កំពង់ធំ: នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានទៅត្រួតពិនិត្យសកម្មភាពការងារ និងផ្សព្វផ្សាយបទបញ្ជារបស់ឯកឧត្តមនាយឧត្តម សេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ស្ដីពីវិធានការការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ជូនដល់កងកម្លាំងចម្រុះដែលប្រចាំការការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅទីស្នាក់ការបរិស្ថានព្រះអាទិត្យ ឃុំមានរឹទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។ លោក...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានស្នើឲ្យលោកគ្រូ-អ្នកគ្រូ ត្រូវរួមគ្នាពង្រឹងលើចំណេះវិជ្ជា ដល់កូនសិស្សសាលាតាំងពីនៅថ្នាក់បឋមសិក្សា ដើម្បីឈានទៅដល់ថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យ ។ ក្នុងពិធីបិទសន្និបាតរបស់ក្រសួងអប់រំ យុវជននិងកីឡា នារសៀលថ្ងៃ២៦ កុម្ភៈ សម្ដេចធិបតី បានមានប្រសាសន៍ថា ការបន្តពង្រឹងលើវិស័យអប់រំគឺជាវិធានគន្លឹះមួយដ៏សំខាន់មិនអាចខ្វះបានឡើយ ហើយគោលដៅរបស់សម្ដេចមានតាំងពីមុនពេលបោះឆ្នោតអាណត្តិទី៧មកម្លេះ ពីព្រោះការអប់រំនេះ គឺត្រូវតែមានគ្រឹះរឹងមាំតាំងពីថ្នាក់មូលដ្ឋានមក ដើម្បីឈានទៅចាប់យកសញ្ញាបត្រ កុំឲ្យដូចពាក្យគេនិយាយថា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RTអង្គការក្រៅរដ្ឋាភិបាលមួយដែលមានមូលដ្ឋាន នៅសហរដ្ឋអាមេរិកបានជំរុញឱ្យតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ដែលមានមូលដ្ឋាននៅទីក្រុងឡាអេ (ICC) ស៊ើបអង្កេតអតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងមន្ត្រីកំពូលនៃរដ្ឋបាលរបស់គាត់ដោយចោទប្រកាន់ ពួកគេថាបានដើរតួសំខាន់សម្រាប់ ឧក្រិដ្ឋកម្មសង្គ្រាមអ៊ីស្រាអែលនៅហ្គាហ្សា។ អង្គការដែលមានឈ្មោះ ប្រជាធិបតេយ្យសម្រាប់ពិភពអារ៉ាប់ឬ DAWN បានដាក់សំណើរបស់ខ្លួនជាមួយរដ្ឋអាជ្ញា ICC លោក Karim Khan កាលពីខែមុននេះបើយោងតាម សេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃចន្ទ...
ភ្នំពេញ ៖ របាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបង្ហាញក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២៤ នាថ្ងៃ២៦ កុម្ភៈថា គ្រោះថ្នាក់ចរាចរណ៍កើតឡើងក្នុងឆ្នាំ២០២៤ មានចំនួន ២ ៨៤៤លើក ថយចុះ១៤% (ថយចុះ៤៧៣លើក) ប្រៀបធៀបនឹងឆ្នាំ ២០២៣ ដែលមានចំនួន ៣ ៣១៧ លើក។ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០២៤នេះ មានគ្រោះថ្នាក់បានកើតឡើងច្រើននៅរាជធានីភ្នំពេញចំនួន ៨៩៦លើក ,...
