ឡូសអ៊ែនជីឡេស ៖ ក្រុមអ្នកពន្លត់អគ្គីភ័យ បានបន្តធ្វើការពេញមួយយប់ ដើម្បីទប់ស្កាត់ភ្លើងឆេះព្រៃ នៅក្នុងទីក្រុងឡូសអ៊ែនជីឡេស ដែលបានកើតឡើង ជាលក្ខណៈទ្រង់ទ្រាយដ៏ធំ ដោយមានការព្រមានពីខ្យល់បោកបក់ខ្លំាង ដែលអាចបង្កជា “គ្រោះថ្នាក់ធ្ងន់ធ្ងរ” ចាប់ពីថ្ងៃពុធនេះ ។ក្រុមសេវាអាកាសធាតុជាតិ សហរដ្ឋអាមេរិក ហៅកាត់ថា (NWS) បានបញ្ជាក់ឲ្យដឹង កាលពីថ្ងៃអង្គារថា ស្ថានភាពអាកាសធាតុធ្ងន់ធ្ងរ ចំពោះភ្លើងឆេះព្រៃ កាន់តែខ្លាំង នឹងបន្តកើតមានឡើង...
កំពង់ធំ: លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត ដឹកនាំកិច្ចប្រជុំបូក សរុបលទ្ធផលការងារ ប្រចាំខែមករា និងលើកទិសដៅសម្រាប់ខែកុម្ភៈ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត រសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ។ លោកឧត្តមសេនីយ៍ទោ ហេង សុផល បានថ្លែងអំណរគុណ ដល់កងកម្លាំងនគរបាលជាតិ គ្រប់លំដាប់ថ្នាក់ ដែលបានលះបង់ កម្លាំងកាយ...
កំពង់ធំ: លោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្ដ និងជាប្រធានក្រុមការងារ និងសហការរី ទីបញ្ជការស្រាលប្រចាំការ អនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ បឹងទន្លេសាប ឈរជើងនៅចំណុចផាត់សណ្តាយ នៅតែបន្តចេញ ប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទនៅចំណុច ក្បាកបឹងទទឹងថ្ងៃ បឹងក្រចាប់ធំ និងចែងផ្ទះឆេះ ស្ថិតក្នុងភូមិសាស្ត្រ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ...
ហ្សាការតា ៖ យោងតាមទីភ្នាក់ងារ កាត់បន្ថយគ្រោះមហន្តរាយ ខេត្តបានឱ្យដឹងថា មានមនុស្សចំនួន៤នាក់ បានស្លាប់នៅក្នុងក្រុង Batam របស់ប្រទេស ឥណ្ឌូនេស៊ី នៅខេត្តដែនកោះ Riau បន្ទាប់ពីមានគ្រោះបាក់ដី បានកើតឡើង នៅទីតាំង អគារលំនៅដ្ឋានមួយកន្លែង កាលពីព្រឹកថ្ងៃចន្ទ ហើយគ្រោះមហន្តរាយនេះ ក៏បានធ្វើឱ្យមនុស្ស ០៥នាក់ ផ្សេងទៀតរងរបួស និងបានបំផ្លាញ...
ភ្នំពេញ ៖ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្រុមប្រឹក្សាមានសិទ្ធិ អំណាចធំៗ ចំនួន២ ក្នុងការធ្វើសេចក្ដីសម្រេច ទី១.សេចក្ដីសម្រេចខាងបញ្ញត្តិ និងទី២.សេចក្ដីសម្រេចខាងប្រតិបត្តិ ។ ក្រុមប្រឹក្សា ក៏មានតួនាទីចាត់ចែង កិច្ចការចាំបាច់នានា ដើម្បីសម្រួលគោល បំណងក្នុងការបង្កើត ការជំរុញ និងការធ្វើឱ្យ មានចីរភាព...
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួង សុខាភិបាល បានលើកឡើងថា ការធ្វើផែនការគឺជាដំណើរ ការរៀបចំជាអចិន្រ្តៃយ៍ សំដៅធ្វើឱ្យប្រសើរឡើង ការប្រើប្រាស់ធនធាន ទាំងឡាយ ការសម្របសម្រួល និងការបម្រើសេវា ឱ្យមានប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព ដើម្បីសម្រេចគោលដៅ សុខភាពសាធារណៈ និងការឆ្លើយតប តម្រូវការ របស់ប្រជាពលរដ្ឋ។...
កំពង់ចាម ៖ លោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន ទទួលបន្ទុកប្រធាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ចាម បានណែនាំឱ្យធ្វើការបង្ក្រាបបទល្មើស ដែលប៉ះ ពាល់ធ្ងន់ធ្ងរដល់សង្គម ដូចជា គ្រឿងញៀន ល្បែងអនឡាញ ខុសច្បាប់ ចំពោះបញ្ហា ឬបទល្មើស ដែលកើតមាន នៅតាមមូលដ្ឋាន រដ្ឋបាលឃុំ សង្កាត់...
ភ្នំពេញ ៖ ក្នុងឱកាសបន្តធ្វើបាឋកថា ក្នុងវគ្គបណ្តុះបណ្តាលភាព ជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាល គ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមាន សមាសភាព ចូលរួមសរុបចំនួន ៤,០៨៦នាក់ នាថ្ងៃ១៤ មករា លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី...
ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានឱ្យដឹងថា ឯកសារសន្ទស្សន៍ហានិភ័យ អាកាសធាតុសម្រាប់កុមារនៅកម្ពុជា (CCRI) បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅពេលនេះ ពិតជាមាសារៈសំខាន់ និងសបញ្ជាក់ពីការខិតខំប្រឹងប្រែង របស់កម្ពុជា ក្នុងការចូលរួមឆ្លើយតប នឹងការប្រែប្រួលអាកាសធាតុ ជាពិសេសបញ្ជាក់ ពីការគិតគូររបស់ រាជរដ្ឋាភិបាល កម្ពុជាដែលតែងតែយកចិត្តទុកដាក់ខ្ពស់ ដល់សុខុមាលភាពរបស់កុមារ...
ភ្នំពេញ ៖ លោកវរៈសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការ នគរបាលខណ្ឌដូនពេញ បានលើកឡើងថា មានជនអគតិបានបង្កើត អាខោនហ្វេសប៊ុកក្លែងក្លាយ ដោយបានយកឈ្មោះ និងរូបភាពរបស់លោក ដើម្បីធ្វើការវាយប្រហារ ទៅលើអ្នកដទៃ ដោយគ្មានសីលធម៌ ។ សម្រាប់អ្នកបង្កើតហ្វេសប៊ុកក្លែងក្លាយនេះ លោកវរៈសេនីយ៍ឯក ទៀង ច័ន្ទសារ បានអះអាងថា លោកបានកំពុងចំណាត់ការ...