បរទេស ៖ ប្រធានាធិបតីជាប់ឆ្នោត របស់សហរដ្ឋអាមេរិក លោក Donald Trump បានជំរុញអភិបាលរដ្ឋ California លោក Gavin Newsom ឱ្យលាលែងពីតំណែង ដោយសារភ្លើងឆេះព្រៃ ដ៏សន្ធោសន្ធៅរបស់រដ្ឋនេះ ដោយលោក Donald Trump បានចោទថា គោលនយោបាយទឹក របស់គាត់បណ្តាលឱ្យមានគ្រោះមហន្តរាយនេះ។ យោងតាមសារព័ត៌មាន...
បរទេស ៖ យោងតាមលការចេញផ្សាយ របស់ RT រដ្ឋសហភាពអឺរ៉ុបមួយចំនួនបានបន្តទិញបរិមាណឧស្ម័នធម្មជាតិរាវ (LNG) ពីប្រទេសរុស្ស៊ី កាលពីឆ្នាំមុនក្នុងទំហំ ដ៏ច្រើនបំផុត មិនធ្លាប់មាន។ ការបញ្ជាទិញនេះត្រូវបានគេបាន គេមើលឃើញធ្វើឡើង បើទោះបីជាប្រទេសទាំងនោះធ្លាប់ បានសន្យាថានឹងបញ្ឈប់ការប្រើប្រាស់ ប្រេងឥន្ធនៈពីប្រទេស ដែលមានទណ្ឌកម្មនេះ ឲ្យបានទាំងស្រុងនៅឆ្នាំ២០២៧ក៏ដោយ ។ ទោះបីជាមានការថយចុះគួរឱ្យកត់សម្គាល់ នៃការនាំចូលឧស្ម័នតាមបំពង់ពីរុស្ស៊ី ដោយសារជម្លោះអ៊ុយក្រែន...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT កាលពីខែវិច្ឆិកាឆ្នាំមុន ប្រធានាធិបតី កេនយ៉ា លោក William Ruto បានបង្ហាញជាសាធារណៈ នូវចេតនារបស់ប្រទេស របស់គាត់ក្នុងការចូលរួម ជាមួយនឹងក្រុមប្រទេស BRICS ។ ការប្រកាសនេះបានធ្វើឡើងដោយផ្ទាល់នៅ ក្នុងអំឡុងពេលដំណើរទស្សនកិច្ច របស់លោក Li Xi លេខាគណៈកម្មាធិការកណ្តាល...
ភ្នំពេញ៖ ថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៥ ក្រុមហ៊ុន Vietjet បានស្វាគមន៍យន្តហោះ A321neo ACF (Airbus Cabin Flex) ចំនួនពីរគ្រឿងបន្ថែមទៀតពីក្រុមហ៊ុន Airbus មុនបិទបញ្ចប់ឆ្នាំ ២០២៤ កន្លងទៅ។ ក្រុមហ៊ុនអាកាសចរណ៍ក៏បានជួលយន្តហោះបន្ថែមចំនួន ៤ គ្រឿង ដាក់ទៅក្នុងកងនាវាអាកាសចររបស់ខ្លួននៅថ្ងៃទី ៨ ខែមករា ដើម្បីបំពេញតម្រូវការធ្វើដំណើរខ្ពស់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដែលជាថ្ងៃឈប់សម្រាកដ៏ធំបំផុតរបស់ប្រទេសវៀតណាម។ ព្រឹត្ដិការណ៍ដ៏សំខាន់នេះបង្ហាញពីឆ្នាំដ៏អស្ចារ្យនៃកំណើនអ្នកធ្វើដំណើរជាបន្តបន្ទាប់ និងការពង្រីកបណ្តាញហោះហើរ ដែលជាកក្តាកំណត់ជំហ៊ានថ្មីមួយទៀតរបស់ក្រុមហ៊ុនអាកាសចរណ៍សម្រាប់ឆ្នាំ ២០២៥។ កាលពីឆ្នាំ ២០២៤ ក្រុមហ៊ុន Vietjet បានបន្ថែមយន្តហោះថ្មីចំនួន១០គ្រឿង ទៅក្នុងកងនាវាអាកាសចររបស់ខ្លួន ដែលនាំឱ្យយន្តហោះAirbus សរុបមានចំនួន ១១៥ គ្រឿង។ ឥឡូវនេះក្រុមហ៊ុនអាកាសចរណ៍នេះ ប្រតិបត្តិការលើផ្លូវហោះហើរជាង ១៧០ ដោយតភ្ជាប់គោលដៅរស់រវើកនៅក្នុងប្រទេសវៀតណាម និងទូទាំងពិភពលោក រួមទាំងប្រទេសកម្ពុជា អូស្ត្រាលី ឥណ្ឌា ចិន ជប៉ុន កូរ៉េខាងត្បូង និងលើសពីនេះ។ការពង្រីកបណ្តាញជើងហោះហើររបស់ក្រុមហ៊ុន Vietjet បំពេញតម្រូវការការធ្វើដំណើរដែលកំពុងកើនឡើងទាំងអ្នកដំណើរក្នុងស្រុក និងភ្ញៀវទេសចរ។ យន្តហោះដ៏ទំនើប A321neo ACF ដែលទើបទទួលបានថ្មីៗ នឹងបន្ថែមជាសមាជិកក្នុងគ្រួសារយន្តហោះដ៏ជោគជ័យ គឺយន្តហោះ A320 ដែលមានការរចនាឡើងយ៉ាងទំនើប ហើយថែមទាំងមានកាប៊ីនដែលអាចបត់បែនបានសម្រាប់ដឹកអ្នកដំណើររហូតដល់ ២៤០ នាក់។ ការប្រើប្រាស់យន្តហោះ A321neo ទាំងនេះ ក៏ជួយកាត់បន្ថយការបំភាយឧស្ម័នពុលទៅកាន់រិយាកាស និងសំឡេងរំខានផងដែរ បើប្រៀបធៀបទៅនឹងម៉ូដែលយន្តហោះមុនៗ។ ការធ្វើឱ្យប្រសើរឡើងនេះ មិនត្រឹមតែជួយពង្រឹងសមត្ថភាពសេវាកម្មដឹកអ្នកដំណើររបស់ Vietjet ប៉ុណ្ណោះទេ ថែមទាំងគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងគោលដៅរបស់ខ្លួនក្នុងការសម្រេចបាននូវអព្យាក្រិតកាបបូនត្រឹមឆ្នាំ ២០៥០។ កងនាវាទំនើបរបស់ Vietjet បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីផ្តល់នូវបទពិសោធន៍ធ្វើដំណើរប្រកបដោយសុវត្ថិភាព តម្លៃសមរម្យ និងរីករាយ។ការដាក់ឱ្យដំណើរការយន្តហោះបន្ថែមចុងក្រោយបំផុតនេះ នឹងត្រូវបានចាប់ផ្តើមផ្តល់សេវាភ្លាមៗនៅដើមឆ្នាំ ២០២៥ ដោយបង្កើនសមត្ថភាពរបស់ក្រុមហ៊ុនអាកាសចរណ៍សម្រាប់ការដឹកជញ្ជូននៅនិទាឃរដូវ ខណៈពេលដែលធានាថាអ្នកដំណើរមានជម្រើសជាច្រើនក្នុងការធ្វើដំណើរកាន់តែងាយស្រួល និងរីករាយជាមួយការធ្វើដំណើរបានកាន់តែឆ្ងាយក្នុងអំឡុងពេលថ្ងៃឈប់សម្រាកខាងមុខនេះ។ ជាមួយនឹងជើងហោះហើរប្រចាំថ្ងៃរវាងខេត្តសៀមរាប និងហាណូយ...
