ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានប្រកាសស្វាគមន៍ស្រ្តីខ្មែរម្នាក់ដែលនិរទេ្ទសខ្លួនឯង ទៅរស់នៅក្រៅប្រទេសហើយបាននិយាយក្បែងៗ តាមបណ្តាញសង្គមដែលចង់មកកំចាត់ត្រកូលហ៊ុន សូមអញ្ជើញមកស្រុកខ្មែរមក សម្តេចស្វាគមន៍ជានិច្ច ។ នាឱកាសអញ្ជើញជាអធិបតីសម្ពោធអគារសិក្សា និងសមិទ្ធផលនានា នៅបរិវេណវត្តព្រះឥន្ទសាមគ្គីធម៌ ស្ថិតនៅភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល នៅថ្ងៃ១១ កុម្ភៈដែលជាលើកដំបូងរបស់សម្តេច បានចេញវេទិកាជាសាធារណៈបានលើកឡើងជាច្រើន ពីសមិទ្ធផលដែលសម្តេចបានខិតខំកសាង ដើម្បីទុកជាប្រយោជន៍សម្រាប់ឲ្យពលរដ្ឋប្រើប្រាស់...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានគូសបញ្ជាក់ជាថ្មី ជុំវិញសំណួរថា តើពេលណាសម្តេចធិបតី ហ៊ុន ម៉ាណែត អាចដើរចេញពីស្រមោលរបស់ឪពុក ថានេះពាក់ព័ន្ធនឹងគោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា ខណៈសម្តេចបញ្ជាក់ថា ទោះបីសម្តេចជាឪពុកនាយករដ្ឋមន្ត្រី តែសម្តេចមិនលូកលាន់ កិច្ចការរបស់នាយករដ្ឋមន្ត្រីនោះទេ ។ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ពិធីកាត់ខ្សែបូសម្ពោធឆ្លងអគារសិក្សា និងសមិទ្ធផលនានា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រុមអ្នកមាននៅប្រទេសដាណឺម៉ាក បានស្នើឱ្យប្រទេសរបស់ពួកគេ ទិញយករដ្ឋកាលីហ្វ័រញ៉ា California សហរដ្ឋអាមេរិកក្នុងតម្លៃ ១ទ្រីលានដុល្លារ និងការផ្គត់ផ្គង់កុម្មង់នំនានាពីប្រទេសដាណឺម៉ាក ពេញមួយជីវិតផងដែរ។ គួរឲ្យដឹងដែរថាគំនិតនៃការទិញទឹកដីនេះ កើតឡើងបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានបញ្ជាក់ជាថ្មីពីការចាប់អារម្មណ៍ របស់លោកក្នុងការទិញយកទឹកដី Greenlandចេញពីប្រទេសដាណឺម៉ាក។ ប្រធានាធិបតីអាមេរិកលោក Donald Trump បានបង្ហាញនូវគំនិតរបស់លោកសាជាថ្មីម្តងហើយម្តងទៀត...
ភ្នំពេញ៖ ពាក់ព័ន្ធទៅនឹងរឿងចារកម្មដែលមាន ការបែកធ្លាយនូវសំឡេងឆ្លើយឆ្លងរវាងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជានិងលោក សេង សារី ពាក់ព័ន្ធទៅនឹងក្រុមប្រឆាំងកាលពីពេលថ្មីៗនេះ ត្រូវបានសម្តេចសង្កត់ធ្ងន់ទៅវិញថា គ្មានហេតុផលអ្វីត្រូវចាក់ថ្នាំសង្គ្រោះសាកសពមួយ ដែលគេកប់ចោលហើយនោះទេ។ នាឱកាសអញ្ជើញជាអធិបតីសម្ពោធអគារសិក្សា និងសមិទ្ធផលនានា នៅបរិវេណវត្តព្រះឥន្ទសាមគ្គីធម៌ ស្ថិតនៅភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥...
