គៀវ ៖ ទីភ្នាក់ងារសារព័ត៌មាន Ukrinform គ្រប់គ្រងដោយរដ្ឋាភិបាល បានរាយការណ៍ថា ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងថា ទីក្រុងគៀវ នឹងមិនទទួលយកកិច្ចចរចាសន្តិភាព ទ្វេភាគីណាមួយឡើយ ហើយលោកបានអះអាងថា កិច្ចចរចាស្ដីពីអ៊ុយក្រែន ដោយគ្មានគ្មានការចូលរួម ពីទីក្រុងគៀវ មិនអាចទទួលយកបាននោះទេ ។ លោក ហ្សេឡិនស្គី បានប្រាប់អ្នកយកព័ត៌មានថា...
បរទេស៖ នាវាផ្ទុកយន្តហោះ USS Harry S. Truman ដែលជានាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរ បានបុកជាមួយនាវាពាណិជ្ជកម្ម Besiktas-M នៅសមុទ្រមេឌីទែរ៉ាណេ កាលពីយប់ថ្ងៃពុធ, នេះបើយោងតាមមន្ត្រីកងទ័ពជើងទឹកសហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា ឧបទ្ទវហេតុនេះបានកើតឡើងនៅម៉ោងប្រហែល ១១៖៤៦នាទីយប់ម៉ោងក្នុងស្រុកនៅជិត Port Said...
ព្រុចសែល៖ សហភាពអឺរ៉ុប និងមេដឹកនាំអឺរ៉ុបមួយចំនួន បានទទូចចង់ដើរតួនាទីយ៉ាងសំខាន់ ក្នុងការចរចាសន្តិភាពអ៊ុយក្រែន ដែលមានសក្តានុពល ដោយបានសម្តែងការព្រួយបារម្ភអំពីការចាកចេញ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងសមភាគីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានពិភាក្សាគ្នាតាមទូរស័ព្ទកាលពីថ្ងៃពុធ។ យោងតាមសេចក្តីប្រកាសព័ត៌មានទាំងពីសេតវិមាន និងវិមានក្រឹមឡាំង មេដឹកនាំទាំងពីរបានពិភាក្សាអំពី បទឈប់បាញ់ភ្លាមៗនៅអ៊ុយក្រែន ដោយមិនពិគ្រោះជាមួយសហភាពអឺរ៉ុប ឬអ៊ុយក្រែនឡើយ។...
វ៉ាស៊ីនតោនៈ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោននឹងសងសឹកប្រឆាំងនឹង ការយកពន្ធខ្ពស់របស់ប្រទេសឥណ្ឌា ដោយប្តេជ្ញាថា នឹងអនុវត្ដពន្ធទៅវិញទៅមកលើប្រទេសឥណ្ឌាវិញ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក ត្រាំ បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅឯសេតវិមានបន្ទាប់ពីបានជួបពិភាក្សា ជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា មូឌី ថា “ឥឡូវនេះយើងគឺជាប្រទេសដាក់ពន្ធទៅវិញទៅមក”...
ភ្នំពេញ៖ ស្ពានបេតុងពីរកន្លែងជំនួសស្ពានចាស់ តូចចង្អៀត ទ្រុឌទ្រោម បង្កឱ្យមានការកកស្ទះអ្នកដំណើរពេលបុណ្យទានម្តងៗលើកំណាត់ផ្លូវជាតិលេខ៤៦ ដែលជាផ្លូវឡើងទៅឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ(ឧទ្យានជាតិគិរីរម្យ) ស្ថិតនៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានបើកឱ្យប្រជាពលរដ្ឋបើកបរ ឆ្លងកាត់បណ្តោះអាសន្នហើយ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។ នេះបើតាមហ្វេសប៊ុកក្រសួងសាធារណការ ។ ការបើកឱ្យឆ្លងកាត់បណ្តោះអាសន្ននេះ ក៏ជាផ្នែកមួយសម្រួលដល់ការធ្វើដំណើររបស់ បងប្អូនប្រជាពលរដ្ឋទៅទស្សនាកម្សាន្តព្រឹត្តិការណ៍”បុណ្យភ្នំ” ពីថ្ងៃទី១៥-១៦ ខែកុម្ភៈ...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោន នឹងបង្កើនការលក់ផលិតផល យោធាទៅឱ្យប្រទេសឥណ្ឌា នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក ត្រាំ បានប្រាប់សន្និសីទសារព័ត៌មានរួមគ្នា ជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ថា “ចាប់ពីឆ្នាំនេះតទៅ យើងនឹងបង្កើនការលក់យោធាទៅឱ្យ ប្រទេសឥណ្ឌាជាច្រើនពាន់លានដុល្លារ។ យើងក៏កំពុងត្រួសត្រាយផ្លូវ...
