ភ្នំពេញ៖ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍កម្ពុជា លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើឱ្យក្រុមហ៊ុនPATA ជួយជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍របស់កម្ពុជា ទៅកាន់ទីផ្សារសំខាន់ៗ ដែលស្ថិតនៅក្នុងបណ្តាញរបស់ PATA ។ ការស្នើនេះធ្វើឡើងក្នុងឱកាស លោករដ្ឋមន្រ្តីអនុញ្ញាតឱ្យលោក Noor Ahmad Hamid ប្រធានក្រុមហ៊ុន PATA ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ...
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានជំរុញឱ្យក្រុមហ៊ុនអាកាសចរណ៍ ដែលជាសមាជិកសមាគមទេសចរណ៍អាស៊ាន បង្កើនជើងហោះហើរត្រង់ពីគ្រប់ទីផ្សារមកកាន់កម្ពុជា និងរៀបចំដំណើរទស្សកិច្ចស្វែងយល់មកកាន់កម្ពុជា ឱ្យបានកាន់តែច្រើនឡើងថែមទៀត ។ ការជំរុញនេះធ្វើឡើងក្នុងឱកាសលោករដ្ឋមន្រ្តី អនុញ្ញាតឱ្យតំណាងនិងសមាជិកសមាគមទេសចរណ៍អាស៊ាន (ASEANTA) អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ នៅទីក្រុងចូហូ ប្រទេសម៉ាឡេស៊ី ។...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានបង្ហាញក្តីសង្ឃឹមថា ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែននឹងបញ្ចប់នៅឆ្នាំ២០២៥នេះ ជាមិនខាន។ លោកអធិកាបតីបានបន្ថែមទៀតថាទោះបីជាយ៉ាងណាក្តៅវានៅមិនទាន់ច្បាស់ថាតើវាអាចទៅរួចនោះទេ។ លោក Scholz បានទទូចថា ជម្រើសទាំងអស់ដើម្បីឈានដល់សន្តិភាព រួមទាំងមធ្យោបាយការទូត ត្រូវតែត្រូវបានពិចារណានិងត្រូវអនុវត្តឡើង។ ថ្លែងនៅក្នុងព្រឹត្តិការណ៍យុទ្ធនាការមួយនៅទីក្រុង Wolfsburg កាលពីថ្ងៃសុក្រ លោក Scholz...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានគម្រាមកំហែងដល់បទឈប់បាញ់ដែលនឹងកើតឡើងជាមួយក្រុមហាម៉ាស ប្រសិនបើក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនមិនផ្តល់បញ្ជីឈ្មោះចំណាប់ខ្មាំងអ៊ីស្រាអែល ដែលខ្លួននឹងដោះលែងក្នុងដំណាក់កាលដំបូងនៃបទឈប់បាញ់ទេនោះ។ ប្រតេសអ៊ីស្រាអែល និងក្រុមហាម៉ាសបានព្រមព្រៀងគ្នាកាលពីថ្ងៃពុធដើម្បីបញ្ចប់ជម្លោះរយៈពេល ១៥ ខែរបស់ពួកគេនៅតំបន់ហ្គាហ្សា ដែលបានឆក់យកជីវិតប្រជាជនអ៊ីស្រាអែលជាង ១,៧០០ នាក់ និងប្រជាជនប៉ាឡេស្ទីនជិត ៤៧,០០០ នាក់។កិច្ចព្រមព្រៀងបីដំណាក់កាល ដែលនៅក្នុងដំណាក់កាលដំបូងរបស់ខ្លួននឹងឃើញក្រុមហាម៉ាស់ធ្វើពាណិជ្ជកម្មចំណាប់ខ្មាំង ៣៣នាក់សម្រាប់ចំនួនអ្នកទោសប៉ាឡេស្ទីនដែលមិនបានបញ្ជាក់ត្រូវបានកំណត់ឱ្យចូលជាធរមាននៅថ្ងៃអាទិត្យបន្ទាប់ពីវាត្រូវបានអនុម័តដោយគណៈរដ្ឋមន្ត្រីរបស់លោក...
កំពង់ស្ពឺ៖ កាលពីរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥នេះ លោក ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តកំពង់ស្ពឺ បានអញ្ជើញប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាចំនួន ២២១នាក់ស្រី ៦៤ នាក់ស្ថិតនៅឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ពិធីនេះ មានការចូលរួមពីលោក ជាម ច័ន្ទសោភ័ណ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ អនុប្រធាន...
