បរទេស៖ FBI និយាយថា ខ្លួនជឿថា ជនសង្ស័យនៅក្នុងការវាយប្រហាររថយន្តភីកអាប់នៅថ្ងៃចូលឆ្នាំថ្មីនៅទីក្រុង New Orleans ដែលបានសម្លាប់មនុស្ស យ៉ាងហោចណាស់ ១៤ នាក់បានធ្វើសកម្មភាពតែម្នាក់ឯង ហើយត្រូវបានបំផុសគំនិត ដោយក្រុមភេរវកររដ្ឋអ៊ីស្លាម។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា មន្ត្រីធ្លាប់បាននិយាយថា ពួកគេកំពុងពិនិត្យមើលលទ្ធភាពដែលជនសង្ស័យ បានសម្របសម្រួល...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT បណ្តាញព័ត៌មាន Al Jazeera ត្រូវបានហាមឃាត់ជាបណ្តោះអាសន្ន ពីប្រតិបត្តិការនៅតំបន់ West Bank ដោយអាជ្ញាធរ ប៉ាឡេស្ទីន (PA) ដែលអះអាងថា ទូរទស្សន៍នេះបានដើរតួ ក្នុងការញុះញង់ចលាចល និង បង្កជម្លោះ នៅទីនោះ ។ ការសម្រេចចិត្តនេះ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT កំពូលមហាសេដ្ឋី លោកElon Musk បានចេញមកធ្វើការចោទ ប្រកាន់ប្រធានាធិបតី អាមេរិក Joe Biden ពីបទក្បត់ជាតិ ។ ការចោទប្រកាន់ទាំងនោះដែលមានទាំងការអនុញ្ញាត ឱ្យជនចំណាកស្រុកខុសច្បាប់ ចូលជន់លិចហូរចូលប្រទេសយ៉ាងច្រើន និងការសម្រេចចិត្តដាក់លក់សម្ភារៈដែលបានបម្រុងទុក សម្រាប់ការសាងសង់ជញ្ជាំង ព្រំដែនអាមេរិក-ម៉ិកស៊ិកជាដើម។ ប្រធានាធិបតីជាប់ឆ្នោត របស់សហរដ្ឋអាមេរិក...
រ៉ូម៖ យោងតាមទិន្នន័យថ្មីៗ ចេញពីអង្គការសហប្រជាជាតិ (UN) និងប្រភពពីអ៊ីតាលី បានឱ្យដឹងថា ជនភៀសខ្លួនជាង២.០០០នាក់ បានបាត់បង់ជីវិត នៅក្នុងឆ្នាំ២០២៤ ខណៈដែលកំពុងព្យាយាម ធ្វើដំណើរឆ្លងចូល ទៅកាន់ទ្វីបអឺរ៉ុប ។ មូលនិធិកុមារអន្តរជាតិរបស់អង្គការសហប្រជាជាតិ ហៅកាត់ថា (UNICEF) បានឲ្យដឹងកាលពីថ្ងៃពុធថា យ៉ាងហោចណាស់មានជនភៀសខ្លួន និងជនចំណាកស្រុកចំនួន ២.២០០នាក់ត្រូវបានរាយការណ៍មកថា បានស្លាប់ ឬបាត់ខ្លួននៅក្នុងដែនសមុទ្រ...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសជូនដំណឹង ឲ្យប្រជាពលរដ្ឋនៅទូទាំងប្រទេស ត្រូវប្រុងប្រយ័ត្នសុខភាព ដោយសារចាប់ពីថ្ងៃទី៦-១៤ មករា ធាតុអាកាសនឹងចុះត្រជាក់ រហូតដល់១៥ទៅ៣០អង្សាសេ។ យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងនាថ្ងៃ៣ មករានេះ បានឲ្យដឹងថា ការអង្កេត ពិនិត្យ និងវិភាគលើស្ថានភាព ធាតុអាកាស និងអាកាសធាតុនៅក្នុងតំបន់ និងកម្ពុជា របបខ្យល់មូសុងឦសានដែលគ្របដណ្តប់លើសមុទ្រចិនខាងត្បូង...
