ភ្នំពេញ៖ លោក លី ហ្វីលីព អ្នកយកព័ត៌មាននៃមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ដែលបានចូលរួមធ្វើសេចក្តីរាយការណ៍ព័ត៌មាន ពីកិច្ចប្រជុំវេទិកាទេសចរណ៍អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ទីដែលប្រទេសម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះ និងសហភាតរៈនៃអង្គភាពសារព័ត៌មានដទៃទៀត បានទទួលប័ណ្ណសសើរស្ថានទូតម៉ាឡេស៊ី ប្រចាំកម្ពុជា ចំពោះកិច្ចខិតប្រឹងប្រែងរាយការណ៍ព័ត៌មានរបស់ខ្លួន ។ លោក Shaharuddin Onn ឯកអគ្គរាជទូតម៉ាឡេស៊ី បានថ្លែងនៅក្នុងពិធីចែកបណ្ណសរសើរនោះ នាល្ងាចថ្ងៃព្រហស្បត្តិ៍ ទី៦...
បរទេស៖ សម្ព័ន្ធមិត្ត និងសត្រូវរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃពុធបានជំទាស់ទៅនឹងសំណើរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងការកាន់ កាប់តំបន់ហ្គាហ្សាស្ទ្រីប បង្ខំជនជាតិប៉ាឡេស្ទីន ២ លាននាក់ឱ្យផ្លាស់ទៅប្រទេស ផ្សេងទៀតហើយបន្ទាប់មកបង្វែរទឹកដីតាមបណ្តោយសមុទ្រមេឌីទែរ៉ាណេទៅជា “ទន្លេ Riviera នៃមជ្ឈឹមបូព៌ា” ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយ នៅថ្ងៃទី៥ ខែកុម្ភៈ...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធីបិទសន្និបាត បូកសរុបលទ្ធផលការងារ៥ឆ្នាំ ២០២០-២០២៤ នៃដំណើរឆ្ពោះទៅបរិវត្តកម្មឌីធីថល និងលើកទិសដៅការងារបន្ត របស់ក្រសួងព្រៃសណីយ៍ និងទូរគមនាគមន៍ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ។ ក្នុងរយៈពេលពីរទសវត្សកន្លះ ក្រោយទទួលបានសុខសន្តិភាពពេញលេញ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ...
កណ្ដាល៖ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរស្រុកខ្សាច់កណ្ដាល ចុះពិនិត្យការបូមទឹកជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករ និងបន្តពិនិត្យប្រឡាយទឹកដែលត្រូវស្ដារ នៅឃុំជ័យធំ និងឃុំរកាជន្លឹង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ព្រមទាំងជួបសំណេះសំណាល ជាមួយប្រជាកសិករ ដែលប្រឈមក្នុងការខ្វះខាតទឹក ស្រោចស្រពស្រូវប្រាំងផងដែរ។ ក្នុងឱកាសចុះពិនិត្យនេះដែរ...
បរទេស៖ អនុប្រធានាធិបតីហ្វីលីពីន លោកស្រី Sara Duterte ត្រូវបានចោទប្រកាន់កាលពីថ្ងៃពុធ ក្នុងចំណោមការចោទប្រកាន់ជាច្រើន ដែលរួមមានការគ្រោងធ្វើឃាតប្រធានាធិបតី អំពើពុករលួយទ្រង់ទ្រាយធំ និងបរាជ័យក្នុងការថ្កោលទោសយ៉ាងខ្លាំង ចំពោះសកម្មភាពគឃ្លើនរបស់ចិនប្រឆាំងនឹង កម្លាំងហ្វីលីពីនក្នុងជម្លោះសមុទ្រចិនខាងត្បូង។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា ចំណាត់ការរបស់សមាជិកសភាក្នុងសភា ដែលភាគច្រើនជាសម្ព័ន្ធមិត្តរបស់ប្រធានាធិបតី Ferdinand Marcos...
បរទេស៖ ប៉ុស្តិ៍ Fox News បានជួលកូនប្រសារស្រី របស់ប្រធានាធិបតីអាមេរិក គឺលោកស្រី Lara Trump ធ្វើជាពិធីករក្នុងកម្មវិធីចុងសប្តាហ៍ថ្មី ដែលនឹងចាប់ផ្តើមនៅចុងខែនេះ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា Trump គឺជាអ្នករួមចំណែកដែលបានបង្ហាញខ្លួននៅលើ Fox ក្នុងឆ្នាំ ២០២១...
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេច តែងតាំងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាប្រធានក្រុមប្រឹក្សាភិបាលសិក្សា ទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ជំនួសលោក សុខ សូកេន ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រី ក្រសួងអធិការកិច្ច។ នេះបើយោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល លេខ ១៩ សសរ ចុះថ្ងៃទី៥កុម្ភៈ ឆ្នាំ២០២៥ ។
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំបេញ បានលើកឡើងថា ប្រទេសគុយបា គឺជាមិត្តចាស់ដ៏ល្អរបស់កម្ពុជា ដែលក្នុងគ្រាលំបាក ប្រទេសគុយបា បានជួយឧបត្ថម្ភគាំទ្រ ដល់ប្រទេសកម្ពុជា ជាពិសេសទៅលើវិស័យសុខាភិបាល ។ ការលើកឡើងរបស់លោក ឃួង ស្រេង ខាងលើនេះ ធ្វើឡើងក្នុងឱកាសដែលលោកស្រី មីឡេនណា ការីដាដ ស្សាលឌីវ៉ារ...
នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ លោកស្រី Peng Liyuan ភរិយារបស់លោកប្រធានរដ្ឋចិន Xi Jinping បានជួបសំណេះសំណាលជាមួយលោកស្រី Zaparova ភរិយារបស់ប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន ក្នុងទីក្រុងប៉េកាំង។ លោកស្រី Peng Liyuan បានថ្លែងថា ប្រទេសចិននិងកៀហ្ស៊ីស៊ីស្ថាន មានទំនាក់ទំនងមិត្តភាពជាប្រពៃណី ហើយសង្ឃឹមថា ប្រជាជននៃប្រទេសទាំងពីរនឹង ប្រាស្រ័យទាក់ទងគ្នាឱ្យបានញឹកញាប់ ដើម្បីបង្កើនចំណងមេត្រីភាព...
ប៉េកាំង៖ លោក Fu Cong តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិន ប្រចាំអង្គការសហប្រជាជាតិបានឲ្យដឹងថា ចិននឹងធ្វើការលើអាទិភាពនៃការបញ្ជាក់ឡើងវិញ នូវការប្តេជ្ញាចិត្តរបស់ប្រទេសសមាជិក ចំពោះពហុភាគីនិយម និងការពង្រឹងអភិបាលកិច្ចសកល ខណៈពេលដែលចូលកាន់តំណែងជាប្រធានប្តូរវេន នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិសម្រាប់ខែកុម្ភៈ។ លោកបានឲ្យដឹងថា នៅពេលដែលពិភពលោកឈានចូលដល់ ដំណាក់កាលដ៏ច្របូកច្របល់ខ្លាំង ហើយចំនួនជម្លោះនៅទូទាំងពិភពលោក បានកើនឡើងដល់កម្រិតខ្ពស់ថ្មី ចាប់តាំងពីសង្គ្រាមត្រជាក់មក មានការអំពាវនាវកាន់តែខ្លាំងឡើង នៅក្នុងសហគមន៍អន្តរជាតិ ក្នុងចំណោមពិភពលោកខាងត្បូង...