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី១១ កុម្ភៈនេះ មានរយៈពេល ១០ថ្ងៃដែលកងទ័ពកងពលតូចដឹកជញ្ជូនលេខ៩៩ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការរកងពលតូចដឹកជញ្ជូនលេខ៩៩ បានឈរជើងជួយអន្តរគមន៍បូមទឹក សង្គ្រោះស្រែប្រាំងប្រជាពលរដ្ឋក្នុងឃុំចំនួន៣ នៅស្រុកចន្ទ្រា ខេត្តស្វាយរៀងដែលទទួលរងផលប៉ះពាល់ នៃកង្វះទឹកស្រោចស្រពក្នុងផ្ទៃដី ៦៥៧ហិកតា ក្នុងចំណោមស្រែប្រាំងចំនួន៤៧៤២ហិកតា។ ក្នុងយុទ្ធនាការសង្គ្រោះស្រែប្រាំង ជូនប្រជាពលរដ្ឋដោយមានកិច្ចសហការ រវាងកងពលតូចដឹកជញ្ជូនលេខ៩៩ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធ ជាលទ្ធផលបានជួយសង្គ្រោះស្រែប្រាំងប្រជាពលរដ្ឋ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីកាសែត Al Mal បានរាយការណ៍ដោយដកស្រង់ ប្រភពពីប្រភពនានាថា ប្រទេសអេហ្ស៊ីបបានផ្តល់សិទ្ធិដល់ក្រុមហ៊ុនប្រេង Lukoil ក្នុងការរុករក និងអភិវឌ្ឍតំបន់សំខាន់មួយសម្រាប់ផលិតប្រេង។ ការសម្រេចចិត្តរបស់សមាជិក BRICS មួយនេះត្រូវបានធ្វើឡើងក្រោយ រយៈពេលតែមួយខែប៉ុណ្ណោះបន្ទាប់ពី សហរដ្ឋអាមេរិកបានកំណត់គោលដៅ ដាក់ទណ្ឌកម្មបន្ថែមទៅលើក្រុមហ៊ុន Lukoil ដែលជាក្រុមហ៊ុនដ៏ធំបំផុតមួយរបស់ប្រទេសរុស្សី។ Al Mal...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹងដល់បណ្តា ក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ដែលបាន ចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឱ្យពិគ្រោះថ្លៃជាសាធារណៈស្តីពី ការងាររៀបចំប្រព័ន្ធបណ្តាញ Network Infrastructure, Internet Phone និង Camera Security សម្រាប់អគារថ្មី...
ភ្នំពេញ ៖ អ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាប បានបដិសេធថា គ្មានការប្តូរសួនព្រះរាជដំណាក់ស្ថិតនៅក្រុងសៀមរាប ទៅសួនតេជោសន្តិភាពនោះទេ ។ យោងតាមការផ្សាយរបស់រដ្ឋបាលខេត្តសៀមរាប នាថ្ងៃ១១ កុម្ភៈនេះ បានឲ្យដឹងថា “សូមជម្រាបជូនថា សួនព្រះរាជដំណាក់ ពុំមានការប្ដូរឈ្មោះឡើយ គឺស្ថិតនៅដដែល។ សួនតេជោសន្តិភាព ជាឈ្មោះផ្លូវការសួនមួយទៀត ដោយឡែកពុំមានពាក់ព័ន្ធនឹងសួនព្រះរាជដំណាក់ឡើយ” ។ ការបដិសេធរបស់អ្នកនាំពាក្យខេត្តសៀមរាបនេះ បន្ទាប់ពីមានការផ្សព្វផ្សាយថា ប្រជាពលរដ្ឋខេត្តសៀមរាបមិនពេញចិត្តនឹងការប្តូរឈ្មោះ...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យបានជ្រាបថា៖ អគ្គិសនីកម្ពុជា នឹងដាក់ឱ្យពិគ្រោះថ្លៃជាសាធារណៈ ស្តីពី ការផ្គត់ផ្គង់សម្ភារ Converter 21-219 Fiber Optic IEEE C37.94-G703 E1 Multiplexer ចំនួន...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហើបឱ្យដឹង អំពីផែនការ របស់ក្រុមភេវរក ដែលបានរៀបចំគម្រោង បើប្រាស់យន្តហោះគ្មានមនុស្សបើក បញ្ជាពីចម្ងាយ (Drone) ចង់ធ្វើឃាតសម្តេច នៅភូមិគ្រឹះសម្តេចនាក្រុងតាខ្មៅ ដោយផែនការនេះ ត្រូវបានទប់ស្កាត់ និងកម្ទេចចោលទាំងស្រុង ខណៈសម្តេចផ្តាំផ្ញើ ទៅកាន់ជនបរទេស ប្រយ័ត្នប្រយែងលើការគាំទ្រទាំងឡាយ នៃកម្មភាពភេវរកម្មនេះ។...