បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ទីភ្នាក់ងារជាតិសន្តិសុខសហព័ន្ធហៅកាត់ថា FSB បានអះអាង កាលពីថ្ងៃព្រហស្បតិ៍ថាបុរសម្នាក់ ដែលគ្រោងនឹងធ្វើការវាយប្រហារភេរវកម្ម លើរថភ្លើងដឹកអ្នកដំណើរមួយ ត្រូវបានចាប់ខ្លួននៅក្នុង ប្រទេសរុស្ស៊ី ។ ប្រភពដដែលបានអះអាងទៀតថា ជនសង្ស័យមានប្រភព មកពីតំបន់អាស៊ី កណ្តាល ហើយត្រូវបានចោទប្រកាន់ថា បានសន្យាភក្តីភាព ចំពោះអង្គការដែលត្រូវ បានហាមឃាត់នៅ ក្នុងប្រទេសរុស្ស៊ី។...
ចូលឆ្នាំថ្មីចិន តើត្រូវត្រៀមអ្វីខ្លះ? ចាំបាច់ត្រូវត្រៀមកាដូ របស់របរចូលឆ្នាំ ទៅជួបនឹងមនុស្សដែលយកចិត្តទុកដាក់ ។ សម្រាប់លោក Xi Jinping ប្រធានរដ្ឋចិន កិច្ចការមួយ ដែលចាំបាច់ត្រូវធ្វើមុនចូលឆ្នាំចិន គឺចុះមូលដ្ឋានសួរសុខទុក្ខ ប្រជាជន និងកម្មាភិបាល ដើម្បីចង់ដឹងថាតើអ្នកទាំងអស់គ្នា ហូបចុកយ៉ាងដូចម្ដេច រស់នៅយ៉ាងដូចម្តេច ឆ្លងឆ្នាំថ្មីចិនបានល្អឬអត់ ស្ដាប់អំពីការប្រមូលផល និងបំណងប្រាថ្នា របស់ប្រជាជន។...
កំពង់ចាម ៖ ក្នុងកិច្ចប្រជុំស្ដីអំពីការគ្រប់គ្រង សំណល់រឹង និងសម្រាម និងបញ្ហាផ្សេងៗពាក់ព័ន្ធ វិស័យបរិស្ថាន របស់រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៥ នេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានដាក់វិធានការ ដើម្បីឲ្យមន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុង ស្រុក...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ចេញពីព័ត៌មានAxios បានរាយការណ៍ថា មីស៊ីលស្ទាក់ចាប់ប្រហែល ៩០គ្រាប់ សម្រាប់ប្រព័ន្ធការពារដែនអាកាស Patriot ត្រូវបានបញ្ជូនពីប្រទេសអ៊ីស្រាអែល ទៅកាន់ប្រទេសប៉ូឡូញរួចរាល់ហើយ ដែលជាទីកន្លែងនឹងវារក្សាទុកមុនបញ្ចូន ទៅដល់ចុងក្រោយនៅអ៊ុយក្រែន។ បន្ទាប់ពីកងកម្លាំងការពារអ៊ីស្រាអែល ដែលហៅកាត់ថា IDF បានដាក់ឲ្យចូលនិវត្តន៍នូវមីស៊ីល Patriots ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក របស់ពួកគេនៅក្នុងខែមេសា ឆ្នាំ២០២៤នោះរដ្ឋាភិបាលទីក្រុងគៀវ បានស្នើសុំមីស៊ីលទាំងនោះដើម្បីយកមកប្រើប្រាស់។...
បរទេស៖ មន្ត្រីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការប៉ះទង្គិចគ្នានៅកណ្តាលអាកាស រវាងឧទ្ធម្ភាគចក្រកងទ័ព និងជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិ បានបណ្តាលឱ្យមនុស្សទាំង ៦៧ នាក់នៅលើយន្តហោះទាំងពីរស្លាប់នេះ ខណៈដែលពួកគេបានពិនិត្យលើសកម្មភាព របស់អ្នកបើកយន្តហោះយោធា ហើយបានរាយការណ៍ថា បុគ្គលិកប៉មបញ្ជាគឺ “មិនធម្មតា” នៅពេលនៃ គ្រោះមហន្តរាយអាកាសចរណ៍ដ៏សាហាវបំផុត របស់ប្រទេសក្នុងរយៈពេលជិត មួយភាគបួនសតវត្សរ៍មកនេះ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥...
ភ្នំពេញ ៖ ក្នុងឱកាសដឹកនាំ កិច្ចប្រជុំប្រចាំខែមករា ឆ្នាំ២០២៥ នាថ្ងៃ៣០ មករា លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួង សុខាភិបាល បានផ្ញើសារណែនាំ ដល់ថ្នាក់ដឹកនាំគ្រប់កម្រិត ត្រូវបន្តយកចិត្តទុកដាក់ ដល់ការអនុវត្តផែនការ យុទ្ធសាស្រ្ត អាទិភាពរបស់ក្រសួង ឱ្យបានកាន់តែប្រសើរ និងដោយខ្ជាប់ខ្ជួន បើទោះជាទទួលបានលទ្ធផល វិជ្ជមានយ៉ាងណាក៏ដោយ...
