បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃសុក្រថា កងកម្លាំងអ៊ុយក្រែនបានធ្វើការវាយប្រហាររយៈចម្ងាយឆ្ងាយថ្មីមួយលើតំបន់ Belgorod ដោយប្រើមីស៊ីលផ្លោង ATACMS ចំនួន៨ ដែលផលិតដោយសហរដ្ឋអាមេរិក ប៉ុន្តែគ្រាប់ទាំងអស់ត្រូវបានបាញ់ទម្លាក់ដោយកម្លាំងរុស្សី។ យោធាបាននិយាយថា មីស៊ីលដែលបានវាយប្រហារចូលមកត្រូវបានបាញ់ដោយប្រព័ន្ធការពារដែនអាកាស S-400 និង Pantsir-SM របស់រុស្ស៊ីប៉ុន្តែ ក្រសួងមិនបានផ្តល់ព័ត៌មានណាមួយអំពីគោលដៅពិតប្រាកដនៃការវាយប្រហារ ឬអំពីការខូចខាត ឬជនរងគ្រោះដែលអាចត្រូវបានវាយប្រហារនោះទេ។ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ កងកម្លាំងអ៊ុយក្រែនបានធ្វើការវាយប្រហាររយៈចម្ងាយឆ្ងាយម្តងហើយម្តងទៀតលើទឹកដីរុស្ស៊ីដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិដោយប្រើសព្វាវុធជាច្រើនដែលផ្គត់ផ្គង់ដោយលោកខាងលិច...
ប៊ែកឡាំង ៖ កាលពីថ្ងៃសុក្រ ដោយសារតែមានបញ្ហាបច្ចេកទេស បានបង្កឱ្យមានការរំខានខ្លាំង នៅឯអាកាសយានដ្ឋានទូទាំងប្រទេសអាល្លឺម៉ង់ ។ អ្នកនាំពាក្យរបស់ប៉ូលិសសហព័ន្ធ បានប្រាប់ដល់កាសែតអាល្លឺម៉ង់ Bild ថា ប្រព័ន្ធកុំព្យូទ័ររបស់ប៉ូលិសសហព័ន្ធបានជួបប្រទះ នឹងការដាច់ភ្លើងនៅទូទាំងប្រទេស ដោយបង្ខំឱ្យមន្រ្តីធ្វើការដោយដៃ ដែលជាធម្មតាត្រូវបានដោះស្រាយ ដោយអេឡិចត្រូនិច ។ អាកាសយានដ្ឋាន Dusseldorf បានរាយការណ៍មកថា “បញ្ហាប្រព័ន្ធព័ត៌មានវិទ្យាទូទាំងប្រទេស” នៅឯប៉ូលិសសហព័ន្ធបាននាំឱ្យមានការពន្យារពេលទាំងការចូល...
ភ្នំពេញ ៖ គិតត្រឹមដើមខែមករា ឆ្នាំ២០២៥ គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែង ១៤៨គីឡូម៉ែត្រ ចាប់ពីចំណុចប្រសព្វផ្លូវជាតិលេខ៤ (បំបែកស្រែអំបិល) ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង សម្រេចវឌ្ឍនភាពបាន ៧៨%ហើយ។ ក្រុមការងារការដ្ឋានគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) បានសម្រុកខ្លាំង ដើម្បីធានាវឌ្ឍនភាពកាន់តែប្រសើរនៅដើមខែមករា នៃដើមឆ្នាំ២០២៥នេះ។ នៅមិនយូរប៉ុន្មានទេការងារអ៊ុត AC នឹងបញ្ចប់ ខណៈដែលតាមគម្រោងការងារអ៊ុត...
កាប៊ុល ៖ មន្ត្រីម្នាក់បម្រើការនៅក្រសួងសាធារណៈការ និងការងារបានឲ្យដឹង កាលពីថ្ងៃសុក្រថា ផ្លូវ ហាយវេជាច្រើនកន្លែងក្នុងប្រទេស អាហ្វហ្គានីស្ថាន បូករួមទាំងផ្លូវសម្រាប់សាឡាង ដែលជាផ្លូវហាយវេដ៏សំខាន់ដែលតភ្ជាប់ពីរដ្ឋធានីកាប៊ុលរបស់ប្រទេសនេះ ឆ្ពោះទៅកាន់ខេត្តភាគខាងជើងចំនួន៩ត្រូវបានបិទចរាចរណ៍ ដោយសារតែព្រិលធ្លាក់ចុះយ៉ាងក្រាស់ ។ លោក Mohammad Ashraf Haqshinas អ្នកនាំពាក្យរបស់ក្រសួងខាងលើ បានបង្ហោះនៅលើគណនី X របស់គាត់ថា “ផ្លូវហាយវេ...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតីជួបសំណេះសំណាល និងពិសាអាហារថ្ងៃត្រង់ជាមួយ លោកគ្រូ-អ្នកគ្រូ និងក្មួយៗសិស្សានុសិស្ស នៃវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី នៅថ្ងៃអាទិត្យ ទី៥ ខែមករា ឆ្នាំ២០២៥។ ក្នុងពិធីសំណេះសំណាលប្រកបដោយ ក្តីអាណិតស្រលាញ់ ជាមួយនិងស្នាមញញឹម...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំអនុវត្តផ្ទាល់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចាត់ចែងផ្នែកជំនាញពាក់ព័ន្ធ រៀបចំប៉ាណូ ដែលរំលេចនៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩ – ៧ មករា ២០២៥) ត្រូវបានរៀបចំឡើងរួចរាល់ នៅតាមដងផ្លូវសាធារណៈ នៅលើស្ពាន ស្ពានអាកាស និងនៅតាមបណ្តាសួនច្បារនានា...
