ភ្នំពេញ៖ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ស្តីពីរបបសន្តិសុខសង្គម និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងចាប់ផ្ដើមយុទ្ធនាការ ចុះអធិការកិច្ចនៅតាមសហគ្រាស គ្រឹះស្ថានទូទាំងប្រទេសចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ នេះតទៅក្នុងគោលដៅ ពង្រីកវិសាលភាពនៃការគ្របដណ្តប់សមាជិក ប.ស.ស. ឱ្យកាន់តែទូលំទូលាយ សំដៅធានាឱ្យបាននូវសុខុមាលភាព និងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមដល់កម្មករនិយោជិតគ្រប់រូប ជាពិសេសធានាឱ្យបាននូវនិរន្តរភាពមូលនិធិ សន្តិសុខសង្គម។ តាមរយៈសេចក្តីជូនដំណឹងស្តីពីការចុះអធិការកិច្ចនៅតាមសហគ្រាស គ្រឹះស្ថានទូទាំងប្រទេស...
ជាងពេលណាៗទាំងអស់ក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសចិន ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិន ប្រទេសចិនងប្រជាជនចិនក្នុងរយៈពេល ៧៥ឆ្នាំនេះ ស្គាល់នូវភាពរុងរឿងដ៏មហិមា ដែលជាពិសេសក្នុងឱកាសខួប ៧៥ ឆ្នាំនៃថ្ងៃកំណើតសាធារណរដ្ឋប្រជាមានិតចិន ជាងប្រជាជាតិណាៗទាំងអស់ ប្រជាជនចិនបានយល់យ៉ាងច្បាស់ពីគុណតម្លៃមហាសាលរបស់បក្សកុម្មុយនិស្តចិនដែលតែងបានចាត់ទុកថា «សុខុមាលភាពរបស់ប្រជាជនមិនអាចផ្តាច់ចេញពីជីវភាពរស់នៅប្រចាំថ្ងៃបាននោះទេ។ ជនកុម្មុយនិស្តបានធ្វើការនេះយ៉ាងខ្ជាប់ខ្ជួន ប្រឹងប្រែងធ្វើការជានិច្ចកាលដើម្បីលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន។ ក្នុងនាមជាបក្សដឹកនាំប្រទេសចិន បក្សកុម្មុយនិស្តចិនបានទុកលទ្ធភាពដល់រដ្ឋាភិបាលចិន អនុវត្តនូវរាល់គោលនយោបាយដែលខ្លួនបានអនុម័តម្តងមួយឆ្នាំៗ ហើយធ្វើការងារជាក់ស្តែងក្នុងការឆ្លើយតបទៅនឹងការទាមទាររបស់ប្រជាជន មើលឃើញពីវឌ្ឍនភាព និងទទួលអំណរពីផលប្រយោជន៍ទាំងនេះ។ ជាក់ស្តែង កាលពីថ្ងៃទី ២៦...
ភ្នំពេញ៖ ការថ្លែងលើកសរសើរដោយចំពោះដល់រដ្ឋបាលថ្នាក់ក្រោមជាតិរបស់ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន យ៉ាងដូច្នេះគឺធ្វើឡើងបន្ទាប់ពីខេត្តមួយចំនួនទទួលនូវបានភាពស្អាត គ្មានសំរាមប្លាស្ទិកហោះហើរនៅតាមផ្លូវ និងតាមទីសាធារណៈមួយចំនួនធំស្ទើរទូទាំងប្រទេសកម្ពុជា នេះក៏ដោយសារចលនាស្អាត ដែលកើតចេញពីការយល់ដឹងរបស់ប្រជាពលរដ្ឋខ្មែរ ដោយមិនមានការបង្ខំ ឬដាក់ពិន័យឡើយ។ ការលើកទឹកចិត្តដល់មន្រ្តីថ្នាក់ក្រោមជាតិ គឺខណៈដែល លោករដ្ឋមន្រ្តី អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ នាថ្ងៃទី ១៤...
កំពង់ចាម៖ លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម បានលើកឡើងថា ខេត្តកំពង់ចាម ជាខេត្តមានលទ្ធផលខ្ពស់ ក្នុងការបង្ក្រាបបទល្មើស ថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់បានល្អ ធ្វើឲ្យប្រជាពលរដ្ឋរស់នៅបានសេចក្តីសុខ។ លោកសន្តិបណ្ឌិត បានលើកឡើងដូច្នេះ នារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ នៅសាលាខេត្តកំពង់ចាម ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៤ និងលើកទិសដៅអនុវត្តការងារបន្តសម្រាប់ឆ្នាំ២០២៥...
យប់ថ្ងៃទី ១២ ខែមករា មហោស្រពភាពយន្តទូរទស្សន៍ចិនប្រចាំឆ្នាំលើកទី៣ របស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនដែលរៀបចំដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានប្រារព្ធឡើងនៅទីក្រុងប៉េកាំង។ លោក Shen Haixiong អនុរដ្ឋមន្រ្តីនៃក្រសួងឃោសនាការនៃគណៈកម្មធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន លោក Li Yi លេខាធិការនៃក្រុមការងារបក្សនៃសហព័ន្ធអក្សរសាស្ត្រ និងសិល្បៈចិន និងលោក Zhang Hongsen លេខាធិការបក្សនៃសមាគមអ្នកនិពន្ធចិនបានប្រគល់រង្វាន់ជូនស្នាដៃឆ្នើមប្រចាំឆ្នាំ និងបានរួមគ្នាដាក់ឱ្យដំណើរការ”ឆ្នាំនៃការរួមបញ្ជូលគ្នារវាងភាពយន្ត...
