RAMALLAH ៖ ជនជាតិប៉ាឡេស្ទីនចំនួន១០នាក់បានស្លាប់ និងជាច្រើននាក់ទៀតបានរងរបួសនៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអ៊ែល មកលើទីប្រជុំជន Tammoun ស្ថិតនៅភាគអាគ្នេយ៍នៃ Tubas នៅក្នុងតំបន់ West Bank ដែលកាន់កាប់ កាលពីល្ងាចថ្ងៃពុធ ។ ក្រសួងសុខាភិបាលប៉ាឡេស្ទីនបានបញ្ជាក់ថា សាកសពចំនួន ១០នាក់ និងអ្នករបួសជាច្រើននាក់ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យរដ្ឋាភិបាល Tubas បន្ទាប់ពីមានការវាយប្រហារតាមផ្លូវអាកាស ។ ទន្ទឹមនឹងនេះដែរ...
ប៊ែកឡាំង៖ កាលពីថ្ងៃពុធ រដ្ឋាភិបាលអាល្លឺម៉ង់ បានបន្ទាបការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់ឆ្នាំ២០២៥នេះ ដោយរំពឹងថា សេដ្ឋកិច្ចធំបំផុតរបស់អឺរ៉ុបនឹងកើនឡើង០,៣ ភាគរយ ជំនួសឱ្យការព្យាករណ៍ពីមុន១,១ភាគរយ ។ ការកែប្រែនេះគូសបញ្ជាក់អំពីបញ្ហាប្រឈមជាប់លាប់ដែលកំពុងប្រឈមមុខនឹងសេដ្ឋកិច្ចធ្លាក់ចុះរបស់ប្រទេសអាល្លឺម៉ង់ ចំស្របលមានសម្ពាធផ្នែកខាងក្រៅ និងរចនាសម្ព័ន្ធដែលកំពុងបន្តកើតមានឡើង ។ យោងតាមរបាយការណ៍ព្យាករណ៍សេដ្ឋកិច្ចប្រចាំឆ្នាំដែលចេញផ្សាយដោយក្រសួងសហព័ន្ធសម្រាប់កិច្ចការសេដ្ឋកិច្ច និងសកម្មភាពអាកាសធាតុបានឲ្យដឹងថា ការធ្លាក់ចុះនេះត្រូវបានគេសន្មតថា ជាផ្នែកមួយនៃការដួលរលំនៃ បក្ស “សម្ព័ន្ធពន្លឺចរាចរណ៍” ដែលកំពុងកាន់អំណាចរបស់ប្រទេស បូករួមទាំងគណបក្សសង្គមប្រជាធិបតេយ្យ ហៅកាត់...
ភ្នំពេញ៖ អ្នកសិក្សាស្រាវជ្រាវនិងមូលដ្ឋានសុខាភិបាលដែលជាដៃគូរបស់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) មើលឃើញថា ការចេញសេចក្តីណែនាំរបស់បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើ «ការពង្រឹងតួនាទីភារកិច្ចរបស់មូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស. ក្នុងការផ្តល់សេវាសុខាភិបាលជូនសមាជិក ប.ស.ស.» គឺជាការផ្តល់តម្លាភាព និងប្រសិទ្ធភាពលើសេវាថែទាំសុខភាពនៅតាមបណ្តាមន្ទីរសម្រាកព្យាបាលនៅទូទាំងប្រទេស។ លោក ថេង រ៉ាប៊ីន តំណាងមន្ទីរសម្រាកព្យាបាលប្រជាប្រិយទួលពង្រដែលជាដៃគូ ប.ស.ស. បានគាំទ្រយ៉ាងពេញទំហឹងនូវការណែនាំថ្មីនេះ ពីព្រោះនេះជាយន្តការបន្ថែមមួយទៀត ដើម្បីបង្ហាញឱ្យឃើញនូវតម្លាភាពនៃការផ្តល់សេវាថែទាំសុខភាពទៅសមាជិក...
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ នេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយស្នងការ នៃបណ្តាស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ដើម្បីពិនិត្យលើការអនុវត្តតួនាទី ភារកិច្ចក្នុងការបង្ការ ទប់ស្កាត់ និងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ដិភាពសង្គម។ ព្រមទាំងដាក់ចេញនូវផែនការគន្លឹះសំខាន់ៗមួយចំនួនបន្ថែមទៀត លើផែនការដែលមានស្រាប់ ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្តល់ភាពកក់ក្តៅជូនបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន...
ភ្នំពេញ៖ ពេញមួយឆ្នាំ២០២៤ កន្លងទៅនេះ សាលាជាតិរដ្ឋបាលមូលដ្ឋាន ហៅកាត់ថា NASLA នៃក្រសួងមហាផ្ទៃ បានរៀបចំវគ្គបណ្តុះបណ្តាលសរុបចំនួន៤៥វគ្គ ដោយមានសិក្ខាកាមចូលរួមសិក្សា សរុបចំនួន ២.២៩៦រូប ស្រី៥៥៨រូប។ បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ សិក្ខាកាមទាំងនោះ ភាគច្រើនជាថ្នាក់ដឹកនាំ និងមន្រ្តីចាប់ពីថ្នាក់ឃុំ សង្កាត់ រហូតដល់រាជធានី ខេត្ត...
កំពង់ចាម ៖ ដើម្បីបញ្ជៀសការខ្វះទឹកស្រោចស្របស្រូវប្រាំងរបស់ប្រជាពលរដ្ឋ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥នេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានដឹកនាំក្រុមការងារមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពស្ថានីយ៍បូមទឹកបញ្ចូលប្រព័ន្ធធារាសាស្ត្រ ក្នុងភូមិសាស្ត្រស្រុកស្រីសន្ធរ ដើម្បីមានលទ្ធភាពក្នុងការបញ្ជូនទឹកផ្គត់ផ្គង់ឲ្យប្រជាពលរដ្ឋ ប្រើប្រាស់ស្រោចស្របដំណាំស្រូវរបស់ពួកគាត់បានគ្រប់គ្រាន់ក្នុងរដូវប្រាំងនេះ។ លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ហើយដឹងថា នៅស្ថានីយ៍បូមទឹកព្រែកពោធិ៍ ក្នុងស្រុកស្រីសន្ធរនេះ មានម៉ូទ័របូមទឹកចំនួន ៧គ្រឿង...
កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ នេះ បានអញ្ជើញចុះពិនិត្យស្ថានភាព និងបើកកិច្ចប្រជុំ សម្រួញឲ្យសេវាករ ពន្លឿនការងារ ដោះស្រាយឲ្យបានឆាប់រហ័ស ក្នុងការផ្គត់ផ្គង់ទឹកស្អាត ឲ្យប្រជាពលរដ្ឋប្រើ ក្នុងឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ។ បើតាម លោក ប៊ិន ឡាដា...
ភ្នំពេញ៖ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានឱ្យដឹងថា ការបន្ថែមជំនួយថវិការបស់អូស្រ្តាលីចំនួន ២លានដុល្លារអូស្រ្តាលី ពិតជាបានឆ្លើយតបនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការដោះស្រាយបញ្ហាមីននៅកម្ពុជា ដែលជាមូលដ្ឋានគ្រឹះនៃគោលនយោបាយអភិវឌ្ឍន៍ជាតិ។ ការលើកឡើងរបស់ លោក លី ធុជ ទេសរដ្ឋមន្រ្តី...
បរទេស៖ ប្រភពប្រព័ន្ធផ្សព្វផ្សាយនានាបានរាយការណ៍ថា សាកសពជាច្រើននាក់ត្រូវបានរកឃើញពីកន្លែងធ្លាក់យន្តហោះនៅវ៉ាស៊ីនតោនឌីស៊ី។ ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ American Airlines ដំណើរការដោយ PSA បានបុកជាមួយឧទ្ធម្ភាគចក្រយោធាមួយគ្រឿង ខណៈដែលយន្តហោះកំពុងខិតជិតអាកាសយានដ្ឋានជាតិ Reagan Washington ។ យោងតាមសារព័ត៌មាន The Guadian ចេញផ្សាយនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា NBC Washington...
ភ្នំពេញ៖ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានលើកឡើងថា ការប្រកាសបង្កកជំនួយទៅកាន់បណ្តាប្រទេសនានានៅជុំវិញពិភពលោក រួមទាំងកម្ពុជាផងដែរនោះពីសំណាក់ លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិកដែលទើបតែឡើងកាន់តំណែងថ្មីៗនេះ តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) មិនប៉ះពាល់ដល់ដំណើរការអភិវឌ្ឍទៅមុខរបស់កម្ពុជានោះទេ ។ លោក ប៉ែន បូណាបានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ៣០ មករានេះថា ការប្រកាសបង្កកជំនួយនេះ មិនប៉ះពាល់ដល់កម្ពុជានោះទេ...