ការផ្ដួចផ្ដើមគំនិត បង្កើតទស្សនីយភាពកម្សាន្ត ក្រោមចក្ខុវិស័យបង្កើនស្ទីលនៃភ្លេង ចម្រៀង រ៉េប រាប់តាំងពីការធ្វើឲ្យប្រសើរឡើងវត្តមានលើឆាក ម៉ូដ បន្ថែមពីលើសមត្ថភាព របស់សិល្បៈករ សិល្បៈការិនី កម្ពុជាឲ្យដល់លំដាប់ពិភពលោក ពេលនេះ ទទួលបានការគាំទ្រពេញទំហឹងពីសំណាក់ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស លើ Digital Platform ថ្មី។ ទន្ទឹមនឹងឧស្សាហកម្មតន្ត្រីកម្ពុជាកាន់តែរីកចម្រើននិងបោះជំហានឈានចូលដល់របត់ថ្មីមួយ ជាមួយនឹងវេទិកាតន្ត្រីឯករាជ្យ បើកចំហសមត្ថភាព...
(ភ្នំពេញ)៖ ទទួលលាភសំណាងថ្ងៃចូលឆ្នាំថ្មី យកសាងអនុស្សាវរីយ៍ក្នុងថ្ងៃនៃក្តីស្រលាញ់ជាមួយ ខ្មែរ ប៊ែវើរីជីស! បេសកកម្មចែករង្វាន់ច្រើនជាងគេ ជាង ៥០ ម៉ឺនដុល្លារ ពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានរកឃើញអតិថិជនមហាសំណាងចំនួន ១៦ រូប ដែលបានឈ្នះរង្វាន់ខុនដូដ៏ប្រណិត ជីប ម៉ុង លែន រថយន្តស៊េរីទំនើបថ្មី FORD RANGER, MITSUBUSHI, TOYOTA RAIZE, រង្វាន់ទឹកប្រាក់ ២៨៨៨៨ ដុល្លារ និង ១១១១១ ដុល្លារ ព្រមៗគ្នា អំឡុងពេលឆ្លងចូលឆ្នាំថ្មី ឆ្នាំ ២០២៥។ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានផ្តល់ឱកាសផ្សងសំណាងតាមរយៈផលិតផលរបស់ ខ្មែរ ប៊ែវើរីជីស ដើម្បីតបស្នងដល់អតិថិជន ដែលតែងតែគាំទ្រផលិតផលស្នាដៃកូនខ្មែរ «Made In Cambodia»។ កាន់តែរំភើបក្នុងរដូវកាលពិសេសនេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានរកឃើញម្ចាស់រង្វាន់លាភជ័យឆ្នាំថ្មី ដោយក្នុងនោះ មានអ្នកឈ្នះរង្វាន់ខុនដូដ៏ប្រណិត ជីប ម៉ុង លែន ចំនួន ១ រង្វាន់ និង រថយន្ត MITSUBISHI X-FORCE ចំនួន ៣ រង្វាន់ ពី CAMBODIA LITE BEER, រង្វាន់រថយន្ត FORD RANGER ចំនួន ៤ រង្វាន់ ពី CAMBODIA PREMIUM BEER, រថយន្ត MITSUBISHI XPANDER ចំនួន ៣ រង្វាន់,...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសកំចាត់ចោលអ្នកណាក៏ដោយ ដែលចង់សម្លាប់សម្ដេច និងក្រុមគ្រួសារ ។ ការប្រកាសនេះ ធ្វើឡើង ក្រោយមានសារសំឡេងបែកធ្លាយ អំពីការប៉ុនប៉ងធ្វើឃាតសម្ដេច តាមរយៈយន្ដហោះដ្រូន ក្នុងការវាយប្រហារ ភូមិគ្រឹះសម្ដេច នៅក្រុងតាខ្មៅ ខេត្តកណ្តាល។ នៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៣...
ភ្នំពេញ ៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានបញ្ជាក់ថា ថ្វីបើសកម្មភាពមីន បាននិងកំពុងទទួលលទ្ធផល ដ៏ធំធេងយ៉ាងណាក៏ដោយ ផ្ទៃដីមានមីននៅសេសសល់ នៅមានទំហំធំ និងមានភាពស្មុគស្មាញខ្លាំង ទាមទារឱ្យបន្តបង្កើន កិច្ចខិតខំប្រឹងប្រែង បោសសម្អាតមីន។ លោកទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងបែបនេះ ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់...
ហ្សឺណែវ៖ អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា ការប្រាស្រ័យទាក់ទងជាមួយសហរដ្ឋអាមេរិក ទាក់ទងនឹងការផ្ទុះឡើងនៃជំងឺគ្រុនផ្តាសាយបក្សី ដែលកំពុងបន្តកើតមានកាន់តែលំបាក ដោយសារតែប្រទេសនេះបានដកខ្លួន ចេញពីទីភ្នាក់ងារសុខភាព របស់អង្គការសហប្រជាជាតិ។ លោក Christian Lindmeier អ្នកនាំពាក្យរបស់អង្គការសុខភាពពិភពលោក បាននិយាយអំពីបញ្ហានេះនៅក្នុង សន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវដោយពន្យល់ថា “ការទំនាក់ទំនងពិតជាបញ្ហាប្រឈម។ មធ្យោបាយទំនាក់ទំនង បែបប្រពៃណីត្រូវបានកាត់ផ្តាច់” ប៉ុន្ដែលោកបដិសេធមិននិយាយលម្អិត។ ចាប់តាំងពីការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សី H5N1...
បរទេស៖ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការពារជាតិថៃលោក Phumtham Wechayachai បាននិយាយកាលពីថ្ងៃពុធថា រដ្ឋាភិបាលកំពុងរៀបចំសម្រាប់ការហូរចូល នៃជនរងគ្រោះបរទេសដែលត្រូវបាន ដោះលែងពីក្រុមឆបោកតាមមជ្ឈមណ្ឌល ហៅទូរស័ព្ទនៅក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីប្រទេសថៃបានកាត់ផ្តាច់ថាមពល និងអ៊ីនធឺណិត។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Phumtham Wechayachai...
បរទេស៖ អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ លោក Ahmed Aboul Gheit បានច្រានចោលផែនការណាមួយ ដើម្បីជម្លៀសប្រជាជនប៉ាឡេស្ទីន ចេញពីតំបន់ហ្គាហ្សាស្ទ្រីប ដោយបាននិយាយកាលពីថ្ងៃពុធថា ការតាំងទីលំនៅថ្មីបែបនេះនឹង “មិនអាចទទួលយកបាន” ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Aboul Gheit...
កំពង់ស្ពឺ៖ មន្ត្រីការិយាល័យគាំពារបរិស្ថាននៃ មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺលោក ឈុន ឈៀហេង បានធ្វើការណែនាំដល់ម្ចាស់រោងចក្រកែច្នៃផ្លែឈើយីហោ សានផ្លាស អ៉ិនធើណេសិនណល ឯ.ក ដែលមានទីតាំងនៅក្នុងភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ឱ្យបញ្ឈប់ជាបន្ទាន់នូវការបង្ហូរកាកសំណល់រាវ ចូលទៅក្នុងប្រឡាយមេតាហោ ដើម្បីលើកកម្ពស់សុខុមាលភាព ប្រជាពលរដ្ឋនិងបរិស្ថាន។ ការណ៍នេះធ្វើឡើងនៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ក្រោយទទួលបានការស្នើសុំឱ្យ មានការត្រួតពិនិត្យនិងអន្តរាគមន៍ជាថ្មី បន្ទាប់ពីមានក្លិនស្អុយជះភាយខ្លាំង ទៅក្នុងខ្យល់ធ្វើឱ្យរំខានដល់ការរស់នៅ...
ភ្នំពេញ៖ លោក ឡាំ ជា រដ្ឋមន្រ្ដីទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន កិច្ចការព្រំដែន នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តាប់របាយការណ៍ និងវឌ្ឍនភាព នៃការរៀបចំធាតុចូល សម្រាប់សេចក្ដីព្រាងច្បាប់ភូមិបាល(ថ្មី) ដោយមានការអញ្ជើញចូលរួមពីសំណាក់រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ជាថ្នាក់ដឹកនាំ ព្រមទាំងលោកអគ្គនាយករង លោក លោកស្រីប្រធាននាយកដ្ឋាន និងមន្រ្ដី សរុបចំនួន១៩រូប។...