អាល្លឺម៉ង់៖ តបតាមការអញ្ជើញរបស់ទីភ្នាក់ងារសហប្រតិបត្តិការអាល្លីម៉ង់ (GIZ) លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូអន្តរក្រសួងកម្ពុជាទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥។ ដំណើរទស្សនកិច្ចនេះ គឺដើម្បីស្វែងយល់អំពីគោលនយោបាយ និងច្បាប់នានាពាក់ព័ន្ធនឹងវិស័យវាយនភណ្ឌ កាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប នៅក្នុងសហគមន៍អឺរ៉ុប និងអាល្លឺម៉ង់។ ក្នុងដំណើរទស្សនកិច្ចនេះ...
កំពង់ធំ៖ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត និងជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំំពង់ធំ បានដឹកនាំកម្លាំងចុះសាកសួរសុខទុក្ខអតីតយុទ្ធជន ស្ថិតនៅដីសម្បទានសង្គមកិច្ច និងគេហដ្ឋានថ្មី ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងភូមិដងក្ដារ ឃុំក្រយា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump បានប្រកាសថា លោកនឹងថ្លែងសុន្ទរកថាក្នុងពិធីឡើងកាន់តំណែងរបស់លោក នៅខាងក្នុងអគារCapitol ជំនួសវិញដោយលើកឡើងពីអាកាសធាតុត្រជាក់ខ្លាំង ដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកគាំទ្រ និងបុគ្គលិកសន្តិសុខផង។ គួរឲ្យដឹងដែរថាជាធម្មតានិងជាប្រពៃណី ប្រធានាធិបតីសហរដ្ឋអាមេរិកធ្វើសច្ចាប្រណិធានរបស់ពួកគេនៅខាងក្រៅវិមាន Capitol ជាមួយនឹងហ្វូងអ្នកទស្សនាដែលលាតសន្ធឹងទៅដល់អគារផ្សារទំនើបជាតិ។ លោក Trump បានបញ្ជាក់បែបនេះថា៖ ថ្ងៃទី២០ ខែមករា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ភ្នាក់ងារទទួលបន្ទុកកិច្ចការងារឃ្លាំមើលសុវត្ថិភាពចំណីអាហាររបស់រុស្ស៊ី ឬហៅថា Rosselkhoznadzor បានប្រកាសហាមឃាត់ការនាំចូលសាច់ពីសហភាពអឺរ៉ុប ដោយសារហានិភ័យនៃជំងឺម្យ៉ាងដែលហៅកាត់ថាFMD។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ ភ្នាក់ងារឃ្លាំមើលនេះក៏បានប្រកាសដែរថាការនាំចូល និងការដឹកជញ្ជូនផលិតផលតាមរយៈទឹកដីរុស្ស៊ីទៅកាន់ប្រទេសទីបីនឹងត្រូវបានហាមឃាត់ចាប់ពីថ្ងៃទី២០ខែមករា។ ការដាក់ទណ្ឌកម្មនេះកើតឡើងបន្ទាប់ពីប្រទេសអាល្លឺម៉ង់បានរាយការណ៍ពីការផ្ទុះជំងឺ FMD ជាលើកដំបូងរបស់ខ្លួនក្នុងរយៈពេលជិត ៤០ឆ្នាំកាលពីសប្តាហ៍មុននៅក្នុងហ្វូងក្របីទឹកក្នុងតំបន់ Brandenburg ជិតទីក្រុង Berlin។ចាប់តាំងពីពេលនោះមក ក្រុមមន្ត្រីនៅប្រទេសអាល្លឺម៉ង់ បានអនុវត្តតំបន់មិនរាប់បញ្ចូល៣គីឡូម៉ែត្រ និងតំបន់ត្រួតពិនិត្យ ១០គីឡូម៉ែត្រជុំវិញផងដែរ។...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ ចំពោះសុខទុក្ខបងប្អូនមានពិការភាព ខណៈអាជ្ញាធរ មិនបានធ្វេីទុក្ខបុកម្នេញ ប្អូនប្រុសពិការ ដែលមានទេពកោសល្យគូរូប តាមទីតាំងសាធារណៈ ប្តូរយកកម្រៃ ផ្គត់ផ្គង់ជីវភាព ដូចជាការផ្សាយព័ត៌មានមួយចំនួនឡេីយ។ ក្នុងឱកាសអញ្ជេីញជួបសំណេះសំណាល់ និងជាមួយប្អូនប្រុស សល់ សុខចាន់ មានពិការភាពដៃទាំង២...
យប់ថ្ងៃទី១៧ ខែមករា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Trump ប្រធានាធិតបីជាប់ឆ្នោតអាមេរិកតាមការណាត់ ។ លោក Xi Jinping បានសម្តែងការអបអរសាទរចំពោះលោក Trump ដែលបានជាប់ឆ្នោតជាថ្មីម្តងទៀតធ្វើជាប្រធានាធិបតីសហរដ្ឋអាមេរិក ដោយបានចង្អុលបង្ហាញថា យើងទាំងពីរយកចិត្តទុកដាក់ខ្ពស់ចំពោះការប្រាស្រ័យទាក់ទងគ្នា ហើយក៏សង្ឃឹមថាទំនាក់ទំនងចិន-អាមេរិក នឹងមានការចាប់ផ្តើមដ៏ល្អនៅក្នុងអាណត្តិថ្មីរបស់ប្រធានាធិបតីអាមេរិក និងមានឆន្ទៈជំរុញទំនាក់ទំនងចិន-អាមេរិក ឱ្យសម្រេចបាននូវការវិវឌ្ឍរីកចម្រើនកាន់តែខ្លាំងពីចំណុចចាប់ផ្តើមថ្មី។ លោក...
ភ្នំពេញ៖ នៅមន្ទីរពេទ្យព្រះកេតុមាលាបានរៀបចំពិធីបំពាក់មេដាយសហមេត្រីថ្នាក់សេនា ថ្នាក់រអស្សរិទ្ធ និងជូនបណ្ណសរសើរដល់ក្រុមវេជ្ជបណ្ឌិតឯកទេស នៃកងទ័ពរំដោះប្រជាជនចិនចំនួន ៤រូប នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក សុខ វណ្ណារ៉ា អគ្គនាយករង នៃអគ្គនាយក អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ និងលោកវរសេនីយ៍ឯកពិសេស សឹង តាជី ប្រធានអនុព័ន្ធយោធា...
កាលពីថ្ងៃទី១៦ ខែមករា តាមម៉ោងក្នុងតំបន់ ព្រឹត្តិការណ៍ពិសេសនៅអាមេរិកស្តីពី “កម្មវិធីអបអរទទួលរាត្រីសមោសរអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន” របស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានប្រារព្ធឡើងនៅទីក្រុងញូវយ៉ក។ លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ។ លោក Xie Feng ឯកអគ្គរដ្ឋទូតចិនប្រចាំនៅសហរដ្ឋអាមេរិក លោក Fu Cong...
បរទេស៖ ប៉ូលីសក្នុងតំបន់បាននិយាយកាលពីថ្ងៃពុធថា ប៉ូលីសជប៉ុនបានចាប់ខ្លួនជនជាតិវៀតណាមបួននាក់ដោយសង្ស័យថា បានលួចទ្រព្យសម្បត្តិ គំរាមដើម្បីផលប្រយោជន៍ និងការបោះចោលសាកសពដោយខុសច្បាប់នៅក្នុងព្រៃ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងដោយផ្អែកតាមការចេញផ្សាយរបស់កាសែត Mainichi ថា ជនសង្ស័យមានឈ្មោះ Tu Minh Hai អាយុ ២៣ឆ្នាំ និងបុរសជនជាតិវៀតណាមបីនាក់ទៀតដែលមានអាយុចន្លោះពី...
ខេត្តកំពង់ឆ្នាំង ៖ លោក ឆាយ ឫទ្ធិសែន សមាជិកគណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្នានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទឹកផុស និងស្រុកសាមគ្គីមានជ័យ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធី ដាក់សម្ពោធសាលប្រជុំនិងប្រកាសបញ្ចូលសមាជិកបក្សថ្មីចំនួន១៣៣នាក់ ស្រី៧០នាក់ នៅស្នាក់ការគណបក្សឃុំក្រាំងស្គា។ ក្នុងពិធីនោះផងដែរ លោក ឆាយ ឫទ្ធិសែន បានជួបសំណេះសំណាល...