ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនារាត្រីថ្ងៃ៤ កុម្ភៈនេះបានលើកឡើងពីវីរៈភាពរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាដែលបានលះបង់កំលាំងកាយដើម្បីប្រទេសជាតិតាំងពីបាត់ដៃទទេរ ដោយលោកបានឲ្យជនរួមជាតិរួមគ្នាជាធ្លុងមួយពូនជ្រុំដើមឈើធំមួយដើមឈ្មោះថា«សម្ដេចតេជោសែន»។ ក្នុងសំណេររបស់លោកឧបនាយករដ្ឋមន្រ្តីស សុខា បានរៀបរាប់ថា ទោះជាបុគ្គលខ្លះចិញ្ចឹមចិត្តប្រមាថកាតទាន សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា ដោយសារស្រេចឃ្លានអំណាច និងព្រោះតែគំនុំបុគ្គលយ៉ាងណាក្ដី...
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានចេញសេចក្តីណែនាំក្រើនរំលឹកដល់ប្រជាពលរដ្ឋ ស្តីពីការប្រុងប្រយ័ត្ន និងការបង្ការការចម្លងជំងឺគ្រុនឈាម នាដើមឆ្នាំ២០២៥។ ក្នុងសេចក្ដីក្រើនរំលឹក បានឱ្យដឹងថា ការប្រែប្រួលអាកាសធាតុ ផ្តល់លទ្ធភាព ក្នុងការបង្កាត់ពូជ ការកកើតមូស និងបំលាស់ទីនៃមូស រួមជាមួយនិងនិន្នាការនៃកើនឡើងចំនួនមូសដែលភាគច្រើន បំផុតជាប្រភេទមូសអង្កាម ក្នុងអំឡុងពេលរដូវប្រាំងគិតចាប់ពីខែវិច្ឆិកា រហូតដល់ខែមេសា។ ជាបន្ថែមក្នុងរដូវប្រាំង រំហូរប្រព័ន្ធលូបង្ហូរទឹកខ្សោយ...
ភ្នំពេញ៖ កាលពីវេលាម៉ោង ០១និង២០នាទី រំលងអាធ្រាតឈានចូល ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌជ្រោយចង្វារ បានធ្វើការល្បាតដើម្បី បង្ការ បង្រ្កាបក្រុមក្មេងទំនើងក្នុងភូមិសាស្រ្តខណ្ឌ ជាលទ្ធផល បានឃាត់ខ្លួនក្រុមក្មេងទំនើងបានចំនួន ១៥នាក់ (ស្រី១នាក់) ដែលធ្វើសកម្មភាពជាក្រុម បង្ហោះម៉ូតូតាមផ្លូវសាធារណៈ នៅចំណុចផ្លូវបេតុង ភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ...
ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរា បានស្នើដល់សាធារណជន បញ្ឈប់ការផ្តល់ចំណី ចៀសវាងប៉ះពាល់ ឬលេងជាមួយសត្វស្វា ក្នុងតំបន់រមណីយដ្ឋានអង្គរ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី៤ កុម្ភៈ នេះថា ក្នុងរយៈកាលថ្មីៗនេះ ចំនួនសត្វស្វានៅក្នុងតំបន់រមណីយដ្ឋានអង្គរ មានការកើនឡើងគួរឱ្យកត់សម្គាល់។ បច្ចុប្បន្ន តាមរយៈការផ្តល់ចំណីជាប្រចាំរបស់ក្រុមបុគ្គលមួយចំនួនតូច ក្នុងគោលបំណងផលិតមាតិកា ជាប្រយោជន៍ផ្ទាល់ខ្លួន បានផ្លាស់ប្តូរនូវទម្លាប់រស់នៅបែបធម្មជាតិរបស់សត្វស្វា ពីសត្វព្រៃ ទៅជាសត្វស្រុក...
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានណែនាំថ្នាក់ដឹកនាំ សមាជិក សមាជិកា គ.ជ.អ.ប. ទាំងអស់ ឱ្យចូលរួមពិនិត្យ និងកែលម្អរចនាសម្ព័ន្ធប្រព័ន្ធអភិបាលកិច្ច និងមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យស្របទៅនឹងគោលការណ៍នៃរដ្ឋបាលឯកភាព ដើម្បីធានាការគ្រប់គ្រង ចាត់ចែងមុខងារ និងធនធានតាមស្ថានភាពជាក់ស្តែង និងចរិតលក្ខណៈរបស់រដ្ឋបាលជាលក្ខណៈទីក្រុង ជនបទ ស្របទៅតាមការវិវឌ្ឍនៃនគរូបនីយកម្ម...
ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នាថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខ ឆ្នាំ២០២៤ ផ្សព្វផ្សាយផែនការសកម្មភាពការងារយោធាសន្តិសុខ ឆ្នាំ២០២៥ របស់យោធភូមិភាគទី៣ កងទ័ពជើងគោក ។
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានសម្រេចលុបឈ្មោះ សមាគមទេវ សក្ខី ភគវន្ត ចេញពីបញ្ជីសមាគម នៅក្រសួងមហាផ្ទៃ បន្ទាប់ពីមានប្រតិកម្មយ៉ាងខ្លាំង ក្លាពីសំណាក់សម្ដេចព្រះសង្ឃរាជទាំងពីរគណៈ ព្រះសង្ឃ និង ពុទ្ធបរិស័ទទាំងក្នុងប្រទេស និងក្រៅប្រទេស តាមរយៈការចេញសេចក្តីថ្លែងការណ៍ ថ្កោលទោស ជាបន្តបន្ទាប់ក្នុងរយៈពេលកន្លងមក ៕
ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ៩:០០ នៅសាលប្រជុំរបស់គណៈកម្មាធិការ-ជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានបើកកិច្ចប្រជុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើកំណត់ហេតុនៃកិច្ចប្រជុំ គ.ជ.ប ផែនការតម្រូវការធនធានមនុស្ស និងប្រតិទិននៃការជ្រើសរើស ការតែងតាំង...
បន្ទាយមានជ័យ ៖ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និង សិស្សសាលា ដែលទើបតែគ្រប់អាយុ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវបទបញ្ជាដល់ កម្លាំងការិយាល័យនគរបាលអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចុះប្រមូលទិន្ន័យ និងធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដល់សិស្សតាមសាលារៀនទូទាំងខេត្ត។ ជាក់ស្តែងនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក...
បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋានគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំពង្រឹងបច្ចេកទេស និងប្រសិទ្ធភាពការងារជំនាញ និងការងារចាំបាច់ផ្សេងៗ ដល់កម្លាំងនគរបាលទូទាំងខេត្ត។ កិច្ចប្រជុំនេះផ្តោតសំខាន់ៗពិភាក្សាលើរបៀបវារៈចំនួន០៣ រួមមាន៖ ១-ការងារប្រតិកម្មរហ័ស ២-ការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ៣-ការងារសន្តិសុខជាតិ និងកិច្ចការងារចាំបាច់ផ្សេងៗ ។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ...