គែរ៖ ក្រសួងការបរទេសអេហ្ស៊ីប បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីបលោក Badr Abdelatty បានសង្កត់ធ្ងន់លើការគាំទ្ររបស់ប្រទេសរបស់លោក ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលឆាដ ក្នុងការរក្សាស្ថិរភាព និងសន្តិសុខរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ការកត់សម្គាល់របស់គាត់ត្រូវបានធ្វើឡើងក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយសមភាគីឆាដលោក Abderaman Koulamallah ដែលក្នុងនោះអ្នកទាំងពីរ បានពិភាក្សាអំពីវិធីជំរុញទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ រួមទាំងពាណិជ្ជកម្ម សេដ្ឋកិច្ច និងការកសាងសមត្ថភាព។ លោក Abdelatty...
យូអិន៖ របាយការណ៍របស់អង្គការសហប្រជាជាតិបានឲ្យដឹងថា កំណើនសេដ្ឋកិច្ចសកលត្រូវបានព្យាករណ៍ថានឹងនៅតែមានកម្រិត ២,៨ ភាគរយក្នុងឆ្នាំ២០២៥ ដែលមិនផ្លាស់ប្តូរពីឆ្នាំមុន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួន់ៗ របាយការណ៍ស្តីពីស្ថានភាពសេដ្ឋកិច្ចពិភពលោក និងទស្សនវិស័យឆ្នាំ២០២៥ របស់អង្គការសហប្រជាជាតិបានឲ្យដឹងថា ទោះបីជាអតិផរណាធ្លាក់ចុះ ការកែលម្អលក្ខខណ្ឌទីផ្សារការងារ និងការបន្ធូរបន្ថយរូបិយវត្ថុក៏ដោយ កំណើនពិភពលោកត្រូវបានគេព្យាករណ៍ថានឹងនៅតែទាបជាងល្បឿន ដែលបានឃើញមុនពេលជំងឺរាតត្បាត ហើយសេដ្ឋកិច្ចពិភពលោកនៅតែបន្តប្រឈមមុខនឹងភាពមិនច្បាស់លាស់។ របាយការណ៍បានព្យាករណ៍ថា សេដ្ឋកិច្ចពិភពលោកនឹងកើនឡើង ២,៩ ភាគរយនៅឆ្នាំ២០២៦។ របាយការណ៍នេះបានឲ្យដឹងថា អតិផរណាទាប...
កណ្តាល ៖ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥នេះ លោក ស្វាយ ស៊ីថា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិ សម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ ( គ.ស.ព.ស.) បានអញ្ជើញជាអធិបតី បើកវគ្គបណ្តុះបណ្តាល ស្តីពីការពង្រឹងការងារ ព័ត៌មាននិងសាធារណមតិ។ ដោយវត្តមានចូលរួមរបស់លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី...
ភ្នំពេញ ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី ប្រចាំការរដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ស្វាគមន៍ និងត្រៀមខ្លួនដោះស្រាយបញ្ហា និងកង្វល់របស់វិនិយោគគិនជប៉ុននៅកម្ពុជា ជាក់ស្តែង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បាននិងកំពុងគិតគូរពិនិត្យលទ្ធភាពបង្កើត តំបន់សេដ្ឋកិច្ចពិសេសសម្រាប់ជប៉ុន ។ នាឱកាសអញ្ជើញទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូប្រទេសជប៉ុន...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT មេដឹកនាំអ៊ុយក្រែន លោក Vladimir Zelensky បានប្រកាសថា នាយករដ្ឋមន្រ្តីអង់គ្លេស លោក Keir Starmer នឹងធ្វើដំណើរទៅកាន់ទីក្រុងគៀវ ក្នុងពេលឆាប់ៗនេះ ដើម្បីពិភាក្សាអំពីលទ្ធភាព នៃកងកម្លាំងរក្សាសន្តិភាពអន្តរជាតិនៅទីនោះ។ មេដឹកនាំលោកខាងលិចជាច្រើនបានបង្ហាញអំពីគោលគំនិត នៃការបញ្ជូនកងរក្សាសន្តិភាព ទៅកាន់អ៊ុយក្រែន បន្ទាប់ពីបទឈប់បាញ់ជាផ្លូវការ អាចកើតឡើង...
