ភ្នំពេញ៖ ស្ពានតភ្ជាប់ ភូមិក្រាំងធ្នង់-ព្រៃស្នួល ដែលមានទីតាំងនៅក្នុងឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ត្រូវបានសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតេយ្យភាពឧត្តមសេនីយ៍ឯក កែវ សុឹម មេបញ្ជាការរងនៃបញ្ជាការដ្ឋានអង្គរក្ស និងអាជ្ញាធរឃុំ ភូមិ ព្រមទាំងប្រជាពលរដ្ឋ។ ស្ពាននេះត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ ក្រោយសាងសង់អស់រយៈពេល៣ខែ។ ស្ពាននេះសាងសង់អស់ថវិកា ១,៦មុឺនដុល្លារ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន...
សេអ៊ូល៖ ធនាគារកណ្តាលកូរ៉េខាងត្បូងបានឲ្យដឹងនៅថ្ងៃសុក្រនេះថា ភាពប្រែប្រួលបានកើនឡើងនៅក្នុងទីផ្សារភាគហ៊ុនសហរដ្ឋអាមេរិកដែលដឹកនាំដោយភាគហ៊ុន IT ដោយអំពាវនាវឱ្យមានការតាមដានយ៉ាងជិតស្និទ្ធអំពីផលប៉ះពាល់សក្តានុពលរបស់វាទៅលើទីផ្សារក្នុងស្រុក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់។ ទេសាភិបាលរងធនាគារកូរ៉េ លោក Ryoo Sang-dai បានធ្វើអត្ថាធិប្បាយក្នុងអំឡុងពេលកិច្ចប្រជុំមួយក្នុងគោលបំណងពិនិត្យមើលស្ថានភាពទីផ្សារ បន្ទាប់ពីធនាគារកណ្តាលសហព័ន្ធ បានសម្រេចរក្សាអត្រាការប្រាក់គោលឱ្យនៅថេរកាលពីថ្ងៃពុធ បន្ទាប់ពីការកាត់បន្ថយអត្រាការប្រាក់ចំនួន ៣ជាប់ៗគ្នា។ លោក Ryoo បានលើកឡើងថា “ការសម្រេចចិត្តរបស់ធនាគារកណ្ដាលអាមេរិក មិនមានផលប៉ះពាល់ធំដុំលើទីផ្សារ ដូចដែលវាត្រូវបានគេរំពឹងទុកយ៉ាងទូលំទូលាយនោះទេ ប៉ុន្តែការប្រែប្រួលបានកើនឡើងនៅក្នុងទីផ្សារភាគហ៊ុនរបស់សហរដ្ឋអាមេរិក...