ភ្នំពេញ ៖ ប្រធានអង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានលើកឡើងថា ក្រុមប្រឆាំងជ្រុលនិយម នៅក្រៅប្រទេសមិន ដែលនាំគ្នាធ្វើសកម្មភាពអ្វី ដើម្បីបម្រើផលប្រយោជន៍ជាតិនោះទេ គឺមានតែអង្គុយ រកនឹកគ្រប់មធ្យោបាយធ្វើយ៉ាងណា ដើម្បីបំផ្លិចបំផ្លាញជាតិខ្លួនឯង។ កិច្ចសន្ទនាជាមួយអ្នកនាំពាក្យ ស្តីពី ភាពពិសពុលនៃចលនាបដិវត្តន៍ពណ៌ ដែលក្រុមជ្រុលនិយមអនុវត្តន៍ ដោយបរាជ័យនៅកម្ពុជា នាថ្ងៃ២២ មករា...
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជូនដំណឹងដល់សាធារណជន ជាពិសេសពលករខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ទាំងអស់ ឱ្យបានជ្រាបថា កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ក្រសួងសុខាភិបាលថៃ បានប្រកាសអំពីស្ថានភាព គុណភាពខ្យល់បានធ្លាក់ចុះ ជាពិសេសកំហាប់ភាគល្អិតនិចល PM 2.5 មានការកើនឡើង លើសកំណត់ស្តង់ដា ជាហានិយភ័យបង្កផលប៉ះពាល់ ចំពោះសុខភាពប្រជាពលរដ្ឋថៃ...
ភ្នំពេញ ៖ បន្ថែមពីការជួយរកទីផ្សារ និងរក្សាលំនឹងថ្លៃស្រូវ ជូនប្រជាកសិករ រាជរដ្ឋាភិបាល បានបន្តជួយអន្តរាគមន៍បូមទឹក ជួយសង្គ្រោះស្រូវប្រាំង ជូនប្រជាកសិករ ដើម្បីធានាថា នឹងមិនមានស្រូវប្រាំងប្រជាកសិករ ណារងការខូចខាត។ តាមរយៈបណ្ដាញសង្គម នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានឱ្យដឹងថា...
កំពង់ចាម ៖ នៅព្រឹកថ្ងៃទី ២៣ ខែមករាឆ្នាំ ២០២៥ នេះ ក្នុងពិធីបើកសន្និបាត បូកសរុបការងារ មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ឆ្នាំសិក្សា ២០២៣-២០២៤ និងលើកទិសដៅឆ្នាំសិក្សា ២០២៤-២០២៥ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ជំរុញឲ្យគណៈគ្រប់គ្រងសាលា យកចិត្តទុកដាក់ខ្ពស់លើសុខភាពរបស់សិស្ស...
ភ្នំពេញ ៖ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ នៅទីស្នាក់ការអាជ្ញាធរមីន លោក លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន រួមជាមួយលោកស្រី Alissar Chaker តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដំណាក់កាលទី៤ ប្រចាំឆ្នាំ២០២៤ ហើយចាប់តាំងពីឆ្នាំ២០០៦ គម្រោងបានរំដោះផ្ទៃដី មានមីនចំនួន...
ខេត្តព្រះវិហារ ៖ ពលរដ្ឋជាច្រើនគ្រួសារ ដែលរស់នៅក្នុងភូមិជាំក្សាន្ត ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាប្រជាកសិករ បានត្អូញត្អែរ រៀបរាប់ឱ្យដឹងថា នាពេលបច្ចុប្បន្ននេះ បន្ទាប់ពីរដូវធ្វើស្រែចំការ ត្រូវបានបញ្ចប់ ពួកគាត់ក៏បាននាំគ្នាដើរ រកអាឈើក្រាក់ដែលសេសសល់ ពីភ្លើងឆេះ ហើយដួលរលំនៅក្នុងព្រៃ ក៏ដូចជានៅតាមដីស្រែចម្ការ របស់គេ ដើម្បីយកមកលក់សម្រាប់ដោះស្រាយជីវភាពគ្រួសារ របស់ពួកគាត់នោះ គឺមានផលវិបាកខ្លាំងណាស់...
