ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងថា ភាពជោគជ័យ របស់ក្រុមហ៊ុន NCX គឺជាគំរូមួយដែលវិស័យឯកជន បានចូលរួមចំណែកយ៉ាងសំខាន់ ជាមួយរាជរដ្ឋាភិបាល ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារជំនាញ ជូនប្រជាពលរដ្ឋខ្មែរ ។ តាមរយៈបណ្ដាញសង្គម នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥...
ភ្នំពេញ៖ អ្នកវិភាគនៅកម្ពុជាបានលើកឡើងថា កម្ពុជានៅតែអាចរក្សាបាននូវកំណើនការនាំចេញ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរទៅទីផ្សារអឺរ៉ុប និងបណ្តាប្រទេសផ្សេងៗទៀត បើទោះបីការអនុគ្រោះពន្ធមួយចំនួនត្រូវបានកាត់ផ្តាច់ និងមិនទាន់ត្រូវបានកាត់ផ្តាច់ ទាំងស្រុងយ៉ាងណាក៏ដោយ។ តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា អ្នកជំនាញរំពឹងថាការនាំចេញទៅបរទេស នឹងបន្តកំណើនពិសេសអឺរ៉ុប នាឆ្នាំបន្តទៀត។ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា កំណើននៃការនាំចេញរបស់កម្ពុជា មិនថា សម្លៀកបំពាក់...
ភ្នំពេញ ៖ គម្រោងវិនិយោគ ចំនួន៦៨ ដែលមានទុនវិនិយោគ សរុបប្រមាណ ៧៤៨លានដុល្លារអាមេរិក ត្រូវបានអនុម័តដោយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងខែមករា ឆ្នាំ២០២៥ ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា ក្នុងខែមករា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ...
ភ្នំពេញ ៖ អ្នកនាំពាក្យស្នងការដ្ឋានន គរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា បានឲ្យមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ដឹងមុននេះបន្តិចថា ហេតុការណ៍គ្រោះអគ្គិភ័យ នៅវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចក្លិប មីត ណាយ ព្រីមៀរ ជិតស្តុបឫស្សីផ្អែម ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT មេដឹកនាំអ៊ុយក្រែន លោក Vladimir Zelensky បានបង្ហាញអំពីការត្រៀមខ្លួន ដើម្បីចរចា ជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin រួចរាល់ហើយ ប្រសិនបើវាជាជម្រើសតែមួយគត់ ដើម្បីនាំជម្លោះអ៊ុយក្រែន ដល់ទីបញ្ចប់។ មេដឹកនាំអ៊ុយក្រែនរូបនេះ បានធ្វើការកត់សម្គាល់អំឡុង កិច្ចសម្ភាសន៍ជាមួយអ្នកកាសែតអង់គ្លេស Piers...
