បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការបរទេសរុស្ស៊ី បានចេញផ្សាយរបាយការណ៍មួយកាលពីថ្ងៃអង្គារ ស្តីពីឧក្រិដ្ឋកម្មសង្គ្រាម ដែលបានប្រព្រឹត្តដោយរបបក្រុងគៀវ ក្នុងឆ្នាំ២០២៤ប្រឆាំងនឹងជនស៊ីវិល ។ ឯកសារដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ក្រសួងបាន ផ្តល់ព័ត៌មានលម្អិតអំពីការវាយប្រហាររបស់ទីក្រុងគៀវប្រឆាំងនឹងទឹកដីរុស្ស៊ី ជាចម្បងនៅតាមខ្សែបន្ទាត់ប្រយុទ្ធ និងទឹកដីដែលគ្រប់គ្រងដោយកងកម្លាំងអ៊ុយក្រែន។ យោងតាមរបាយការណ៍ យ៉ាងហោចណាស់ជនស៊ីវិល៥,៣៩៩នាក់បានទទួលរងពីការឈ្លានពានរបស់អ៊ុយក្រែន កាលពីឆ្នាំមុន ដោយមាន៨០៩នាក់ត្រូវបានសម្លាប់ក្នុងនោះមានកុមារ៥១នាក់ ដែលជាក្មេងជាងគេគឺជាក្មេងស្រីអាយុ ៤ខែផងដែរ។ តំបន់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ីដូចជា Belgorod,...
ស្វាយរៀង ៖ កម្លាំងនគរបាល ស្រុកស្វាយជ្រំ បានធ្វើការឃាត់ខ្លួនក្មេងទំនើងចំនួន៣ នាក់ ដែលធ្វើសកម្មភាពបង្ហោះម៉ូតូ តាមផ្លូវសាធារណៈយកមកធ្វើការអប់រំ រីឯវត្ថុតាងទុករយៈពេល៣ ខែ។ លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំបានឱ្យដឹងថា នៅថ្ងៃទី២៩ខែមករាឆ្នាំ២០២៥ វេលាម៉ោង៨និង៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រោលគោ បានចេញល្បាតចល័ត តាមភូមិសាស្រ្ត ក្នុងឃុំក្រោលគោ ក៏បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានក្មេងទំនើងកំពុងជិះម៉ូតូបង្ហោះ...
កំពង់ស្ពឺ ៖ ជនសង្ស័យមានចំនួន១០នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីពួកគេបានធ្វើសកម្មភាពវាយយកម៉ូតូ នៅចំណុចដីឡូតិ៍ឡេងណាវ៉ាត់ត្រា។ស្ថិតក្នុងភូមិស្តុកស្លាត ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង១យប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ។ លោក វរ:សេនីយ៍ឯក ឃឹម សាមុន អធិការនគរបាល ស្រុកសាមគ្គីមុនីជ័យ បានឲ្យដឹងថា មានករណីស្ទាក់វាយ ជនរងគ្រោះយកម៉ូតូមួយគ្រឿង...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នឹងបន្តដោះស្រាយតាមនីតិវីធីច្បាប់ ចំពោះសមាគមទេវ សក្ខី ភគវន្ត ក្រោយពេល ក្រសួងធម្មការ និងសាសនា បានប្រជុំដោះស្រាយ ដំណាក់កាលបឋមរួចមក ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងធម្មការ។ លោក ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា អញ្ជើញដឹកនាំកិច្ចប្រជុំ ដោយមានការអញ្ជើញពី...
ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យ របស់ក្រុមហ៊ុន GTVC ចំនួន ២គ្រឿង ចេញទៅសហការជាមួយសមត្ថកិច្ចចម្រុះ ជួយសង្គ្រោះករណីឆេះអាគារមួយកន្លែងយ៉ាងខ្លាំង នៅវេលាម៉ោងជាង ១១យប់ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ នៅម្តុំផ្ទះពស់ចាស់ ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ។
អាមេរិក បើកប្រតិបត្តិការបោសសំអាតអន្តោប្រវេសខុសច្បាប់ នៅក្នុងទីក្រុងញូវយ៉ក Google Maps ឈូងសមុទ្រម៉ិកស៊ិក ទៅឈូងសមុទ្រអាមេរិក តាមការចង់បានរបស់លោក ដូណាល់ ត្រាំ ណាតូអះអាងថា រុស្ស៊ីមានផែនការសម្លាប់ថៅកែ របស់ក្រុមហ៊ុនផលិតអាវុធយក្ស របស់សហភាពអឺរ៉ុប ក្រសួងយុត្តិធម៌អាមេរិក បណ្តេញបុគ្គលិករូបណាដែលបានពាក់ព័ន្ធនឹងការកាត់ទោសប្រធានាធិបតី ដូណាល់ ត្រាំ FBI នឹងធ្វើសមយុទ្ធហ្វឹកហ្វឺននុយក្លេអ៊ែរទ្រង់ទ្រាយធំ នៅក្នុងរដ្ឋញូវយ៉ក ក្នុងសប្តាហ៍នេះ
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយថា ជម្លោះអ៊ុយក្រែនអាចបញ្ចប់ក្នុងរយៈពេលយ៉ាងយូរ២ខែទៀតប៉ុណ្ណោះហើយ ទីក្រុងគៀវនឹងបន្តថយចុះនៃប្រាក់សម្រាប់ប្រើប្រាស់ និងគ្រាប់រំសេវ ដែលវាអាស្រ័យទៅលើការបន្តការប្រយុទ្ធនៅពេលបច្ចុប្បន្ន។ ថ្លែងទៅកាន់អ្នកសារព័ត៌មាន Pavel Zarubin កាលពីថ្ងៃអង្គារ លោក Putin ត្រូវបានសួរអំពីលទ្ធភាពនៃការចរចាបញ្ចប់ជម្លោះរុស្ស៊ី-អ៊ុយក្រែន។ លោកPutinបានប្រាប់លោក Zarubin បន្ថែមទៀតថា៖...
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដំឡើងឋានៈដល់លោក ហើស សិរីធន ជាទីប្រឹក្សាក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ មានឋានៈស្មើរដ្ឋលេខាធិការ។
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រុមភ្នាក់ងារអនុវត្តច្បាប់របស់សហរដ្ឋអាមេរិក ជាច្រើនដែលប្រដាប់ដោយអាវុធធុនធ្ងន់បានបើកប្រតិបត្តិការការវាយឆ្មក់ជាបន្តបន្ទាប់ នៅទូទាំងទីក្រុងញូវយ៉កកាលពីព្រឹកថ្ងៃអង្គារដោយចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ជាច្រើននាក់ ដែលសង្ស័យថាមានឧក្រិដ្ឋកម្មនិងជាប់ពាក់ព័ន្ធនឹងករណីហឹង្សានានា។ ភ្នាក់ងារជាតិទទួលបន្ទុកកិច្ចការងារសន្តិសុខជាតិមាតុភូមិឬ Homeland Securtiy តាមរយៈលេខាធិកាដ្ឋាន Kristi Noem គឺជាអ្នកមើលការខុសត្រូវនៅក្នុងប្រតិបត្តិការកាលពីថ្ងៃអង្គារម្សិលមិញនេះ ដោយផ្ទាល់និងក៏ជាថ្ងៃទី៤ នៃការបំពេញការងាររបស់នាងក្នុងតំណែងនេះផងដែរ។ លោកស្រី Noem បានបង្ហោះនៅលើបណ្តាញសង្គម X នៅក្នុងការបង្ហោះមួយផ្សេងទៀត ដោយនាងបាននិយាយថាយើង...
បរទេស៖ ផែនទី Google នឹងផ្លាស់ប្តូរឈ្មោះ “ឈូងសមុទ្រម៉ិកស៊ិក” ទៅ “ឈូងសមុទ្រអាមេរិក” នៅពេលដែលវាត្រូវបានធ្វើបច្ចុប្បន្នភាពជាផ្លូវការនៅក្នុងប្រព័ន្ធឈ្មោះភូមិសាស្ត្ររបស់សហរដ្ឋអាមេរិក , នេះបើតាម Google Maps បានបង្ហោះនៅក្នុង X កាលពីថ្ងៃចន្ទ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ការផ្លាស់ប្តូរនឹងអាចមើលឃើញនៅក្នុងសហរដ្ឋអាមេរិក...