ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំងសហការី នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ បានបន្តអញ្ជើញចុះពិនិត្យមើលការប្រើប្រាស់ហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលសម្រាប់ការប្រមូលទិញស្រូវនៅរោងម៉ាស៊ីនកិនស្រូវចំនួន៣កន្លែងស្ថិតនៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យមាន: ១.រោងម៉ាស៊ីនកិនស្រូវ ឆាយ គឹមទឹង ២.រោងម៉ាស៊ីកិនស្រូវ ស៊ីវ ឡាយ ៣.រោងម៉ាស៊ីនកិនស្រូវ ឡាយ សែ ។ ឆ្លៀតក្នុងឱកាសនេះ, លោកបណ្ឌិត បន្តជំរុញអោយរោងម៉ាស៊ីន បន្តខិតខំប្រមូលទិញស្រូវពីកសិករអោយអស់ពីលទ្ធភាព ក្នុងរដូវកំពុងប្រមូលផលនេះ។ ជាមួយគ្នានេះ, លោកបណ្ឌិត ក៏បានបញ្ជាក់បន្ថែមក្នុងករណីរោងម៉ាស៊ីនមានតម្រូវការឥណទាន សម្រាប់ការប្រមូលទិញស្រូវ អាចធ្វើការទាក់ទងមកធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម ៕
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយកញ្ចប់ហិរញ្ញប្បទានពិសេសបន្ថែមរបស់រាជរដ្ឋាភិបាលចំនួន៣០ លានដុល្លារដល់បណ្តារោងម៉ាស៊ីនកិនស្រូវប្រចាំខេត្តពោធិ៍សាត់, បាត់ដំបង និងបន្ទាយមានជ័យ។ កិច្ចប្រជុំនេះ បានរៀបចំឡើងស្ថិតនៅទីស្នាក់ការសាខា របស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មខេត្តបាត់ដំបង ដែលមានអ្នកចូលរួមជាតំណាងម្ចាស់រោងម៉ាស៊ីនសរុបប្រមាណ ២២រោងម៉ាស៊ីន។ នៅក្នុងកិច្ចប្រជុំនោះ បណ្ឌិត កៅ...
ភ្នំពេញ៖ នារសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា បានរៀបចំកិច្ចប្រជុំបូកសរុបសកម្មភាពការងាររបស់គណៈវិស្វករកម្ពុជា ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា។ ក្នុងកិច្ចប្រជុំ ដែលរៀបចំឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានកោតសរសើរ...
រាជធានី-ខេត្ត៤ របស់កម្ពុជា មានសន្ទស្សន៍គុណភាព ខ្យល់ពណ៌ក្រហម ការដំឡើងផ្លាកសញ្ញាចរាចរណ៍ លើផ្លូវដែកជិត ៨០០កន្លែង នឹងបញ្ចប់ត្រឹមខែមេសា ដំណឹងល្អ! ប្រទះឃើញកូនផ្សោតកើតថ្មី ១ក្បាល នៅអន្លង់ត្បូងខ្លា ខេត្តស្ទឹងត្រែង ក្នុងមួយម៉ោងម្តង ក្រសួងបរិស្ថាន នឹងពិនិត្យគុណភាពខ្យល់
ប្រទេសថៃភាគច្រើន នៅតែប្រឈមមុខនឹង កម្រិតក្រហមនៃផ្សែងអ័ព្ទ កូរ៉េខាងត្បូង ទំនងជាត្រូវបានលោក Trump សង្កត់ដើម្បីកាត់បន្ថយអតិរេកពាណិជ្ជកម្ម អ្នកវិភាគអាជីវកម្មរបស់អាមេរិក វាយតម្លៃថា TikTok អាចមានតម្លៃប្រហែល ៥០ពាន់លានដុល្លារ លោក Zelensky ថ្លែងថា អ៊ុយក្រែន នឹងត្រូវការកម្លាំងទាហាន រក្សាសន្តិភាពអឺរ៉ុបតិចបំផុត ២០ម៉ឺននាក់ គូស្នេហ៍ស្រលាញ់ភេទដូចគ្នា រាប់រយគូបានរៀបអាពាហ៍ពិពាហ៍ នៅក្នុងប្រទេសថៃឡង់ដ៏...