បាសេឡូណា៖ ប្រសិនបើប្រធានាធិបតីថ្មី របស់សហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ សម្រេចចិត្តធ្វើសកម្មភាពលើការ គំរាមកំហែងរបស់លោក ក្នុងការដំឡើងពន្ធលើសហភាពអឺរ៉ុប វានឹងធ្វើឱ្យមានការឈឺចាប់យ៉ាងខ្លាំង សម្រាប់ប្លុក នេះបើយោងតាមលោក Miquel Vila អ្នកវិភាគនៃវិទ្យាស្ថានសកល Catalonia ដែលជាអ្នកគិតរបស់អេស្ប៉ាញ ដែលមានឯកទេសក្នុងកិច្ចការអន្តរជាតិ។ សហរដ្ឋអាមេរិក គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អឺរ៉ុប។ ពាណិជ្ជកម្មឆ្លងទ្វីបអាត្លង់ទិក បានឈានដល់កម្រិតខ្ពស់គ្រប់ពេលគឺ ១,២ពាន់ពាន់លានអឺរ៉ូ...
ភ្នំពេញ ៖ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឲ្យគ្រប់អាជីវកម្មដែលទើបតែបើកដំណើរថ្មីៗត្រឹមរយៈពេល១៥ ត្រូវតែមកចុះបញ្ជិការនៅក្រសួងពាណិជ្ជកម្ម ដើម្បីផ្តល់ភាពងាយស្រួលដល់អាជីវករ ។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកស្រី ចម និម្មល បានមានប្រសាសន៍កាលពីពេលថ្មីនេះថា ក្នុងដំណើរការនៃការចុះបញ្ជិការនៅក្រសួងរបស់ម្ចាស់អាជីវកម្មដែលទើបតែបើកក្នុងរយៈពេល១៥ថ្ងៃនេះ មិនមានការចំណាយពេលវេលាយូរនោះទេ គឺប្រព្រឹត្តទៅដោយងាយស្រួលនិងរហ័សបំផុតតាមរយៈប្រព័ន្ធអនឡាញរបស់ក្រសួងដើម្បីអនុវត្តទៅតាមច្បាប់របស់វិធានពាណិជ្ជកម្ម ។ លោកស្រីបន្តថា ត្បិតការចុះបញ្ជិការនេះកំណត់ដោយច្បាប់ក៏ដោយ ប៉ុន្តែកន្លងមកដើម្បីចូលរួមលើកទឹកចិត្តក្នុងការគាំពារគោលនយោបាយរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធទៅនឹងបញ្ហាសេដ្ឋកិច្ចក្រៅប្រព័ន្ធនោះ ក្រសួងក៏បានធ្វើការលើកលែងផាកពិន័យនៅក្នុងអន្តរកាលនេះផងដែរ...
សឹង្ហបុរីៈ ក្រុមអ្នកវិទ្យាសាស្រ្តជនជាតិអាមេរិក បានប្រើប្រាស់ប្រព័ន្ធផ្កាយរណប ដើម្បីសិក្សា និង កំណត់រូបរាងឲ្យបានច្បាស់ជាងមុននៃ ការកើនឡើងកំពស់ទឹកសមុទ្រដែល បានមកពីការរលាយផែនទឹកកក និង កាតឹបទឹកកក។ ការប្រើប្រាស់បច្ចេកវិទ្យាថ្មីនេះអាច ជួយជំរុញឲ្យការសិក្សាអាចដឹងកាន់តែច្បាស់ អំពីកំរិតទឹកជំនន់អាចឡើងទៅតំបន់ ច្រាំងសមុទ្រលឿនប៉ុណ្ណា ដែលវាកើតឡើងដោយសារការកើនឡើងនៃកំដៅផែនដី។ ការសិក្សាដែលបានធ្វើឡើងនៅមហាវិទ្យាល័យ កូរ៉ូណាដូដែលបានចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ បានរកឃើញថា ការរួមតូចនៃផែនទឹកកក និងកាតឹបទឹកកកបានកំពុងតែធ្វើឲ្យ កំពស់ទឹកសមុទ្រឡើងទៅដល់ ១.៥មីលីលីតក្នុងមួយឆ្នាំ...
ម៉ិកស៊ិក៖ ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បានឲ្យដឹងថា ទីក្រុងម៉ិកស៊ិក មានការងឿងឆ្ងល់ថាតើទីក្រុងវ៉ាស៊ីនតោននឹងអនុវត្តពន្ធ ២៥ភាគរយឬអត់ ប៉ុន្តែលោកស្រីបានត្រៀមខ្លួនរួចជាស្រេច ប្រសិនបើវាកើតឡើង។ ប្រធានាធិបតីម៉ិកស៊ិក បានឲ្យដឹងនៅក្នុងសន្និសីទកាសែតជាទៀងទាត់ថា “ការពិតគឺយើងមិនជឿថាវានឹងកើតឡើងនោះទេ ប៉ុន្តែប្រសិនបើវាកើតឡើង យើងក៏មានផែនការរបស់យើងដែរ ហើយយើងនឹងបង្ហាញវានៅពេលនោះ” ។ លោកស្រីបានលើកឡើងថា ក្រសួងការបរទេសរបស់ប្រទេសម៉ិកស៊ិក ដែលដឹកនាំដោយលោក Juan...