សេអ៊ូល៖ ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង លោក Choi Sang-mok បានឲ្យដឹងថា ផលប៉ះពាល់នៃពន្ធគយចុងក្រោយបង្អស់ របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ប្រហែលជាមិនប៉ះពាល់ដល់សេដ្ឋកិច្ច របស់កូរ៉េខាងត្បូងខ្លាំងនោះទេ ប៉ុន្តែបានសង្កត់ធ្ងន់លើតម្រូវការ សម្រាប់ការត្រួតពិនិត្យជាបន្ត។ កាលពីថ្ងៃព្រហស្បតិ៍លោក ត្រាំ បានចុះហត្ថលេខាលើអនុស្សរណៈរបស់ប្រធានាធិបតី ដែលបង្ហាញពីផែនការដ៏ទូលំទូលាយមួយ ក្នុងការកំណត់ពន្ធជាក់លាក់របស់ ប្រទេសលើដៃគូពាណិជ្ជកម្មសំខាន់ៗ របស់សហរដ្ឋអាមេរិក ដោយបង្កើនការព្រួយបារម្ភនៅទីនេះ...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើឯកសារកាលពីថ្ងៃព្រហស្បតិ៍ ដោយដាក់ចេញនូវផែនការរបស់លោក ក្នុងការដាក់ឱ្យប្រើប្រាស់ពន្ធគយទៅវិញទៅមក នៅក្នុងការប៉ុនប៉ងចុងក្រោយបំផុតរបស់លោក ដើម្បីដោះស្រាយនូវអ្វីដែលលោកមើលឃើញថា ជាការអនុវត្តពាណិជ្ជកម្ម “អយុត្តិធម៌” របស់ប្រទេសផ្សេងទៀត។ មន្ត្រីសេតវិមានបានឲ្យដឹងថា រដ្ឋបាលនឹងបង្កើតនូវរបាយការណ៍មួយ ដែលរៀបរាប់លម្អិតអំពីដំណោះស្រាយតាមប្រទេសមួយដែលបានស្នើឡើងក្នុងរយៈពេល ១៨០ ថ្ងៃ ដោយផ្តោតជាដំបូងលើអ្នកដែលមានអតិរេកពាណិជ្ជកម្មគួរឱ្យកត់សម្គាល់ជាមួយសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ មន្ត្រីរូបនេះបានឲ្យដឹងថា ពន្ធថ្មីអាចចូលជាធរមានក្នុង...
បរទេស៖ សមាគមមេធាវីដ៏មានឥទ្ធិពលមួយនៅក្នុងប្រទេសថៃបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនកំពុងបើកការស៊ើបអង្កេតលើការចោទប្រកាន់ថា ទាហានថៃ បានសម្លាប់បុរសមីយ៉ាន់ម៉ាម្នាក់កាលពីឆ្នាំមុន ដែលជាចំណាត់ការដែលខ្លួននិយាយថា អាចនាំទៅរកការប្តឹងប្រឆាំងនឹងមន្ត្រីណាដែលពាក់ព័ន្ធ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រុមប្រឹក្សាមេធាវីរបស់ប្រទេសថៃ ដែលតែងតាំងជាមេធាវីរបស់ប្រទេសនេះបានប្រកាសពីការស៊ើបអង្កេតបន្ទាប់ពីទទួលយកពាក្យបណ្តឹងជាផ្លូវការអំពីករណីនេះពីក្រុម Fortify Rights ដែលជាក្រុមតស៊ូមតិអន្តរជាតិដែលធ្លាប់ធ្វើការស៊ើបអង្កេតលើករណីនេះ។ នៅក្នុងរបាយការណ៍ដែលបានចេញផ្សាយកាលពីឆ្នាំមុន Fortify Rights បានអះអាងថា...
បរទេស៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា លោកចង់ចាប់ផ្តើមកិច្ចចរចាគ្រប់គ្រងអាវុធនុយក្លេអ៊ែរឡើងវិញជាមួយរុស្ស៊ី និងចិន ហើយថា នៅទីបំផុតលោកសង្ឃឹមថាប្រទេសទាំងបីអាចយល់ព្រមកាត់បន្ថយថវិកាការពារជាតិដ៏ធំរបស់ពួកគេពាក់កណ្តាល។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅក្នុងការិយាល័យ Oval លោក ត្រាំ បានបង្ហាញការសោកស្ដាយចំពោះទឹកប្រាក់រាប់រយពាន់លានដុល្លារដែលត្រូវបានវិនិយោគក្នុងការកសាងឡើងវិញនូវការទប់ស្កាត់នុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ហើយបាននិយាយថា លោកសង្ឃឹមថានឹងទទួលបានការប្តេជ្ញាចិត្តពីគូប្រជែងរបស់សហរដ្ឋអាមេរិកក្នុងការកាត់បន្ថយការចំណាយផ្ទាល់ខ្លួនរបស់ពួកគេ។...