តាកែវ៖ គ្រាប់បែកមិនទាន់ផ្ទុះចំនួន២គ្រាប់ ត្រូវបានប្រទះឃើញ ក្នុងប្រឡាយស្ដារភូមិព្រៃស្នួល ដែលមានទីតាំងស្ថិតនៅភូមិព្រៃស្នួល និងភូមិក្រាំងធ្នង់ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។ បើតាមអ្នកភូមិបានឱ្យដឹងថា គ្រាប់បែកទាំងពីរនេះ គឺបន្សល់ទុកកាលពីសម័យសង្គ្រាម នាឆ្នាំ១០៩៧០។ លោក សយ សុភាព បានស្នើដល់អង្គភាពកំចាត់មីនកម្ពុជា (CMAC) ឱ្យជួយរំដោះគ្រាប់បែកមិនទាន់ផ្ទុះខាងលើ ផងដែរ៕
បរទេស៖ ការរញ្ជួយដីដ៏ខ្លាំងមួយបានសម្លាប់មនុស្សកើនឡើងដល់ ៩៥នាក់នៅទីបេ នៅថ្ងៃអង្គារ និងបានធ្វើឱ្យមនុស្សជាច្រើននាក់ទៀតជាប់គាំង ខណៈដែលការរញ្ជួយដីជាច្រើនបានអង្រួនតំបន់ខ្ពង់រាបនៃភាគខាងលិចប្រទេសចិន និងឆ្លងកាត់ព្រំដែនក្នុងប្រទេសនេប៉ាល់។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងដោយផ្អែកតាមទូរទស្សន៍រដ្ឋ CCTV របស់ចិនថា មន្ត្រីក្នុងតំបន់បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយថា មនុស្ស ១៣០ នាក់ផ្សេងទៀតបានរងរបួស។ វីដេអូនៅលើទូរទស្សន៍ CCTV បានបង្ហាញពីក្រុមអ្នកជួយសង្គ្រោះពាក់អាវពណ៌ទឹកក្រូច...
បរទេស៖ ប្រេស៊ីល ដែលបច្ចុប្បន្នកាន់តំណែងជាប្រធានប្តូរវេនរបស់ក្រុមនេះបានប្រកាសកាលពីថ្ងៃចន្ទថា ប្រទេសឥណ្ឌូណេស៊ីបានចូលរួមជាផ្លូវការជាមួយក្រុមប្រទេស BRICS ក្នុងនាមជាសមាជិកពេញសិទ្ធិ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា BRICS ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៩ ដោយប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងចិន ដោយមានអាហ្រ្វិកខាងត្បូងចូលរួមពីរឆ្នាំក្រោយមក។ ទោះបីជាក្រុមនេះត្រូវបានគេមើលឃើញពីដំបូងថា...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានលើកឡើងថា ដើម្បីជាតិមួយរីកចម្រើន បុគ្គលនីមួយៗ ត្រូវខិតខំអភិវឌ្ឍន៍ខ្លួនឯង ដោយធ្វើយ៉ាងណាឱ្យរីកចម្រើនផងដែរ។ លោកថា ដូចនេះ គ្រប់ពេលវេលាត្រូវតែមានការគិតស្វែងយល់ ស្រាវជ្រាវទុកជាមុន ក្នុងការពង្រឹងជំនាញរបស់ខ្លួនម្នាក់ៗ។ នេះជាប្រសាសន៍របស់លោក រដ្ឋមន្រ្តីនាឱកាសដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ នៃខែមករា នាថ្ងៃ៦ មករា។ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានសំដែងការកោតសរសើរ...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នៃក្រសួងមហាផ្ទៃបានចេញលិខិតបដិសេធ ចំពោះការចោទប្រកាន់ដែលគ្មានមូលដ្ឋានច្បាស់លាស់ របស់បុគ្គលឈ្មោះ ហេង សិទ្ធី មកលើលោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថា បានគៀបសង្កត់មកមន្រ្តីថ្នាក់ក្រោម នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល ដើម្បីរកលុយឲ្យខ្លួន ក្នុងពេលបំពេញការងារ ៕
បរទេស ៖ ការរញ្ជួយដីដ៏ខ្លាំងមួយបានបណ្តាលឱ្យមនុស្សស្លាប់ យ៉ាងហោចណាស់ ៥៣នាក់នៅទីបេ នៅថ្ងៃអង្គារនេះ និងបានធ្វើឱ្យមនុស្សជាច្រើននាក់ ផ្សេងទៀតជាប់គាំង ខណៈដែលការរញ្ជួយដី ជាច្រើនដងបានអង្រួនតំបន់ខ្ពង់រាប នៃភាគខាងលិចប្រទេសចិន និងឆ្លងកាត់ព្រំដែនក្នុងប្រទេសនេប៉ាល់ ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា វីដេអូនៅលើទូរទស្សន៍រដ្ឋ CCTV បានបង្ហាញពីក្រុមអ្នកជួយសង្គ្រោះ...
