ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដោយមានការចូលរួមពីលោកស្រី Laurence ERBS នាយិកាគ្រប់គ្រងក្រុមហ៊ុនព្រលានយន្តហោះ នៅព្រឹកថ្ងៃទី១០ មករា ឆ្នាំ២០២៥ បានអញ្ជើញទទួលស្វាគមន៍គណៈប្រតិភូ និងក្រុមការងារផលិតកម្ម Daubai Production ដែលមកថតភាពយន្តផ្សព្វផ្សាយទេសចរណ៍កម្ពុជា។ ការថតខ្សែភាពយន្តនេះ មានការចូលរួមពីក្រសួងទេសចរណ៍ និងកិច្ចសហការយ៉ាងជិតស្និទ្ធ ជាមួយស្ថានទូតសាធារណរដ្ឋកាហ្សាក់ស្ថានប្រចាំនៅប្រទេសកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ...
FRANKFURT ៖ កាលពីថ្ងៃសុក្រ ធនាគារ KfW បានឲ្យដឹងថា ប្រហែល ២៣១.០០០ជាម្ចាស់នៃអាជីវកម្មខ្នាតតូច និងមធ្យម ហៅកាត់ (SMEs) នៅក្នុងប្រទេសអាល្លឺម៉ង់ កំពុងពិចារណាបិទអាជីវកម្មរបស់ពួកគេនៅចុងឆ្នាំ២០២៥នេះ ដោយសារតែម្ចាស់ចូលនិវត្តន៍ប្រឈមនឹងបញ្ហាប្រឈមនៅក្នុងការស្វែងរកអ្នកស្នងតំណែង ។ របាយការណ៍វិភាគរបស់ធនាគារ KfWបានឲ្យដឹងថា ករណីនេះតំណាងឱ្យការកើនឡើងជាង ៤១ភាគរយធៀបនឹងឆ្នាំមុន ហើយបញ្ហានេះក៏ជាចំនួនខ្ពស់បំផុតចាប់តាំងពីធនាគារ KfW បានចាប់ផ្តើមការស្រាវជ្រាវតាមដានជាបន្តបន្ទាប់នៅក្នុងឆ្នាំ២០១៥។...
យេរ៉ូសាឡឹម៖ កងកម្លាំងការពារអ៊ីស្រាអែល ហៅកាត់ថា (IDF) បានបញ្ជាក់កាលពីថ្ងៃសុក្រយ៉ាងដូច្នេះថា ការស្លាប់របស់ Hamza Ziyadne វ័យ២២ឆ្នាំ ដែលជាចំណាប់ខ្មាំងជនជាតិអ៊ីស្រាអ៊ែល និងបេឌូអ៊ីន នោះ ត្រូវបានក្រុមហាម៉ាស់ចាប់ពង្រត់នៅក្នុងអំឡុងការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ។ នៅក្នុងសេចក្តីថ្លែងការណ៍រួមចេញដោយកងកម្លាំង IDF និងទីភ្នាក់ងារសន្តិសុខអ៊ីស្រាអ៊ែល ហៅកាត់(ISA) បានដាក់ថា សាកសពរបស់ Hamza...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putinបាន បើកចំហចំពោះកិច្ចពិភាក្សាដោយផ្ទាល់ជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump ប៉ុន្តែមិនទាន់មានព័ត៌មានលម្អិតជាក់លាក់ណាមួយត្រូវបានបញ្ចប់នៅឡើយទេ។ កាលពីមុន លោក Trump បានប្រកាសថា កិច្ចប្រជុំជាមួយលោក...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RTប្រទេសកាណាដាត្រូវបានគេរាយការណ៍ថាកំពុងពិចារណាលើការយកពន្ធបន្ថែមទៅលើផលិតផលអាមេរិកជាការឆ្លើយតបទៅនឹងការគំរាមកំហែងរបស់ប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump ក្នុងការតម្លើងពន្ធយ៉ាងច្រើនលើផលិតផលកាណាដាទាំងអស់ដែលចូលមកក្នុងប្រទេសនេះ ។ លោក Trump បាននិយាយថា លោកនឹងដាក់ពន្ធលើទំនិញលើប្រទេសកាណាដា ម៉ិកស៊ិក និងចិន នៅពេលលោកចូលកាន់តំណែង ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញពួកគេឱ្យបង្ក្រាបជនអន្តោប្រវេសន៍ខុសច្បាប់ និងគ្រឿងញៀន។ បន្ថែមលើសពីនេះជាពិសេស លោក Trump ក៏បានប្តេជ្ញាអនុវត្តពន្ធ២៥ភាគរយ លើផលិតផលទាំងអស់ដែលចូលសហរដ្ឋអាមេរិកពីកាណាដា និងម៉ិកស៊ិក...
ហ្សាការតា៖ នៅថ្ងៃសុក្រនេះ ភ្នំភ្លើង Merapi មានទីតាំងនៅជិតទីក្រុង Yogyakarta ដែលជារដ្ឋធានីនៃតំបន់ពិសេសនៃខេត្ត Yogyakarta ក្នុងប្រទេសឥណ្ឌូនេស៊ី បានបញ្ចេញកម្អែភ្នំភ្លើង ហើយភ្នំភ្លើងនេះបានផ្ទុះឡើងដល់ទៅ៥ដង ដោយមានកម្អែភាយឡើងដល់ទៅកម្ពស់ ១.៩០០ម៉ែត្រ ។ មជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយ ភូមិសាស្ត្រ និងបន្ទុះភ្នំភ្លើង បានឱ្យដឹងថា គ្រោះថ្នាក់ដែលអាចកើតមាន រួមមានពពកក្តៅ និងលំហូរកម្អែភ្នំភ្លើង ។...
កូរ៉េខាងត្បូងង៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា សាកលវិទ្យាល័យ Sookmyung Women’s University បានចេញសេចក្តីសន្និដ្ឋានបឋមលើការស៊ើបអង្កេតរបស់ខ្លួនលើការចោទប្រកាន់ថា ជំទាវទីមួយរបស់កូរ៉េខាងត្បូង លោកស្រី Kim Keon Hee បានលួចចម្លងនិក្ខេបបទថ្នាក់អនុបណ្ឌិតរបស់ខ្លួន។ ការពិនិត្យឡើងវិញផ្ទៃក្នុងដោយសាកលវិទ្យាល័យ Sookmyung Women’s University ដែលជាសាកលវិទ្យាល័យឯកជនក្នុងទីក្រុងសេអ៊ូល ដែលលោកស្រី...
ភ្នំពេញ៖ អាជ្ញាធរខណ្ឌទាំង១៤ សហការជាមួយក្រុមការងារ របស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ នៅដើមខែមករា ឆ្នាំ២០២៥ បានចាប់ផ្តេីមបើកយុទ្ធនាការ ចុះបាញ់ថ្នាំសម្លាប់មូស នៅមូលដ្ឋានរបស់ខ្លួន ជាបន្តបន្ទាប់ ដើម្បីបង្កានិងទប់ស្កាត់ ជំងឺគ្រុនឈាម ជូនពលរដ្ឋ តាមការចង្អុលបង្ហាញរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។ ជាក់ស្ដែងអាជ្ញាធរខណ្ឌច្បារអំពៅ កាលពីថ្ងៃ ១១មករានេះ លោក...
ភ្នំពេញ៖ លោកបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញចូលរួម ក្នុងពិធីបើកកិច្ចប្រជុំកំពូលអតីតសមាជិក នៃគំនិតផ្ដួចផ្ដើម មេដឹកនាំយុវជនអាស៊ីអាគ្នេយ៍ (YSEALI) នៅរាជធានីភ្នំពេញ ដោយបានសម្ដែងការអបអរសាទរ ចំពោះការរីកចម្រើននៃគំនិតផ្ដួចផ្ដើម មេដឹកនាំយុវជនអាស៊ីអាគ្នេយ៍ (YSEALI) និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់រាជរដ្ឋាភិបាលសហរដ្ឋអាមេរិក...
ប៊ែរឡាំង៖ កិច្ចប្រជុំលើកទី២៥ នៃក្រុមទំនាក់ទំនងការពារជាតិអ៊ុយក្រែន បានកោះប្រជុំកាលពីថ្ងៃព្រហស្បតិ៍ នៅឯមូលដ្ឋានទ័ពអាកាសអាមេរិកនៅទីក្រុង Ramstein ប្រទេសអាល្លឺម៉ង់ ប្រឆាំងនឹងភាពមិនច្បាស់លាស់ ខណៈដែលអ្នកចូលរួមបានសម្តែងការព្រួយបារម្ភអំពីការផ្លាស់ប្តូរសក្តានុពលនៅក្នុងគោលនយោបាយរបស់សហរដ្ឋអាមេរិក ជាមួយនឹងការសម្ពោធនាពេលខាងមុខ របស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ដូណាល់ ត្រាំ។ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ដែលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំជាលើកចុងក្រោយក្នុងនាមរដ្ឋបាលរបស់ប្រធានាធិបតី Joe Biden ដែលផុតអាណត្តិបានប្រកាសកញ្ចប់ជំនួយថ្មីចំនួន ៥០០...