ប្រធានសាលាដំបូង ខេត្តតាកែវ ត្រូវបន្ថយឋានៈ មកជាអនុប្រធាន សាលាដំបូងខេត្តវិញ នគរបាល២រូប រុញច្រានបណ្ឌិត សុខ ទូច ត្រូវបញ្ឈរជើង សម្តេចធិបតី៖ ថវិកាជាតិប៉ោង ព្រោះដំឡើងបៀវត្សមន្រ្ដីរាជការ និងគាំពារសង្គម មិនមែនទិញនាវា ឬយន្តហោះចម្បាំង ព្រះរាជអាជ្ញារង១នាក់ ត្រូវបានបណ្តេញចេញពីក្របខណ្ឌ សម្ដេចតេជោ ហ៊ុន សែន ណែនាំបញ្ចប់រឿង...
លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ហៅរដ្ឋាភិបាលអ៊ុយក្រែនថា រដ្ឋាភិបាលឈ្លើយ ចិនប្រឆាំងយ៉ាងខ្លាំង ចំពោះការដំឡើង ពន្ធគយរបស់អាមេរិក រដ្ឋសភា របស់ប្រទេសវៀតណាម អនុម័តផែនការផ្លូវ រថភ្លើងទៅកាន់ប្រទេសចិន ក្នុងតម្លៃជាង៨ពាន់លានដុល្លារ លោក ត្រាំ ហៅលោក ហ្សេឡិនស្គី ថា ជាជនផ្តាច់ការ នៅពេលដែលភាព តានតឹងកើនឡើង...
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នាយឧត្ដមសេនីយ៍ រ៉ូណាល់ ខ្លាក (RONALD P. CLARK) មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិក ប្រចាំប៉ាស៊ីហ្វិក (USARPAC) នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥។...
សេអ៊ូល៖ កូរ៉េខាងជើងបានថ្កោលទោសការបង្កហេតុខាងយោធា របស់សហរដ្ឋអាមេរិក ដោយប្តេជ្ញាប្រឆាំងនឹងការគំរាមកំហែងជាយុទ្ធសាស្ត្រ ដែលបង្កឡើងដោយសហរដ្ឋអាមេរិក និងសត្រូវដទៃទៀត ជាមួយនឹងមធ្យោបាយយុទ្ធសាស្ត្រ។ ប្រធានការិយាល័យព័ត៌មាននៃក្រសួងការពារជាតិកូរ៉េខាងជើង បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិក និងអ្នកដើរតាមកំពុងទទួលបានការបញ្ចេញសម្លេងកាន់តែខ្លាំង នៅក្នុងការបង្កហេតុខាងយោធារបស់ពួកគេ ដែលគំរាមកំហែងដល់បរិយាកាសសន្តិសុខរបស់កូរ៉េខាងជើង ចាប់តាំងពីរដ្ឋបាលលោក ត្រាំ ត្រឡប់មកកាន់តំណែងវិញ។ សេចក្តីថ្លែងការណ៍បានរិះគន់ទៅលើសកម្មភាពយោធានាពេលថ្មីៗនេះរបស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង រួមទាំងសមយុទ្ធបាញ់គ្រាប់ពិតរួមគ្នានៅជិតព្រំដែនភាគខាងត្បូងកូរ៉េខាងជើង ការដាក់ពង្រាយនាវាមុជទឹកនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកនៅក្នុងទីក្រុងប៊ូសានរបស់កូរ៉េខាងត្បូង និងប្រតិបត្តិការឈ្លបយកការណ៍តាមអាកាសរបស់ខ្លួន សំដៅលើកូរ៉េខាងជើងនៃសមយុទ្ធយុទ្ធសាស្ត្រ...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅថ្ងៃទី ២២ ខែកុម្ភៈឆ្នាំ ២០២៥ នេះ បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់សៀវភៅការ នូវផ្លូវក្រាលគ្រោះក្រហមមួយខ្សែប្រវែង ២,១៥០ ម៉ែត្រ និងសមិទ្ធផលនានាជាច្រើនទៀត ក្នុងវត្តទួលអណ្ដែត ស្ថិតក្នុងភូមិទួល ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ។ ក្នុងឱកាសសំណេះសំណាលជាមួយប្រជាពលរដ្ឋ អភិបាលខេត្តកំពង់ចាម...
