បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អភិបាលខេត្ត Vyacheslav Gladkov បាននិយាយកាលពីថ្ងៃអាទិត្យថា ជនស៊ីវិល៤នាក់ ត្រូវបានសម្លាប់នៅក្នុងតំបន់ Belgorod នៃប្រទេសរុស្ស៊ីនៅក្នុងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន ចំនួនពីរផ្សេងគ្នា លើរថយន្តដែលកំពុងធ្វើដំណើរតាមដងផ្លូវ។ ហេតុការណ៍នេះត្រូវបានគេដឹងដែរថា បានកើតឡើងនៅក្នុងតំបន់មួយបានកើតឡើងនៅជិតភូមិ Grafovka និងមួយទៀតនៅលើផ្លូវ Dvuluchnoye-Urazovo ប៉ុន្តែទោះបីជាយ៉ាងណាក្តី មកដល់ពេលនេះនៅមិនទាន់មានព័ត៌មានលម្អិតបន្ថែមពី អត្តសញ្ញាណជនរងគ្រោះនៅឡើយទេ។...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT លោក Steve Witkoff បេសកជនពិសេសប្រចាំ នៅតំបន់មជ្ឈិមបូព៌ារបស់ប្រធានាធិបតីអាមេរិក Donald Trump បានបញ្ជាក់ថា កិច្ចពិភាក្សាស្តីពីការបញ្ចប់ជម្លោះអ៊ុយក្រែន នឹងត្រូវធ្វើឡើងនៅប្រទេសអារ៉ាប៊ីសាអូឌីត នៅប៉ុន្មានថ្ងៃខាងមុខនេះ។ ប្រភពដដែលបានសរសេរទៀតថាលោក Witkoff បានធ្វើដំណើរទៅកាន់ព្រះរាជាណាចក្រអារ៉ាប់នេះហើយ នៅថ្ងៃអាទិត្យម្សិលមិញជាមួយ ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Mike Waltz ។...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងសមភាគីអាមេរិក លោក Donald Trump អាចនឹងជួបប្រជុំគ្នានៅប្រទេសអារ៉ាប៊ីសាអូឌីត នៅចុងខែនេះ។ ព័ត៌មាននេះអាចយកជាការបានដោយ យោងទៅតាមប្រភពពីសារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សម្តី មន្ត្រីអនាមិកក្នុងជួររដ្ឋាភិបាល។ ក្នុងនោះផងដែរកាសែតPolitico ក៏បានអះអាងស្រដៀងគ្នាថា មន្ត្រីជាន់ខ្ពស់អាមេរិកមួយចំនួន នឹងធ្វើដំណើរទៅកាន់ព្រះរាជាណាចក្រអារ៉ាប់នេះ...
ថ្ងៃទី ១២ ខែកុម្ភៈ រាត្រីសមោសរអបអរសាទរ បុណ្យហែអ្នកតាឆ្នាំ២០២៥នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានចាក់ផ្សាយដោយជោគជ័យ ក្នុងបរិយាកាសដ៏សប្បាយ រីករាយនិងសិរីមង្គល ដែលបានបង្ហាញឱ្យឃើញនូវទិដ្ឋភាព ក្នុងថ្ងៃបុណ្យដ៏សប្បាយរីករាយ ។ ប្រធានបទចំនួន១៦៨ត្រូវបានដាក់បញ្ចូលក្នុងតារាង ស្វែងរកច្រើនបំផុតលើបណ្តាញអ៊ីនធឺណែត អ្នកប្រើបណ្តាញអ៊ីនធឺណែត បានវាយតម្លៃថា “ទស្សនារាត្រីសមោសរ អបអរ សាទរបុណ្យហែ អ្នកតា នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន នៅតែអាចមានអារម្មណ៍ សប្បាយរីករាយក្នុង...
នាពេលថ្មីៗកន្លងទៅនេះ មន្ត្រីជាន់ខ្ពស់របស់ប្រទេសហ្វីលីពីន បានអះអាងម្តងទៀតថា គ្រោងនឹងបញ្ជាទិញប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យម Typhon របស់កងទ័ពអាមេរិក ដែលបានដាក់ពង្រាយនៅហ្វីលីពីន ព្រមទាំងបានធ្វើឱ្យបញ្ហាសមុទ្រចិនខាងត្បូង ផ្សារភ្ជាប់ជាមួយបញ្ហាប្រព័ន្ធមីស៊ីល រយៈចម្ងាយ មធ្យម Typhon ។ មិនត្រឹមតែប៉ុណ្ណោះទេ លោក David Hartman ឯកអគ្គរដ្ឋទូតកាណាដា ប្រចាំនៅហ្វីលីពីន បានទម្លាយឱ្យដឹងថា ការចរចាអំពី «កិច្ចព្រមព្រៀងស្តីពីឋានៈរបស់កងទ័ពដែលទៅធ្វើទស្សនកិច្ច...
