ការប្រកួតកីឡារដូវរងាអាស៊ីក្រុង Harbin បានបង្កើតមេដាយមាសចំនួន ១៣គ្រឿង នៅថ្ងៃទី១៣ ខែកុម្ភៈ គណៈប្រតិភូកីឡាចិនទទួលបានមេដាយមាស ៧គ្រឿង។ កីឡាការនីចិនXu Mengtao ម្ចាស់ជើងឯកនៃការប្រកួតកីឡាអូឡាំពិក រដូវរងាទីក្រុងប៉េកាំងដែលមានអាយុ៣៤ឆ្នាំ បានទទួលមេដាយមាសលើវិញ្ញាសាជិះស្គីសេរី លើអាកាសផ្នែកនារី។ ក្នុងវិញ្ញាសាជិះស្គីល្បឿនលឿន លើផ្លូវរត់ខ្លីដែលបានបញ្ចប់នៅថ្ងៃដដែល ក្រុមអត្តពលិកចិនដណ្តើមបានជើងឯក លើវិញ្ញាសារត់បណ្តាក់នារីចម្ងាយ៣០០០ម៉ែត្រ ។ គិតរហូតដល់ថ្ងៃទី៩ខែកុម្ភៈ គណៈប្រតិភូកីឡាចិនបានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតារាងមេដាយដោយទទួលបានមេដាយមាស១៥គ្រឿង...
តូក្យូ ៖ នៅក្នុងកិច្ចប្រជុំកំពូល លើកដំបូងរបស់លោកជាមួយប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ, នាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba បានទទួលការធានាឡើងវិញ ទាក់ទងនឹងការប្តេជ្ញាចិត្ត របស់សម្ព័ន្ធមិត្តសន្តិសុខ ដ៏ជិតស្និទ្ធ ប៉ុន្តែក៏ទទួលបានសំណើដោយប្រយោល សម្រាប់ការបង្កើនការចំណាយ លើវិស័យការពារជាតិផងដែរ ។ ទោះបីជាមិនមានការលើកឡើង ពីគោលដៅជាលេខក៏ដោយ អ្នកជំនាញការទូត និងសន្តិសុខបានឲ្យដឹងថា...
បរទេស ៖ ក្រសួងសុខាភិបាល សាធារណៈ របស់ប្រទេសថៃ នឹងបើកមជ្ឈមណ្ឌលបញ្ជាមួយ ដើម្បីសម្របសម្រួល ជាមួយមន្ទីរពេទ្យព្រំដែន ជុំវិញការព្យាបាលអ្នកជំងឺជនភៀសខ្លួន បន្ទាប់ពីការព្យួរថវិកា របស់គណៈកម្មាធិការ សង្គ្រោះអន្តរជាតិ (IRC)។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា រដ្ឋមន្ត្រីសុខាភិបាលថៃ លោក...
កាលពីថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ២០២៥ ផ្នែករថយន្ត Ford នៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) – RMA (Cambodia) PLC បានធ្វើពិធីសម្ពោធជាផ្លូវការរថយន្តស៊េរីថ្មីឆ្នាំ2025 ទៅលើរថយន្តប្រភេទ Pick up Ford Ranger, ប្រភេទ SUV Ford Everest និង Ford Territory ក្រោមអធិបតីភាពរបស់ ឯកឧត្តម កែវ...
ភ្នំពេញ ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ (NIB) និងសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំវេទិកាការងារ និងឱកាសកម្មសិក្សាការងារ នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ នៅក្នុងបរិវេណវិទ្យាស្ថានជាតិ ពាណិជ្ជសាស្ត្រ ។...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ព្រមទាំងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា នាវេលាម៉ោងជាង១១ព្រឹក (ម៉ោងនៅភ្នំពេញ) ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញទៅដល់អាកាសយានដ្ឋានយោធា Maharlika, Villamor Air Base សាធារណរដ្ឋហ្វីលីពីន ប្រកបដោយសុវត្តិភាព...
ភ្នំពេញ ៖ និយោជក និងកម្មករនិយោជិត មើលឃើញថា មន្រ្តីអធិការការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលទទួលបាននីតិសម្បទា ជានគរបាលយុត្តិធម៌ នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ លក្ខខណ្ឌការងារ លក្ខខណ្ឌសុវត្ថិភាព និង សុខភាពការងារ ការអនុវត្ត របបសន្តិសុខសង្គម និង ទំនាក់ទំនងវិជ្ជាជីវៈ នៅតាមរោងចក្រ សហគ្រាស...
តើអ្នកជាមនុស្សស្គមទេ ហើយចង់ឡើងទម្ងន់ច្រើនជាងមុនដែរទេ? អ្នកប្រហែលជាចង់ញ៉ាំអាហារណា ដែលសម្បូរកាឡូរី និងខ្លាញ់ហើយមើលទៅ ។ ប៉ុន្តែការហាត់ប្រាណជាប្រចាំ គួរតែជារឿងដែលមនុស្សស្គមៗគួរតែធ្វើដែរ។ ពិតណាស់ ការហាត់ប្រាណគេមិនគិតថា ទាល់តែមនុស្សភេទប្រុស ឬស្រី អាយុច្រើន ឬតិច ឬធាត់ឡើយ ព្រោះវាគឺជាអ្វី ដែលជួយឲ្យមានសុខភាពល្អ។ យ៉ាងណាមិញ សម្រាប់មនុស្សស្គមៗ អ្នកនឹងទទួលបានអត្ថប្រយោជន៍ យ៉ាងច្រើនចំពោះសុខភាព ជាពិសេសការហាត់ប្រាណ...
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាការៈមួយចំនួន ដែលមុនមហារីកក្រពះមកដល់ អាចបង្ហាញអ្នកឲ្យប្រុងប្រយ័ត្នទុកមុន ។ តើមានអ្វីខ្លះទៅ? ១-មុនពេលដែលមហារីកក្រពះមកដល់ វានឹងធ្វើឲ្យប្រព័ន្ធរំលាយអាហារ អ្នកដើរមិនស្រួលទេ ដោយរំលាយអាហារមិនបានល្អ ធ្វើឲ្យអ្នកបត់ជើងធំ ជាពណ៌ខ្មៅ ។ ជាពិសេស អ្នកនឹងអាចហើមពោះ ឬតែងតែចង់ក្អួតជានិច្ច ។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់។ ២-ក្រពះអ្នកនឹងអាចឈឺមុន និងក្រោយពេលបរិភោគអាហាររួច មានន័យថា...
ភ្នំពេញ ៖ នៅរាជធានីភ្នំពេញ មានសំណង់អគារចាស់បែកបាក់ទ្រុឌទ្រោមចំនួន២១កន្លែង ស្ថិតនៅក្នុងខណ្ឌដូនពេញ ខណ្ឌ៧មករា ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌបឹងកេងកង ។ នេះបើតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ដើម្បីគិតគូពីសុខទុក្ខ និងរកដំណោះស្រាយជូនពលរដ្ឋ រស់នៅក្នុងអគារបែកបាក់នេះ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី ក៏បានបើកកិច្ចប្រជុំជាមួយពួកគាត់កាលពីថ្ងៃ៨ កុម្ភៈ ផងដែរ...