ភ្នំពេញ ៖ អ្នកនាំពាក្យបណ្ឌិត្យសភា នគរបាលកម្ពុជា បានចេញសេចក្ដីបំភ្លឺចំពោះការចុះផ្សាយ ដែលធ្វើឱ្យមានការភាន់ច្រឡំ និងរើសអើង ចំពោះលោកឧត្តមសេនីយ៍ទោ ប៊ុន ភក្ដី នាយកវិទ្យាស្ថាន បណ្ដុះបណ្ដាលវិជ្ជាជីវៈ នគរបាល នៃបណ្ឌិត្យសភា នគរបាលកម្ពុជា ក្រសួងមហាផ្ទៃ ដោយចោទប្រកាន់ថា ជាជនជាតិវៀតណាម ៕
ព្រឹកថ្ងៃទី ៦ ខែមករា លោក Xi Jinping អគ្គលេខាធិការ នៃគណៈកមា្មធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានថ្លែងសុន្ទរកថា គន្លឹះក្នុងសន្និសីទ ពេញអង្គលើកទី៤ នៃគណៈកម្មាធិការ ត្រួតពិនិត្យវិន័យ មជ្ឈិមចិនអាណត្តិទី២០ ។ លោកបានគូសបញ្ជាក់ថា ចាប់ពីចូលយុគសម័យថ្មីមក ការគ្រប់គ្រងបក្សយ៉ាងតឹងរឹង ដោយគ្រប់ជ្រុងជ្រោយ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា បានស្នើស្ថាប័នមានសមត្ថកិច្ច យកចិត្តទុកដាក់ពង្រឹង ការអនុវត្តច្បាប់ ស្ដីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាល នៃកម្ពុជាប្រជាធិបតេយ្យ ឱ្យបានម៉ឺងម៉ាត់បំផុត ។ ក្នុងពិធីអបអរសាទរខួបលើកទី ៤៦ នៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩-៧...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រធានាធិបតីបារាំង លោក Emmanuel Macron បានព្រមានថា ការដោះស្រាយជម្លោះ រុស្ស៊ី-អ៊ុយក្រែន នឹងមិនអាចធ្វើបានលឿន ឬងាយស្រួលនោះទេ ហើយនឹងតម្រូវឱ្យទីក្រុងគៀវ ប្រឈមមុខនឹងបញ្ហាបាត់បង់ទឹកដីផង។ ថ្លែងទៅកាន់សន្និសីទ ប្រចាំឆ្នាំ របស់ក្រុមឯកអគ្គរដ្ឋទូត នៅវិមាន Elysee កាលពីថ្ងៃចន្ទ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិ នៃប្រទេសរុស្សីបានអះអាងថា កងកម្លាំងរុស្ស៊ី បានកម្ទេចការប៉ុនប៉ង ចុងក្រោយរបស់ទីក្រុងគៀវ ដើម្បីពង្រីកមូលដ្ឋានទ័ព របស់ខ្លួននៅក្នុងតំបន់ Kursk។ សេចក្តីថ្លែងការណ៍ របស់ក្រសួងបានបញ្ជាក់ថា កម្លាំងយោធារុស្សី បានបំផ្លាញ រថក្រោះអ៊ុយក្រែនចំនួន ១០ គ្រឿង រួមជាមួយនឹងរថពាសដែក ជាច្រើនគ្រឿងផ្សេងទៀត នៅក្នុងការវាយលុកមួយ...
បរទេស៖ ប្រធានាធិបតីជាប់ឆ្នោត របស់សហរដ្ឋអាមេរិក លោក Donald Trump បានផ្តល់យោបល់ថា ប្រទេសកាណាដា គួរតែក្លាយជារដ្ឋអាមេរិកទី៥១ ជាផ្លូវការ បន្ទាប់ពីនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានលាលែងពីតំណែង ជាអ្នកដឹកនាំគណបក្ស។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥...
ភ្នំពេញ៖ ក្នុងនាមជាអតីតនាយករដ្ឋមន្រ្តីកម្ពុជា ដែលបានដឹកនាំប្រទេសប្រមាណជាជិត ៤០ឆ្នាំ សម្តេតេជោ ហ៊ុន សែន បច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងការកោតសរសើរ ចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតដែលបានឡើងកាន់តំណែង ក្នុងរយៈពេលជាង ១ឆ្នាំកន្លងមកនេះ ក្នុងការដឹកនាំប្រទេសសម្រេចសមិទ្ធផលធំៗ យ៉ាងច្រើនក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ។ ក្នុងពិធីមីទ្ទីញរំឭកខួបលើកទី៤៦នៃទិវាជ័យជម្នះ ៧ មករា...
ភ្នំពេញ៖ ក្នុងពិធីមីទ្ទីញរំឭកខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (៧.០១.១៩៧៩ – ៧.០១.២០២៥) នាថ្ងៃ៧ មករានេះ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងរំឭកការដឹងគុណជានិច្ច ចំពោះប្រទេសវៀតណាម ក្នុងការមកជួយរំដោះប្រទេសចេញពីរបបប៉ុលពត។ សម្តេចតេជោបានថ្លែងបន្តថា “នៅក្នុងឱកាសនេះដែរ ខ្ញុំសូមថ្លែងរំឭកជាថ្មីនូវការដឹងគុណ...
ភ្នំពេញ៖ ឆ្លងកាត់ពេលវេលាជាង៥០ឆ្នាំ នៃការបម្រើជាតិ និងប្រជាជន សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យរួមគ្នាពង្រឹងស្មារតីស្រឡាញ់សន្តិភាព និងការពារសន្តិភាព ដែលរកបានមកដោយលំបាកបំផុត និងបានសង្កត់ថា ដល់ពេលត្រូវកសាងច្បាប់ កំណត់ចំពោះជនណា ឬ ក្រុមណា ដែលមានគម្រោងការ ឬអំពើឃុបឃិតបង្កើតចលនាប្រឆាំងជ្រុលនិយម បង្កភាពវឹកវរ អសន្តិសុខក្នុងសង្គម បង្កឱ្យមានជម្លោះជាមួយរដ្ឋដទៃ និងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ គឺជាភេរវករ...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បាននិយាយថា លោកនឹងចុះចេញពីតំណែង ជាមេដឹកនាំបក្សផង និងជានាយករដ្ឋមន្ត្រីផង នៅពេលដែលគេអាចជ្រើស រើសបេក្ខភាពថ្មីជំនួសលោករួចរាល់ ។ លោកនាយករដ្ឋមន្ត្រី បានលើកឡើងពី ការប្រកួតប្រជែងផ្ទៃក្នុង នៅក្នុងគណបក្សសេរីនិយម ដែលកំពុងកាន់ អំណាចរបស់ប្រទេសកាណាដា ដែលបានធ្វើឱ្យគាត់ មិនអាចដឹកនាំវាទៅក្នុងការ បោះឆ្នោតបន្ទាប់...