ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានឱ្យដឹងថា កម្មវិធី ផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍន៍ចីរភាព មិនត្រឹមតែបង្កើតសហថាមពល ក្នុងការដោះស្រាយដីជូនប្រជាពលរដ្ឋខ្មែរក្រីក្រគ្មានដីពិតប្រាកដ ប៉ុន្តែថែមទាំងចូលរួមទប់ស្កាត់សកម្មភាពទន្ទ្រានដីរដ្ឋធ្វើជាកម្មសិទ្ធិឯកជន។ តាមរយៈសេចក្តីថ្លែងការណ៍ពិសេស ស្តីពី កម្មវិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព នៅយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា មានប្រសាសន៍ថា កម្មវិធី ផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍន៍ដោយចីរភាព នឹងអនុវត្តទទួលពាក្យស្នើសុំរបស់ប្រជាពលរដ្ឋក្រីក្រ និងគ្មានដីពិតប្រាកដ ចាប់ពីខែកុម្ភៈ ឆ្នាំ២០២៥ តទៅ។ តាមរយៈសេចក្តីថ្លែងការណ៍ពិសេស ស្តីពី កម្មវិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព នៅយប់ថ្ងៃទី២៨...
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ឆ្លើយតបចំពោះការផ្សាយព័ត៌មានបែបរិហាររបស់បណ្តាញសង្គមដែលមានឈ្មោះ សានព្រហ្ម (ស.ព.ស S.P.N) និងសារព័ត៌មានមួយចំនួនទៀត។ ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម៖
ខេត្តកំពង់ធំ៖ នារសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ១,៧៦គីឡូម៉ែត្រ ទទឹងខ្នងលើ ៦ម៉ែត្រ ស្ថិតនៅក្នុងរមណីដ្ឋានប្រាសាទសំបូរព្រៃគុក ក្រោមអធិបតីភាព លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសស និងជាអនុប្រធានក្រុមការងារ...
ភ្នំពេញ ៖ អនុវត្តតាមផែនការយុទ្ធសាស្ត្រ ស្តីពីការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ឆ្នាំ២០២៤-២០២៨ និងផែនការយុទ្ធសាស្ត្របច្ចេកវិទ្យាឌីជីថល ឆ្នាំ២០២៣-២០២៧ របស់ក្រសួងមហាផ្ទៃ ក្នុងការពង្រឹងប្រសិទ្ធភាពការងារលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងជំរុញការការពារសន្តិសុខជាតិតាមរយៈប្រព័ន្ធបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ បានសម្រេចដាក់ឱ្យដំណើរការ ប្រព័ន្ធគ្រប់គ្រងលំហូរឯកសារ DMS (Document Management System) ជំនាន់ទី១ តាមបណ្តាអគ្គនាយកដ្ឋាន...
វ៉ាស៊ីនតោន៖ កាលពីថ្ងៃទី២៦ ខែមករា រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Marco Rubio បានបញ្ជាឱ្យផ្អាកការចេញទិដ្ឋាការ លើមន្ត្រីរដ្ឋាភិបាលកូឡុំប៊ី និងសមាជិកគ្រួសាររបស់ពួកគេ បន្ទាប់ពីការបដិសេធរបស់ប្រទេសកូឡុំប៊ី មិនអនុញ្ញាតឱ្យមានជើងហោះហើរនិរទេស ដែលដឹកជនអន្តោប្រវេសន៍។ ក្រសួងការបរទេសបានឲ្យដឹង នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា “ឥឡូវនេះលោក Rubio កំពុងអនុញ្ញាតឱ្យដាក់ទណ្ឌកម្មការធ្វើដំណើរលើបុគ្គល និងក្រុមគ្រួសាររបស់ពួកគេ ដែលទទួលខុសត្រូវ ចំពោះការជ្រៀតជ្រែកនៃប្រតិបត្តិការហោះហើរ ធ្វើមាតុភូមិនិវត្តន៍របស់សហរដ្ឋអាមេរិក”...