តាកែវ៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ លើកឡើងបែនេះគ្រាដែរដ្ឋបាលខេត្តបានរាបចំប្រលែងកូនត្រីចំរុះពណ៍ នៅសង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវកាលពឹកថ្ងៃទី២៤ ខែមករាឆ្នាំ២០២៥ ដោយមានការចូលរួមពីមន្ត្រីរាជការជំវិញខេត្ត ព្រមទាំងប្រជាពលរដ្ឋប្រមាណជាង ៣០០នាក់។ លោកបានបញ្ជាក់ថាការថែរក្សាសោភ័ណ្ឌភាពបឹងនៅក្រុងដូនកែវឲ្យមានបរិស្ថានល្អ ក៏ទាក់ទាញភ្ញៀវទេសចរណ៍ដើកម្សាន្តច្រើនហើយក៏ជាឱកាស់ឲ្យបងប្អូនប្រជាកសិកររកចំណូលបាលពីការលក់ដូរនូវចំណីអារហាររកចំណូលចញ្ចឹមគ្រួសារបានសមរម្យផងដែរ។ លោកបានបន្ថែមទៀតថាក្នុងភូមិសាស្ត្រខេត្តតាកែវរបស់យើង មានសក្កដានុពលផ្នែកវិស័យទេសចរណ៍ ហើយណាមួយខេត្តមួយនេះជាប់ព្រុំប្រទល់ជាមួយប្រទេសវៀតណាម អាចស្រូបយកភ្ញៀវទេសចរណ៍ជនជាតិវៀតណាមមកដើលេង លំហែ នារដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន វៀតណាមនៅពេលខាងមុខនេះផងដែរ៕...
ភ្នំពេញ៖ គណៈប្រឹក្សាភិបាល នៃកម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III : Decent Employment for Youth in Cambodia Programme Phase 3) បានរៀបចំកិច្ចប្រជុំលើកទី១ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោក ហេង...
ភ្នំពេញ៖ ស្ថានទូតសហរដ្ឋអាមេរិក នៅទីក្រុងភ្នំពេញ ប្រារព្ធពិធី អបអរសាទរខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងទ្វេភាគី រវាងសហរដ្ឋអាមេរិក និងព្រះរាជាណាចក្រកម្ពុជា នៅ ថ្ងៃ សុក្រ ទី ២៤ ខែ មករា ឆ្នាំ ២០២៥ លោកស្រី Bridgette Walker ភារធារីស្ថានទូតសហរដ្ឋអាមេរិក រដ្ឋមន្ត្រីក្រសួងវប្បធម៌...
ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានណែនាំចំនួន ៧ចំណុច ដើម្បីកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន និងវៀតណាម ឆ្នាំ២០២៥។ យោងតាមសេចក្ដីណែនាំរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ដើម្បីធានានូវបរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពសង្គមឱ្យបានល្អ ប្រសើរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីជាប្រពៃណីរបស់ប្រជាជនចិន និងវៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ ទី២៨ ដល់ថ្ងៃទី៣១...
ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ បានហៅឈ្មោះ ម៉ី រស្មី ដែលមានទីលំនៅក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានប្រើប្រាស់កាយវិកា និងពាក្យសំដីមិនសមរម្យមកលើសមត្ថកិច្ច ខណៈសមត្ថកិច្ចចុះទៅអន្តរាគមន៍ក្រោយទទួលការ ប្តឹងរាយការណ៍ថាបម្រុងធ្វើហិង្សាលើគ្រួសារ កាលពីយប់ថ្ងៃទី២៣ មករា បានធ្វើការសុំទោសជាសាធារណៈ។ ក្រោយពីការសុំទោសហើយ សមត្ថកិច្ចក៏បានធ្វើការអប់រំនិងឲ្យធ្វើកិច្ចសន្យា ហើយក៏បានអនុញ្ញាតត្រឡប់ទៅផ្ទះវិញ...