«កម្មវិធីពាន់ម៉ឺន» ជាពាក្យហៅកាត់ នៃកម្មវិធី «មួយពាន់ភូមិធ្វើជាគំរូ មួយម៉ឺនភូមិស្តារឡើងវិញ» ដែលជាកម្មវិធីនយោបាយដ៏សំខាន់មួយ ដែលគ្រោងផែនការ ចាត់ចែងការងារនិងជំរុញការអនុវត្តដោយផ្ទាល់ពីសំណាក់លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនក្នុងអំឡុងពេល ដែលលោកបំពេញការងារ ជាលេខាធិការបក្សប្រចាំខេត្ត Zhejiang ។នៅខែមិថុនាឆ្នាំ ២០០៣ ខេត្ត Zhejiang ចាប់ផ្តើមអនុវត្តនូវ«កម្មវិធីពាន់ម៉ឺន» ដោយបានជ្រើសរើសភូមិចំនួនមួយម៉ឺន ក្នុងចំណោមភូមិចំនួនបួនម៉ឺននៅទូទាំងខេត្ត ដើម្បីធ្វើការងារស្តារឡើងវិញ...
ភ្នំពេញ៖ ក្រុមអ្នកស្រាវជ្រាវ ប្រវត្តិសាស្រ្តនៅកម្ពុជា បានលើកឡើងថា ការដើរនយោបាយខុសតាមរយៈការធ្វើរដ្ឋប្រហារ និងការធ្វើបដិវត្តន៍ពណ៌ ទម្លាក់រដ្ឋាភិបាលស្របច្បាប់ គឺផ្តល់ក្តីអន្តរាយដល់ប្រទេសជាតិ និងប្រជាជន ដូចរបបខ្មែរក្រហមដែលជាសង្គ្រាមស៊ីវិលរវាងខ្មែរ និងខ្មែរ កាប់សម្លាប់គ្នាឯង។ ការលើកឡើងបែបនេះ អំឡុងពេលដែលកម្ពុជាប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤៦ឆ្នាំ នៃទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ខ្មែរក្រហម ថ្ងៃទី៧ មករា ឆ្នាំ២០២៥។ ទន្ទឹមនឹងនេះ អ្នកស្រាវជ្រាវប្រវត្តិសាស្រ្តថា ខ្មែរត្រូវរួមគ្នាថែរក្សាសន្តិភាព ឯកភាពជាតិ...
ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានដាក់ឱ្យដំណើរការសេវាសាធារណៈចំនួន ៧ បន្ថែមទៀត នៅលើប្រព័ន្ធផ្តល់សេវាសាធារណៈឌីជីថល ក្នុងគោលដៅបង្កើនភាពងាយស្រួល ប្រសិទ្ធភាព និងតម្លាភាពនៃការផ្តល់ និងការទទួលសេវាសាធារណៈរបស់ក្រសួង។ ការផ្លាស់ប្តូរពីការផ្តល់សេវាតាមបែបប្រពៃណី មកជាសេវាតាមប្រព័ន្ធអនឡាញនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រសួង ក្នុងការធ្វើទំនើបកម្មសេវាសាធារណៈ និងកាត់បន្ថយការលំបាកសម្រាប់ប្រជាពលរដ្ឋ និងធុរជន។ សេវាដែលទើបដាក់ឱ្យដំណើរការថ្មីលើប្រព័ន្ធឌីជីថលនេះ រួមមាន ៤...
បរទេស៖ បានប្រើប្រាស់រថយន្តសង្គ្រោះបន្ទាន់ ដឹកអ្នកគាំទ្រចូលរួមអបអរសាទរក្រុមបាល់ទាត់ ខណៈអ្នកបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង បាននាំឲ្យអ្នកបើកបរត្រូវបាន ផាកពិន័យសរុបចំនួន ៦០ លានដុង ហើយរថយន្តត្រូវបានឃាត់ទុកជាបណ្តោះអាសន្ន។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា កាលពីថ្ងៃទី៦ ខែមករា អ្នកបើកបរអាយុ៣៤ឆ្នាំ មកពីស្រុក Yen Dinh...