ភ្នំពេញ ៖ ក្នុងរយៈពេលពេញ ១ឆ្នាំ នៃឆ្នាំ២០២៤នេះ រដ្ឋសភាកម្ពុជាបានទទួលពាក្យបណ្តឹងចំនួន ៤៣ករណី ហើយបានធ្វើលិខិតអន្តរាគមន៍ទៅកាន់ស្ថាប័នពាក់ព័ន្ធចំនួន ១៣ករណី និងលិខិតមួយចំនួនទៀតកំពុងពិនិត្យសិក្សា។ នេះបើតាមការផ្សព្វផ្សាយពីបណ្តាញ ទំនាក់ទំនងរបស់រដ្ឋសភានាថ្ងៃ២ មករា ។ រដ្ឋសភាក៏បានគូសបញ្ជាក់ថា រាល់សំណូមពររបស់ម្ចាស់ឆ្នោត ដែលបានមកដល់រដ្ឋសភា ត្រូវបានចាត់ចែងតាមនីតិវិធីភ្លាមៗ។ នៅត្រង់ចំណុចនេះ គេអាចនិយាយបានថា ទីណាមានទុក្ខមានមុខតំណាងរាស្រ្ត។ សុខទុក្ខបស់ប្រជាពលរដ្ឋត្រូវបានរដ្ឋសភាទុកជាអាទិភាព។...
ក្រឡេកទៅមើលឆ្នាំ ២០២៤ បើកផែនទីបង្ហាញផ្លូវនៃការចុះត្រួតពិនិត្យការងារ នៅទូទាំងប្រទេសចិនរបស់លោក Xi Jinping ប្រធានរដ្ឋចិនការយកចិត្តទុកដាក់ និងក្តីរំពឹងយ៉ាងជ្រាលជ្រៅរបស់លោក Xi Jinping ចំពោះការងារ “កសិកម្ម ជនបទនិងកសិករ” បានផ្តល់នូវភាពកក់ក្តៅ និងកម្លាំងចិត្តដល់ប្រជាជន ។ ដោយបារម្ភពីផលិតកម្មនិងជីវភាពរស់នៅ របស់កសិករដែលរងគ្រោះ លោក Xi Jinping បានស៊ូទ្រាំនឹងអាកាសធាតុត្រជាក់ខ្លាំង...
ភ្នំពេញ៖ រថយន្ត ១គ្រឿង ម៉ាកលុចស៊ីស RX300 ពណ៌ស បុកពីក្រោយរថយន្ដដឹកទំនិញ ១គ្រឿង ម៉ាកហ៊ីយ៉ិនដាយ ពណ៌ស បណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ ។ ហេតុការណ៍នេះកើតឡើង នៅទៀបភ្លឺថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥នេះ លើកំណាត់ផ្លូវល្បឿនលឿន K39+200 ត្រង់ចំណុចភូមិត្រាច ឃុំកាហែង...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ នេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធានក្រុមប្រឹក្សា កីឡាក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ជាមួយប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងកីឡាការិនី បាល់ទះក្រសួងមហាផ្ទៃ ដែលបាននិងកំពុងចូល រួមការប្រកួតកីឡាបាល់ ទះពានរង្វាន់...
បរទេស ៖ វគ្គដ៏អាក្រក់មួយនៅក្នុង ប្រវត្តិសាស្ត្រអាមេរិក នៅតែលាក់កំបាំង នៅក្នុងអាថ៌កំបាំង ៖ តើអ្នកណាជាអ្នក ដាក់គ្រាប់បែក បំពង់នៅខាងក្រៅ ការិយាល័យនៃគណៈកម្មាធិការជាតិ ប្រជាធិបតេយ្យ និងសាធារណរដ្ឋ (DNC)ក្នុងទីក្រុងវ៉ាស៊ីនតោន នៅមុនថ្ងៃ នៃការវាយប្រហារ លើវិមានកាពីតូល? យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥...