ភ្នំពេញ ៖ ករណីកម្ចីអនអនឡាញ ខុសច្បាប់ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំប្រជាពលរដ្ឋ កុំសងតែម្ដង បើសិនជាមានការ រករឿងណាមួយ ត្រូវប្តឹងមកសមត្ថកិច្ចភ្លាមៗ ។ ក្នុងពិធីបិទសន្និបាត ក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា...
ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថា អូស្ត្រាលីបានផ្លាស់ប្ដូរពីម្ចាស់ជំនួយ ទៅជាដៃគូអភិវឌ្ឍន៍របស់កម្ពុជា ជាពិសេសលើការអភិវឌ្ឍធនធានមនុស្ស។ ក្នុងពិធីបុណ្យជាតិរបស់ប្រទេសអូស្ត្រាលី លោកឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានថ្លែងសុន្ទរកថាអបអរសាទរ និងលើកឡើងពីទំនាក់ទនងជាប្រវត្តិសាស្ត្រ នៃចំណងការទូតរវាងកម្ពុជានិងអូស្ត្រាលី គឺចាប់ផ្ដើមតាំងពីឆ្នាំ១៩៥២ មកម្លះ។ ចំណងការទូតរវាងប្រទេសទាំងពីរ កម្ពុជា-អូស្ត្រាលី...
ភ្នំពេញ៖ យោងតាមការអង្កេតរបស់ភ្នាក់ងារផ្តល់សេវាដឹកជញ្ជូន តាមផ្លូវទឹក GTVC បានឱ្យដឹងជាបឋមថា នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលជាថ្ងៃ បុណ្យនៃសេចក្តីស្រលាញ់ (Valentine’s Day) មានភ្ញៀវទេសចរ ជាតិ និងអន្តរជាតិ យ៉ាងច្រេីនកុះករ នៅកំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ ត្រៀមធ្វេីដំណេីរដេីរលេងកម្សាន្តតាមបណ្តាកោះនានា ជាពិសេសក្រុងកោះរ៉ុង ។ រីករាយដំណើរកំសាន្ត ទៅតាមបណ្ដាកោះនានាជាមួយនិងប្រភេទអូប័រទំនើប...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំសន្និបាតបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិមានសន្តិភាព។ រាជរដ្ឋាភិបាល ចាត់ទុកការចុះបំពេញការងារតាមមូលដ្ឋាន គឺជាវិធីសាស្ត្ររបស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ...
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា កម្ពុជាចាត់ទុកទឹកជា «មាស ស» ដែលជាកម្លាំងចលករសម្រាប់ជំរុញការអភិវឌ្ឍ និងវឌ្ឍនភាពសេដ្ឋកិច្ច-សង្គម ប្រកបដោយចីរភាព និងបរិយាប័ន្ន។ ការលើកឡើងរបស់ លោក ស៊ុន ចាន់ថុល នាឱកាសអញ្ជើញជាតំណាង សម្តេចមហាបវរធិបតី ហ៊ុន...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បានព្រមានប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីថ្ងៃពុធថា ប្លុកយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិក នឹងធ្វើការវាយលុកយ៉ាងធ្ងន់ធ្ងរដល់ទីក្រុងមូស្គូ ប្រសិនបើប្រទេសនេះវាយប្រហារលើរដ្ឋសមាជិកណាមួយរបស់ខ្លួន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មន្ត្រីជាន់ខ្ពស់មកពីប្រទេសសមាជិកណាតូអឺរ៉ុប រួមទាំងលោក Rutte បានចោទប្រកាន់ថា រុស្ស៊ីកំពុងកាន់កាប់ផែនការឈ្លានពានឆ្ពោះទៅកាន់ប្លុកយោធារបស់ខ្លួន។ ទោះបីជាយ៉ាងណាក្តីលោក Putin...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធថាអ៊ុយក្រែននឹងមិនអាចត្រូវបានអនុញ្ញាតឱ្យចូលជាសមាជិកណាតូឡើយដើម្បីអាចក្លាយជាផ្នែកណាមួយនៃកិច្ចព្រមព្រៀងឈប់បាញ់ជាមួយរុស្ស៊ី។ លោករដ្ឋមន្ត្រីរូបនេះបានបន្ថែមថា ការប៉ុនប៉ងប្រគល់ទឹកដីអ៊ុយក្រែនទៅកាន់ព្រំដែនឆ្នាំ២០១៤ របស់ខ្លួននោះគឺ ជារឿងដែលមិនអាចទៅរួចឬមិនប្រាកដប្រជាឡើយហើយថា ទាហានអាមេរិកនឹងមិនពាក់ព័ន្ធនឹងការរក្សាការតាំងទីលំនៅណាមួយឡើយ។ រដ្ឋាភិបាលក្រុងគៀវបានទទូចម្តងហើយម្តងទៀតថាការចូលជាសមាជិកណាតូជាបញ្ហាសន្តិសុខសំខាន់សម្រាប់ប្រទេសដែលក្នងនោះលោក Zelenskyដែលជាមេដឹកនាំអ៊ុយក្រែនក៏ធ្លាប់ បានអះអាងដែរថា វាជាលក្ខខណ្ឌចាំបាច់សម្រាប់ការបន្តការចរចាជាមួយទីក្រុងមូស្គូ។ ទោះជាយ៉ាងណាក៏ដោយ ប្លុកយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិក មិនដែលផ្តល់ពេលវេលាសម្រាប់ការទទួលយកអ៊ុយក្រែនទេ ហើយមន្ត្រីជាច្រើននាក់បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា មិនមានលទ្ធភាពនៃសមាជិកភាពទេ ខណៈដែលជម្លោះកំពុងបន្តនោះដែរ។...
កំពង់ធំ: អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបារាយណ៍ដឹកនាំដោយលោក អួង សារឿន ប្រធានកិត្តិយសអនុសាខា លោកស្រី ហាក់ ពុទ្ធិ តុសិតា អនុប្រធានគណៈកម្មាធិការអនុសាខា អមដំណើរដោយមន្ត្រីអនុសាខា ក្រុមកាកបាទក្រហមឃុំគគីធំ នាយប៉ុស្តិ៍រដ្ឋបាលឃុំ និងព្រះមន្ត្រីសង្ឃក្នុស្រុក បាននាំយកអំណោយមនុស្សធ៌មរបស់អនុសាខា របស់រដ្ឋបាលឃុំ និងតាមបណ្តាវត្ត ទៅជូនដល់គ្រួសាររងគ្រោះដោយភ្លើងឆេះរស់នៅភូមិពោន ឃុំគគីធំ ស្រុកបារាយណ៍ខេត្តកំពង់ធំ នៅថ្ងៃទី១៣ ខែកុម្ភៈ...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT មន្ត្រីកំពូលនៃមន្ទីរបញ្ចកោណលោក Pete Hegseth បាននិយាយកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិកមានបំណងផ្តោតលើអាទិភាពយោធារបស់ខ្លួន ដើម្បីប្រឈមមុខនឹងឥទ្ធិពលដែលកំពុងកើនឡើងរបស់ចិននៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក និងការពារមាតុភូមិ។ ថ្លែងនៅឯការប្រមូលផ្តុំការពារជាតិនៅទីក្រុងប្រ៊ុសែលនៃអង្គការណាតូ និងប្រទេសមិនមែនណាតូដែលគាំទ្រអ៊ុយក្រែន រដ្ឋមន្ត្រីការពារជាតិអាមេរិករូបនេះដែលទើបតែងតាំងថ្មីបានបង្ហាញពីការផ្លាស់ប្តូរគោលនយោបាយដ៏សំខាន់ដោយទីក្រុងវ៉ាស៊ីនតោន និងបានជំរុញឱ្យសម្ព័ន្ធមិត្តអឺរ៉ុបនាំមុខក្នុងសន្តិសុខរបស់ខ្លួន។ លោក Hegseth បានសង្កត់ធ្ងន់ថា៖ភាពជាក់ស្តែងជាយុទ្ធសាស្ត្រ តម្រូវឱ្យទីក្រុងវ៉ាស៊ីនតោនផ្តោតលើការធានាព្រំដែនរបស់ខ្លួន និងប្រឆាំងនឹងការគំរាមកំហែងពីទីក្រុងប៉េកាំងផងដែរ។ លោកបានមានប្រសាសន៍ថា៖សហរដ្ឋអាមេរិកប្រឈមមុខនឹងការគំរាមកំហែងជាបន្តបន្ទាប់ចំពោះមាតុភូមិរបស់យើង ដោយសង្កត់ធ្ងន់ថាយើងត្រូវតែធ្វើបែបនេះហើយយើងនឹងផ្តោតសំខាន់ទៅលើបញ្ហាសន្តិសុខនៃព្រំដែនរបស់យើងផងដែរ។ លោក Hegseth...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយថា មេដឹកនាំអ៊ុយក្រែនលោក Vladimir Zelensky មានបំណងចង់បញ្ចប់អរិភាពជាមួយនឹងរុស្ស៊ីh;y លោកបានបន្ថែមថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ក៏ចង់ដោះស្រាយជម្លោះនេះដែរ។ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ លោក Trump មានឱកាសជាច្រើនបានសន្យាថានឹងនាំភាគីជម្លោះទាំងពីរនាក់មកតុចរចាដើម្បីទទួលបានកិច្ចព្រមព្រៀងសន្តិភាពមួយដែលពេញច្បាប់សម្រាប់អ៊ុយក្រែន។ នៅក្នុងការបង្ហោះនៅលើវេទិកាសង្គម Truth...