“ជិះស្គីទឹកកក គយគន់រូបចម្លាក់ព្រិលទឹកកក ប្រកួតកីឡាលើព្រិលទឹកកក មហោស្រពតន្រ្តីព្រិលទឹកកក រទេះភ្លើងបើកក្នុងទេសភាពព្រិលទឹកកក។ល។” ប៉ុន្មានឆ្នាំកន្លងទៅនេះ ទិដ្ឋភាពថ្មីនៃទេសចរណ៍ព្រិលទឹកកក ដែលលេចចេញជាបន្តបន្ទាប់ទាំងនេះ បានក្លាយជាផ្នែកដ៏សំខាន់ ក្នុងការកម្សាន្តលំហែកាយ នៅថ្ងៃឈប់ សម្រាក របស់អ្នកផងទាំងពួងជាសន្សឹមៗ ។ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិនឆ្នាំនេះ តំបន់នានានៃប្រទេសចិន សុទ្ធតែមាន មនុស្សអ៊ូរអរ ទីផ្សារបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន បានលេចចេញភាពទាក់ទាញ ជាបន្តបន្ទាប់...
“កាណាដាមានអារម្មណ៍ថា ខ្លួនត្រូវគេក្បួត រំលោភបំពាន និងរងការវាយប្រហារដោយគ្មានហេតុផលទាល់តែសោះ ពីសហរដ្ឋអាមេរិក ដែលជាបងធំរបស់ខ្លួន” ។ បន្ទាប់ពីសហរដ្ឋអាមេរិក បានប្រកាសដំឡើងពន្ធគយ ចំពោះប្រទេសកាណាដានាពេលថ្មីៗ កន្លងទៅនេះ លោក Derek Holt សេដ្ឋវិទូនៃធនគារ Scotia កាណាដាបានបញ្ចេញឧទាន ដូចពោលខាងលើនេះក្នុងរបាយការណ៍មួយ ។ យ៉ាងណាមិញ ទីបំផុត តើអ្នកនយោបាយកាណាដា...
ភ្នំពេញ ៖ នាយកដ្ឋាន នគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបាន ចេញផ្សាយព័ត៌មានបឋម នៅវេលាម៉ោង ១៣និង១០ នាទីថ្ងៃត្រង់ នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ កំពុងមានករណីអគ្គិភ័យឆាបឆេះរថយន្ត Prius មួយគ្រឿង ដែលស្ថិតនៅទល់មុខរដ្ឋសភា សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ៕
សម្លឹងមើលទៅកាន់ពិភពលោកបច្ចុប្បន្ន ប្រធានបទ ដែលត្រូវគេពិភាក្សាខ្លាំងបំផុត និងឈានមុខគេបំផុត គឺបញ្ញាសិប្បនិម្មិត ។ នៅខែមុន បន្ទាប់ពីម៉ូតធំ DeepSeek-R1 នៃសហគ្រាសចិន ដែល ទើបបង្កើតឡើងត្រូវបានដាក់បង្ហាញ ក៏បានធ្វើឱ្យមនុស្ស មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង លើផ្ទៃអន្តរជាតិ ហើយធ្វើឱ្យទីផ្សារ Wall Streetមានការពិភាក្សាយ៉ាងសកម្ម ។ ប៉ុន្មានថ្ងៃជាប់មកនេះ ប្រទេសនានាបានចាត់វិធានការ ជាបន្តបន្ទាប់ជុំវិញបច្ចេកវិទ្យា...
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា បានព្រះរាជបន្ទូលថា សម្ដេចតេជោ ហ៊ុន សែន គឺជាស្ថាបនិកដ៏អស្ចារ្យធ្វើឱ្យពុទ្ធសាសនា វត្តអារាមរស់ឡើងវិញ នាំឱ្យមានសន្តិភាព ស្ថេរភាពសង្គម ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ។ ក្នុងព្រះរាជពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ឡើងវិញវិទ្យាស្ថានស្រាវជ្រាវ និងអភិរក្សសាស្ត្រាស្លឹករឹតខ្មែរ...