ភ្នំពេញ ៖ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកទូច សុឃៈ បានលើកឡើង ជាមតិទៅកាន់លោក ហេង សិទ្ធី ដែលបានដើរចោទថ្នាក់ដឹកនាំ នៃក្រសួងស្ថាប័នរដ្ឋមួយចំនួន និង ក្រុមអ្នកឧកញ៉ាគួរមកជួបដៃគូ នៃពាក្យបណ្តឹង ដែលលោកបានដាក់ ដើម្បីដោះស្រាយបញ្ចប់រឿង ជៀសវាងការនាំឲ្យកម្ពុជា ខូចឈ្មោះ ។ បើតាមលោក ទូច សុឃៈ...
ខេត្តពោធិ៍សាត់៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធជនបទ មានផ្លូវ និងសំណង់សិល្បការ្យនៅភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ត្រយឹង ដែលជាទីតាំងដីសម្បទានសង្គមកិច្ចសម្រាប់អតីតយុទ្ធជន ស្ថិតនៅឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។ សូមបញ្ជាក់ថា ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ជនបទនៅក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង មានប្រវែងសរុប...
ភ្នំពេញ ៖ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃ បានចេញបញ្ជាជាបន្ទាន់ ឲ្យតាមរករថយន្តបំពាក់ ផ្លាកលេខខេមរភូមិន្ទ(ខ.ម) ហើយបើកភ្លើងសារ៉ែន នាំផ្លូវក្បួនរថយន្តរបស់ស្រ្តីរូបស្រស់ ជាអ្នកលក់អនឡាញ ទៅញាំការគេកាលពីពេលថ្មីៗនេះ ។ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ មានការរិះគន់និងវែកញែកជាខ្លាំង ទៅលើករណីនារី ស្អាតជាអ្នកលក់ អនឡាញបានជិះរថយន្តទំនើប...
ភ្នំពេញ៖ លោក ណុប នី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥នេះ បានចុះត្រួតពិនិត្យការងារ ជុសជុលស្ពានដែកបេឡេ (ស្ពានកំពង់ចក) ដែលបានបាក់ស្រុតដែកទ្រស្ពាន ស្ថិតលើផ្លូវខេត្តលេខ១២៩ ។ ស្ពានកំពង់ចក ស្ថិតនៅលើកំណាត់ផ្លូវខេត្តលេខ១២៩ ក្នុងឃុំកំពង់រាប ព្រំប្រទល់ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ ។
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលប៉ូឡូញនឹងអនុញ្ញាតឱ្យលោក Benjamin Netanyahu ចូលរួមក្នុងពិធីរំលឹកមួយនៅឯអតីតជំរុំប្រមូលផ្តុំ Auschwitz-Birkenau នៅចុងខែនេះ បើទោះបីជាកំពុងត្រូវបានដាក់សំពាធ ទៅដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដើម្បីចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះក៏ដោយ។ តុលាការICC បានចេញដីកាចាប់ខ្លួនលោក Netanyahu និងអតីតរដ្ឋមន្ត្រីការពារជាតិរបស់គាត់លោក Yoav Gallant កាលពីខែវិច្ឆិកា ដោយចោទប្រកាន់មន្ត្រីទាំងពីរពីបទឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។...
តូក្យូ ៖ អ្នកនាំពាក្យរដ្ឋាភិបាល កំពូលរបស់ប្រទេសជប៉ុន លោក Yoshimasa Hayashi បានជំរុញឱ្យយោធា សហរដ្ឋអាមេរិក អនុវត្តវិធានការបង្ការ ទាក់ទងនឹងការរំលោភផ្លូវភេទ បន្ថែមទៀត បន្ទាប់ពីឧប្បត្តិហេតុថ្មីៗនេះ ពាក់ព័ន្ធនឹងទាហានម៉ារីនអាមេរិក នៅអូគីណាវ៉ា។ ប្រធានខុទ្ទកាល័យលោក Hayashi បានឲ្យដឹងថា ករណីចុងក្រោយបំផុត ដែលអ្នកបម្រើក្នុងវ័យ ៣០ឆ្នាំរបស់លោក ត្រូវបានចោទប្រកាន់...