បរទេស ៖ រដ្ឋមន្ត្រីការបរទេស នៃក្រុមប្រទេសចំនួន ២០ បានជួបប្រជុំគ្នានៅអាហ្រ្វិកខាងត្បូង ដើម្បីពិភាក្សាអំពីសង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែន និងកិច្ចការពិភពលោកផ្សេងទៀត ដោយអវត្តមានដ៏កម្រ របស់អ្នកការទូតកំពូលរបស់សហរដ្ឋអាមេរិក ដោយទុកឱកាសសម្រាប់ប្រទេសចិន និងរុស្ស៊ី ដើម្បីពង្រីកការផ្សព្វផ្សាយរបស់ពួកគេទៅកាន់ប្រទេស កំពុងអភិវឌ្ឍន៍ និងសេដ្ឋកិច្ច ដែលកំពុងរីកចម្រើន។ ថ្ងៃដំបូងនៃកិច្ចប្រជុំ រយៈពេលពីរថ្ងៃផ្តោតលើភូមិសាស្ត្រ នយោបាយសកលរួមទាំងអ៊ុយក្រែន ដោយរដ្ឋមន្ត្រីការបរទេសជប៉ុនលោក Takeshi...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky តាមពិត មិនមានអ្វីសំខាន់ សម្រាប់ចូលរួមនៅក្នុងការ ជួបប្រជុំនានានោះទេ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា គាត់នឹងបានត្រឹមធ្វើឱ្យការចរចាពិបាកទៅវិញប៉ុណ្ណោះ។ លោក Trump បានបង្កើនការរិះគន់ជាបន្តបន្ទាប់របស់លោកទៅលើមេដឹកនាំអ៊ុយក្រែននៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថារដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយថា ប្រទេស G20 ទាំងអស់បានស្វាគមន៍ កិច្ចចរចារវាងសហរដ្ឋអាមេរិក និងរុស្ស៊ីនាពេលថ្មីៗនេះ នៅទីក្រុង Riyadh ដែលមានគោលបំណងស្តារការសន្ទនា និងដោះស្រាយជម្លោះអ៊ុយក្រែន ដែលកំពុងបន្ត ។ លោក...
ភ្នំពេញ ៖ សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវ ប្រទេសម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍ បន្តគាំទ្រដល់សកម្មភាពបោសសម្អាតមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម សកម្មភាពអប់រំកាត់បន្ថយគ្រោះថ្នាក់ និងកិច្ចសង្គ្រោះជនពិការ ដោយសារគ្រឿងផ្ទុះទាំងនេះ។ តាមរយៈសារលិខិតអបអរសាទរ ខួបលើក២៦ នៃទិវាជាតិ យល់ដឹងអំពីមីន ២៤ កុម្ភៈ ២០២៥...
ភ្នំពេញ៖ បន្ទាប់ពីមានការភ្ញាក់ផ្អើល និងចែករំលែកតៗគ្នា ពីករណីរថយន្ត១គ្រឿង ម៉ាកTOYOTA PRIUS ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2CA-0452 បើកបររថយន្តបញ្ជ្រាស់ទិសលើផ្លូវល្បឿនលឿនភ្នំពេញ- ព្រះសីហនុ លោក ផន រឹម អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ជនបើករថយន្តបញ្ច្រាសផ្លូវល្បឿនភ្នំពេញ-ព្រះសីហនុ ជាជនសង្ស័យអំពើចោរកម្ម គេចពីសមត្ថកិច្ច ។...