បរទេស៖ យោងតាមការចេញផ្សាយរបស់ RTរដ្ឋាភិបាលទីក្រុងមូស្គូបានច្រានចោល យ៉ាងម៉ឺងម៉ាត់ចំពោះកងទ័ពណាតូ ដែលត្រូវបានដាក់ពង្រាយ នៅក្នុងប្រទេសអ៊ុយក្រែន រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បាននិយាយកាលពីថ្ងៃអង្គារបន្ទាប់ពី កិច្ចពិភាក្សាកម្រិតខ្ពស់ជាមួយ មន្ត្រីអាមេរិកនៅទីក្រុងរីយ៉ាដ។ ក្នុងអំឡុងពេលកិច្ចប្រជុំនៅប្រទេសអារ៉ាប៊ីសាអូឌីត ទីក្រុងមូស្គូ និងវ៉ាស៊ីនតោនបានព្រមព្រៀងគ្នា ក្នុងការផ្តួចផ្តើមដំណើរការសម្រាប់ ដោះស្រាយជម្លោះប៉ុន្តែ អ៊ុយក្រែន និងសហភាពអឺរ៉ុបបានអវត្តមានក្នុងកិច្ចប្រជុំនេះ ដោយទីក្រុងគៀវបានទទូចថា ខ្លួននឹងមិនទទួលស្គាល់លទ្ធផលណាមួយឡើយ បើគ្មានការចូលរួមរបស់ខ្លួននោះ។...
ភ្នំពេញ៖ បញ្ហាកោះគុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ដាំផ្ញើដល់អ្នកនយោបាយខ្មែរ-ថៃ កុំយករឿងនយោបាយមកលូកលាន់ មកលើកិច្ចការងារបច្ចេកទេសព្រំដែន។ នាអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រ ជូនដល់និស្សិតសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នៅព្រឹកថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ក្នុងពេលថ្មីៗនេះ...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា ការប៊ូតហ្វេសប៊ុករបស់សម្តេចជារឿងឯកជន មិនពាក់ព័ន្ធទៅបុគ្គលណានោះទេ ដោយមិនបានប្រើប្រាស់ថវិកាជាតិនោះទេ ដូច្នេះក្រុមប្រឆាំងកុំយល់ច្រឡំ ៕
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ការភ័ណ្ឌច្រឡំ ដោយចោទថាក្រសួងអប់រំ កំពុងតែព្យាយាមកែប្រវត្តិសាស្ត្រ តាមរយៈការរៀបចំសៀវភៅថ្មី ឱ្យទៅដឹងគុណប្រទេសជិតខាង ហើយក្បត់ប្រវត្តិសាស្ត្រឯង ដាច់ខាតត្រូវតែបកស្រាយ ឱ្យបានច្បាស់លាស់ ខណៈដែលសៀវភៅនេះ គឺជាសៀវភៅប្រវត្តិសាស្ត្រ បំពេញបន្ថែមថ្មី សម្រាប់សិស្សានុសិស្ស សិក្សាជាមួយសៀវភៅ ដែលកំពុងប្រើប្រាស់បច្ចុប្បន្ន ។ ថ្លែងក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសស្វាគមន៍ជានិច្ច ចំពោះប្រជាពលរដ្ឋ ដែលចង់ទៅមើលការសាង សងផ្លូវក្រវ៉ាត់ព្រំដែន ដើម្បីឲ្យឃើញច្បាស់នឹងភ្នែក ពីសមិទ្ធផលកសាងព្រំដែន ដោយគ្មានការលាក់បាំងអ្វីនោះទេ ។ មកដល់បច្ចុប្បន្នការសាងសង ផ្លូវក្រវ៉ាត់ព្រំដែន ដែលបានថវិកាពីក្រុមសប្បុរសធម៌ទាំង ក្នុងនិងក្រៅប្រទេស ចំនួន២៧លានដុល្លារ កំពុងដំណើរការយ៉ាងសស្រាក់សស្រាំខណៈពីសប្តាហ៍មុន បានធ្វើសកម្មភាពពុះហែកភ្នំ ៕
បរទេស៖ ឧទ្ធម្ភាគចក្រកងទ័ពជើងទឹកចិនមួយគ្រឿង បានហោះក្នុងគម្លាត ៣ ម៉ែត្រ ពីយន្តហោះល្បាតហ្វីលីពីនកាលពីថ្ងៃអង្គារ នៅក្នុងតំបន់ជម្លោះនៃសមុទ្រចិនខាងត្បូង ដែលជំរុញឱ្យអាកាសយានិកហ្វីលីពីនព្រមានតាមវិទ្យុថា “អ្នកកំពុងហោះហើរជិតពេក អ្នកបង្កគ្រោះថ្នាក់ខ្លាំងណាស់” ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា ឧទ្ធម្ភាគចក្រចិនកំពុងព្យាយាមបង្ខំយន្តហោះ Cessna Caravan turboprop ដែលជាកម្មសិទ្ធិរបស់ការិយាល័យជលផល...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាឱ្យក្រសួងយុត្តិធម៌ បណ្តេញមេធាវីអាមេរិកទាំងអស់ ដែលនៅសេសសល់ពីរដ្ឋបាលរបស់លោក Biden ។ យោងតាមសារព័ត៌មាន Fox News ចេញផ្សាយនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្នុងការបង្ហោះនៅលើវេទិកាសង្គម Truth Social លោក ត្រាំ...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានគូសបញ្ជាក់ទៅក្រុមប្រឆាំង នៅក្រៅប្រទេសពីករណីធ្វើបាតុកម្ម ដើម្បីទាមទារឲ្យរាជរដ្ឋាភិបាលកម្ពុជា ប្តឹងទៅតុលាការអន្តរជាតិទីក្រុងឡាអេ រឿងកោះគុតពាក់ព័ន្ធជាមួយភាគីថៃ ។ សម្តេចធិបតីបន្តថា ត្រូវតែមានវិធីសាស្រ្តដោះស្រាយដោយច្បាស់លាស់ ដោយផ្អែកលើមូលដ្ឋានបច្ចេកទេស មានផែនទី និងលិខិតតុបករណ៍ត្រឹមត្រូវ មិនចេះតែធ្វើតាមការនឹកឃើញនោះទេ។ សូមបញ្ជាក់ថា ប៉ុន្មានថ្ងៃមកនេះ មានក្រុមប្រឆាំងនៅក្រៅប្រទេសបាននាំគ្នា ធ្វើបាតុកម្មនៅតាមបណ្តាប្រទេសមួយចំនួន ពីករណីកោះគុតដើម្បីទាមទារឲ្យ...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ករណីប៉ូលីសចរាចរណ៍ជាមួយ លោកបណ្ឌិត សុខ ទូច ទុកឱ្យភាគីទាំងសងខាងសម្របសម្រួលគ្នា ហើយសមត្ថកិច្ចត្រូវពង្រឹង ការងារឡើងវិញ។ ការលើកឡើងរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាឱកាសអញ្ជើញ ជាអធិបតីប្រគល់សញ្ញាបត្រ ជូនដល់និស្សិតសាកលវិទ្យាល័យ អាស៊ី...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា សម័យបច្ចេកវិទ្យា ជួនកាលរឿងតូច អាចទៅជារឿងធំ ពេលខ្លះដោយសារការមិនយល់ច្បាស់លាស់ ។ ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និង បណ្ឌិតកិត្តិយស នៃសាកលវទ្យាល័យ អាស៊ី...