ភ្នំពេញ៖ ក្រុមឧក្រិដ្ឋជនក្លែងបន្លំជាសមត្ថកិច្ច ស្លៀកពាក់ឯកសណ្ឋានកងរាជអាវុធហត្ថ និងឯកសណ្ឋាននគរបាលជាតិ ធ្វើសកម្មភាពចាប់ជំរិតទារប្រាក់ (កំហែងយក) ជាង ១ម៉ឺនដុល្លារក្នុងភូមិសាស្ត្រខេត្តព្រះសីហនុត្រូវបានឃាត់ខ្លួន។ ការឃាត់ខ្លួនពួកគេនេះ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ បន្ទាប់ពីមានការអនុញ្ញាតពីនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស សៅ សុខា។ បើឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសតាមរយៈសេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា ក្រុមឧក្រិដ្ឋជនក្លែងបន្លំជាសមត្ថកិច្ច...
សេអ៊ូល៖ នៅព្រឹកថ្ងៃអាទិត្យនេះ តុលាការរបស់ប្រទេសកូរ៉េខាងត្បូង បានចេញដីកាដើម្បីឃុំខ្លួនលោក ប្រធានាធិបតី Yoon Suk-yeol ដែលត្រូវបានចាប់ខ្លួនរយៈពេល ២០ថ្ងៃ ដោយបង្កើនលទ្ធភាពដែលថាគាត់នឹងត្រូវបានចោទប្រកាន់ក្រោមការឃុំខ្លួន ពីបទចោទប្រកាន់ពីបទបះបោរជុំវិញការបង្ខិតបង្ខំរបស់គាត់ដាក់ចូលជាផ្លូវច្បាប់ ។ តុលាការក្រុងសេអ៊ូល បានទទួលយកសំណើដីកាដែលធ្វើឡើងកាលពីថ្ងៃសុក្រដោយអង្គភាពស៊ើបអង្កេតចម្រុះ ដែលរួមមានការិយាល័យស៊ើបអង្កេតអំពើពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់ ហៅកាត់ (CIO) ការិយាល័យជាតិស៊ើបអង្កេត ហៅកាត់ថា (NOI) និងទីស្នាក់ការកណ្តាលស៊ើបអង្កេតរបស់ក្រសួងការពារជាតិផងដែរ ។...
កូឡុំបូ៖ អ្នកនាំពាក្យរបស់ប៉ូលិសបានលើកឡើងកាលពីថ្ងៃសៅរ៍ថា រដ្ឋាភិបាលស្រីលង្កាបានអនុញ្ញាតឱ្យប៉ូលិសធ្វើការជ្រើសរើសមន្ត្រីប៉ូលិសចំនួន ១០.០០០នាក់បន្ថែមទៀត ។ លោក Manathunga អគ្គស្នងការរងនគរបាលជាតិបានលើកឡើងថា ការជ្រើសរើសថ្មីនឹងពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់ប៉ូលិសនៅក្នុងការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងអនុវត្តប្រតិបត្តិការប្រឆាំងឧក្រិដ្ឋកម្ម និងប្រឆាំងគ្រឿងញៀន ។ លោកបានឲ្យដឹងថា បច្ចុប្បន្ននេះមានប៉ូលិសប្រហែល ៧៥.០០០នាក់ ដែលចំនួននេះគឺមិនគ្រប់គ្រាន់សម្រាប់ប៉ូលិសនៅក្នុងការអនុវត្តគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលថ្មីឡើយ ។ លោកបានបញ្ជាក់ថា បន្ទាប់ពីគណបក្សកាន់អំណាចប្រជាជនជាតិ ហៅកាត់ (NPP) ឡើងកាន់អំណាចកាលពីខែវិច្ឆិកាកន្លងទៅនេះ...
កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា និងក្រុមការងារ នៅថ្ងៃទី ១៩ ខែមករាឆ្នាំ ២០២៥ នេះ បានអញ្ជើញពិនិត្យ និងសួរសុខទុក្ខប្រជាពលរដ្ឋ ដែលរងគ្រោះដោយអគ្គីភ័យឆេះលំនៅឋាន ស្ថិតនៅភូមិជ្រោយសសិត ឃុំមហាលាភ ស្រុកកោះសូទិន ។ បើតាមអភិបាលស្រុកកោះសូទិន លោក យី វណ្ណៈ...
យេរ៉ូសាឡឹម៖ លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល បានថ្លែងកាលពីល្ងាចថ្ងៃសៅរ៍យ៉ាងដូច្នេះថា “ប្រសិនបើយើងត្រូវបានត្រលប់ទៅរកសង្រ្គាមឡើងវិញនោះ យើងនឹងធ្វើដូច្នេះតាមរបៀបថ្មី និងដោយប្រើប្រាស់កម្លាំងដ៏អស្ចារ្យថែមទៀត” ។ នៅក្នុងសេចក្តីថ្លែងការណ៍តាមរយៈខ្សែជាវីដេអូ ស្តីពីកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយក្រុមហាម៉ាស់ ដែលគ្រោងនឹងចូលជាធរមាននៅថ្ងៃអាទិត្យ វេលាម៉ោង៨ និង៣០នាទីព្រឹក ម៉ោងក្នុងតំបន់ ត្រូវនឹងម៉ោង៦ និង៣០នាទីម៉ោងសកល លោក Netanyahu បានកត់សម្គាល់ដូច្នេះថា ទាំងប្រធានាធិបតីសហរដ្ឋអាមេរិក...
ភ្នំពេញ៖ ក្នុងឆ្នាំ២០២៤ អង្គភាពសារព័ត៌មានចំនួន១,៦២០ អង្គភាព សមាគមសារព័ត៌មានចំនួន២៦ អ្នកសារព័ត៌មានទាំងប្រព័ន្ធផ្សព្វផ្សាយប្រពៃណីនិងទំនើបសរុបចំនួន ជាង ៨ពាន់នាក់បាន និងកំពុងបំពេញការងារ របស់ខ្លួនបានយ៉ាងពេញលេញ មានសុវត្ថិភាពនៅទូទាំងប្រទេស ដោយឈរលើមូលដ្ឋានក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន។ ទាំងនេះជាលទ្ធផលនៃការធ្វើបច្ចុប្បន្នភាព ក្នុងក្របខណ្ឌនៃការរៀបចំសណ្តាប់ធ្នាប់ក្នុងវិស័យសារព័ត៌មាន ចាប់តាំងពីដើមអាណត្តិទី៧ របស់ក្រសួងព័ត៌មាន ក្រោមការដឹកនាំរបស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ នេះជាប្រសាសន៍ឆ្លើយតបរបស់លោកទេព...
ភ្នំពេញ៖ ប្រជាពលរដ្ឋខ្មែរគ្រប់រូបទាំងអ្នកធ្លាប់ហែលឆ្លងកាត់សង្គ្រាម និងរបបប្រល័យពូជសាសន៍ ទាំងយុវជនកើតក្រោយសម័យសង្គ្រាម សុទ្ធតែបានដឹងពីអតីតកាលដ៏មហាសែនវេទនារកអ្វីប្រៀបផ្ទឹមពុំបានរបស់កម្ពុជា។ ពលរដ្ឋខ្មែរគ្រប់រូបសុទ្ធតែបានដឹងច្បាស់ថា គឺសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងឥស្សរជនថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលបានទាញប្រទេសចេញពីឋាននរកលោកិយនេះ។ ប្រជាពលរដ្ឋខ្មែរសុទ្ធតែបានដឹងច្បាស់ថា នៅក្នុងប្រវត្តិសាស្ត្រជាង ៥០០ឆ្នាំចុងក្រោយ មិនដែលមានទេដែលប្រទេសកម្ពុជាបានស្គាល់សុខសន្តិភាពពេញលេញ និងអាចថែរក្សាសុខសន្តិភាពបានរយៈពេលយូរដូចសម័យកាលបច្ចុប្បន្ន ហើយសន្តិភាព និងការបង្រួបបង្រួមជាតិក្រោមនយោបាយឈ្នះឈ្នះដែលសម្រេចបានលទ្ធផលទាំងស្រុងកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ គឺជាស្នាដៃគ្មានពីររបស់សម្តេចតេជោ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីកាសែត Bild បានរាយការណ៍កាលពីថ្ងៃសុក្រថាសមាគមធុរកិច្ចអាល្លឺម៉ង់ធំៗ រាប់សិបកំពុងរៀបចំផែនការសកម្មភាពតវ៉ារួមគ្នាដ៏ធំមួយនៅពេលក្រោយក្នុងខែមករា ដើម្បីបង្ហាញពីការមិនពេញចិត្តរបស់ពួកគេចំពោះគោលនយោបាយសេដ្ឋកិច្ច របស់រដ្ឋាភិបាលសហព័ន្ធ។ បាតុកម្ម និងការតវ៉ាត្រូវបានគេគ្រោងធ្វើនៅក្នុងទីក្រុងប៊ែរឡាំង និងទីក្រុងផ្សេងទៀតរបស់អាល្លឺម៉ង់នៅថ្ងៃទី២៩ ខែមករា នេះបើយោងតាមការរាយការណ៍ដោយដកស្រង់សម្តីមេដឹកនាំនៃសមាគមធុរកិច្ចមួយចំនួន។ គេជឿជាក់ថាក្រុមសមាគមអាជីវកម្មជាង ៥០ដែលតំណាងឱ្យកម្មករបុគ្គលិកប្រហែល ២០លាននាក់ត្រូវបានគេរំពឹងថានឹងចូលរួមបាតុកម្មនេះ។ អង្គការធំៗដែលចូលរួមក្នុងសកម្មភាពនេះរួមមាន សមាគមសហគ្រិនគ្រួសារ ក្រុមឧស្សាហកម្មដែក Gesamtmetall សមាគមសណ្ឋាគារ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT លោក Elon Musk បានព្រមានថា សហរដ្ឋអាមេរិកមានហានិភ័យនៃការក្ស័យធន លុះត្រាតែចាត់វិធានការសំខាន់ និងជាបន្ទាន់ ដើម្បីដោះស្រាយការចំណាយរបស់រដ្ឋាភិបាលចំពេលមានការកើនឡើង នៃបំណុលសហព័ន្ធដែលកំពុងកើនឡើងខ្លាំង។ នាយកប្រតិបត្តិ SpaceX និងជាម្ចាស់ក្រុមហ៊ុន X គ្រោងនឹងដឹកនាំនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាលនាពេលខាងមុខឬហៅកាត់ថា DOGE ដែលជាទីភ្នាក់ងារដែលមានភារកិច្ចកាត់បន្ថយការចំណាយរបស់សហព័ន្ធ ដែលមិនចាំបាច់នៅពេលដែលប្រធានាធិបតីជាប់ឆ្នោត Donald Trump...
ភ្នំពេញ៖ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍កម្ពុជា លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើឱ្យក្រុមហ៊ុនPATA ជួយជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍របស់កម្ពុជា ទៅកាន់ទីផ្សារសំខាន់ៗ ដែលស្ថិតនៅក្នុងបណ្តាញរបស់ PATA ។ ការស្នើនេះធ្វើឡើងក្នុងឱកាស លោករដ្ឋមន្រ្តីអនុញ្ញាតឱ្យលោក Noor Ahmad Hamid ប្រធានក្រុមហ៊ុន PATA ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ...