ភ្នំពេញ៖ ថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៥ – មូលនិធិកូកា-កូឡា (TCCF) និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានសហការគ្នាដើម្បីជួយដោះស្រាយបញ្ហាប្រឈមដែលកំពុងកើនឡើងនៃការគ្រប់គ្រងសំណល់ប្លាស្ទិកនៅអាស៊ី រួមទាំងប្រទេសកម្ពុជាផងដែរ។ កាកសំណល់ប្លាស្ទិករបស់ពិភពលោកមួយផ្នែកធំ បានហូរធ្លាក់ចូលទៅក្នុងមហាសមុទ្រតាមរយៈផ្លូវទឹកក្នុងទ្វីបអាស៊ី ដែលបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធអេកូឡូស៊ីសមុទ្រ សុខភាពមនុស្ស និងជីវភាពរស់នៅរបស់មនុស្សសត្វជាច្រើន។ ទន្លេចំនួន ១៦ ក្នុងចំណោមទន្លេចំនួន ២០ នៅលើពិភពលោក ស្ថិតនៅក្នុងទ្វីបអាស៊ី ដែលមានបរិមាណប្លាស្ទិកច្រើនលើសពី ២ ភាគ ៣ នៃប្លាស្ទិកប្រចាំឆ្នាំជាសកល ដែលហូរចូលទៅក្នុងមហាសមុទ្ររបស់ពិភពលោក។ ដើម្បីឆ្លើយតបទៅនឹងបញ្ហាបន្ទាន់នេះ មូលនិធិកូកា-កូឡា (TCCF) និងអង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងនៅក្នុងប្រទេសអាស៊ីចំនួនប្រាំបួន ដូចជា បង់ក្លាដែស ប៊ូតាន កម្ពុជា ឥណ្ឌា ម៉ាល់ឌីវ នេប៉ាល់ ហ្វីលីពីន ស្រីលង្កា និងវៀតណាម...
ភ្នំពេញ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកទឹកចិត្តដល់រដ្ឋាភិបាលអូស្ត្រាលី ឱ្យមានការសហការជាមួយកម្ពុជា ក្នុងការនាំយកកម្មវិធីសិក្សា របស់អូស្ត្រាលីផ្ទាល់មកកាន់ប្រទេសកម្ពុជា ដើម្បីឱ្យកាន់តែមានភាពងាយស្រួល ដល់សិស្សានុសិស្សកម្ពុជាក្នុងការសិក្សា ។ ការលើកឡើងរបស់ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ធ្វើឡើងក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយលោក Derek Yip ឯកអគ្គរាជទូតអូស្រ្តាលី...
ភ្នំពេញ ៖ លោកឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា ចិនលើកឡើងថា ប្រទេសចិនគឺជាប្រទេសគំរូមួយ លើកការងារកាត់បន្ថយភាពក្រីក្រ ដែលកម្ពុជាអាចរៀនសូត្រតាម ខណៈប្រទេសយើងទាំងពីរតែងតែគាំទ្រ គ្នាទៅវិញទៅមក គ្រប់កាលៈទេសៈ ។ ក្នុងកិច្ចសម្ភាសមួយវិទ្យុមិត្តភាពកម្ពុជាចិន កាលពីព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ លោក ឯក សំអុល មានប្រសាសន៍ថា ចំណុចដែលកម្ពុជា...
ភ្នំពេញ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យលោក សាស្រ្តារ្យ ទូច គឹមស្រ៊ាង ប្រធានសមាគមអក្សរសាស្ត្រ និងវប្បធម៌ខ្មែរ និងសហការី ចូលជួបសំដែងការគួរសម និងប្រគល់សៀវភៅ “គោលធម៌ព្រះត្រៃបិដក”...
ព្យុងយ៉ាង៖ កូរ៉េខាងជើងបានឲ្យដឹងថា ខ្លួនបានបាញ់សាកល្បង មីស៊ីលនាំផ្លូវ យុទ្ធសាស្ត្រកាលពីថ្ងៃមុន ដោយមេដឹកនាំលោក គីម ជុងអ៊ុន ជាអ្នកមើលការខុសត្រូវលើការសាកល្បងមីស៊ីលលើកដំបូង របស់ទីក្រុងព្យុងយ៉ាង ចាប់តាំងពីការឡើងកាន់តំណែង របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ។ ទីភ្នាក់ងារព័ត៌មានមជ្ឈិមផ្លូវការរបស់កូរ៉េបានឲ្យដឹងថា ការពិនិត្យអាវុធដឹកនាំ នាវាពីសមុទ្រទៅដីមានគោលបំណង “បង្កើនប្រសិទ្ធភាព នៃការគ្រប់គ្រងយុទ្ធសាស្ត្រ ប្រឆាំងនឹងសត្រូវ...
