ភ្នំពេញ៖ ស្ពានអាកាសភ្លោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្ថិតនៅតាមបណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន ប្រសព្វ និងផ្លូវជាតិលេខ២ ត្រង់ព្រំប្រទល់រវាង រាជធានីភ្នំពេញ និងខេត្តកណ្តាល កំពុងដំណើរការការដ្ឋានសាងសង់ ដែលសម្រេចបានប្រមាណ៥២% គិតត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥នេះ ។ លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាល...
ភ្នំពេញ ៖ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានស្នើឱ្យ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ នៃរដ្ឋបាលរាជធានីភ្នំពេញ គិតគូររៀបចំបើកវគ្គបណ្តុះបណ្តាលតម្រង់ទិសដល់ គ.ក.ស.ក នៃរដ្ឋបាលខណ្ឌ និង គ.ក.ន.ក សង្កាត់ ដើម្បីពង្រឹងសមត្ថភាព ក្នុងការដោះស្រាយ និងឆ្លើយតបនូវបញ្ហាផ្សេងៗបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព។ ការស្នើបែបនេះរបស់លោក ម៉ប់...
មណ្ឌលគិរី ៖ នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ នៅសួនច្បារដំរីដែកខេត្តមណ្ឌលគីរី នាយកដ្ឋានសេដ្ឋកិច្ចបៃតង នៃអគ្គគោលនយោបាយ និងយុទ្ធសាស្ត្រ បានសហការជាមួយអង្គការ WWF ធ្វើយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ក្រោមអធិបតីភាព លោក មាស សុផល អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក ថង សាវុន...
បរទេស៖ យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg បានផ្សាយថា បុគ្គលិកមន្ទីរបញ្ចកោណបាននឹងកំពុង ទាញយកកម្មវិធីជំនាន់ថ្មីរបស់ចិនគឺ DeepSeek ទៅកាន់ស្ថានីយការងាររបស់ពួកគេ ចាប់តាំងពីរដូវស្លឹកឈើជ្រុះឆ្នាំ២០២៤មក។ អ្នកជំនាញផ្នែកព័ត៌មានវិទ្យារបស់មន្ទីរបញ្ចកោណ បានតែផ្លាស់ប្តូរដើម្បីទប់ស្កាត់ការ ប្រើប្រាស់កម្មវិធីមួយផ្នែកប៉ុណ្ណោះ បន្ទាប់ពីការកើនឡើងនៃប្រជាប្រិយភាពនាពេលថ្មីៗនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា កាលពីដើមខែនេះ ការចាប់ផ្តើមអាជីវកម្មរបស់ចិនបានបង្ហាញគំរូ AI...
ភ្នំពេញ ៖ ក្មេងស្រី-ប្រុស២នាក់បងប្អូនបង្កើត ត្រូវបានស្លាប់យ៉ាងអាណោចអធម ក្នុងភ្នក់ភ្លើងដែលបានឆាបឆេះផ្ទះ ក្រោយពីម្តាយបានចាក់សោរផ្ទះពីក្រៅ នៅវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥។ ហេតុការណ៍ឆេះផ្ទះនេះ កើតឡើងនៅចំណុចក្រុម១ ភូមិអង់ជើង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ។ ផ្ទះដែលអគ្គិភ័យលេបត្របាក់នេះ ជាប្រភេទផ្ទះតូបលក់ចាប់ហួយ មានទំហំ ៥ម៉ែត្រX១២ម៉ែត្រ សង់ផ្ទាល់ដី ធ្វើអំពីឈើ...
បរទេស៖ ប៉ូលីសនៅប្រទេសវៀតណាម បានផាកពិន័យក្មេងជំទង់ចំនួន ១១នាក់ជាទឹកប្រាក់សរុបចំនួន ៧៨ លានដុង (៣.១១០ ដុល្លារអាមេរិក) ចំពោះការបើកបរមិនប្រុងប្រយ័ត្ន នៅលើផ្លូវល្បឿនលឿន Nghi Son – Dien Chau ខណៈពេលដែលធ្វើដំណើរ ទៅវត្តនៅដើមពិធីបុណ្យចូលឆ្នាំថ្មី។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៣១ ខែមករា...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ដោយដកស្រង់សេចក្តីថ្លែងការណ៍ របស់ប៉ូលីសថា ជនជាតិអ៊ុយក្រែនម្នាក់ ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសស្លូវ៉ាគី ពាក់ព័ន្ធនឹងការគំរាមកំហែង ធ្វើរដ្ឋប្រហារ។ ប្រភពដដែលបានសរសេរទៀតថា ទោះបីជាយ៉ាងណាក្តី បុរសម្នាក់នេះមិនត្រូវបានគេបញ្ចេញឈ្មោះឡើយ ហើយនឹងត្រូវបណ្តេញចេញពីប្រទេសស្លូវ៉ាគី ហើយត្រឡប់ទៅអ៊ុយក្រែន វិញផងដែរ ។ ចំណាត់ការនេះកើតឡើងបន្ទាប់ ពីនាយករដ្ឋមន្ត្រីស្លូវ៉ាគីលោក...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អាជ្ញាធរ ក្នុងតំបន់បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា មានការរត់ជាន់គ្នា ដ៏អាក្រក់មួយបានកើតឡើង នៅព្រឹត្តិការណ៍បុណ្យសាសនាមួយ ដែលមានឈ្មោះ Maha Kumbh Mela របស់ប្រទេសឥណ្ឌា ដែលជាការជួបជុំសាសនាដែលបានធ្វើឡើងនៅក្នុងទីក្រុង Prayagraj រៀងរាល់១២ ឆ្នាំម្តង ។ ហេតុការណ៍នេះត្រូវបានអជ្ញាធររាយការណ៍ បានសម្លាប់មនុស្ស ៣០នាក់...
ស្វាយរៀង៖ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៣១ខែមករាឆ្នាំ២០២៥ បានអញ្ជេីញពិធីក្រុង ពាលីសុំសេចក្តីសុខបេីកការដ្ឋានលេីការងារអនុគម្រោងសាងសង់ ទីលានទុកដាក់សម្រាមក្រុងបាវិត នៃគម្រោងទីក្រុងគួរឲ្យចង់រស់នៅ ស្ថិតនៅភូមិច្រកម្ទេស សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។ ពិធីនេះមានការអញ្ជេីញចូលរួមពីលោកអភិបាលរងខេត្ត លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត តំណាងទីប្រឹក្សាបច្ចេកទេសទទួលបន្ទុកគម្រោងADB លោកប្រធានមន្ទីរបរិស្ថានខេត្ត លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងមន្ត្រីPIU ចំណុះមន្ទីរ...
ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានផ្តល់អនុសាសន៍ដល់បុគ្គលិកអប់រំពាក់ព័ន្ធ ឱ្យរៀបចំការប្រឡងប្រណាំងសាលារៀនគ្មានសំរាម សម្រាប់វិទ្យាល័យ ក្នុងខេត្តពោធិ៍សាត់ទាំងអស់ ពិសេសអាចប្រែក្លាយ សាលារៀន មានធុងសំរាម ទៅជាសាលារៀនគ្មានធុងសំរាម។ ការលើកឡើងរបស់ លោក ហង់ជួន ណារ៉ុន ក្នុងពិធីបើកសន្និបាតបូកសរុប...