូវបានដាក់ពង្រាយកាលពីយប់ថ្ងៃពុធទៅកាន់ដងផ្លូវនៃរដ្ឋធានី N’Djamena របស់ប្រទេសឆាដ ហើយការបាញ់កាំភ្លើងធុនធ្ងន់អាចត្រូវបានគេលឺនៅកណ្តាលទីក្រុង ខណៈដែលវិមានប្រធានាធិបតីត្រូវបានគេរាយការណ៍ថា បានរងការវាយប្រហារដោយពួកសកម្មប្រយុទ្ធដែលមិនស្គាល់អត្តសញ្ញាណ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានទៅបំពេញទស្សនកិច្ចនៅទីក្រុង N’Djamena...