សម្តេចធិបតី៖ ថវិកាជាតិប៉ោង ព្រោះដំឡើងបៀវត្សមន្រ្ដីរាជការ និងគាំពារសង្គម មិនមែនទិញនាវា ឬយន្តហោះចម្បាំង រាជរដ្ឋាភិបាល ផ្តល់ប្រាក់ឧបត្ថម្ភ៥ម៉ឺនរៀល ដល់មន្រ្តីរាជការ ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ បុរសកាប់សម្លាប់ប្រពន្ធ នៅខណ្ឌដង្កោ ឃាត់ខ្លួនបានហើយ លោក អូន ព័ន្ធមុនីរ័ត្ន ៖ ត្រឹមដំណាច់ឆ្នាំ២០២៤ របបសន្តិសុខសង្គម៣ធំៗ គ្របដណ្តប់លើពលរដ្ឋ ២,៧លាននាក់ នគរបាល២រូប...
រដ្ឋសភា របស់ប្រទេសវៀតណាម អនុម័តផែនការផ្លូវ រថភ្លើងទៅកាន់ប្រទេសចិន ក្នុងតម្លៃជាង៨ពាន់លានដុល្លារ យោធាអូស្ត្រាលី និងនូវែលសេឡង់ កំពុងឃ្លាំមើលនាវាចម្បាំងចិន ចំនួនបីគ្រឿង លោក Zelensky ៖ អ៊ុយក្រែន កំពុងខ្វះខាត មីស៊ីល Patroit ខ្លាំង លោក ត្រាំ ហៅលោក ហ្សេឡិនស្គី ថា...
សេអ៊ូល៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់ទីក្រុងសេអ៊ូលបានឲ្យដឹងថា រដ្ឋាភិបាលកូរ៉េខាងត្បូងបាននិងកំពុងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក អំពីផែនការបន្ទាប់ក្នុងការដំឡើងពន្ធថ្មី ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយភាពមិនច្បាស់លាស់សម្រាប់ឧស្សាហកម្មក្នុងស្រុក។ យោងតាមការិយាល័យរបស់លោកបានឱ្យដឹងថា រដ្ឋមន្ត្រីពាណិជ្ជកម្មលោក Cheong In-kyo បានធ្វើការកត់សម្គាល់នៅក្នុងកិច្ចប្រជុំជាមួយប្រធានក្រុមអ្នកគិតក្នុងស្រុកសំខាន់ៗ ដើម្បីពិភាក្សាអំពីយុទ្ធសាស្ត្ររបស់ទីក្រុងសេអ៊ូល ស្តីពីគោលនយោបាយគាំពារនិយមរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។ កិច្ចប្រជុំនេះមានការចូលរួមពីប្រធានវិទ្យាស្ថានស្រាវជ្រាវចំនួនប្រាំបួន រួមទាំងអ្នកនៅក្រោមក្រុមហ៊ុន Samsung Group ក្រុមហ៊ុន Hyundai Motor Group...
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក ប្រាជ្ញ ចន្ទប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើឯកសារ និងទម្រង់បែបបទ មួយចំនួនពាក់ព័ន្ធនឹងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៥ ព្រមទាំងពិនិត្យលើរបាយការណ៍ ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤។ បន្ទាប់ពីបានស្តាប់របាយការណ៍របស់អង្គភាពជំនាញនៃអគ្គលេខាធិការដ្ឋាន គ.ជ.ប ពាក់ព័ន្ធនឹងឯកសារដែលមានក្នុងរបៀបវារៈ អង្គប្រជុំ គ.ជ.ប បានពិនិត្យ និងពិភាក្សាលើឯកសារយ៉ាងល្អិតល្អន់តាមរបៀបវារៈម្តងមួយៗ...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា លោកគ្រោងនឹងដាក់ពន្ធប្រហែល ២៥ ភាគរយលើរថយន្តនាំចូល គ្រឿងអេឡិចត្រូនិក និងឱសថ ដែលជាសញ្ញាមួយផ្សេងទៀតនៃវិធីសាស្រ្តគាំពារនិយម និងប្រតិបត្តិការរបស់លោកចំពោះពាណិជ្ជកម្មពិភពលោក។ លោក ត្រាំ បានឲ្យដឹងនៅឯលំនៅដ្ឋាន Mar-a-Lago របស់លោកក្នុងរដ្ឋ Florida ក្នុងអំឡុងសន្និសីទសារព័ត៌មានមួយដែលត្រូវបានចាក់ផ្សាយតាមទូរទស្សន៍ លោកប្រហែលជានឹងប្រកាសពីអត្រាពន្ធរថយន្តខ្ពស់ជាងមុននៅថ្ងៃទី ២...