បរទេស៖ មន្ត្រីប៉ូលីស និងភ្នាក់ងារប្រឆាំងអំពើពុករលួយ បានប្រមូលផ្តុំគ្នានៅថ្ងៃអង្គារ ដើម្បីពិភាក្សាអំពីផែនការឃុំខ្លួនប្រធានាធិបតី លោក Yoon Suk Yeol ចំពេលមានការចង្អុលបង្ហាញថា ក្រុមអ្នកស៊ើបអង្កេតអាចនឹងព្យាយាមម្តងទៀតដើម្បីចាប់លោក Yoon នៅព្រឹកថ្ងៃពុធ, នេះបើយោងតាមប្រភពដែលដឹងពីបញ្ហានេះ។ យោងតាមសារព័ត៌មាន យ៉ុនហាប់ របស់កូរ៉េខាងត្បូង ចេញផ្សាយនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងដោយផ្អែកតាមប្រភពថា ក្រុមអ្នកស៊ើបអង្កេតមកពីការិយាល័យស៊ើបអង្កេតជាតិ...
ភ្នំពេញ ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌លោក សេង ឌីណា បានអះអាងយ៉ាងច្បាស់ៗថា អ្នកបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យមានអ្នកស្លាប់ គឺមិនអាចរួចខ្លួនដោយការបង់លុយនោះទេ គឺត្រូវតែទទួលទោសខាងព្រហ្មទណ្ឌយ៉ាងតឹងរឹងបំផុត។ លោក សេង ឌីណាបានមានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មានស្ដីពី «លទ្ធផលរយៈពេល១ឆ្នាំ នៃការអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ» នៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ថា នៅក្នុងសំណុំរឿងចរាចរណ៍...
បរទេស៖ ក្រសួងការពារជាតិកូរ៉េខាងត្បូង បានឱ្យដឹងនៅថ្ងៃអង្គារថា បុគ្គលិកយោធាដែលកំពុងបំពេញកាតព្វកិច្ចយាមនៅឯគេហដ្ឋានប្រធានាធិបតីនឹងមិនត្រូវបានប្រមូលផ្តុំដើម្បីរារាំងអ្នកស៊ើបអង្កេតពីការប៉ុនប៉ងឃុំខ្លួនប្រធានាធិបតីដែលត្រូវបានចោទប្រកាន់គឺលោក Yoon Suk Yeol នោះទេ។ យោងតាមសារព័ត៌មាន យ៉ុនហាប់ របស់កូរ៉េខាងត្បូង ចេញផ្សាយនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រុមអ្នកស៊ើបអង្កេតត្រូវបានគេរំពឹងថានឹងធ្វើការប៉ុនប៉ងជាលើកទីពីរដើម្បីឃុំខ្លួនលោក Yoon នៅសប្តាហ៍នេះជុំវិញការដាក់ច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់លោក បន្ទាប់ពីការប៉ុនប៉ងចាប់ខ្លួនលោកបានបរាជ័យនៅដើមខែនេះ ដែលពាក់ព័ន្ធនឹងការប្រឈមមុខដាក់គ្នាអស់ជាច្រើនម៉ោងរវាងប៉ូលីសនិងបុគ្គលិកសន្តិសុខរបស់លោក Yoon នៅបរិវេណកណ្តាលទីក្រុងសេអ៊ូល។...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្ដីពីកិច្ចសហប្រតិបត្តិការហ្វឹកហ្វឺនជំនាញបច្ចេកទេសបញ្ជាសុនខ និងការផ្គត់ផ្គង់សុនខជំនាញបច្ចេកទេស និងការងារកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងគ្រាប់យុទ្ធភណ្ឌសង្រ្គាម។ ការចុះអនុស្សរណៈ នៃការយោគយល់គ្នាធ្វើឡើងនាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT អភិបាលតំបន់លោក Aleksandr Bogomaz បាននិយាយថា យោធាអ៊ុយក្រែនបានបើកការវាយប្រហារដោយមីស៊ីលក្នុងទ្រង់ទ្រាយដ៏ធំមួយលើតំបន់ Bryansk របស់រុស្ស៊ីកាលពីថ្ងៃចន្ទម្សិលមិញ។ លោកអភិបាលក្រុងបានលើកឡើងថា ការវាយប្រហារនេះពាក់ព័ន្ធនឹងមីស៊ីលជាច្រើនប្រភេទ ប៉ុន្តែលោកអភិបាលក្រុងមិនបានបញ្ជាក់លម្អិតអំពីអ្វីដែលជាគោលដៅពិតប្រាកដនោះទេចេញពីការវាយប្រហារលើកនេះ។ យោងតាមព័ត៌មានបឋម មីស៊ីលដែលបានហោះចូលមកត្រូវបានស្ទាក់ចាប់ដោយប្រព័ន្ធការពារប្រឆាំងយន្តហោះរបស់ប្រទេសរុស្សីនេះបើយោងតាមការបញ្ជាក់បន្ថែមដោយ លោក Bogomaz ប៉ុន្តែនៅមិនមានព័ត៌មានអំពីការខូចខាតដែលអាចកើតមាន ឬការស្លាប់និងរបួសនៅឡើយទេ។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបង្ហាញថា ការវាយប្រហារបានកើតឡើងប្រហែលជាសំដៅទៅលើទីក្រុង Seltso ដែលស្ថិតនៅភាគពាយព្យនៃតំបន់...