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ការអប់រំកុមារតូច គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ដ៏រឹងមាំសម្រាប់សិស្សានុសិស្ស ឱ្យទទួលបានទាំងជំនាញរឹង និងជំនាញទន់ ការសិក្សាពេញមួយជីវិត។ នាឱកាសអញ្ជើញទស្សនកិច្ចសាលាមត្តេយ្យសិក្សាសហគមន៍ ស្ថិតនៅខេត្តសៀមរាប នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ដើម្បីលើកកម្ពស់គុណភាពយុទ្ធសាស្រ្តកំណែទម្រង់ការគ្រប់គ្រងអប់រំកុមារតូច លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងសមភាគីអ៊ីរ៉ង់ លោក Masoud Pezeshkian បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៅទីក្រុងមូស្គូកាលពីថ្ងៃសុក្រ។ ប្រភពដដែលបានឲ្យដឹងទៀតថាមេដឹកនាំទាំងពីរបាននិយាយថា ឯកសារសំខាន់ដែលគ្របដណ្តប់លើវិស័យនានារាប់ចាប់ពីកិច្ច សហប្រតិបត្តិការលើវិស័យការពារជាតិ និងថាមពល រហូតដល់វប្បធម៌ និងវិទ្យាសាស្ត្រ ផ្តល់កម្លាំងរុញច្រានថ្មីដល់ទំនាក់ទំនងទ្វេភាគីរបស់ប្រទេស។ កិច្ចព្រមព្រៀងនេះត្រូវបានគេដាក់មកជំនួសកិច្ចព្រមព្រៀងមុនស្តីពីកិច្ចសហប្រតិបត្តិការរវាងទីក្រុងមូស្គូ និងទីក្រុងតេហរ៉ង់...
សៀមរាប៖ ព្រឹត្តិការណ៍សរសេរតាមអានជាសាធារណៈ «សំណេរអង្គរ» លើកទី២ បានចាប់ផ្ដើមដំណើរការប្រកួតជាផ្លូវការក្រោមអធិបតីភាព ឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ជាអ្នកអានអត្ថបទប្រកួត សម្រាប់បេក្ខជនប្រកួតដោយផ្ទាល់ ជាមួយនឹងបេក្ខជនជាង១ ២០០ អង្គ/នាក់។ គួរជម្រាបថា ការប្រកួតសរសេរតាមអាន «សំណេរអង្គរ» លើកទី២ មានគោលបំណងចូលរួមចំណែកផ្សព្វផ្សាយនិងលើកកម្ពស់អក្សរសាស្ត្រខ្មែរ។ កម្មវិធីនេះនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៩ ខែមករា...
សេដ្ឋកិច្ចសាកលលោកនៅក្នុងឆ្នាំ២០២៤ ត្រូវបានចាត់ទុកថាមានស្ថិរភាព បន្ទាប់ពីមានការធ្លាក់ចុះនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ អត្រាកំណើនសេដ្ឋកិច្ចសាកលមានលំនឹងក្នុងរង្វង់ ២,៦% ក្នុងមួយឆ្នាំបើទោះជាមានភាពតានតឹងនៃភូមិសាស្រ្តនយោបាយ និងការកើនឡើងយ៉ាងគំហុកនូវអត្រាការប្រាក់ក៏ដោយ។ នៅឆ្នាំ២០២៥ ត្រូវបានគេព្យាករណ៍ថា សេដ្ឋកិច្ចសាកលនឹងកើនឡើងក្នុងរង្វង់ ២,៧% តាមរយៈការរីកចម្រើននៃវិស័យពាណិជ្ជកម្ម និងវិនិយោគ ក្នុងទម្រង់ថ្មី ស្របគ្នាជាមួយអត្រាអតិផរណាក្នុងរង្វង់ប្រមាណ ៣,៥%។ គួរបញ្ជាក់ដែរថា ដើម្បីទប់ស្កាត់នូវអត្រាអតិផរណាខ្ពស់ក្នុងកំឡុងពេលវិបត្តិនៃការរីករាលដាលនៃកូវីដ ១៩ ប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនបានតម្លើងការប្រាក់យ៉ាងគំហុកដែលគួរឱ្យកត់សម្គាល់ ដែលឈានដល់ការធ្លាក់ចុះនៃការចំណាយលើការប្រើប្រាស់របស់គ្រួសារ ការថមថយតម្រូវការសាកល...