វ៉ាស៊ីនតោន៖ អ្នកនាំពាក្យសេតវិមានលោកស្រី Karoline Leavitt បានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នឹងមិនដាក់ពន្ធលើប្រទេសកូឡុំប៊ីនោះទេ បន្ទាប់ពីរដ្ឋាភិបាលរបស់ខ្លួន បានយល់ព្រមទទួលយកជនជាតិកូឡុំប៊ី ដែលត្រូវបាននិរទេសចេញពីសហរដ្ឋអាមេរិក។ លោកស្រី Leavitt បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា “រដ្ឋាភិបាលនៃប្រទេសកូឡុំប៊ី បានយល់ព្រមតាមលក្ខខណ្ឌទាំងអស់ របស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ រួមទាំងការទទួលយកដោយគ្មានការរឹតត្បិត ចំពោះជនបរទេសខុសច្បាប់ទាំងអស់ពី...
បូហ្គោតា៖ ប្រធានាធិបតីប្រទេសកូឡុំប៊ី លោក Gustavo Petro បានប្រកាសដំឡើងពន្ធ ២៥ ភាគរយលើទំនិញទាំងអស់ ពីសហរដ្ឋអាមេរិកនៅក្នុងវិធានការសងសឹក បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានដាក់ពន្ធលើប្រទេសកូឡុំប៊ី។ លោក ត្រាំ បានឲ្យដឹងថា លោកនឹងដាក់ពន្ធ ២៥ ភាគរយ និងទណ្ឌកម្មផ្សេងៗលើប្រទេសកូឡុំប៊ី បន្ទាប់ពីប្រទេសអាមេរិកខាងត្បូង បដិសេធមិនអនុញ្ញាតឱ្យចុះចត...
ភ្នំពេញ៖ នាយប់ថ្ងៃទី ៨ មករា ជើងហោះហើរពិសេសមួយបានហោះចេញពីអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat ទីក្រុងហូជីមិញដែលជាបេះដូងសេដ្ឋកិច្ចរបស់ប្រទេសវៀតណាម។ នោះគឺជាការហោះហើរលើកដំបូងមិនធ្លាប់មានទៅកាន់សហរដ្ឋអាមេរិកដំណើរការដោយក្រុមហ៊ុន Vietjet ដែលជាក្រុមហ៊ុនអាកាសចរណ៍ដែលបង្កើតឡើងដោយមហាសេដ្ឋីស្ត្រីដំបូងគេនៅអាស៊ីអាគ្នេយ៍លោកស្រី Nguyen Thi Phuong Thao ។ ដោយទទួលបានការចាប់អារម្មណ៍ជាអន្តរជាតិ ដំណើរដ៏មមាញឹកនេះមិនត្រឹមតែជាសមិទ្ធិផលដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុនអាកាសចរណ៍អាស៊ីដែលត្រួសត្រាយផ្លូវប៉ុណ្ណោះទេ តែថែមទាំងបានបង្ហាញពីមហិច្ឆតាក្នុងការពង្រីកជើងហោះហើរជាសាកលរបស់ខ្លួនផងដែរ។ ពីទីក្រុងហូជីមិញទៅអាមេរិក៖ ភ្ជាប់ទ្វីបពីរ ដោយចេញពីទីក្រុងហូជីមិញដ៏មមាញឹក យន្តហោះ Airbus A330 ពណ៌ក្រហម និងលឿងដ៏ទាក់ទាញរបស់ក្រុមហ៊ុន Vietjet បានចាប់ផ្តើមជើងហោះហើរដ៏ប្រណិតឆ្លងទ្វីបប៉ាស៊ីហ្វិក។ ផ្លូវនេះបានតភ្ជាប់អាស៊ីទៅ Anchorage ក្នុងរដ្ឋ Alaska មុនពេលបន្តទៅ Miami ក្នុងរដ្ឋ Florida ដែលជានិមិត្តរូបនៃការភ្ជាទំនាក់ទំនងដ៏សំខាន់សម្រាប់ការផ្លាស់ប្តូរវប្បធម៌ និងសេដ្ឋកិច្ចរវាងវៀតណាម និងសហរដ្ឋអាមេរិក។ ការហោះហើរជាប្រវត្តិសាស្ត្រនេះ បានដឹកគណៈប្រតិភូពិសេសដែលធ្លាប់បានភ្ជាប់ទំនាក់ទំនងជាមួយប្រធានាធិបតីអាមេរិក Donald Trump និងដៃគូយុទ្ធសាស្ត្រសំខាន់ៗ ដើម្បីជំរុញកិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ចមានតម្លៃរាប់ពាន់លានដុល្លារ ដែលជាការកត់សម្គាល់ការរីកចម្រើនយ៉ាងសំខាន់ក្នុងទំនាក់ទំនងអាមេរិក-វៀតណាម។ «សួស្តី សហរដ្ឋអាមេរិក!»៖...
ភ្នំពេញ៖ ការរស់នៅរបស់យើងសព្វថ្ងៃ ត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និតជាមួយប្រព័ន្ធអុីនធឺណិត។ ប្រព័ន្ធអុីនធឺណិតពិតជាបានផ្ដល់គុណប្រយោជន៍ជាច្រើននៅក្នុងសម័យឌីជីថល តែទន្ទឹមនឹងនេះ វាក៏អាចបង្កហានិភ័យនានាទៅកាន់អ្នកប្រើប្រាស់ផងដែរ។ ដោយឃើញពីតម្រូវការដ៏សំខាន់នេះ ក្រុមហ៊ុន Smart ទើបនឹងបានដាក់ដំណើរការសេវាកម្មដ៏ថ្មីស្រឡាងមួយ គឺ “Smart Cybersecurity Add-On” ដែលជាសេវាកម្មថ្មីសម្រាប់ជាជំនួយក្នុង ការជូនដំណឹងសុវត្ថិភាពលោកអ្នក និងក្រុមគ្រួសារលោកអ្នកពីហានិភ័យលើប្រព័ន្ធអុីនធឺណិត។ អតិថិជន Smart ដែលភ្ជាប់គម្រោងនេះជាលើកដំបូង នឹងអាចទទួលបានការផ្ដល់ជូនសេវាកម្មនេះឥតគិតថ្លៃសម្រាប់រយៈពេល ៣០ថ្ងៃដំបូង។ សារៈសំខាន់នៃ Smart Cybersecurity Add-On រាល់ការចុច (Click) ការស្វែងរក (Search) និងសកម្មភាពផ្សេងៗទៀតនៅលើប្រព័ន្ធអុីនធឺណិត គឺពិតជាអាចធ្វើឱ្យអ្នកប្រើប្រាស់ទូទៅអាចនឹងទទួលបានផលប៉ះពាល់ដោយមិនបានដឹង មិនថាតាមរយៈ តំណភ្ជាប់ (Link) ក្លែងបន្លំតំណភ្ជាប់ដែលគ្មានសុវត្ថិភាព ការបំពានទិន្នន័យសំខាន់ៗមានដូចជាលេខទូរសព្ទ និងអុីម៉ែល និងមាតិកាអនឡាញមិនសមរម្យជាដើម។ ក្នុងនាមជាក្រុមហ៊ុនផ្តល់នូវសេវាទូរគមនាគមន៍ និងដំណោះស្រាយឌីជីថលមួយនៅកម្ពុជា ក្រុមហ៊ុន Smart បានទើបនឹងដាក់ឱ្យ អតិថិជនប្រើប្រាស់សេវាកម្មដ៏ថ្មីស្រឡាងគឺ សេវាកម្ម “Smart Cybersecurity Add-On”ដើម្បីជំរុញនូវបទពិសោធសុវត្ថិភាពក្នុងការប្រើប្រាស់អុីនធឺណិតរបស់អតិថិជនអោយកាន់តែមានទំនុកចិត្ត មិនថាការប្រើប្រាស់អុីនធឺណិតសម្រាប់ការងារ ឬការកម្សាន្ត។ មុខងារពិសេសទាំង 3 របស់សេវាកម្ម “Smart Cybersecurity” 1. មុខងារសុវត្ថិភាពតាមអុីនធឺណិត (Secure Browsing)៖ ជាមុខងារ ដែលជូនដំណឹងពេលលោកអ្នកចុចតំណភ្ជាប់...