ភ្នំពេញ៖ កូនផ្សោតទើបកើតថ្មីមួយក្បាល ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវ នៃរដ្ឋបាលជលផលនិងអង្គការ WWF វេលាម៉ោង ៩:៣០នាទីព្រឹក នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ នៅអន្លង់ត្បូងខ្លា ភូមិត្បូងខ្លា ឃុំអូម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ បើតាមហ្វសប៊ុកក្រសួងកសិកម្ម នាថ្ងៃទី២៤ មករានេះ បានឲ្យដឹងថា កូនផ្សោតនេះស្ថិតនៅក្នុងក្រុមសត្វផ្សោតពេញវ័យចំនួន ៦ក្បាលផ្សេងទៀត។ នេះគឺជាកូនផ្សោតទី១...
មុនថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនជារៀងរាល់ឆ្នាំ លោក Xi Jinping ប្រធានរដ្ឋចិនតែងតែចុះសួរសុខទុក្ខ កម្មាភិបាលនិងប្រជាជនក្នុងតំបន់មូលដ្ឋាន។ នៅថ្ងៃទី២២ ខែមករា លោក Xi Jinping ប្រធានរដ្ឋចិនបានមកដល់ភូមិមួយក្នុងទីក្រុង Huludao ខេត្តLiaoning ដោយចាប់ផ្តើមដំណើរសួរសុខទុក្ខ របស់លោកនៅមុនថ្ងៃបុណ្យឆ្នាំថ្មីប្រពៃណីចិន។ ប្រហែលថ្ងៃទី២០ ខែសីហាឆ្នាំ២០២៤ ភ្លៀងធ្លាក់ខ្លាំងដែលមិនធ្លាប់មានពីមុន បានបង្កទៅជាទឹកជំនន់យ៉ាងធ្ងន់ធ្ងរនៅក្នុងទីក្រុងHuludaoខេត្តLiaoning។ ភូមិZhujiagou ដែលស្ថិតនៅក្នុងតំបន់ភ្នំដែលមានសណ្ឋានដី...
គោលនយោបាយការទូតជ្រុលនិយម នាំឱ្យអ្នកផ្តល់បទសម្ភាសន៍ នៅទូទាំងពិភពលោករិះគន់យ៉ាងខ្លាំងប្តូរឈ្មោះ ឈូងសមុទ្រម៉ិកស៊ិកយកព្រែកជីកប៉ាណាម៉ាមកវិញ ទិញកោះ Greenland ។ល។ ការសម្តែងអាកប្បកិរិយានៃ រដ្ឋាភិបាលអាមេរិកអាណត្តិថ្មីដែល មិនច្រានចោលការប្រើប្រាស់មធ្យោបាយ គំរាមកំហែងដោយយោធានិងសេដ្ឋកិច្ច ដើម្បីសម្រេចបាននូវផែនការវាតទីនិយម របស់អាមេរិកបានធ្វើឱ្យសាធារណមតិអន្តរជាតិ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ ក្នុងការស្ទង់មតិរបស់បណ្តាញ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ចំពោះអ្នកប្រើប្រាស់បណ្តាញអ៊ីនធើណេតទូទាំងពិភពលោក មានអ្នកផ្តល់បទសម្ភាសន៍ចំនួន ៧៨,៦ភាគរយ បានថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះទង្វើ...
ភ្នំពេញ ៖ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីសហការលើការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ប្រកបដោយនិរន្តរភាពនៅទូទាំងប្រទេសកម្ពុជា។ នេះបើយោងតាមសេចក្ដីប្រកាសរួមរបស់ CMA និង CGCC។ ភាពជាដៃគូជាផ្លូវការនេះត្រូវបានប្រកាស នៅក្នុងសន្និបាតប្រចាំឆ្នាំរបស់ CGCC ស្តីពី «ការធ្វើនវានុវត្តន៍យន្តការធានាឥណទាន...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំគ្រប់ស្ថាប័នពាក់ព័ន្ធ និងសហការីទាំងអស់ បន្តចូលរួមចលនារៀបចំរបៀងសេដ្ឋកិច្ច របស់ខេត្តតាមបណ្តោយឆ្នេរសមុទ្រឱ្យបានសកម្ម ដោយសហការជាមួយ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា។ ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងពិធីប្រកាស និងប្រគល់ជ័យលាភី កម្មវិធីប្រកួតប្រជែងស្នាដៃរចនាគម្រោងប្លង់នគរូបនីយកម្ម...