បរទេស ៖ យោងតាមការចេញផ្សាយ របស់មន្ទីរបញ្ចកោណបានប្រកាសថា ប្រធានាធិបតីអាមេរិក Joe Biden នឹងមិនចំណាយថវិកា ជំនួយយោធាទាំងអស់ របស់គាត់សម្រាប់អ៊ុយក្រែន មុនពេលចូលកាន់តំណែងរបស់ប្រធានាធិបតី ជាប់ឆ្នោត Donald Trump ទេដោយមានន័យថា វានឹងនៅមានចំនួនសេសសល់ ទុកឱ្យរដ្ឋបាលថ្មី យ៉ាងហោចណាស់ជាច្រើនពាន់លានដុល្លារទៀត ដើម្បីសម្រេចចិត្តថា តើត្រូវផ្តល់ទៅឱ្យទីក្រុងគៀវឬយ៉ាងណា។ ប្រទេសអ៊ុយក្រែនបានទទួលជំនួយផ្នែកយោធា ហិរញ្ញវត្ថុ...
បរទេស ៖ ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក បានប្រកាសនៅថ្ងៃសុក្រថា សហរដ្ឋអាមេរិក បានដំឡើងរង្វាន់របស់ខ្លួន សម្រាប់ព័ត៌មាន ដែលនាំទៅដល់ការចាប់ខ្លួន ប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro ដល់ ២៥ លានដុល្លារ ពោល គឺកើនឡើងពី ១៥ លានដុល្លារ ដែលផ្តល់ជូនក្នុងឆ្នាំ ២០២០ ។...
សេអ៊ូល ៖ រដ្ឋាភិបាលទីក្រុងសេអ៊ូល បានឲយដឹងថា អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres បានឲ្យដឹងថា លោកមានទំនុក ចិត្តទាំងស្រុង លើភាពធន់ នឹងលទ្ធិប្រជាធិបតេយ្យ របស់ប្រទេសកូរ៉េខាងត្បូង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានយុនហាប់ ។ ក្រសួងហិរញ្ញវត្ថុបានឲ្យដឹងថា លោក Guterres...
បរទេស៖ តុលាការកំពូល របស់សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍បានច្រានចោលសំណើរបស់លោក Donald Trump ក្នុងការបញ្ឈប់ការចេញ សាកក្រមនៅក្នុងតុលាការរដ្ឋញូវយ៉ក សម្រាប់ការកាត់ទោសប្រធានាធិបតី ជាប់ឆ្នោតរូបនេះ លើការចោទប្រកាន់ពីបទឧក្រិដ្ឋ ដែលផ្តើមចេញពីប្រាក់បំបិទមាត់ ដែលបានបង់ទៅឱ្យតារាអាសអាភាស ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា តុលាការ នៅក្នុងការសម្រេចចិត្ត...
សេអ៊ូល៖ ការិយាល័យរបស់លោកបានឲ្យដឹងថា ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូងលោក Choi Sang-mok នៅថ្ងៃសុក្រនេះ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃសកម្មភាពការទូត ដើម្បីរក្សាភាពជឿជាក់របស់កូរ៉េខាងត្បូង នៅក្នុងទីផ្សារពិភពលោក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់។ លោក Choi បានធ្វើការកត់សម្គាល់នេះ ក្នុងជំនួបជាមួយប្រេសិតថ្មីចំនួនពីររូប ដែលបានទទួលភារកិច្ចលើកកម្ពស់កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុអន្តរជាតិ និងកិច្ចសហប្រតិបត្តិការវិនិយោគអន្តរជាតិរៀងៗខ្លួន នេះបើយោងតាមក្រសួងហិរញ្ញវត្ថុរបស់ប្រទេសកូរ៉េខាងត្បូង។ លោកបានលើកឡើងថា “សកម្មភាពការទូតសេដ្ឋកិច្ចដែលមានគោលបំណងរក្សាភាពជឿជាក់ខាងក្រៅរបស់កូរ៉េខាងត្បូង គឺមានសារៈសំខាន់” ដោយលើកឡើងពីភាពមិនច្បាស់លាស់ ដែលកើនឡើងដែលកើតចេញពីស្ថានភាពនយោបាយក្នុងស្រុក...