ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងបរិស្ថាន» និងមានវត្តមានចូលរួមដោយ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងទាំង២ជាច្រើនរូប។ លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា ក្រោយពីក្រសួង បានធ្វើការវិភាគ...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២៥ នេះ បានអញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងាប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងាបន្តសម្រាប់ឆ្នាំ២០២៥ ។ ពិធីនេះធ្វើឡើងនៅសាលសន្និសីទសាលាខេត្តកំពង់ចាម ដោយមានការចូលរួមស្ថាប័ន មន្ទីរអង្គភាព អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធសរុបប្រមាណជា ៧០០ នាក់។ ក្នុងឱកាសនោះអភិបាល ខេត្តកំពង់ចាម...
កំពង់ស្ពឺ៖ លោក រស់ សុខ ប្រធានមន្ទីរទេសចរណ៍កំពង់ស្ពឺ បានលើកថា ខ្នងផ្សារគឺជាឋានសួគ៌ធម្មជាតិ ដែលប្រសព្វមុំបីភ្ជាប់ខេត្តកំពង់ស្ពឺ កោះកុង និងពោធិ៍សាត់។ ហើយយើងអាចធ្វេីដំណេីរទៅកាន់ទីនោះបាន តាមផ្លូវជាតិលេខ៤ ទៅកាន់ទីរួមខេត្តកំពង់ស្ពឺ ក្រោយឆ្លងស្ពាន ខេត្តកំពង់ស្ពឺប្រមាណជាង ១គីឡូម៉ែត្រទៅដល់ស្តុប តេលា(ច្បារមន)បត់ទៅស្តាំដៃហើយបន្តដំណើរ ប្រមាណ១ គីឡូម៉ែត្រទៀត នោះយេីងនឹងឃេីញផ្លូវបត់ឆ្វេង ដែលមានស្លាកសញ្ញា ប្រាប់ផ្លូវទៅស្រុកឱរ៉ាល់តាមរយៈផ្លូវលេខ៤៤...
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានស្នើដល់ភាគីសហរដ្ឋអាមេរិក បន្តកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែទូលំទូលាយ ដើម្បីជាប្រយោជន៍ កងទ័ពប្រទេសទាំងពីរ ។ ការស្នើរបស់នាយឧត្ដមសេនីយ៍ វង្ស ពិសេន ធ្វើឡើងក្នុងអនុញ្ញាត ឲ្យលោកវរសេនីយ៍ទោ ខាល សលមែន (Kyle Saltzman) ប្រធានការិយាល័យ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រុមហ៊ុនសាជីវកម្មអាមេរិកជាច្រើននៅតែមានសកម្ម នៅក្នុងប្រទេសរុស្ស៊ីហើយក៏បានបង់ពន្ធចំនួន ១,២ពាន់លានដុល្លារ ដល់រដ្ឋរុស្ស៊ីក្នុងឆ្នាំ២០២៣ផងដែរ។ តួលេខនេះយោងតាមរបាយការណ៍ដែលបានចេញផ្សាយដោយ Newsweek កាលពីថ្ងៃសៅរ៍ហើយប្រភពដដែលបានបញ្ជាក់ទៀតថា ក្រុមហ៊ុនអាមេរិកជាង៣០០ ត្រូវបានគេជឿថានៅតែដំណើរការនៅក្នុងប្រទេសរុស្ស៊ីនៅឡើយ។ តួលេខនេះត្រូវបានផ្តល់ឱ្យ Newsweekតាមរយៈ B4Ukraine ដែលជាក្រុមអង្គការក្រៅរដ្ឋាភិបាលដែលឧបត្ថម្ភដោយរដ្ឋាភិបាលទីក្រុងគៀវ ដែលបានចំណាយពេលបីឆ្នាំចុងក្រោយនេះដើម្បីបង្ខាំងក្រុមហ៊ុនលោកខាងលិចដើម្បីកាត់ផ្តាច់ទំនាក់ទំនងរបស់ពួកគេជាមួយទីក្រុងមូស្គូ។ យោងតាមក្រុមនេះ ក្រុមហ៊ុនចំនួន៥ធំៗដែលបានបន្តបង់ពន្ធលើប្រាក់ចំណេញច្រើនបំផុតដល់ប្រទេសរុស្ស៊ីក្នុងឆ្នាំ២០២៣មានដូចជា ក្រុមហ៊ុនថ្នាំជក់ Philip Morris...