ហាណូយ ៖ កាលពីថ្ងៃអង្គារ លោក Mikhail Vladimirovich Mishustin នាយករដ្ឋមន្ត្រីរុស្ស៊ី និងសមភាគីវៀតណាម លោក Pham Minh Chinh បានធ្វើជាសាក្សី ក្នុងពិធីចុះហត្ថលេខាលើ អនុស្សរណៈយោគយល់គ្នា ហៅកាត់ (MoU) ស្តីអំពីកិច្ចសហប្រតិបត្តិការ ថាមពលនុយក្លេអ៊ែរ រវាងសហគ្រាសនៃប្រទេសទាំង២ ។គួរបញ្ជាក់ថា...
បរទេស៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា ស្ទើរតែធ្លាក់ខ្លួនជាជនរងគ្រោះ ដោយការឆបោកតាមទូរស័ព្ទដោយប្រើ AI ដើម្បីក្លែងបន្លំសំឡេងមេដឹកនាំបរទេស។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា នាយករដ្ឋមន្ត្រី ដែលជាកូនស្រីពៅអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បាននិយាយថា...
ភ្នំពេញ ៖ លោកស្រី Tania Meyer នាយកគ្រប់គ្រង នៃធនាគារពិភពលោកប្រចាំកម្ពុជា (World Bank)ប្តេជ្ញាចិត្ត ពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីលើកកម្ពស់សុខុមាលភាព របស់ប្រជាជនកម្ពុជា ស្របតាមគោលដៅរបស់ក្រសួងសុខាភិបាល និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា។ ការប្តេជ្ញានេះ ក្នុងឱកាសជំនួបជាមួយលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលនាថ្ងៃ១៥ មករា ។ លោកស្រី...
ភ្នំពេញ ៖ សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា និងអ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា មើលឃើញថា វឌ្ឍនភាពដ៏ល្អ នៃកានាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើររបស់កម្ពុជា បង្ហាញពីសញ្ញាវិជ្ជមាន គួរឱ្យកត់សម្គាល់នៃសេដ្ឋកិច្ចកម្ពុជា ស្ថិរភាពសង្គម និងបរិបទស្តង់ដាការងារសមរម្យ ។ ការលើកឡើង បែបនេះបន្ទាប់ពី ទិន្នន័យពាណិជ្ជកម្មចុងក្រោយរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)...
ភ្នំពេញ៖ លោកអាលី អាកបារ ណាហ្សារី (Ali Akbar Nazari) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ បានលើកសរសើរពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាថា ពិតជាក្តិសមទទួលបានងារជា «បិតាសន្តិភាពរបស់កម្ពុជា»។ ការលើកសរសើរសម្តេចតេជោនេះ ដោយសារលោកអាលី អាកបារ ណាហ្សារីមើលឃើញថា សម្តេចតេជោបានបូជាលះបង់យ៉ាងធំធេង ក្នុងការដឹកនាំកម្ពុជា ឱ្យមានសន្តិភាព ស្ថិរភាព...
ចូហូ-ម៉ាឡេស៊ី៖ យុទ្ធនាការ “Visit Malaysia 2026, Truly Asia” របស់ប្រទេសម៉ាឡេស៊ី ត្រូវបានរដ្ឋាភិបាល ក៏ដូចជាក្រសួងទេសចរណ៍ម៉ាឡេស៊ី កំណត់យកសរស្តម្ភសំខាន់ពីរគឺ “ទេសចរណ៍ដែលផ្តល់ទិន្នផលខ្ពស់ និងទេសចរណ៍ ប្រកបដោយនិរន្តរភាព ” ហេីយសសរស្តម្ភទាំងពីរ មានគោលបំណងបង្កើន បទពិសោធន៍របស់អ្នកទេសចរ ខណៈដែលធានាដល់ការ ពារសម្បត្តិវប្បធម៌ និងធម្មជាតិតែមួយគត់របស់ប្រទេសនេះ។ នៅក្នុងការធ្វេីការធ្វេីបទបង្ហាញ...
JOHANNESBURG៖ ប៉ូលិសបានឲ្យដឹងថា អ្នករុករករ៉ែខុសច្បាប់សរុបចំនួន ១១៨នាក់ ត្រូវបាននាំយកមកលើវិញនៅក្នុងអំឡុងពេល ប្រតិបត្តិការជួយសង្គ្រោះនៅឯអណ្តូងរ៉ែមាស ដែលត្រូវបានគេបោះបង់ចោល កាលពីថ្ងៃចន្ទនិងថ្ងៃអង្គារនៅ Stilfontein នៅខេត្តភាគពាយព្យនៃប្រទេសអាហ្វ្រិកខាងត្បូង ដោយកម្មករចំនួន៣៦ នាក់ត្រូវបានបញ្ជាក់ថា បានស្លាប់បាត់បង់ជីវិត ។ នៅពេលប្រតិបត្តិការជួយសង្គ្រោះបានឈានចូលថ្ងៃទី២ “អ្នករុករករ៉ែខុសច្បាប់សរុបចំនួន១១៨នាក់ ត្រូវបានស្រង់ចេញនៅម៉ោងវេលាម៉ោង ៤និង០០ល្ងាច ត្រូវនឹងម៉ោង១៤និង០០នាទីនៅថ្ងៃអង្គារ” អ្នកនាំពាក្យរបស់សេវាប៉ូលិសអាហ្វ្រិកខាងត្បូង លោកស្រី Athlenda...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានណែនាំដល់ក្រុមហ៊ុន ផ្តល់សេវាសន្តិសុខឯកជន និងសហគ្រាស គ្រឹះស្ថាននានាទាំងអស់ ហាមដាច់ខាតជ្រើសរើសជនបរទេស ឲ្យបម្រើការងារជាកម្លាំងភ្នាក់ងារសន្តិសុខឯកជន។ ក្នុងកិច្ចប្រជុំដកបទពិសោធន៍ការងារគ្រប់គ្រងសន្តិសុខឯកជន រវាងអគ្គស្នងការដ្ឋាននគរបាលជាតិ ជាមួយក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន និងសហគ្រាស គ្រឹះស្ថាន ជ្រើសរើសភ្នាក់ងារសន្តិសុខឯកជន នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥នេះ នាទីស្ដីការក្រសួងមហាផ្ទៃ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិនៅទីក្រុងមូស្គូ បាននិយាយកាលពីថ្ងៃអង្គារថា កងកម្លាំងការពារប្រឆាំងយន្តហោះរុស្ស៊ី បានវាយលុកការវាយប្រហារទ្រង់ទ្រាយធំ របស់អ៊ុយក្រែនទៅលើតំបន់ Bryansk ដោយបានបាញ់ទម្លាក់មីស៊ីលដែលផ្គត់ផ្គង់ ដោយលោកខាងលិចរាប់សិបគ្រឿង និងយន្តហោះគ្មានមនុស្សបើកជាង ៣០គ្រឿងផងដែរ។ ក្រសួងបានរាយការណ៍ពីព័ត៌មានលម្អិត នៃការវាយប្រហារពេញមួយយប់នៅក្នុង របាយការណ៍សង្ខេបប្រចាំថ្ងៃរបស់ខ្លួន ដោយបញ្ជាក់ថា កងកម្លាំងអ៊ុយក្រែនបានប្រើប្រាស់មីស៊ីលផ្លោង ATACMS ផលិតដោយសហរដ្ឋអាមេរិកចំនួន៦ និងមីស៊ីលបាញ់ពីនាវា Franco-British...