សេអ៊ូល៖ អតីតមន្ត្រីតំណាងពាណិជ្ជកម្ម ជាន់ខ្ពស់របស់សហរដ្ឋអាមេរិក (USTR) បានឲ្យដឹងថា ក្នុងពេលឆាប់ៗនេះ ប្រទេសកូរ៉េខាងត្បូង អាចនឹងរងសម្ពាធពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឱ្យកាត់បន្ថយ ឬលុបបំបាត់អតិរេកពាណិជ្ជកម្ម របស់ខ្លួនជាមួយសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់។ លោក Michael Beeman ដែលបានបម្រើការជាជំនួយការ USTR ក្នុងអំឡុងពេលរដ្ឋបាលលោក...
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានមានប្រសាសន៍ថា ដើម្បីឲ្យដឹងពីការប្រែប្រួលខ្យល់ ក្រសួងបានបញ្ចេញឧបករណ៍សម្រាប់ ត្រួតពិនិត្យខ្យល់ដោយធ្វើឡើងជារៀងរាល់ម៉ោង ពោលក្នុង១ម៉ោងម្តង ។ ការលើកឡើងរបស់ឯកឧត្តមនេះ បន្ទាប់ពីមានការជជែកវែកញែកលើ បណ្តាញសង្គមលើប្រធានបទខ្យល់នៅកម្ពុជាថា មានភាគល្អិតនិចលក្រហមកើនឡើងខ្ពស់ អាចបង្កើតទៅជាខ្យល់ពុលដែល ទាមទារឲ្យមានការពិនិត្យតាមដានជាប់ជានិច្ច ។ ចំពោះប្រធានបទខ្យល់នេះ អ្នកនាំពាក្យបានមានប្រសាសន៍ នាថ្ងៃនៅព្រឹកថ្ងៃ២៤ មករា...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានណែនាំអំពីវិធានការ ការពារ និងរក្សាសុខភាព ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ដើម្បីចូលរួម ការពារសុខភាពបុគ្គលខ្លួនផ្ទាល់ និងសមាជិកគ្រួសារ ជាពិសេស កុមារតូចៗ និងមនុស្សចាស់។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី២៤ មករា នេះ ថាក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ប្រជាពលរដ្ឋមួយចំនួនតែងមាន...
បរទេស៖ កម្រិតធូលីក្រាស់ស្ថិតក្នុងពណ៌ក្រហម (គ្រោះថ្នាក់ដល់សុខភាព) នៅក្នុងខេត្តចំនួន ៤៤ ក្នុងចំណោមខេត្តចំនួន ៧៧ នៅព្រឹកថ្ងៃព្រហស្បតិ៍ ដោយមានតែខេត្តចំនួន ៦ ប៉ុណ្ណោះដែលរាយការណ៍អំពី គុណភាពខ្យល់ពីមធ្យមទៅល្អ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ទីភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិទ្យាអវកាស និងព័ត៌មានវិទ្យា (Gistda)...
បរទេស៖ កុមារអាយុ ២ ឆ្នាំ និងមនុស្សពេញវ័យម្នាក់ ត្រូវបានសម្លាប់ និងបីនាក់ផ្សេងទៀតបានរងរបួស ក្នុងការវាយប្រហារដោយកាំបិតនៅក្នុងទីក្រុងមួយក្នុងរដ្ឋ Bavaria ប្រទេសអាល្លឺម៉ង់កាលពីថ្ងៃពុធ។ ឧប្បត្តិហេតុនេះត្រូវបានថ្កោលទោសដោយអធិការបតី លោក Olaf Scholz ថាជា “អំពើភេរវកម្មដែលមិនគួរឱ្យជឿ” ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥...