សេអ៊ូល ៖ មេដឹកនាំកំពូលរបស់សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េ ហៅថា (កូរ៉េខាងជើង) បានចុះត្រួតពិនិត្យមូលដ្ឋានផលិតសម្ភារៈនុយក្លេអ៊ែរ និងវិទ្យាស្ថានអាវុធនុយក្លេអ៊ែរ ដោយបានសង្កត់ធ្ងន់ទៅលើជំហរ ដ៏រឹងមាំរបស់ប្រទេសក្នុងការអភិវឌ្ឍ ជំហរប្រឆាំងនុយក្លេអ៊ែរ ដោយគ្មានកំណត់ ។ ទីភ្នាក់ងារសារព័ត៌មាន ហៅកាត់ថា (KCNA) បានឲ្យដឹងដោយមិនបញ្ជាក់ ពីកាលបរិច្ឆេទ នៃការត្រួត ពិនិត្ររបស់លោក គីម ជុងអ៊ុន...
បាងកក ៖ ទិន្នន័យផ្លូវការបានបង្ហាញ កាលពីថ្ងៃអង្គារថា ការនាំចេញអង្កររបស់ប្រទេសថៃឡង់ដ៏ បានកើនឡើង ដល់កម្រិតខ្ពស់បំផុត នៅក្នុងរយៈពេល៦ឆ្នាំនៅក្នុងឆ្នាំ២០២៤ ជាមួយនឹងបរិមាណ សរុបចំនួន ៩,៩៥លានតោន ពោលគឺបានកើនឡើងដល់១៣ភាគរយធៀបនឹងឆ្នាំមុន ។ ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា តម្លៃនាំចេញអង្ករ របស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ កាលពីឆ្នាំ មុនមានតម្លៃ ២២៥.៦៦ពាន់លានបាត ប្រហែលនឹង ៦,៤៣ពាន់លានដុល្លារ សហរដ្ឋអាមេរិក...
ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងពាណិជ្ជកម្ម» ដោយមានវត្តមានអញ្ជើញចូលរួមពី លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។ លោកស្រី រដ្ឋមន្រ្តី បានលើកឡើងថា ក្រសួងពាណិជ្ជកម្មបានគាំទ្រ និងចូលរួមយ៉ាងសកម្មក្នុងការ អនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១...
សៀមរាប៖ លោក នេត សាវឿន ឧបនាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា បើទោះបីកម្ពុជា មានបេតិកភណ្ឌធម្មជាតិជាច្រើនរាប់មិនអស់ក៏ដោយ ប៉ុន្តែភ្ញៀវទេសចរមកកម្ពុជា គឺដោយសារកម្ពុជា មានសុខសន្តិភាព មានសុវត្ថិភាព បូករួមនិងស្នាមញញឹមរបស់ពលរដ្ឋមកម្ពុជា ។ ការថ្លែងរបស់លោក នេត សាវឿន ខាងលើនេះ ធ្វើឡើងក្នុងឱកាសតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត...
សៀមរាប៖ លោក ឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានថ្លែងថា ចំនួនភ្ញៀវទេសចរណ៍អន្តរជាតិ សរុបក្នុងឆ្នាំ២០២៤ បានកើនឡើងដល់៦លាន៧សែននាក់ ដែលជាចំនួនលើសកម្រិត មុនវិបត្តិកូវីដ១៩ទៅទៀត ខណៈនៅឆ្នាំ២០១៩ មុនមានវិបត្តិកូវីដ១៩ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៦,៦លាននាក់ ។ ការថ្លែងរបស់លោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន ខាងលើនេះ ធ្វើឡើងក្នុងឱកាសតំណាងដ៏ខ្ពង់ខ្ពស់...
សៀមរាប ៖ លោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ នូវប្រព័ន្ធលក់សំបុត និងការត្រួតពិនិត្យសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥។ ជាការដាក់ឲ្យអនុវត្តនូវ ថ្នាលឌីជីថល សម្រាប់ការលក់ និង ការគ្រប់គ្រងការលក់សំបុត្រ...
អ.ស.ប៖ អង្គការសហប្រជាជាតិ (UN) បានឲ្យដឹង កាលពីថ្ងៃអង្គារថា ខ្លួនបានទទួលការជូនដំណឹងជាផ្លូវការពីក្រុងវ៉ាស៊ីនតោន អំពីការដកខ្លួនចេញ ពីកិច្ចព្រមព្រៀងបម្រែបម្រួល អាកាសធាតុទីក្រុងប៉ារីស ។ លោក Stephane Dujarric អ្នកនាំពាក្យរបស់ប្រធានអង្គការ សហប្រជាជាតិ លោក Antonio Guterres បានលើកឡើងនៅក្នុងសន្និសីទ សារព័ត៌មានប្រចាំថ្ងៃយ៉ាងដូច្នេះថា “សហរដ្ឋអាមេរិក បានជូនដំណឹងដល់អគ្គលេខាធិការ...
បេរូត៖ កាលពីថ្ងៃអង្គារ ក្រសួងសុខាភិបាលលីបង់ បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារការ វាយប្រហាររយៈពេល៣ថ្ងៃរបស់អ៊ីស្រាអ៊ែល នៅតំបន់ភាគខាងត្បូង នៃប្រទេសលីបង់ បានកើនឡើងដល់ ២៥នាក់ និង១៦០នាក់ផ្សេងទៀត បានរងរបួស ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ចេញដោយមជ្ឈមណ្ឌលប្រតិបត្តិការ បន្ទាន់ផ្នែកសុខភាពសាធារណៈរបស់ក្រសួងបានរាយការណ៍ថា មនុស្សម្នាក់បានស្លាប់ និង២៦នាក់ផ្សេងទៀតបានរងរបួស នៅក្នុងអំឡុងពេលការវាយប្រហារ របស់អ៊ីស្រាអ៊ែល កាលពីថ្ងៃចន្ទ ។...
បរទេស ៖ យន្តហោះចម្បាំង F-35 មួយគ្រឿង បានធ្លាក់នៅឯមូលដ្ឋានទ័ពអាកាស Eielson ក្បែរទីក្រុង Fairbanks រដ្ឋ Alaska នៅម៉ោងប្រហែល ១ រសៀលកាលពីថ្ងៃអង្គារ ដោយអាជ្ញាធរបានរាយការណ៍ថា ឧបទ្ទវហេតុនេះបានបណ្តាលឱ្យ “ខូចខាតយ៉ាងសំខាន់” ដល់យន្តហោះ។ ទោះបីជាយ៉ាងណាក៏ដោយ វីដេអូមួយ ដែលត្រូវបានផ្សព្វផ្សាយ នៅលើអ៊ីនធឺណិតបង្ហាញថា...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃអង្គារថា ប្រធានាធិបតីរុស្ស៊ី Vladimir Putin ត្រូវបានការពារយ៉ាងល្អពីការគំរាមកំហែង នានាដែលអាចកើតមានឡើង។ ការលើកឡើងនេះ ត្រូវបានគេមើលឃើញថា គឺគាត់កំពុងតែធ្វើការឆ្លើយតបទៅនឹងការអះអាង របស់អ្នកកាសែតអាមេរិក Tucker Carlson ដែលថារដ្ឋបាលរបស់អតីតប្រធានាធិបតីអាមេរិក Joe...