«មានស្បៀងក្នុងដៃ មិនភិតភ័យក្នុងចិត្ត» ជាឃ្លាដ៏សាមញ្ញពោរពេញ ដោយអត្ថន័យមហាសាល សម្រាប់សន្តិសុខស្បៀង ដែលបានផ្តល់កម្លាំងចលករ ដ៏សំខាន់ដល់វិស័យកសិកម្ម របស់ប្រទេសចិន ឱ្យកាន់តែមានសន្ទុះកើនឡើង ជាលំដាប់ ដែលនេះជាប្រសាសន៍ ប្រកបដោយគតិបណ្ឌិត របស់លោក Xi Jinping ប្រធានរដ្ឋចិន បានលើកទឹកចិត្ត ដល់ប្រជាកសិករចិន បង្កើន នវានុវត្តភាពកាន់តែខ្លាំងក្លា លើផលិតភាពកសិផល ដោយផ្អែកលើសុវត្ថិភាពជាចម្បង...
បរទេស៖ បេសកជនពិសេសរបស់ប្រធានាធិបតី ដូណាល់ ត្រាំ គឺលោក Steve Witkoff បាននិយាយនៅក្នុងបទសម្ភាសន៍មួយ ទៅកាន់សារព័ត៌មាន CBS កាលពីថ្ងៃអាទិត្យថា ក្រុមហ៊ុនអាមេរិកនឹងអាចត្រឡប់ទៅ ធ្វើអាជីវកម្មនៅក្នុងប្រទេសរុស្ស៊ីវិញ នៅក្នុងព្រឹត្តិការណ៍នៃកិច្ចព្រមព្រៀង បទឈប់បាញ់នៅក្នុងជម្លោះអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា កិច្ចសម្ភាសន៍នេះបានធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីលោក...
បរទេស៖ សារព័ត៌មាន Financial Times បានរាយការណ៍កាលពីថ្ងៃចន្ទថា មេដឹកនាំអ៊ុយក្រែនលោក វ្លាឌីមៀ ហ្សេលេនស្គី បានរិះគន់មន្ត្រីកំពូលមួយរូបរបស់លោក ដូណាល់ ត្រាំ ជុំវិញការទាមទាររបស់សហរដ្ឋអាមេរិកដែលឱ្យទីក្រុង គៀវ ប្រគល់ ៥០ភាគរយនៃសារធាតុរ៉ែសំខាន់ៗរបស់ខ្លួន ជាសំណងសម្រាប់ជំនួយក្នុងជម្លោះជាមួយរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា...
បរទេស៖ អាជ្ញាធរចិនបាននិយាយថា ពួកគេបានចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិត នៅឈូងសមុទ្រតុងកឹង កាលពីថ្ងៃច័ន្ទ ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីវៀតណាម បានប្រកាសខ្សែបន្ទាត់ថ្មីមួយដែលសម្គាល់ អ្វីដែលខ្លួនចាត់ទុកទឹកដីរបស់ខ្លួន នៅក្នុងតួទឹករវាងប្រទេសទាំងពីរ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា រដ្ឋបាលសុវត្ថិភាពដែនសមុទ្ររបស់ប្រទេសចិន បាននិយាយថា សមយុទ្ធនេះនឹងផ្តោតលើតំបន់ឈូងសមុទ្រ Beibu ដែលនៅជិតឈូងសមុទ្រតុងកឹងរបស់ភាគីចិន ហើយនឹងដំណើរការរហូតដល់ល្ងាចថ្ងៃព្រហស្បតិ៍។ យ៉ាងណាក៏ដោយ...
បរទេស៖ ក្រុមមន្ត្រីបាននិយាយថា ផ្នែកខ្លះនៃផ្លូវហាយវេដែលខ្ពស់ កំពុងសាងសង់ បានបាក់រលំនៅក្នុងប្រទេសកូរ៉េខាងត្បូង នៅថ្ងៃអង្គារនេះ ដោយបានសម្លាប់កម្មករ ៤ នាក់ និង ៦ នាក់ផ្សេងទៀតរងរបួស។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា មនុស្ស ១០ នាក់កំពុងធ្វើការនៅលើទីតាំងនៅជិតទីក្រុង Cheonan...
