ពោធិ៍សាត់÷ ដោយអនុវត្តន៍ តាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ កម្លាំងនៃការិយាល័យ នគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាល ខេត្តពោធិ៍សាត់ ដឹកនាំដោយលោកវរសេនីយ៍ទោ ជ្រា កល្យាណ នាយរងការិយា ល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានចេញប្រតិបត្តិការពួនស្ទាក់ និង បង្រ្កាបរថយន្តដឹកបទល្មើសព្រៃឈើខុសច្បាប់ចំនួន ១ គ្រឿងប្រភេទ...
សេអ៊ូល ៖ រូបិយប័ណ្ណកូរ៉េខាងត្បូង បានធ្លាក់ចុះយ៉ាងខ្លាំង ធៀបនឹងប្រាក់ដុល្លារអាមេរិក នៅថ្ងៃចន្ទនេះ ដោយសារមានការព្រួយបារម្ភ កាន់តែខ្លាំងឡើង អំពីផលប៉ះពាល់ នៃផែនការ ពន្ធគយ របស់រដ្ឋបាលលោក ដូណាល់ ត្រាំ ទៅលើសេដ្ឋកិច្ច និង អាជីវកម្មកូរ៉េខាងត្បូង នេះបើយោងតាមការចុះ ផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានយុនហាប់។ ប្រាក់វ៉ុនរបស់កូរ៉េបានបើកនៅតម្លៃ ១,៤៦៦វ៉ុនក្នុងមួយដុល្លារ...
ប៊ូសាន ៖ អាជ្ញាធរ បានបើកការស៊ើបអង្កេតរួមគ្នា លើយន្តហោះ Air Busan ដែលបានឆេះនៅថ្ងៃចន្ទនេះ មួយសប្តាហ៍ បន្ទាប់ពីយន្តហោះបានឆេះ នៅអាកាសយានដ្ឋានកូរ៉េខាងត្បូង មិនយូរប៉ុន្មាន មុនពេលហោះឡើង ដោយជំរុញឱ្យអ្នកដំណើរ ធ្វើការចាកចេញជាបន្ទាន់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានយុនហាប់។ ក្រសួងដឹកជញ្ជូន រួមជាមួយនឹងការិយាល័យ ស៊ើបអង្កេត និងវិភាគសុវត្ថិភាពអាកាសចរណ៍ស៊ីវិល...
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបញ្ជាក់ថា ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ដែលរៀបចំឡើងនាពេលនេះ នឹងក្លាយយុទ្ធសាស្ត្រដ៏មានសារៈសំខាន់ ក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់ធ្ងន់ធ្ងរ ដោយជំងឺដ៏កាចសាហាវនេះ នៅកម្ពុជា ។ នេះជាប្រសាសន៍របស់សាស្រ្តាចារ្យ ឈាង រ៉ា នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំ ពិនិត្យអំពីសេចក្តីព្រាងផែនការ ជាតិប្រយុទ្ធនឹងជំងឺមហារីក នាថ្ងៃ៣១ មករា...
ភ្នំពេញ ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងឱ្យដឹងថា កម្ពុជាបើកទ្វារស្វាគមន៍រាល់អ្នកវិនិយោគទាំងអស់ មានបំណងវិនិយោគលើវិស័យកសិកម្ម ក្នុងការផលិតធាតុចូលកសិកម្ម ចំណីសត្វគ្រប់ប្រភេទ ការវិនិយោគលើថាមពល ដើម្បីអាចជួយកាត់បន្ថយថ្លៃដើម របស់ប្រជាកសិករ។ លោករដ្ឋមន្ត្រី លោក ឌិត ទីណា បានលើកឡើងបែបនេះ នាឱកាសអញ្ជើញទទួលជួបសម្តែងការគួរសម...
កំពង់ស្ពឺ ៖ កម្លាំងអាវុធហត្ថ ខេត្តកំពង់ស្ពឺ បានធ្វើការក្រសោប ក្រុមក្មេងទំនើងចំនួន ២ក្រុមមានគ្នា១០នាក់ បញ្ជូនទៅកាន់តុលាការ ក្រោយបើកឆាក ប្រយុទ្ធគ្នា យ៉ាងស្វិតស្វាញនៅទីសាធារណៈ កាលពីវេលាម៉ោង២៣ និង២៨នាទីយប់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ។ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ បានឱ្យដឹងនៅព្រឹកថ្ងៃទី៣...
ភ្នំពេញ ៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្តេជ្ញាបន្តខិតខំប្រឹងប្រែងសម្រេចឱ្យបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត ពាក់ព័ន្ធនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ រួមទាំងដាក់ចេញ នូវយន្តការគាំទ្រដល់ការធ្វើឱ្យប្រសើរឡើង នូវគុណភាពហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។ លោករដ្ឋមន្ដ្រី ប៉េង ពោធិ៍នា បានលើកឡើងបែបនេះនាឱកាសអញ្ជើញជាធិបតីក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក និងកម្មករ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង នាថ្ងៃទី៣...
ភ្នំពេញ ៖ ប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានគូសបញ្ជាក់ថា កម្ពុជាបានត្រៀមលក្ខណៈរួចរាល់ហើយ សម្រាប់ទទួលយកប្រជាពលរដ្ឋខ្មែរ ដែលភាគីអាមេរិកក្រោមការដឹកនាំថ្មី របស់រដ្ឋបាល លោក ដូណាល់ ត្រាំ ដែលមានគម្រោងបញ្ជូន ជនអន្តោរប្រវេសន៍ខុសច្បាប់ មកប្រទេសកំណើតវិញ ។ លោក ប៉ែន បូណា...
ភ្នំពេញ ៖ ផ្លូវថ្មើរជើង (walk street) ដែលបានបើកឱ្យដំណើរការសាកល្បង ក្នុងរយៈពេល២ថ្ងៃ (ថ្ងៃសៅរ៍-អាទិត្យ) កន្លងមក ចាប់ពីម៉ោង ១៨:០០នាទី រហូតដល់ម៉ោង ២៣:០០នាទីយប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ស្ថិតនៅក្នុង ខណ្ឌដូនពេញ ទទួលបានការគាំទ្រ ពីភ្ញៀវជាតិនិងអន្តរជាតិ មកដើរលេងកំសាន្តយ៉ាងច្រើនកុះករ...
ប៊ែរឡាំងៈ វិធានការដំឡើងពន្ធ របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រឆាំងនឹងប្រទេសកាណាដា ម៉ិកស៊ិក និងចិន បានបង្កការរិះគន់ និងការព្រួយបារម្ភក្នុងប្រទេសអាល្លឺម៉ង់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ កាលពីថ្ងៃសៅរ៍លោក ត្រាំ បានបញ្ជាឱ្យដាក់ពន្ធ ២៥ ភាគរយលើការនាំចូលពីម៉ិកស៊ិក និងកាណាដានិងពន្ធ ១០ភាគរយលើទំនិញចិន។ លោកក៏បានផ្តល់សញ្ញាថា សហភាពអឺរ៉ុប...