ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានសេចក្តីជូនដំណឹង ស្ដីពីការប្រកាសជ្រើសរើស គ្រូបង្រៀនចូលរួមកម្មវិធីប្រកួតប្រជែង “គ្រូបង្រៀនដែលមានគំនិតច្នៃប្រឌិតខ្ពស់ផ្នែកបច្ចេកវិទ្យាអប់រំកម្ពុជា ឆ្នាំ២០២៥” ។ កម្មវិធីប្រកួតប្រជែងនេះ នឹងផ្ដល់ឱកាសប្រកួតប្រជែង ដល់គ្រូបង្រៀនទូទាំងប្រទេស ដែលបាននិងកំពុងប្រើប្រាស់បច្ចេកវិទ្យា ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ជំនួយដល់ការបង្រៀន និងរៀន និងការបំពេញការងារ។ សម្រាប់ជ័យលាភី ៣រូប នឹងត្រូវបានអញ្ជើញឱ្យមកធ្វើបទបង្ហាញ និងប្រគល់ពានរង្វាន់នៅសន្និសីទ...
កណ្តាល៖ ថ្លែងនៅក្នុងកិច្ចប្រជុំគណៈអភិបាលខេត្តកណ្ដាល នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានជំរុញអាជ្ញាធរក្រុង-ស្រុកទាំង១៣ ត្រូវបន្តខិតខំស្វែងរកទីតាំងដែលសុំស្រប ដើម្បីបង្កើតជាសួនឧទ្យាននៅមូលដ្ឋានរបស់ខ្លួន ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ និងជាកន្លែងកំសាន្តសម្រាប់ប្រជាពលរដ្ឋ។ លោកអភិបាលខេត្ត បានធ្វើការស្នើដល់បណ្តាក្រុង-ស្រុក ទាំងអស់ត្រូវខិតខំរកទីតាំងដែលសាកសម្រាប់ទុកធ្វើជាសួនឧទ្យានឲ្យបានច្រើនកន្លែង ហើយធ្វើការចុះបញ្ជីទុកហើយបានល្អប្រសើរ ទុកសម្រាប់ជ្រើសរើសទីតាំងដែលល្អជាងគេ ដាក់ឆ្លង់យោបល់របស់ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ ដើម្បីសម្រេចជ្រើសរើសទីតាំងមួយណាធ្វើជាសួនឧស្យាន...
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយ KOICA, UNICEF, CDRI, និងក្រុមហ៊ុន Cellcard នឹងរៀបចំសន្និសីទនិងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជាលើកទី១ ក្រោមប្រធានបទ “មាគ៌ាកម្ពុជាឆ្ពោះទៅកាន់ ការអប់រំឌីជីថល” រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ សន្និសីទនិងពិព័រណ៍នេះ...
ត្បូងឃ្មុំ ៖ អគារសិក្សា ១ខ្នង នៅវិទ្យាល័យ ហេង សំរិន ចក ស្ថិតនៅភូមិចំឡាក់ ឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥។...
យេរ៉ូសាឡឹម៖ ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល លោក Benjamin Netanyahu បានឲ្យដឹងនៅថ្ងៃសុក្រនេះថា “កិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង” បានឈានដល់ពេលកំណត់ហើយ ហើយបានបញ្ជាក់ថា គាត់បានបញ្ជាឱ្យគណៈរដ្ឋមន្ត្រីសន្តិសុខនយោបាយ កោះប្រជុំនៅពេលក្រោយ ។ ការិយាល័យរបស់លោកបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ត្រូវបានជូនដំណឹងដោយក្រុមចរចាថា កិច្ចព្រមព្រៀងត្រូវបានឈានដល់ កិច្ចព្រមព្រៀងមួយដើម្បីដោះលែងចំណាប់ខ្មាំង” ។ កាលពីថ្ងៃព្រហស្បតិ៍ការិយាល័យរបស់គាត់បានចោទក្រុមហាម៉ាស់...
សេអ៊ូល៖ កាលពីថ្ងៃព្រហស្បតិ៍តុលាការកូរ៉េខាងត្បូង បានច្រានចោលសំណើសុំឲ្យមានការ ដោះលែងលោកប្រធានាធិបតី Yoon Suk-yeol ដែលបានចាប់ខ្លួន ។ តុលាការមជ្ឈិមក្រុងសេអ៊ូល បានពិនិត្យមើលភាពស្របច្បាប់ នៃការចាប់ខ្លួនលោក Yoon តាមសំណើរបស់មេធាវីការពារក្តីរបស់គាត់ ដោយបដិសេធមិនទទួលយក ព្រោះវាគ្មានហេតុផលដើម្បីអំពាវនាវ ឱ្យមានការត្រួតពិនិត្យទៅលើផ្នែកច្បាប់ ។ ទីប្រឹក្សារបស់លោក Yoon បានអះអាងថា ការិយាល័យស៊ើបអង្កេតអំពើពុករលួយ សម្រាប់មន្ត្រីជាន់ខ្ពស់...
បរទេស៖ យោងតាមប្រភពដែលដឹងអំពី ការវាយតម្លៃរបស់ទីក្រុងប៉េកាំង បានឱ្យដឹងថា មន្ត្រីចិន និងក្រុមហ៊ុនផលិតរថយន្ត ចាប់អារម្មណ៍ក្នុងការទិញយករោងចក្រ Volkswagen នៅក្នុងប្រទេសអាល្លឺម៉ង់ ដែលត្រូវគេដឹងថារោងចក្រនេះគ្រោងបិទទ្វារ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រភពបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងប៉េកាំងជឿជាក់ថា ការចាប់ផ្តើមផលិតកម្មក្នុងស្រុក នៅក្នុងប្រទេសអាល្លឺម៉ង់នឹងជួយឱ្យមាន ការបង្កើនឥទ្ធិពលរបស់ខ្លួននៅក្នុងវិស័យយានយន្ត...
បរទេស៖ គណៈកម្មាធិការស៊ើបអង្កេតរបស់ប្រទេសរុស្ស៊ី បានប្រកាសថា ប៉ូលីសបានចាប់ខ្លួនជនសង្ស័យពីរនាក់ទៀត ដែលត្រូវបានចោទប្រកាន់ថា បានចូលរួមក្នុងការធ្វើឃាតលោកឧត្តមសេនីយឯក Igor Kirillov ដែលជាប្រធានកងកម្លាំងការពារវិទ្យុសកម្ម គីមី និងជីវសាស្រ្តរបស់ប្រទេសរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ឧត្តមសេនីយ៍ Kirillov និងជំនួយការគឺឧត្តមសេនីយ៍ Ilya Polikarpov...
ភ្នំពេញ ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃនាយកដ្ឋានរដ្ឋបាល និងបុគ្គលិក ក្រសួងអភិវឌ្ឍន៍ជនបទ។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន រដ្ឋលេខាធិការប្រចាំ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក លោកអគ្គនាយករង លោក លោកស្រីជាថ្នាក់ដឹកនាំ...
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅរាត្រីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ អញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិ Senai International Airport ទីក្រុងចូហូ ប្រទេសម៉ាឡេស៊ី ប្រកបដោយសុខសុវត្ថិភាព ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំ មន្រ្តីសម្របសម្រួល នៃក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ម៉ាឡេស៊ី ដើម្បីចូលរួមវេទិកាទេសចរណ៍អាស៊ាន...