ឧត្ដរមានជ័យ៖ លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ បានសម្ដែងការកោតសរសើរកងទ័ពជួរមុខ នៅព្រំដែន កម្ពុជា-ថៃ ពិតជាហ៊ានលះបង់គ្រប់បែបយ៉ាង ដើម្បីការពារបូរណភាពទឹកដី អោយបានគង់វង្ស។ ការសរសើរនេះ ធ្វើឡើងក្នុងឱកាសលោកអភិបាលខេត្ត បានដឹកនាំប្រតិភូចុះសួរសុខទុក្ខបងប្អូនកងកម្លាំងជួរមុខ នៅតំបន់ព្រំដែន កម្ពុជា-ថៃ ចំណុចបង្គោលសីមាលេខ៣ ស្ថិតនៅភូមិសាមគ្គី ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ នៅថ្ងៃទី២០...
តូក្យូ៖ រដ្ឋាភិបាលជប៉ុន បានរក្សាទស្សនៈរបស់ខ្លួនថា សេដ្ឋកិច្ចជប៉ុនកំពុងងើបឡើងវិញក្នុងកម្រិតមធ្យមនៅក្នុងរបាយការណ៍ប្រចាំខែចុងក្រោយរបស់ខ្លួន ដោយកត់សម្គាល់ថា ការចំណាយរបស់អ្នកប្រើប្រាស់មិនទាន់កើនឡើងពេញលេញនៅឡើយ ហើយថាផែនការពន្ធរបស់សហរដ្ឋអាមេរិក បានគំរាមកំហែងដល់ការពន្យឺតកំណើននាំចេញ។ នៅក្នុងរបាយការណ៍សេដ្ឋកិច្ចរបស់ខ្លួនសម្រាប់ខែកុម្ភៈ ការិយាល័យខុទ្ទកាល័យបានឲ្យដឹងថាសេដ្ឋកិច្ចកំពុង “ងើបឡើងវិញក្នុងល្បឿនមធ្យម បើទោះបីជាវានៅតែផ្អាកមួយផ្នែកក៏ដោយ” ដោយប្រើកន្សោមដូចគ្នាសម្រាប់ការវាយតម្លៃជារួមរបស់ខ្លួនសម្រាប់រយៈពេលប្រាំពីរខែជាប់ៗគ្នា។ ការិយាល័យដែលទទួលបន្ទុកគោលនយោបាយសេដ្ឋកិច្ច និងសារពើពន្ធ បានធ្វើបច្ចុប្បន្នភាពការវាយតម្លៃរបស់ខ្លួនលើការនាំចេញ ដោយថាពួកគេកំពុង “បង្ហាញចលនានៃការប្រមូលទិញនាពេលថ្មីៗនេះ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន ។ ការនាំចេញត្រូវបានគាំទ្រដោយការនាំចេញដ៏ខ្លាំងទៅកាន់អាស៊ី ដែលត្រូវបានជំរុញដោយតម្រូវការដ៏រឹងមាំសម្រាប់ម៉ាស៊ីនផលិតនៅក្នុងប្រទេសចិន...
ភ្នំពេញ៖ សហរដ្ឋអាមេរិក តាមរយៈអង្គការដៃគូ សហការជាមួយអង្គភាពស៊ីម៉ាក់ បានសម្រេចផ្តល់ជំនួយឡើងវិញ សម្រាប់គាំទ្រដល់សកម្មភាពបោសសម្អាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រា នៅកម្ពុជា។ នេះបើយោងតាមការបញ្ជាក់របស់លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា CMAC។ យោងតាមហ្វេសប៊ុក លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា CMAC បានជូនដំណឹងថា នៅថ្ងៃទី២០...
កំពង់ធំ៖ ដោយមានការសម្របសម្រួល និងដឹកនាំដោយលោក សាយ វាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត សហការជាមួយលោក ចាន់ បញ្ញាវ័ន្ត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត នៃមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានដឹកនាំមន្ត្រីជំនាញបសុពេទ្យចុះធ្វើការសហការជាមួយក្រុមការងារធ្វើការបង្គ្រាបបទល្មើស ផលិតផលសាច់សត្វបង្កក (ជង្គង់មាន់) ផលិតផលផលផលនិងផលិតផលផ្សេងៗទៀតដែលក្រុមឈ្មួញបាននាំចូលពីប្រទេសជិតខាង ដើម្បយកមកលក់ចែកចាយនៅតាមបណ្តារាជធានី/ខេត្ត ស្ថិតនៅចំណុចលើដងផ្លូវជាតិលេខ៦ (រង្វង់មូលលោកតាអាចារ្យលាក់) សង្កាត់អាចារ្យលាក់...
ភ្នំពេញ៖ ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ អបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងកម្ពុជា-ថៃ នឹងមានអ្នកចូលរួមទស្សនាដោយផ្ទាល់ ប្រមាណ៣ម៉ឺននាក់ ខណៈមានពីរប្រកួតរវាងក្រុមបាល់ទាត់តារាកម្ពុជា ជាមួយក្រុមបាល់ទាត់តារាថៃ និងក្រុមបាល់ទាត់គុនខ្មែរ ប្រកួតជាមួយក្រុមបាល់ទាត់ MUAYTHAI ។ ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ នឹងត្រូវប្រារព្ធឡេីងនាថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ខាងមុខនេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ក្នុងកិច្ចប្រជុំត្រួតពិនិត្យការរៀបចំ នារសៀលថ្ងៃទី២០ ខែកុម្ភៈ...