ភ្នំពេញ ៖ សមាជិកព្រឹទ្ធសភាចំនួន៥៥រូប នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូលបានឯកភាពទាំងស្រុងដោយឥតកែប្រែលើសេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងការ មិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ។ នេះបើយោងតាមលទ្ធផលនៃសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ។ សេចក្តីព្រាងច្បាប់ថ្មីនេះ រៀបចំឡើងដើម្បីកំណត់អំពីការផ្តន្ទាទោសចំពោះបុគ្គលទាំងឡាយដែលមិនទទួលស្គាល់ ឬសម្រាល ឬបដិសេធ ឬជំទាស់អត្ថិភាពនៃឧក្រិដ្ឋកម្ម ឬលើកតម្កើង ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ និងដែលអត្ថិភាពនៃឧក្រិដ្ឋកម្ម ទាំងនេះត្រូវបានទទួលស្គាល់ដោយសេចក្តីសម្រេចស្ថាពរ ឬនៅក្នុងកិច្ចដំណើរការនីតិវិធីរបស់...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលដកស្រង់ព័ត៌មានចេញពីកាសែតThe Telegraph បានរាយការណ៍កាលពីថ្ងៃចន្ទថា ប្រទេសបារាំងបានត្រៀមខ្លួន ដើម្បីពង្រីកការទប់ស្កាត់នុយក្លេអ៊ែររបស់ខ្លួន ទៅកាន់ប្រទេសសហភាពអឺរ៉ុបផ្សេងទៀត ហើយបញ្ជូនយន្តហោះចម្បាំងដែលបំពាក់ ដោយអាវុធនុយក្លេអ៊ែរទៅឈរជើង នៅក្នុងប្រទេសអាល្លឺម៉ង់តែម្តង។ របាយការណ៍នេះកើតឡើងនៅពេលដែលលោក Friedrich Merz ដែលសហភាពប្រជាធិបតេយ្យគ្រិស្តសាសនា (CDU) បានឈ្នះការបោះឆ្នោតសភា របស់ប្រទេសអាល្លឺម៉ង់កាលពីថ្ងៃអាទិត្យ បានជំរុញឱ្យចក្រភពអង់គ្លេស និងបារាំងពង្រីកការការពារនុយក្លេអ៊ែរ របស់ពួកគេទៅកាន់ប្រទេសអាល្លឺម៉ង់។...
បរទេស៖ ឧបនាយករដ្ឋមន្រ្តីរបស់ថៃ លោក Phumtham Wechayachai បានសម្តែងការព្រួយបារម្ភអំពីការដោះលែងជនបរទេសជាច្រើននាក់ដែលអាចកើតមាន ចេញពីមជ្ឈមណ្ឌលបោកប្រាស់ដែលត្រូវបានបិទនៅ Myawaddy ក្នុងប្រទេស មីយ៉ាន់ម៉ា ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Phumtham Wechayachai បាននិយាយនៅថ្ងៃអង្គារថា...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បានសម្តែងការបើកចំហចំពោះដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី ដោយរំពឹងលើវឌ្ឍនភាពក្នុងការចរចាសន្តិភាព ដើម្បីបញ្ចប់ជម្លោះអ៊ុយក្រែន។ ប្រភពដដែលបានឲ្យដឹងទៀតដែរថាលោក Trump បានថ្លែងដូច្នេះក្នុងអំឡុងពេលសន្និសីទកាសែតរួមជាមួយប្រធានាធិបតីបារាំង Emmanuel Macron ក្នុងទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃចន្ទ។ នៅពេលអ្នកសារព័ត៌មានសួរអំពីផែនការរបស់គាត់ក្នុងដំណើរទស្សនកិច្ចនៅទីក្រុងមូស្គូ លោក Trump បានឆ្លើយតបថា ៖ប្រសិនបើអ្វីៗទាំងអស់ត្រូវបានដោះស្រាយ ដែលខ្ញុំគិតថាវានឹងប្រាកដ ខ្ញុំនឹងទៅទីនោះ...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃអង្គារថា លោកគ្រោងនឹងផ្តល់ទិដ្ឋាការ “កាតមាស” ជាមួយនឹងផ្លូវទៅកាន់សញ្ជាតិក្នុងតម្លៃ ៥ លានដុល្លារ ដោយជំនួសទិដ្ឋាការដែលមានអាយុ ៣៥ ឆ្នាំសម្រាប់អ្នកវិនិយោគ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា លោក ត្រាំ...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀល ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៣-២០២៤ និងទិសដៅឆ្នាំសិក្សា ២០២៤-២០២៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ សន្និបាតអប់រំ យុវជន និងកីឡាឆ្នាំនេះ បានដំណើរការចាប់ពីថ្ងៃទី២៤...