ហ្គាហ្សា ៖ ក្រុមហាម៉ាស់ បានថ្កោលទោស ចំពោះការកត់សម្គាល់របស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ស្តីពីការផ្លាស់ទីលំនៅប្រជាជនហ្គាហ្សា ទៅកាន់ប្រទេសជិតខាង នៃប្រទេសអេហ្ស៊ីប និងហ្សកដានី ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ មេដឹកនាំក្រុមហាម៉ាស់លោក Sami Abu Zuhri បានបរិហារសំណើរបែបនេះថា “គួរឱ្យអស់សំណើច និងគ្មានតម្លៃ” ដោយថា “អ្វីដែលការកាន់កាប់របស់អ៊ីស្រាអែល...
យេរ៉ូសាឡឹម៖ នាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ និងរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Katz បានសម្រេចចិត្តរួមគ្នា តែងតាំងលោក Eyal Zamir ជាមេទ័ពថ្មី បន្ទាប់ពីលោក Herzi Halevi បានលាលែង ពីតំណែង កាលពីសប្តាហ៍មុន នេះបើយោងតាមសេចក្តីថ្លែងការណ៍ មួយចេញផ្សាយដោយ...
ថ្ងៃទី ២ ខែកុម្ភៈ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានលើកឡើងថា នៅវេលលាម៉ោងប្រហែល៨ យប់ថ្ងៃទី ១ ខែកុម្ភៈ សេតវិមានអាមេរិកបានប្រកាសសន្លឹកការពិត ប្រកាសដំឡើងពន្ធគយ ១០% លើផលិតផលចិនដែលនាំចេញទៅកាន់សហរដ្ឋអាមេរិកដោយយកបញ្ហា Fentanyl និងបញ្ហាផ្សេងទៀតជាលេស។ ភាគីចិនសម្តែងមិនពេញចិត្តយ៉ាងខ្លាំង និងការប្រឆាំងយ៉ាងដាច់ខាត ចំពោះករណីនេះ ។ អ្នកនាំពាក្យរូបនេះបានថ្លែងថា ការដែលអាមេរិកដំឡើងពន្ធគយដោយឯកតោភាគីបានបំពានយ៉ាងធ្ងន់ធ្ងរលើបទប្បញ្ញត្តិនៃអង្គការពាណិជ្ជកម្មពិភពលោក វាមិនត្រឹមតែមិនអំណោយផលដល់ការដោះស្រាយបញ្ហាផ្ទាល់ខ្លួនប៉ុណ្ណោះទេ ថែមទាំងបង្កជាការបំផ្លាញដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មជាប្រក្រតីរវាងចិននិងអាមេរិកទៀតផង។...
រដ្ឋាភិបាលអាមេរិកអាណត្តិថ្មីដែលកាន់មុខតំណែងតិចជាងពីរសប្តាហ៍បានដំឡើងពន្ធគយលើប្រទេសជាច្រើន ហើយគោលនយោបាយ “អាមេរិកមានអាទិភាព” បានធ្វើឱ្យមានការរិះគន់និងការព្រួយបារម្ភយ៉ាងទូលំទូលាយពីសហគមន៍អន្តរជាតិលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ។ យោងតាមទិន្នន័យនៃការស្ទង់មតិជាច្រើនដែលចេញផ្សាយដោយបណ្តាញ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានបង្ហាញឱ្យដឹងថា អ្នកផ្តល់បទសម្ភាសន៍សម្គាល់ឃើញជាទូទៅថា ការដំឡើងពន្ធគយដោយឯកតោភាគីរបស់អាមេរិកលើប្រទេសផ្សេងទៀតមិនអាចនាំមកនូវកំណើនសេដ្ឋកិច្ចដល់អាមេរិកនោះទេ ប៉ុន្តែផ្ទុយទៅវិញនឹងធ្វើឱ្យសេដ្ឋកិច្ចពិភពលោកកាន់តែអាក្រក់ទៅៗ ។ នៅក្នុងការស្ទង់មតិលើកនេះ អ្នកផ្តល់បទសម្ភាសន៍ទូទាំងពិភពលោកចំនួន 90.53% បានរិះគន់ចំពោះវិធានការការពារនិយមខាងពាណិជ្ជកម្មមួយចំនួយដែលធ្វើឡើងដោយរដ្ឋាភិបាលអាមេរិកថាជាការរំលោភយ៉ាងធ្ងន់ធ្ងរលើបទប្បញ្ញាត្តិរបស់អង្គការពាណិជ្ជកម្មពិភពលោក ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន 92.14% សម្គាល់ឃើញថា សហរដ្ឋអាមេរិកបានធ្វើការបង្ខិតបង្ខំខាងសេដ្ឋកិច្ចចំពោះប្រទេសផ្សេងទៀត...