ភ្នំពេញ៖ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ក្រុមហ៊ុន Vietjet កំពុងពង្រឹងបណ្តាញជើងហោះហើរអន្តរជាតិរបស់ខ្លួនបន្ថែមទៀត ជាមួយនឹងការបន្ថែមផ្លូវហោះហើរថ្មីចំនួន ២ ដែលតភ្ជាប់ទីក្រុងហូជីមិញ ដែលជាតំបន់សេដ្ឋកិច្ចដ៏ធំបំផុតរបស់ប្រទេសវៀតណាម ទៅកាន់ទីក្រុងធំៗចំនួន២ របស់ឥណ្ឌា គឺ ទីក្រុង Hyderabad និង Bangalore ។ គ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី ១៨ និង ១៩ ខែមីនា តទៅ សេវាកម្មថ្មីទាំងនេះនឹងពង្រឹងជំហររបស់ក្រុមហ៊ុន Vietjet ក្នុងនាមជាស្ថាប័នដ៏សំខាន់ក្នុងទីផ្សារអាកាសចរណ៍វៀតណាម-ឥណ្ឌា ដែលកំពុងរីកចម្រើន ជំរុញការបង្កើនការតភ្ជាប់ និងលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ចនៅទូទាំងអាស៊ី។ ឥឡូវនេះ អ្នកដំណើរអាចរកក់សំបុត្រទុកជាមុនសម្រាប់ជើងហោះហើរថ្មីបាន។ ក្រុមហ៊ុន Vietjet កំពុងផ្តល់ជូននូវការផ្តល់ជូនការបញ្ចុះតម្លៃសំបុត្រពិសេស ដែលការផ្តល់ជូននេះមានការកំណត់ ជាមួយនឹងតម្លៃសំបុត្រចាប់ផ្តើមត្រឹមតែ USD 0 លើផ្លូវហោះហើរវៀតណាម-ឥណ្ឌាទាំងអស់។ ការផ្តល់ជូនពិសេសនេះ មានសុពលភាពរហូតដល់ថ្ងៃទី ៣០ខែមករា ឆ្នាំ ២០២៥ សម្រាប់ការធ្វើដំណើររវាងថ្ងៃទី ១០ ខែកុម្ភៈ ដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៥ ។ អ្នកធ្វើដំណើរ អាចជាវសំបុត្រដែលមានការបញ្ចុះតម្លៃពិសេសនេះ តាមរយៈគេហទំព័រផ្លូវការរបស់ Vietjetនៅ www.vietjetair.com ឬកម្មវិធីទូរស័ព្ទ Vietjet Air ។...
ភ្នំពេញ ៖លោកសំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា រហូតមកដល់រសៀលថ្ងៃ២៣ មករានេះ មានប្រជាពលរដ្ឋ ស្លាប់៤នាក់ និងរបួស៥នាក់ ដោយសារការប្រជ្រៀតគ្នា ចុះទៅទទួលអាំងប៉ាវពីផ្ទះអ្នកឧកញ៉ា សុខ គង់ ស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តម នាព្រឹកថ្ងៃ២៣ មករា មុនពិធីបុណ្យចូលឆ្នាំចិន ។ លោក សំ វិច្ឆិកា...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានស្នើបង្កើនកិច្ចសហប្រតិបត្តិ ក្នុងការបណ្តុះបណ្តាលនិស្សិតខ្មែរ ជាពិសេសវគ្គបណ្តុះបណ្តាលថ្នាក់បណ្ឌិត (PHD) នៅសាកលវិទ្យាល័យណាហ្គោយ៉ា ប្រទេសជប៉ុន ។ ការស្នើរបស់លោករដ្ឋមន្រ្តី នាឱកាសទទួលជួបពិភាក្សាការងារ ជាមួយលោកស្រីសាស្រ្តាចារ្យ Yamamoto Eiko នៃសាកលវិទ្យាល័យណាហ្គោយ៉ា ប្រទេសជប៉ុន ទទួលបន្ទុកកម្មវិធី Young...
សាធារណជននៅកម្ពុជា បានចែករំលែកនិងស្វែងយល់ ពីអត្ថន័យនៃ ពិធី «ចាក់ទឹកតែ» នៅក្នុងបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន។ ប្រធានសមាគមអ្នកស្រាវជ្រាវ វឌ្ឍនភាពកម្ពុជា-ចិន លោកបណ្ឌិត ជា មុនីឫទ្ធិ បានចែករំលែកថា ទំនៀមទម្លាប់ចាក់ទឹកតែ មានអត្ថន័យផ្សារភ្ជាប់ នឹងពិធីចូលឆ្នាំចិន ៣ យ៉ាង។ ថ្លែងប្រាប់ក្នុងពេលរៀបចំកម្មវិធីសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជនជាតិចិន នៅភូមិតានន ឃុំដូងស្រុកបាទី...