តូក្យូ៖ ការវាយតម្លៃការអនុម័តសម្រាប់គណៈរដ្ឋមន្ត្រីរបស់នាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba ឈរនៅត្រឹម ៣៥,៧ភាគរយ ផ្លាស់ប្តូរតិចតួចពី ៣៦,៥ភាគរយកាលពីខែមុន ចំពេលមានភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច ដោយមានអ្នកឆ្លើយតបភាគច្រើនព្រួយបារម្ភអំពីផែនការពន្ធរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។ ការស្ទង់មតិតាមទូរស័ព្ទកាលពីចុងសប្តាហ៍បានរកឃើញថា ៨៤,៣ ភាគរយនៃអ្នកឆ្លើយសំណួរគឺ “មានការព្រួយបារម្ភ” ឬ “មានការព្រួយបារម្ភខ្លះ” លើផលប៉ះពាល់នៃពន្ធរបស់សហរដ្ឋអាមេរិកលើសេដ្ឋកិច្ចជប៉ុន។ ការវាយតម្លៃមិនយល់ព្រម សម្រាប់គណៈរដ្ឋមន្ត្រីរបស់លោក Ishiba...
ភ្នំពេញ ៖ ដើម្បីចូលរួមទទួលខុសត្រូវ ក្នុងការអនុវត្តឱ្យសម្រេចបានជោគជ័យ និងពង្រឹងការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មូលដ្ឋាន ក្នុងការអនុវត្តកម្មវិធី នយោបាយ និងការដ្ឋានកំណែទម្រង់នានា របស់រាជរដ្ឋាភិបាល លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានផ្តល់គោលការណ៍ណែនាំ លើកិច្ចការអាទិភាពសំខាន់ៗ ចំនួន ១១ចំណុច។ គោលការណ៍ណែនាំលើកិច្ចការអាទិភាពសំខាន់ៗ ចំនួន ១១ចំណុច...
សេអ៊ូល ៖ រដ្ឋអាជ្ញាកូរ៉េខាងត្បូង បានឲ្យដឹងថា ពួកគេបានចោទប្រកាន់ប្រធានាធិបតី កូរ៉េខាងត្បូងលោក Yoon Suk Yeol ជុំវិញការចោទប្រកាន់ ពីបទបះបោរទាក់ទង នឹងការដាក់ច្បាប់អាជ្ញាសឹក រយៈពេលខ្លីរបស់លោកកាលពីខែមុន ។ ជាមួយនឹងការចោទប្រកាន់នេះលោក Yoon បានក្លាយជាប្រធានាធិបតីកាន់តំណែង ដំបូងគេក្នុងប្រវត្តិសាស្ត្រកូរ៉េខាងត្បូង ដែលត្រូវបានចោទប្រកាន់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន ។...
ថៃ ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា នាយករដ្ឋមន្រ្តីថៃលោក Paetongtarn Shinawatra បានបញ្ជាឲ្យដឹកជញ្ជូន សាធារណៈដោយឥតគិតថ្លៃ ក្នុងទីក្រុងបាងកករយៈពេលមួយសប្តាហ៍ ដោយចាប់ផ្តើមពីថ្ងៃទី ២៥ ខែកុម្ភៈ ដើម្បីការផ្លាស់ប្តូរមួយ ក្នុងការដោះស្រាយការបំពុល បរិយាកាសដ៏គួរឲ្យព្រួយបារម្ភនៅរដ្ឋធានីប្រទេសនេះ ។ យោងតាមទិន្នន័យចុងក្រោយពីក្រុមហ៊ុន IQAir ដែលមានមូលដ្ឋាននៅប្រទេសស្វីស...
ភ្នំពេញ ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញ ចុះពិនិត្យការងារ អន្តរាគមន៍បូមទឹក សង្គ្រោះស្រូវប្រាំង ដែលកំពុងខ្វះខាតទឹក ស្រោចស្រពប្រមាណ ៣៨៥ ហិកតា របស់បងប្អូនប្រជាកសិករប្រមាណ ៥០១គ្រួសារ ក្នុងឃុំបន្ទាយស្ទោង ស្រុកស្ទោង...