ភ្នំពេញ ៖ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោក ឡុង ឌីម៉ង់ បានលើកឡើងថា ប្រេងដែលហូរអណ្តែត មកលើឆ្នេរព្រែកត្រែង ក្នុងខេត្តព្រះសីហនុ បានសម្អាតប្រមាណជា ៩៥ភាគរយហើយ ប៉ុន្តែទោះបីជាយ៉ាងណាក៏មិនទាន់អាចឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចុះមុជទឹកលេងកម្សាន្ត បាននៅឡើយទេ ដោយត្រូវរង់ចាំមួយរយៈពេលខ្លីសិន ។ លោក ឡុង ឌីម៉ង់ បានមានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល...
ភ្នំពេញ៖ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំ កិច្ចប្រជុំលើកទី២៤ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ ៕
តាកែវ៖ លោក មុឹង វុទ្ធី តំណាងលោក វ៉ី សំណាង ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បាននាំយកសម្ភារៈស្បៀងនិងថវិកា ជូនដល់ប្រជាពលរដ្ឋមានភាពខ្វះខាត ចាស់ជរា គ្រួសាររងគ្រោះដោយជំងឺប្រចាំកាយ និងលង់ទឹក សរុប១១គ្រួសារ នៅក្នុងស្រុកព្រែកកប្បាស ខេត្តតាកែវ។ សម្ភារៈស្បៀងទាំងនោះរួមមាន៖ អង្ករ...
ភ្នំពេញ៖នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលប្រជុំ ទីស្តីការក្រសួង ការពារជាតិ បានរៀបចំកិច្ចប្រជុំ ប្រកាសកញ្ចប់ឥណទាន ថវិកាជំនាញឆ្នាំ២០២៥ និងផ្សព្វផ្សាយសេចក្តីណែនាំ ស្តីពីវិក្រឹត្យការ នៃការរៀបចំផែនការ យុទ្ធសាស្រ្តថវិកាឆ្នាំ២០២៦-២០២៨ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក មុឹង ពន្លក អគ្គនាយក អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុក្រសួងការពារជាតិ។
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងឱ្យដឹងថា ជប៉ុន គឺជាដៃគូយ៉ាងសំខាន់ក្នុងការជួយកសាង និង ស្តារសន្តិភាពនៅកម្ពុជា គ្រប់ដំណាក់កាល ហើយប្រជាជនជប៉ុន តែងតែស្ថិតក្នុងបេះដូង របស់ប្រជាជនកម្ពុជាជានិច្ច។ ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត នាឱកាសអញ្ជើញ ដឹកនាំគណៈប្រតិភូ នៃទីស្តីការគណៈរដ្ឋមន្ត្រី...
បរទេស៖ ប្រធានាធិបតី អាមេរិក លោក Donald Trump បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទថា ក្រុងកៀវនឹងត្រូវ ផ្គត់ផ្គង់ដល់ទីក្រុងវ៉ាស៊ីនតោនជាមួយសារធាតុរ៉ែកម្រនៅលើផែនដី ប្រសិនបើអ៊ុយក្រែន ចង់បន្តទទួលបានជំនួយពីអាមេរិក។ លោកបានបន្ថែមថា អ៊ុយក្រែន នឹងត្រូវបញ្ចូល កិច្ចព្រមព្រៀងថ្មីមួយ ជាមួយនឹងសហរដ្ឋអាមេរិក ដោយហៅវាថាជា «ការធានា» សម្រាប់ក្រុងវ៉ាស៊ីនតោន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃចន្ទបានយល់ព្រមលើការផ្អាករយៈពេល ៣០ថ្ងៃ លើការគំរាមកំហែងតម្លើងពន្ធ របស់លោកប្រឆាំង នឹងប្រទេសម៉ិកស៊ិក និងកាណាដា ខណៈដែលដៃគូពាណិជ្ជកម្មធំបំផុត របស់អាមេរិក បានចាត់វិធានការ ដើម្បីបន្ធូរបន្ថយកង្វល់របស់លោក Donald Trump អំពីសន្តិសុខព្រំដែន និងការជួញដូរគ្រឿងញៀន ។ យោងតាមសារព័ត៌មាន AP...
ភ្នំពេញ ៖ លោកស្រី ញ៉ែម មរកត រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី បានឲ្យដឹង ថា ក្រសួងពាក់ព័ន្ធ នឹងកោះអញ្ជើញ នារីម្នាក់ ដែលតាំងខ្លួនមហេសី របស់ព្រះបាទជ័យវរ្ម័នទី៧ ចាប់ជាតិ មកសួរនាំក្នុងពេលឆាប់ៗខាងមុខនេះ។ ការលើកឡើងរបស់លោកស្រីនេះ បន្ទាប់ពីមានស្រ្តីម្នាក់ ជារកស៊ីអនឡាញបានលើកឡើងថា ខ្លួនជាមហេសី របស់ព្រះបាទជ័យវរ្ម័នទី៧ ហើយក៏មានការផ្ទុះការវែកញែក...
ភ្នំពេញ៖ ប្រធានសមាគមអភិវឌ្ឃន៍ជីវភាពពលរដ្ឋកម្ពុជាលោក ព្រុំ ប៊ុនថន បានសម្ដែងនូវការបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួនរបស់លោក ដោយសារតែមានការគំរាមកំហែងពីសំណាក់ស្មៀនឃុំត្រពាំងស្ដៅលោក នង ម៉ូវ ដោយស្មៀនឃុំរូបនេះ បានគំរាមដាក់ពាក្យបណ្ដឹង និងស្វែងរកទីតាំងរស់នៅរបស់លោក ព្រុំ ប៊ុនថន ដោយគេមិនដឹងថា ស្មៀនឃុំរូបនេះ មានគោលបំណងអ្វីឲ្យពិតប្រាកដនោះទេ។ ស្មៀនឃុំត្រពាំងស្ដៅ ស្រុករមាសហែក ខេត្ដស្វាយរៀងលោក នង ម៉ូវ ដែលត្រូវបានគេស្គាល់ថា...
បរទេស៖ រដ្ឋាភិបាលនឹងកាត់បន្ថយ ការផ្គត់ផ្គង់អគ្គិសនី ទៅកាន់តំបន់នានា ក្នុងប្រទេសមីយ៉ាន់ម៉ា ដែលត្រូវបានសង្ស័យថា ត្រូវបានប្រើប្រាស់ដោយក្រុមឧក្រិដ្ឋជន ដើម្បីដំណើរ ការប្រតិបត្តិការ របស់ពួកគេចំនួន ៥០ភាគរយ, នេះបើយោង តាមរដ្ឋមន្ត្រីការពារជាតិថៃ លោក Phumtham Wechayachai បាននិយាយកាលពីថ្ងៃចន្ទ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៤ ខែកុម្ភៈ...