ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញពីគំនូសទ្រូងផ្លូវសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ឱ្យបានត្រឹមត្រូវ ដើម្បីជាការចូលរួមលើកកម្ពស់សុវត្ថិភាព និងសណ្តាប់ធ្នាប់ក្នុងការធ្វើដំណើរ។ ជាបន្តសូមឈ្វេងយល់ ពីការប្រើប្រាស់ទ្រូងផ្លូវ ៖ -នៅលើទ្រូងផ្លូវ ដែលមានគំនូសសញ្ញាពណ៌លឿង ខឿន ឬសួនបែងចែកទិសចរាចរណ៍មាន ៤គន្លង អ្នកបើកបររថយន្ត ត្រូវបើកបរតាមគន្លងផ្លូវខាងឆ្វេង ជាប់នឹងខឿនបែងចែកទិសចរាចណ៍ ចំពោះអ្នកបើកបរយានសាមញ្ញ...
ភ្នំពេញ ៖ លោក ឈត ប៊ុនថង អ្នកតាមកិច្ចការ សង្គមបានលើកឡើងថា ករណីស្រ្តីលក់ឡេ ដែលបានឲ្យក្បួន រថយន្តពាក់ផ្លាកលេខ ខេមរភូមិន្ទ(ខ.ម)បើកភ្លើងស៊ីរ៉ែននាំផ្លូវទៅញាំការគេកាលពីថ្មីនេះ គួរតែជាករណីចុងក្រោយ ហើយកុំឲ្យមានអ្នកណាយកធ្វើជាគំរូតាមទៀត ។ អ្នកតាមកិច្ចការសង្គមរូបនេះបានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃ១៣ មករា ថា លោកសាទរនិងគាំទ្រ ចំពោះចំណាត់ការ របស់កងរាជអាវុធលើផ្ទៃប្រទេសដែលបានស្រាវជ្រាវ រហូតបានកំណត់មុខសញ្ញា...
បរទេស៖ កាលពីថ្ងៃអាទិត្យក្រុមអ្នកពន្លត់អគ្គីភ័យបានប្រញាប់ប្រញាល់ ដើម្បីធ្វើវឌ្ឍនភាពបន្ថែមទៀតប្រឆាំងនឹង ភ្លើងឆេះព្រៃដែលបានបំផ្លាញផ្ទះរាប់ពាន់ខ្នង និងបានបណ្តាលឱ្យមនុស្សស្លាប់ ២៤នាក់នៅក្នុងតំបន់ Los Angeles ខណៈដែលអ្នកព្យាករណ៍ បានព្រមានម្តងទៀតអំពីអាកាសធាតុដ៏គ្រោះថ្នាក់ ជាមួយនឹងការត្រលប់មកវិញនូវខ្យល់បក់ខ្លាំងនៅសប្តាហ៍នេះ។ យ៉ាងហោចណាស់មនុស្ស ១៦ នាក់បានបាត់ខ្លួន ហើយអាជ្ញាធរបាននិយាយថា ចំនួនត្រូវបានគេរំពឹងថានឹងកើនឡើង។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា...
ភ្នំពេញ៖ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១២ ដើមខែមករា ឆ្នាំ២០២៥ សមត្ថកិច្ចនគរបាលជាតិ បានបន្តបង្ក្រាបក្រុមក្មេងទំនើងទូទាំងប្រទេស បានជាង១០ករណី។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ បើតាមលោកបណ្ឌិត ទូច សុឃៈ ក្នុងប្រតិបត្តិការបង្ក្រាបក្មេងទំនើងទាំង១០ករណីនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជិត១០០នាក់ ដោយភាគច្រើនបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ និងកំពុងជាប់ឃុំក្នុងពន្ធនាគារ។ អ្នកនាំពាក្យរងក្រសងមហាផ្ទៃ បានឱ្យដឹងទៀតថាមូលដ្ឋានមាន ករណីក្មេងទំនើងនៅដើមឆ្នាំ២០២៥...
ហូឡង់ ៖ កាលពីថ្ងៃសៅរ៍ ប៉ូលិសហូឡង់បានរាយការណ៍ឲ្យដឹងថា សកម្មជនអាកាសធាតុ ជាង៧០០នាក់ត្រូវបានចាប់ខ្លួន ក្នុងអំឡុងពេលបាតុកម្ម នៅលើផ្លូវហាយវេមួយ នៅជិតទីក្រុងឡាអេ ខណៈពួកគេបានបិទផ្លូវហើយមិនព្រមចាកចេញ ។នៅក្នុងចំណោមអ្នក ដែលត្រូវបានឃុំខ្លួនទាំងនោះ មានមនុស្សចំនួន១២នាក់ ប្រឈមមុខនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋ ដូចជាការបះបោរ និងការវាយដំ ហើយត្រូវបាននាំខ្លួនទៅកាន់ប៉ុស្តិ៍ប៉ូលិស ។ អ្នកតវ៉ាដែលនៅសេសសល់ត្រូវបានដឹកចេញពីទីក្រុង តាមឡានក្រុង ហើយត្រូវដោះលែងវិញនៅពេលក្រោយ ។...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានផ្ដល់អនុសាសន៍សំខាន់ៗចំនួន ៧ចំណុច ដល់មន្ទីរអភិវឌ្ឍន៍ជនបទ រាជធានី ខេត្ត ។ ការផ្ដល់អនុសាសន៍នេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំស្ដីពី ការត្រួតពិនិត្យវឌ្ឍនភាពការងារលេខាធិការដ្ឋាន ទទួលបន្ទុករបាយការណ៍ របស់ថ្នាក់ដឹកនាំទទួលបន្ទុកតាមដាន ត្រួតពិនិត្យ និងវាយតម្លៃផែនការសកម្មភា ពរបស់មន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្ត នាព្រឹកថ្ងៃទី១៣ ខែមករា...
បរទេស ៖ ទាហានស្ម័គ្រចិត្ត១០នាក់បានរងរបួសពេលគ្រាប់បែកមួយបានផ្ទុះនៅក្បែរប៉ុស្តិ៍ប៉ូលិស Muang Pattani ក្នុងស្រុក Muang នៅព្រឹកថ្ងៃចន្ទ។ គ្រាប់បែកនេះត្រូវបានបំផ្ទុះ នៅផ្លូវលំមួយនៅខាងក្រោយមជ្ឈមណ្ឌលសិក្សា TK Park Pattani នៅវេលាម៉ោង៨ និង០៧នាទីព្រឹក។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ក្រុមហ៊ុនCentrica ដែលជាប្រតិបត្តិករ ថាមពលដ៏ធំរបស់ចក្រភពអង់គ្លេស បានព្រមានថា កម្រិតស្តុកហ្គាស របស់ចក្រភពអង់គ្លេសមានកម្រិត ទាបជាមួយនឹងតម្រូវការឧស្ម័នតិច ជាងមួយសប្តាហ៍ដោយសារ តែភាពត្រជាក់នាពេលថ្មីៗនេះ និងការបញ្ឈប់ការដឹកជញ្ជូន ឧស្ម័នរបស់រុស្ស៊ី។ នៅក្នុងសេចក្តីប្រកាសព័ត៌មាន ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ ប្រតិបត្តិករបាននិយាយថា សារពើភ័ណ្ឌបច្ចុប្បន្ននៅ ក្នុងទិតាំងRough ដែលជាកន្លែងផ្ទុកហ្គាសដ៏ធំបំផុត របស់ប្រទេសដែលដំណើរការដោយ...
ហ្គាហ្សា៖ យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីន ចំនួន២០នាក់បានស្លាប់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស នៅក្នុងការវាយប្រហារ តាមអាកាសកាលពីថ្ងៃសៅរ៍ របស់អ៊ីស្រាអ៊ែល មកលើតំបន់ផ្សេងៗ នៃតំបន់ហ្គាហ្សាស្ទ្រីប ។ លោក Mahmoud Basal អ្នកនាំពាក្យការពារជនស៊ីវិល បានប្រាប់ដល់ទីភ្នាក់ងារ Xinhua ថា ជនជាតិ ប៉ាឡេស្ទីន ចំនួន៨នាក់ បូករួមទាំងកុមារចំនួន ០២នាក់...
ភ្នំពេញ ៖ មន្រ្តីជំនាញការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃ១២ មករា បានបញ្ជូនបុរសម្នាក់ បើករថយន្តទាំងស្រវឹង បង្កគ្រោះថ្នាក់ចរាចរណ៍ធ្វើឲ្យមួយគ្រួសារដែលមានម្តាយ-ឪពុកនិងកូនតូចៗ២នាក់ ហើយស្លាប់៣នាក់ឪពុក-កូន ខណៈម្តាយរងរបួសធ្ងន់រហូតដាច់ជើង ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់នោះហើយ ។ គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើង នៅលើកំណាត់ផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី១០...