ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់អគ្គនាកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ក្នុងរយៈពេលមួយខែពេញ ពោលគឺខែធ្នូ នៃចុងឆ្នាំ២០២៤ ការិយាល័យប្រជាពលរដ្ឋរាជធានី-ខេត្តទាំង២៥គោលដៅ បានទទួលបណ្ដឹង និង ព័ត៌មានផ្សេងៗចំនួន ៩៩ករណី ក្នុងនោះបណ្តឹងក្នុងសមត្ថកិច្ចមានចំនួន ៣៤ករណី (បញ្ចប់ការដោះស្រាយចំនួន១៦ករណី កំពុងដោះស្រាយចំនួន ១៨ករណី) បណ្ដឹងក្រៅសមត្ថកិច្ចចំនួន ៨ករណី ព័ត៌មានផ្សេងៗចំនួន ៥៧ករណី ទួលបានការសរសើរ ចំនួន...
ភ្នំពេញ៖ យោងតាមទិន្នន័យគុណភាពខ្យល់ តាមរយៈឧបករណ៍ និងស្ថានីយតាមដានត្រួតពិនិត្យគុណភាពខ្យល់ចំនួន ៦០ទីតាំងនៅទូទាំងប្រទេស បានបង្ហាញថាខេត្តជាច្រើន មានគុណភាពខ្យល់នៅល្អប្រសើរ ប៉ុន្តែខេត្តចំនួន៤ ស្ថិតក្នុងសន្ទស្សន៍គុណភាពខ្យល់ពណ៌ក្រហម ដោយមានការកើនឡើងកំហាប់ភាគល្អិតនិចល ដែលមានវិជ្ឈមាឌតូចជាង ឬ ស្មើ ២,៥មីក្រូម៉ែត្រ (PM2.5) នៅក្នុងបរិយាកាស។ នេះបើតាមឲ្យដឹងពីអ្នកនាំពាក្យក្រសួងបរិស្ថាន ។ ខេត្តទាំង៤ ស្ថិតក្នុងសន្ទស្សន៍គុណភាពខ្យល់ពណ៌ក្រហមនោះរួមមាន ៖ បន្ទាយមានជ័យ...
កំពង់ស្ពឺ៖ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានព្រមានដល់មន្ត្រីអាវុធហត្ថទាំងអស់ ក្នុងក្របខណ្ឌខេត្តកំពង់ស្ពឺកុំមានការ ពាក់ព័ន្ធនិងធ្វើជាខ្នងបង្អែកឧក្រិដ្ឋជនគ្រឿងញៀន និងបទល្មើសនានា។ ការណ៍នេះធ្វើឡើង ក្នុងឱកាសប្រកាសចូលកាន់តំណែងលោក ជាង រចនា ជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកសាមគ្គីមុនីជ័យ រសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥។ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានលើកឡើងថាក្នុងនាមជាសមត្ថកិច្ច ត្រូវតែរក្សាឱ្យបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ...
ហាណូយ៖ ទីភ្នាក់ងារព័ត៌មានវៀតណាម បានដកស្រង់សម្តីរបស់ ក្រុមអ្នកជំនាញដែលបានលើកឡើង នៅថ្ងៃព្រហស្បតិ៍នេះថា ប្រាក់ចំណូលបានមកពីវិស័យអចលនទ្រព្យ របស់ប្រទេសវៀតណាម រំពឹងថា នឹងកើនឡើងពី២៥ដល់៥០ភាគរយ នៅក្នុងឆ្នាំ២០២៥ ។ សេចក្តីរាយការណ៍បានឲ្យដឹងថា ទន្ទឹមនឹងនេះដែរ រដ្ឋាភិបាល បានផ្តោតយកចិត្តទុកដាក់បង្កើនលំនៅ ដ្ឋានសង្គមកិច្ច ដែលជាការផ្គត់ផ្គង់ថ្មីចំបងបំផុត ដែលបានដាក់បញ្ចូលក្នុង គម្រោងដើម្បីឲ្យទីផ្សារមាន តម្លៃខ្ពស់ ដោយផ្អែកលើគម្រោងការជាបន្តបន្ទាប់ ។...
VLADIVOSTOK៖ មន្ទីរពិសោធន៍តារាសាស្ត្រព្រះអាទិត្យ នៅវិទ្យាស្ថានស្រាវជ្រាវអវកាស នៃបណ្ឌិត្យសភាវិទ្យាសាស្ត្របានប្រកាសឲ្យដឹង នៅលើគេហទំព័ររបស់ខ្លួនកាលពីថ្ងៃពុធថា អ្នកវិទ្យាសាស្ត្ររុស្ស៊ីបានរាយការណ៍ ពីបាតុភូតដ៏កម្រមួយពាក់ព័ន្ធនឹង ការបំភាយប្លាស្មាពណ៌ខ្មៅដែលត្រូវបាន គេសង្កេតឃើញនៅលើព្រះអាទិត្យ ។ មន្ទីរពិសោធន៍ខាងលើបានឲ្យដឹងថា “បាតុភូតដ៏កម្រ ដ៏ស្រស់ស្អាត និងគួរឱ្យខ្លាចបន្តិចដែរបានកើតឡើង នៅថ្ងៃនេះនៅលើផ្កាយរបស់យើង ។ នៅចំកណ្តាលនៃថាសដែលអាចមើលឃើញ រចនាសម្ព័ន្ធខ្មោចនៃពណ៌ខ្មៅដែលបានបង្កើតឡើង ហើយបន្ទាប់មកត្រូវបានច្រានចេញមួយផ្នែកទៅក្នុងលំហ ហើយបានរលាយបាត់មួយផ្នែកនៅក្នុងទម្រង់រាងជាម្កុដ” ។ យោងតាមអ្នកវិទ្យាសាស្ត្របានបញ្ជាក់ថា...
កំពង់ធំ: លោកស្នងការនគរបាលខេត្តកំពង់ធំ លើកឡើងថា ក្នុងនាមជាមន្ត្រីនគរបាលយុត្តិធម៌ ចំពោះការកសាងនីតិវិធី ត្រូវប្រកាន់ខ្ជាប់ ក្រមសីលធម៌ វិជ្ជាជីវៈ មានតម្លាភាព តុល្យភាព។ នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបំប៉ន ស្ដីពីនីតិវិធីការអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោក នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត ។...
ភ្នំពេញ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាអនុប្រធាននៃមូលនិធិគន្ធបុប្ផាកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាល ជាមួយគណៈគ្រប់គ្រង គ្រូពេទ្យ និងបុគ្គលិកនៃមន្ទីរពរទ្យគន្ធបុប្ផា និងប្រគល់-ទទួលថវិកាបរិច្ចាគ ពីក្រុមហ៊ុន ជីប ម៉ុង គ្រុប ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា...
ភ្នំពេញ៖ អបអរសាទរឆ្នេរម៉ាហ្វីយ៉ារីស៊ត (𝐌𝐚𝐟𝐢𝐲𝐚 𝐑𝐞𝐬𝐨𝐫𝐭 𝐁𝐞𝐚𝐜𝐡) ដែលទទួលបានជ័យលាភី «ឡាប៊ែលឆ្នេរខ្សាច់កម្សាន្តស្អាត» ចំណាត់ថ្នាក់កម្រិត «ល្អណាស់» ដែលផ្ដល់រង្វាន់ និងទទួលស្គាល់ដោយគណៈកម្មាធិការជាតិ គ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរកម្ពុជា ។ ក្នុងពិធីប្រកាស និងប្រគល់ជ័យលាភី កម្មវិធីប្រកួតប្រជែងស្នាដៃរចនាគម្រោងប្លង់នគរូបនីយកម្ម តំបន់ឆ្នេរសមុទ្រកម្ពុជាក្រោមប្រធានបទ «កម្ពុជាមាតុភូមិខ្ញុំ ទីក្រុងខ្ញុំ ឆ្នេរសមុទ្រខ្ញុំ ក្នុងបេះដូងខ្ញុំ»...
ភ្នំពេញ៖ ដើម្បីការពារសុវត្ថិភាពពីគ្រោះថ្នាក់ចរាចរណ៍ដែលកើតមានលើផ្លូវដែក លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាឱកាសចុះបង្ហាញវឌ្ឍនភាពការងារដំឡើង ផ្លាកសញ្ញាចរាចរណ៍នៅត្រង់ចំណុចឆ្លងកាត់ផ្លូវដែកចំនួន ៩៧១កន្លែង សម្រាប់ការដឹកជញ្ជូន និងសុវត្ថិភាពការធ្វើចរាចរាចរណ៍ឆ្លងកាត់ផ្លូវដែក បានអះអាងពីការប្តេជ្ញាចិត្តក្នុងការបញ្ចប់ ការដំឡើងផ្លាកសញ្ញាចរាចរណ៍នេះ ឲ្យបាននៅត្រឹមដំណាច់ខែមេសា ឆ្នាំ២០២៥ខាងមុខ ។ លោកប៉េង ពោធិ៍នា បានមានប្រសាសន៍កាលពីថ្ងៃ២១ មករាថា ក្នុងចំណោមផ្លាកទាំង៩៧១កន្លែងនេះ...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃអង្គារថា លោកនឹងពិចារណាពីលទ្ធភាពដែលនាយកប្រតិបត្តិ Tesla លោក Elon Musk ឬប្រធានក្រុមហ៊ុន Oracle លោក Larry Ellison ទិញយក TikTok ។ យោងតាមសារព័ត៌មាន CNBC ចេញផ្សាយកាលពីថ្ងៃទី២១...