អ្នកកាសែតសួរថា៖ នៅថ្ងៃទី១ ខែកុម្ភៈ តាមម៉ោងតំបន់ភាគខាងកើតអាមេរិក ភាគីអាមេរិកប្រកាសថានឹងដំឡើងពន្ធគយចំនួន10% ចំពោះផលិតផលដែលចិននាំចេញទៅអាមេរិក។ តើភាគីចិនវាយតម្លៃយ៉ាងណាចំពោះរឿងនេះ? អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយថា ៖ ភាគីអាមេរិកប្រើបញ្ហាថ្នាំ fentanyl ជាលេស ដើម្បីដំឡើងពន្ធគយចំនួន 10% ចំពោះផលិតផលដែលនាំចេញពីចិន ភាគីចិនបង្ហាញការមិនពេញចិត្តយ៉ាងខ្លាំង និងប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះរឿងនេះ ។ ចិននឹងចាត់វិធានការឆ្លើយតបទៅវិញដ៏ចាំបាច់ដើម្បីគាំពារសិទ្ធិ និងផលប្រយោជន៍សមហេតុផលរបស់ខ្លួន។ គោលជំហររបស់ភាគីចិនគឺជារៀងរហូតនិងយ៉ាងម៉ឺងម៉ាត់។ ការធ្វើសង្គ្រាមពាណិជ្ជកម្មនិងសង្គ្រាមពន្ធគយគ្មានអ្នកយកឈ្នោះទេ។...
ខេត្តបាត់ដំបង៖ ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយថ្នាក់ដឹកនាំក្រសួង, អាជ្ញាធរមូលដ្ឋាន និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង បានដឹកនាំមន្ដ្រីបច្ចេកទេស អញ្ជើញចុះពិនិត្យស្ថានភាពផ្លូវ ១ខ្សែ និងពិនិត្យវឌ្ឍនភាពនៃការងារសាងសង់ផ្លូវចំនួន០៣ខ្សែ នៅក្នុងខេត្តបាត់ដំបង ។ ផ្លូវទាំងនោះរួមមានដូចខាងក្រោម៖ ខ្សែផ្លូវទី១ ផ្លូវដែលទទួលរងការខូចខាតប្រវែង ២,៨គីឡូម៉ែត្រ ចេញពីផ្លូវជាតិលេខ៥...
តាកែវ ៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ នៅថ្ងៃអាទិត្យ ទី២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានដឹកនាំកម្លាំងចម្រុះ រួមមាន កម្លាំងនគបាល ទាហ៊ាន និងកងរាជអាវុធហត្ថ ចុះធ្វើការបង្រ្កាប និងកាប់ដុតបំផ្លាញដំណាំកញ្ឆាខុសច្បាប់ ដែលក្រុមជនខិលខូច បានធ្វើការលួចដាំខុសច្បាប់ នៅតាមជំរាលភ្នំបាយ៉ងកោរ ដែលស្ថិតនៅក្នុងឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដើម្បីដាក់ពន្ធ ១០ ភាគរយលើទំនិញ ដែលនាំចូលពីប្រទេសចិន ដែលវិធានការការពារពាណិជ្ជកម្មចុងក្រោយរបស់សហរដ្ឋអាមេរិក និងបានទាក់ទាញការប្រឆាំងយ៉ាងទូលំទូលាយទាំងក្នុងនិងក្រៅប្រទេស។ សេតវិមានបានឲ្យដឹងថាពន្ធ ១០ភាគរយគឺលើការនាំចូលទាំងអស់ពីប្រទេសចិននៅលើកំពូលនៃពន្ធដែលមានស្រាប់។ លោក ត្រាំ បានឲ្យដឹងថា ពន្ធគយមានកម្រិតជាមួយនឹងការទទួលយកវិធានការការពារនិយមរបស់លោក។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ម៉ៅ នីង...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនចង់ឲ្យក្រុងគៀវមានប្រធានាធិបតី និងសភាការបោះឆ្នោតដែលមានសក្តានុពលនៅចុងឆ្នាំនេះឡើងវិញ។ ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍កាលពីថ្ងៃសៅរ៍ ដោយដកស្រង់សម្តីបេសកជនពិសេសរបស់ប្រធានាធិបតី Donald Trump សម្រាប់ជម្លោះអ៊ុយក្រែន គឺលោក Keith Kellogg ។ យោងតាមរបាយការណ៍ លោក Kellogg និងមន្ត្រីសេតវិមានផ្សេងទៀតបានពិភាក្សាគ្នាដោយស្នើឱ្យក្រុងគៀវបានសម្រេចរក្សាការបោះឆ្នោតជាផ្នែកនៃកិច្ចព្រមព្រៀងបទឈប់បាញ់ដ៏មានសក្តានុពលជាមួយទីក្រុងមូស្គូហើយ ថ្លែងទៅកាន់ទីភ្នាក់ងារនេះ លោក...
កំពត៖ នៅព្រឹកថ្ងៃទី២ ខែកុម្ភ: ឆ្នាំ២០២៥ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំងសហការី បានអញ្ជើញចុះជួបសំណេះសំណាល និងពិនិត្យមើលខ្សែច្រវាក់ផលិតកម្មកែច្នៃអំបិលរបស់សហគ្រាស ថូង អ៊ិនធ័រប្រាយស៍ ដែលផលិត និងកែច្នៃអំបិលធម្មជាតិ ប្រកបដោយស្តង់ដារសុវត្ថិភាព និងមានសម្គាល់ភូមិសាស្ត្រទំនិញ GI កំពត-កែប សម្រាប់បម្រើទីផ្សារក្នុងស្រុក...