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មេដឹកនាំអ៊ុយក្រែន លោក Vladimir Zelensky បានបង្ហាញពីបំណងចង់ទទួលបានកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ី ក្នុងឆ្នាំនេះ។ ប្រភពដដែលបានសរសេរទៀតដែរថា ប៉ុន្តែទោះបីជាយ៉ាងណាក្តីលោកបានសង្កត់ធ្ងន់ថា ក្រុងគៀវ ទាមទារការធានាសន្តិសុខរឹងមាំពីអ្នកគាំទ្រលោកខាងលិច ជាគន្លឹះនៃកិច្ចព្រមព្រៀងណាមួយ។ លោកបានធ្វើការលើកឡើងនេះក្នុងអំឡុងពេលសម្ភាសន៍ជាមួយទូរទស្សន៍អ៊ីតាលី Rai News 24 ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ។ លោកZelensky បានទទូចជាយូរមកហើយថាទីក្រុងគៀវ ត្រូវការការធានាសន្តិសុខយ៉ាងម៉ឺងម៉ាត់ដើម្បីសម្រេចបានសន្តិភាពយូរអង្វែង...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិបានប្រកាសកាលពីថ្ងៃសុក្រថា តៃវ៉ាន់គ្រោងនឹងដាក់ពង្រាយ ប្រព័ន្ធការពារកាំជ្រួចថ្មីដែលផ្គត់ផ្គង់ ដោយសហរដ្ឋអាមេរិកនៅចុងឆ្នាំនេះ។ មីស៊ីលប្រភេទAdvanced Surface-to-Air Missile Systems (NASAMS) នឹងត្រូវបានដំឡើងនៅក្នុងទីតាំងសំខាន់ៗ ជាយុទ្ធសាស្ត្រនៅភាគខាងជើងនៃកោះនេះ រួមទាំងស្រុក Songshan របស់តៃប៉ិ និងស្រុក Tamsui នៃទីក្រុងតៃប៉ិថ្មីផង។ NASAMS នេះគឺជាអាវុធដែលផលិតដោយប្រទេសន័រវេស...
គៀវ៖ ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសអ៊ុយក្រែន បានប្រកាសថា ខ្លួនបានទទួលប្រាក់ចំនួន ៣ ពាន់លានអឺរ៉ូ (ប្រហែល ៣,០៩ពាន់លានដុល្លារអាមេរិក) ពីសហភាពអឺរ៉ុប ដែលគាំទ្រដោយប្រាក់ចំណូល នៃទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលត្រូវបានបង្កក។ មូលនិធិនេះ គឺជាផ្នែកមួយនៃការរួមចំណែក របស់សហភាពអឺរ៉ុបចំពោះគំនិត ផ្តួចផ្តើមការពន្លឿនប្រាក់ចំណូលវិសាមញ្ញ សម្រាប់ក្រុមទាំងប្រាំពីរ (G7) សម្រាប់អ៊ុយក្រែន (ERA) នេះបើយោងតាមសេចក្តីថ្លែងការណ៍ នៅលើគេហទំព័ររបស់ក្រសួង។...
ស្វាយរៀង៖ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា ការផ្ដល់ហិរញ្ញប្បទាន និងជំនួយផ្សេងៗរបស់មិត្តចិនដល់កម្ពុជា មិនត្រឹមតែបានជួយរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជាប៉ុណ្ណោះទេ តែថែមទាំងជួយពង្រឹងឯករាជ្យភាព ខាងនយោបាយរបស់កម្ពុជាទៀតផង។ ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល នាឱកាសអញ្ជើញជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី...
ភ្នំពេញ ៖ ក្រោយពីស្រាវជ្រាវអស់ រយៈពេលប៉ុន្មានថ្ងៃក្រោយមក បានកំណត់មុខសញ្ញា អ្នកបើករថយន្តស៊ីរ៉ែនពាក់ផ្លាកលេខខ.ម អូសក្បួនស្រ្តីស្រសស្អាត លក់ឡេ ទៅស៊ីការគេនោះបានហើយ ដោយម្ចាស់រថយន្ត ត្រូវហៅមកអប់រំ និងទទួលទណ្ឌកម្មវិន័យកងទ័ព។ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានលើកឡើងក្នុងសេចក្តីប្រកាសព័ត៌មាននាថ្ងៃ១៣ មករានេះថា បានរកអ្នកបើករថយន្តនាំក្បួនស្រ្តីលក់ឡេនោះ ឃើញហើយគឺរថយន្តស៊ីរ៉ែន ពាក់ស្លាកលេខ ខេមរភូមិន្ទ...