ខណៈនិទាឃរដូវខិតជិតចូលមកដល់ រដ្ឋាភិបាលចិនបានបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញប្រជាកសិករត្រៀមខ្លួនសម្រាប់ការចាប់ផ្តើមកសិកម្មនិទាឃរដូវឱ្យបានល្អ សំដៅធានាឱ្យបាននូវទិន្នផលកសិផលខ្ពស់នារដូវប្រមូលផល។ សម្រាប់ប្រទេសចិន កសិកម្មនិទាឃរដូវត្រូវបានមើលឃើញថា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រេចឱ្យបាននូវគោលដៅសន្តិសុខស្បៀង ដែលជារបៀបវារៈអភិវឌ្ឍន៍ដ៏ចំបងមួយរបស់រដ្ឋាភិបាលចិន។ ចាប់តាំងពីការចូលកាន់តំណែងជាប្រធានរដ្ឋរបស់លោក ស៊ី ជីនពីង រដ្ឋាភិបាលចិនបានផ្តល់សារៈសំខាន់ខ្ពស់ចំពោះការលើកកម្ពស់សន្តិសុខស្បៀង និងបានចាត់ទុកការស្តារ និងអភិវឌ្ឍជនបទជាអាទិភាពសំខាន់មួយនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិសម្រាប់រយៈពេលវែង។ ថ្លែងក្នុងសន្និសីទការងារជនបទមជ្ឈិមចិនកាលពីខែធ្នូ ឆ្នាំ២០២៤ លោកប្រធានរដ្ឋ ស៊ី ជីនពីង បានសង្កត់ធ្ងន់ថា “ប្រទេសចិនត្រូវតែកាន់ចានបាយរបស់ខ្លួនឱ្យណែននៅក្នុងដៃ” និងគូសបញ្ជាក់ពីតម្រូវការសម្រាប់ស្ថិរភាពស្បៀងអាហារក្នុងស្រុក ស្របពេលដែលពិភពលោកកំពុងប្រឈមមុខនឹងការកើនឡើងនៃភាពមិនប្រាកដប្រជា។...
បាត់ដំបង៖ ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំគណៈប្រតិភូគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ ចុះពិនិត្យសកម្មភាពបោសសម្អាតមីន របស់អង្គភាពស៊ីម៉ាក់ និងជួបសំណេះសំណាលជាមួយអ្នកទទួលផល និងជនរងគ្រោះថ្នាក់ដោយសារមីន ស្ថិតក្នុងភូមិពាម ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។ចម្ការមីនដែលចុះពិនិត្យនាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ប្រតិបត្តិការបោសសម្អាតដោយអង្គភាពស៊ីម៉ាក់ និងគាំទ្រដោយគម្រោង CFR-IV ដែលផ្តល់ថវិកាជំនួយដោយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP),...
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើឯកសារ និងទម្រង់បែបបទមួយចំនួន សម្រាប់ប្រើប្រាស់ និងផ្សព្វផ្សាយក្នុងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៥។ បន្ទាប់ពីបានស្តាប់របាយការណ៍របស់អង្គភាពជំនាញ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប ពាក់ព័ន្ធនឹងឯកសារដែលមានក្នុងរបៀបវារៈ...
ភ្នំពេញ ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាព សហព័ន្ធយុវជនកម្ពុជា វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំវេទិកាការងារ និងឱកាសកម្មសិក្សាការងារ នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ ដោយនាំយកក្រុមហ៊ុនធំៗ ចំនួន១០...
អ្នកវិភាគសង្គម លោកបណ្ឌិត កៅ មុយថង សូមគាំទ្រចំពោះការលើកឡើង របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទាក់ទិននឹងការរីកចម្រើន នៃទំនាក់ទំនងគ្រប់កម្រិត និង កិច្ចសហប្រតិបត្តិការ គ្រប់វិស័យកម្ពុជា-ចិន ។ ប្រមុខរាជរដ្ឋាភិបាល បានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើន នៃទំនាក់ទំនងគ្រប់កម្រិត និងកិច្ចហប្រតិបត្តិការ លើគ្រប់វិស័យ រវាងប្រទេសទាំងពីរ ក្នុងពេលទទួលជួប...