ភ្នំពេញ៖ ថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៥ ក្រុមហ៊ុន Vietjet (HOSE: VJC) សម្រេចបាននូវកំណើនប្រាក់ចំណូលអាជីវកម្មដ៏គួរឱ្យចាប់អារម្មណ៍ក្នុងឆ្នាំ ២០២៤ ដោយបានពង្រីកបណ្តាញហោះហើរអន្តរជាតិ និងកងនាវាអាកាសចរទំនើបរបស់ខ្លួន ខណៈពេលប្រាក់ចំណូល និងប្រាក់ចំណេញមានការកើនឡើងជាលំដាប់។ ការបន្តជោគជ័យរបស់ក្រុមហ៊ុនអាកាសចរណ៍នេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការស្តារឡើងវិញ និងការពង្រីកអាជីវកម្មរបស់ខ្លួនបន្ទាប់ពីជំងឺរាតត្បាត Covid-19 ។ កំណើនប្រតិបត្តិការអាជីវកម្មដ៏រឹងមាំជាមួយនឹងប្រាក់ចំណូលកើនឡើងដ៏គួរឱ្យគត់សម្គាល់ យោងតាមរបាយការណ៍លទ្ធផលហិរញ្ញវត្ថុសម្រាប់ត្រីមាសទី៤ ឆ្នាំ ២០២៤ក្រុមហ៊ុន Vietjet បានរាយការណ៍ពីកំណើនប្រាក់ចំណូលរបស់ខ្លួន ដែលមានចំនួន ១៩,៧៧៦ ពាន់ពាន់លានដុង (ប្រហែល ៧៨៤ លានដុល្លារអាមេរិក) និងប្រាក់ចំណេញក្រោយការបង់ពន្ធចំនួន ១៦៧ ពាន់លានដុង (ប្រហែល ៦,៦ លានដុល្លារអាមេរិក) តំណាងឱ្យកំណើន ៣៦ ភាគរយនិង ២៤៧ ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។ សម្រាប់រយៈពេលមួយឆ្នាំពេញនៃឆ្នាំ ២០២៤ ប្រាក់ចំណូលក្រុមហ៊ុនអាកាសចរណ៍ Vietjet ឈានដល់ ៧១,៥៤៥ ពាន់ពាន់លានដុង (ប្រហែល ២,៨ ពាន់លានដុល្លារ)...
(ភ្នំពេញ)៖ ផ្ទុះអាំងប៉ាវឆ្នាំថ្មី! ហ៊ាលាភហូរចូលពេញផ្ទះ! គាស់ភេសជ្ជៈ វើក ផឹកដើម្បីប៉ូវកម្លាំងសោះ តែបែរជាឈ្នះបានលុយសុទ្ធសរុប ១១១១១ ដុល្លារទៅវិញ។ បងស្រីម្ចាស់អាំងប៉ាវធំ រង្វាន់លុយសុទ្ធ ១១១១១ ដុល្លារ ពីភេជ្ជៈប៉ូវកម្លាំង វើក ជាអ្នកមកពីខេត្តព្រៃវែង មុខរបរជាអ្នកធ្វើស្រែចំការ បង្ហាញអារម្មណ៍រំភើបឥតឧបមា ស្ទើរតែមិនជឿថា គ្រាន់តែគាស់ភេជ្ជៈ វើក ផឹកប៉ូវយកកម្លាំងសោះ...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានទៅដល់ រដ្ឋតិចសាស់ កាលពីថ្ងៃចន្ទ ដើម្បីបំពេញទស្សនកិច្ច នៅព្រំដែនភាគ ខាងត្បូង ខណៈដែលប្រធានាធិបតី លោក Donald Trump ធ្វើការដើម្បីអនុវត្ត របៀបវារៈដ៏តឹងតែង ដែលរួមមានការជំរុញ វត្តមានយោធាអាមេរិក ដើម្បីទប់ស្កាត់ជន អន្តោប្រវេសន៍ខុសច្បាប់ ។...
ភ្នំពេញ ៖ តាមព័ត៌មានបឋមបង្ហាញ ដោយនាយកដ្ឋានពន្លត់អគ្គិភ័យ នៅម៉ោងប្រមាណជា១០និង៤២នាទីព្រឹក ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ មានករណីអគ្គិភ័យកំពុង តែឆាបឆេះក្លឹបមួយកន្លែង ដែលស្ថិតនៅស្តុបឫស្សីផ្អែម សង្កាត់ព្រៃស ខណ្ឌដង្កោ ៕
បរទេស៖ មេដឹកនាំអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី បានស្នើថា លោកខាងលិច គួរតែផ្តល់អាវុធ នុយក្លេអ៊ែរ ដល់ទីក្រុងគៀវ និងមីស៊ីលបន្ថែមទៀត ដើម្បីបញ្ឈប់ប្រទេសរុស្ស៊ី ឬ ពន្លឿនដំណើរការ របស់អ៊ុយក្រែន ចូលទៅក្នុងអង្គការណាតូ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា...