ភ្នំពេញ៖ ក្មេងប្រុសម្នាក់អាយុ ៥ឆ្នាំដែលត្រូវឪពុកបង្ហោះក្នុងហ្វេសប៊ុកថា បាត់ខ្លួននាព្រឹកថ្ងៃ១៤ មករានេះ បានលង់ទឹកស្លាប់នៅក្ាបែរសាលារៀនខ្លួន ក្នុងសង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង។ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានឲ្យដឹងថា នៅថ្ងៃទី១៤ មករា នេះម្ចាស់គណនីហ្វេសប៊ុកឈ្មោះហេង ហៃផេង បានសរសេរ បង្ហោះក្នុងគណនីរបស់ខ្លួនពីករណីបាត់កូនរបស់គាត់ដែលជាសិស្សរៀននៅ (សាលាគថ្លង់) សម្រាប់ ក្មេងដែលមានបញ្ហាខាងស្មារតីស្ថិតក្នុងសង្កាត់ស្វាយប៉ោ ក្រុង បាត់ដំបង។...
ភ្នំពេញ៖ លោកបណ្ឌិត គិន ភា មន្រ្តីជាន់ខ្ពស់នៃរាជបណ្ឌិតសភាកម្ពុជាបានលើកឡើងពីវារៈភាពរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាថា សម្តេចជាឥស្សរជននយោបាយជាន់ខ្ពស់ ដែលប្រវត្តិសាស្ត្រកម្ពុជា ត្រូវតែកត់ត្រាទុកជា “វីរបុរសជាតិ” យ៉ាងពិតប្រាកដ។ លោកបណ្ឌិតបានមានប្រសាសន៍នាថ្ងៃ១៤ មករាថា “សម្តេចតេជោ ហ៊ុន សែន នៅតែជាតួអង្គដ៏សំខាន់បំផុតសម្រាប់សង្គមកម្ពុជា។ ជាពិសេស ទស្សនៈវិជ្ជាសន្តិភាព...
អតីតឧកញ៉ា ហេង សិទ្ធី ត្រូវបានចាប់ខ្លួន បញ្ជូនមកកម្ពុជា លោក សេង ឌីណា ៖ បើឡានបុកគេស្លាប់ ហើយបង់លុយរួចខ្លួន គឺមិនមានទៀតទេ លោក ឃឹម ហ្វីណង់ ៖ រដ្ឋមន្រ្តីកសិកម្ម មិនបានស្តីបន្ទោសកសិករ ពីការធ្វើស្រូវ OM ព្រឹទ្ធសភា អនុម័តលើសេចក្តី...
ភ្នំពេញ៖ អតីតឧកញ៉ា ហេង សិទ្ធី ត្រូវបានចាប់ខ្លួន នៅព្រំដែនប្រទេសរុស្សី ដោយចារកម្មរុស្សី និងត្រូវបានបញ្ជូនខ្លួនតាមយន្តហោះ ត្រឡប់មកប្រទេសកម្ពុជាវិញ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ នេះ បន្ទាប់ពីរដ្ឋាភិបាលកម្ពុជា បានធ្វើមោឃភាពលិខិតឆ្លងដែន របស់លោក កាលពីពេលថ្មីៗនេះ។ នេះបើយោងតាមប្រភពព័ត៌មាន ដែលសុំមិនបញ្ចេញឈ្មោះ។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី៨...
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំថ្នាក់ដឹកនាំអង្គភាពចំណុះក្រសួងមហាផ្ទៃ ត្រៀមដឹកនាំមន្រ្តីអនុវត្តប្រព័ន្ធគ្រប់គ្រងមន្រ្តីនគរបាលជាតិ តាមបច្ចេកវិទ្យាឌីជីថល ដែលពេលនេះកំពុងស្ថិតក្រោមការរៀបចំរបស់អគ្គនាយកដ្ឋានធនធានមនុស្ស ដើម្បីធានាទាំងការគ្រប់គ្រងមន្រ្តី រួមទាំងវត្តមានប្រចាំថ្ងៃ និងការសុំច្បាប់ឈប់សម្រាក និងដើម្បីធានាប្រសិទ្ធភាពនៃការរៀបចំពង្រឹងធនធានមនុស្សនៅគ្រប់អង្គភាព។ ការណែនាំពី លោកឧបនាយករដ្ឋមន្រ្តី បានធ្វើឡើងក្នុងកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាពប្រព័ន្ធគ្រប់គ្រងមន្ត្រីនគរបាលជាតិ តាមបច្ចេកវិទ្យាឌីជីថល ប្រព្រឹត្តទៅនៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥។ បើតាម...
កាសែតវ៉ាស៊ិនតោនប៉ុស្តិ សរសេរថា ទណ្ឌកម្មនានា ដែលអាណត្តិលោក Biden អនុម័តនឹងក្លាយ ជាអន្ទាក់ដ៏គ្រោះថ្នាក់ សម្រាប់អាណត្តិលោក Trump មហាសេដ្ឋីបច្ចេកវិទ្យាលោក Elon Musk បង្ហាញការគាំទ្រ ចំពោះតំបន់ Greenland ដែលអាចក្លាយ ជាផ្នែកមួយ នៃសហរដ្ឋអាមេរិក កូរ៉េខាងត្បូងថា ទាហានកូរ៉េខាងជើង ៣០០នាក់ស្លាប់ និង...
ភ្នំពេញ៖ បើប្រៀបធៀបក្នុងឆ្នាំ២០២៣ និងឆ្នាំ២០២៤ ជំងឺគ្រុនឈាមបានថយចុះប្រមាណជាង៤០% ការណ៍នេះបានមកពីការខិតខំប្រឹងប្រែង របស់អាជ្ញាធរមូលដ្ឋានខណ្ឌទាំង១៤ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងកងកម្លាំងកងពលតូចលេខ៧០(ង៧០) ដែលបានសហការគ្នាបាញ់ថ្នាំសម្លាប់មូសខ្លា នៅក្នុងមូលដ្ឋានខណ្ឌទាំង១៤បានល្អប្រសើរ ។ នេះបើតាមការបញ្ជាក់របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។ ក្នុងពិធីសំណេះសំណាល ជាមួយកងកម្លាំងកងពលតូចលេខ៧០(ង៧០) ចំនួន២៥នាក់ ជាមួយនិងការផ្តល់អំណោយសម្តេចធិបតី ហ៊ុន ម៉ាណែត...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានធ្វើការលើកឡើងកាលពីថ្ងៃចន្ទបែបជាពាក្យរិះគន់ និងវាយប្រហារចំៗថា ប្រទេសអ៊ុយក្រែនកំពុងបន្តជាមួយនឹងគោលនយោបាយរបស់ខ្លួន នៃការធ្វើសកម្មភាពភេរវកម្មទៅលើវិស័យថាមពល។ មន្ត្រីជាន់ខ្ពស់រូបនេះត្រូវបានទាក់ទងដើម្បីសុំការអត្ថាធិប្បាយ ដោយប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីជុំវិញការប៉ុនប៉ងវាយប្រហារលើស្ថានីយ៍បង្ហាប់ឧស្ម័ន Russkaya នៅជិតភូមិ Gaikodzor ក្នុងតំបន់ Krasnodar នៃប្រទេសរុស្ស៊ីដែលត្រូវបានរាយការណ៍ដោយយោធារុស្ស៊ីនៅមុនថ្ងៃ។ ទីតាំងនេះមានសារៈសំខាន់សម្រាប់ប្រតិបត្តិការនៃបំពង់បង្ហូរប្រេង TurkStream ដែលបញ្ជូនឧស្ម័នធម្មជាតិពីប្រទេសរុស្ស៊ីទៅកាន់ប្រទេសតួគី...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បាននិយាយថា កិច្ចពិភាក្សាក្នុងប្រទេសកាតា អំពីការបញ្ចប់ជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ជិតឈានដល់ជោគជ័យហើយក្នុងពេលឆាប់ៗនេះ។ ប្រទេសអ៊ីស្រាអែលបានប្រកាសសង្រ្គាមលើក្រុមប៉ាឡេស្ទីនបន្ទាប់ពីការលុកលុយថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ ពីតំបន់ហ្គាហ្សាដែលបានឆក់យកជីវិតមនុស្សជាង ១,១០០នាក់ហើយ ប្រជាជនប៉ាឡេស្ទីនជាង ៤៦,០០០ នាក់ត្រូវបានសម្លាប់នៅក្នុងរង្វង់ចាប់តាំងពីពេលនោះមកដែលជាការសងសឹងពីសំណាក់អ៊ីស្រាអែល។ លោក Sullivan បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទថា៖ យើងជិតដល់កិច្ចព្រមព្រៀងហើយ...
ភ្នំពេញ៖ តាមរយៈការអនុម័តគម្រោងវិនិយោគរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលអាចមានលទ្ធភាពបង្កើតឱកាសការងារបានប្រមាណ ៣២ម៉ឺនកន្លែងលើគម្រោងជិត៥០០ គម្រោងនៅក្នុងពេញមួយឆ្នាំ២០២៤ អ្នកជំនាញសេដ្ឋកិច្ចនៅកម្ពុជាបានលើកឡើងថា សញ្ញាណល្អនៃកំណើនសេដ្ឋកិច្ច និងការបង្កើតឱកាសការងារថ្មីៗនៅក្នុងប្រទេស ឆ្លុះបញ្ចាំងពីកត្តាវិជ្ជមានផ្នែកសេដ្ឋកិច្ច និងស្ថិរភាពនយោបាយរបស់កម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧។ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ ស្ថាបនិក និងជានាយកឧទ្យាននវានុវត្តន៍សង្គមអង្គរ (ASIP) បានគូសបញ្ជាក់ថា សមិទ្ធផលនៅក្នុងពេញមួយឆ្នាំ២០២៤ ដែលរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តជាច្រើនរយគម្រោងវិនិយោគ និងបង្កើតការងារច្រើនម៉ឺនកន្លែង...