ហ្គាហ្សា ៖ អ្នកនាំពាក្យការពារជនស៊ីវិលប៉ាឡេស្ទីន នៅទីក្រុងហ្គាហ្សាលោក Mahmoud Basal បានឲ្យដឹងថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ៣៣ នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារ តាមអាកាសដ៏ខ្លាំងក្លា របស់អ៊ីស្រាអែល នៅទូទាំងតំបន់ហ្គាហ្សាក្នុងរយៈពេលមួយយប់។ នៅតំបន់ហ្គាហ្សាភាគកណ្តាល ជនជាតិប៉ាឡេស្ទីន ៩នាក់បានស្លាប់ និង១០នាក់ទៀតរងរបួសនៅ ក្នុងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលទៅលើផ្ទះមួយកន្លែងក្នុងជំរុំជនភៀសខ្លួន Maghazi ចំណែកមនុស្ស ១១នាក់បានស្លាប់...
សេអ៊ូល៖ ការិយាល័យស៊ើបអង្កេត អំពើពុករលួយរបស់ប្រទេសកូរ៉េខាងត្បូង សម្រាប់មន្ត្រីជាន់ខ្ពស់ (CIO) បានអំពាវនាវឱ្យប្រធានាធិបតីស្តីទីរបស់ប្រទេសនេះ ជួយសម្រួលដល់ការអនុវត្តដីកាចាប់ខ្លួនប្រធានាធិបតីលោក Yoon Suk-yeol ដែលរងការចោទប្រកាន់។ អង្គភាពស៊ើបអង្កេតប្រឆាំងអំពើពុករលួយបានស្នើឱ្យលោក Choi Sang-mok ប្រើប្រាស់អំណាចបញ្ជា និងត្រួតពិនិត្យរបស់លោកក្នុងសមត្ថភាពជាប្រធានាធិបតីស្តីទី ដោយបញ្ជាឱ្យសេវាសន្តិសុខប្រធានាធិបតី សហការជាមួយនឹងចំណាត់ការរបស់ CIO សម្រាប់ការចាប់ខ្លួនលោក Yoon ។ CIO...
យូអិន៖ ក្រុមមនុស្សធម៌របស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា អ៊ីស្រាអែលបានបញ្ជាឱ្យផ្លាស់ប្តូរទីតាំងបន្ថែមទៀតនៅក្នុងតំបន់ហ្គាហ្សាភាគខាងជើង ដែលត្រូវបានឡោមព័ទ្ធដោយសារតែការវាយប្រហារ ដែលជិតមកដល់ក្នុងការសងសឹក ចំពោះការបាញ់គ្រាប់រ៉ុក្កែតចូលទៅក្នុងទឹកដីអ៊ីស្រាអែល។ ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ (OCHA) បានឲ្យដឹងថា សេចក្តីណែនាំចុងក្រោយគឺសម្រាប់ជនស៊ីវិលនៅក្នុងតំបន់ Al-Bureij នៃខេត្ត Deir al Balah ដើម្បីផ្លាស់ទីទៅភាគខាងលិច។ ប្រភពពី OCHA បានឲ្យដឹងថា បទបញ្ជាជម្លៀសថ្មីបំផុតបានកើតឡើងនៅពេលដែលអាជ្ញាធរអ៊ីស្រាអែល បានបន្តបដិសេធការប៉ុនប៉ងរបស់អង្គការសហប្រជាជាតិក្នុងការសម្របសម្រួលចលនាប្រកបដោយសុវត្ថិភាពនៃបុគ្គលិកមនុស្សធម៌។...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក ចង់ឃើញអ្នកនយោបាយ និងសាធារណជនទូទៅនៅក្នុងប្រទេសកូរ៉េខាងត្បូង ខិតខំប្រឹងប្រែងរួមគ្នា ដើម្បីធានាបាននូវ “ផ្លូវឆ្ពោះទៅមុខប្រកបដោយស្ថិរភាព” សម្រាប់ប្រទេស ដែលនៅតែស្ថិតក្នុងភាព វឹកវរផ្នែកនយោបាយមួយនេះ។ លោក John Kirby អ្នកសម្របសម្រួលក្រុមប្រឹក្សាសន្តិសុខជាតិ សម្រាប់ការទំនាក់ទំនង ជាយុទ្ធសាស្ត្របានឲ្យដឹងថា “យើងមើលទៅរដ្ឋាភិបាលកូរ៉េខាងត្បូង សភាជាតិ ហើយជាការពិតណាស់ ប្រជាជនកូរ៉េ ធ្វើការរួមគ្នាឆ្ពោះទៅរកផ្លូវ ដែលមានស្ថិរភាពទៅមុខ”...