ពោធិ៍សាត់ ÷ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី ២៣ ខែ កុម្ភះ ឆ្នាំ ២០២៥ ដោយមានការចូលរួមពី ឧត្តមសេនីយ៍សេនីយ៍ទោ ព្រាប ឧត្តម មេបញ្ជាការរងយោធភូមិភាគទី៥ និងជាមេបញ្ជាការទិសទី៤ ពោធិ៍សាត់ ,លោកអភិបាលរងខេត្ត,មន្ទីរជំនាញនានា,កងកន្លងប្រដាប់អាវុធទាំងបី និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យទីតាំងគ្រោងសាងសង់...
កំពង់ធំ: នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ ប្រតិបត្តិការសឹករង អនុប្រធាន អចិន្ត្រៃយ៍ នៃគណៈកម្មការ ការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ បានទៅត្រួតពិនិត្យសកម្មភាពការងារ និងផ្សព្វផ្សាយបទបញ្ជា របស់នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ...
បរទេស៖ នាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX លោក Elon Musk បានចោទសារព័ត៌មាន Reuters ថា “កុហក” ក្នុងការឆ្លើយតបទៅនឹងរបាយការណ៍របស់ខ្លួនដែលថា លោកគំរាមកាត់ផ្តាច់ការចូលប្រើអ៊ីនធឺណិត Starlink របស់អ៊ុយក្រែន ដើម្បីផ្តល់ឱ្យសេតវិមាននូវអានុភាពក្នុងការចរចាដែលកំពុងបន្តលើធនធានធម្មជាតិរបស់អ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥...
ភ្នំពេញ៖ លោក រ័ត្ន ស្រ៊ាង អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានខណ្ឌដង្កោ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ព្រែកកំពឹស នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ផែនការចាត់តាំងអនុវត្តទិសដៅភារកិច្ច សន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ នៅសង្កាត់ព្រែកកំពឹស ដែលបានរៀបចំឡើង នៅបរិវេណទីស្នាក់ការ គណៈកម្មាធិការគណបក្សសង្កាត់ព្រែកកំពឹស...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មន្ត្រីអាមេរិកបានព្រមានថា ពួកគេអាចរារាំងអ៊ុយក្រែនពីការប្រើប្រាស់ស្ថានីយអ៊ីនធឺណេត Starlink របស់ Elon Musk ប្រសិនបើទីក្រុងគៀវមិនផ្តល់សិទ្ធិចូលប្រើប្រាស់ធនធានរ៉ែដ៏សំខាន់របស់ខ្លួនទេនោះ។ លោក Musk ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់ប្រធានាធិបតីអាមេរិក Donald Trump បានបរិច្ចាគស្ថានីយអ៊ីនធឺណិតជាង ៤០,០០០ច្រក ចាប់តាំងពីឆ្នាំ២០២២ ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយដោយកងទ័ពអ៊ុយក្រែននៅលើសមរភូមិ។ យោងតាមកាសែត Reuters ក្នុងអំឡុងពេលកិច្ចប្រជុំរវាងមេដឹកនាំអ៊ុយក្រែនលោក...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយបែបលេងសើចថា ប្រទេសកាណាដាអាចរក្សាភ្លេងជាតិរបស់ខ្លួន នៅពេលដែលខ្លួនចូលរួមជាមួយសហរដ្ឋអាមេរិក។ ប្រភពដដែលបានសរសេរទៀតថាការអត្ថាធិប្បាយនេះបានធ្វើឡើង នៅក្នុងកិច្ចប្រជុំសមាគមអភិបាលសាធារណៈរដ្ឋក្នុងក្រុងវ៉ាស៊ីនតោនឌីស៊ីកាលពីថ្ងៃព្រហស្បតិ៍។ លោក Trump បានបង្ហើបម្តងហើយម្តងទៀតនូវគំនិតនៃការទាញយកប្រទេសកាណាដា ជាផ្នែកមួយនៃទឹកដីអាមេរិកដោយលើកឡើងពីការពឹងផ្អែកលើសហរដ្ឋអាមេរិក។ លោក Trump បាននិយាយដោយសំដៅទៅលើបទភ្លេងជាតិរបស់កាណាដាថា៖ យើងនឹងត្រូវដោះស្រាយកិច្ចព្រមព្រៀងមួយចំនួន… ព្រោះខ្ញុំចូលចិត្តភ្លេង ‘O...
ថ្ងៃទី២១ ខែកុម្ភៈ តាមម៉ោងក្នុងតំបន់ លោក WangYi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិនបានបន្តចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស នៃក្រុមប្រទេស G20 នៅក្រុងចូហានណេសប៊ឺក។ លោក WangYi បានលើកឡើងសំណើរបស់ភាគីចិនស្តីពីគោលដៅសហប្រតិបត្តិការ នៅដំណាក់កាលបន្ទាប់នៃក្រុមប្រទេស G20 ដោយផ្សារភ្ជាប់ប្រធានបទនៃកិច្ចប្រជុំកំពូល “សាមគ្គីភាព សមភាព និងចីរភាព”។ ទី១ ពង្រឹងនូវគ្រឹះមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការរវាងក្រុមប្រទេស G20...
រយៈពេលមួយខែដែលរដ្ឋាភិបាលអាណត្តិថ្មីរបស់សហរដ្ឋអាមេរិកបានឡើងកាន់តំណែង ក្រុមប្រព័ន្ធផ្សព្វផ្សាយចិននិងសាកលវិទ្យាល័យ Renmin នៃប្រទេសចិន បានចេញផ្សាយលទ្ធផលស្ទង់មតិលើអ្នកឆ្លើយសំណួរចំនួន៧៥៨៦ នាក់នៅក្នុង ៣៨ ប្រទេសជុំវិញពិភពលោកតាមរយៈវិទ្យាស្ថានផ្សព្វផ្សាយអន្តរជាតិ New Era ។ នៅក្នុងការស្ទង់មតិនេះ អ្នកផ្តល់បទសម្ភាសន៍ជាសកល៦៣.៧% បានយល់ឃើញថា រដ្ឋាភិបាលសហរដ្ឋអាមេរិកអាណត្តិថ្មីបានចាប់ផ្តើមឡើងវិញនូវ “ការដកខ្លួនចេញពីអង្គការអន្តរជាតិ” នេះនឹងជះឥទ្ធិពលអវិជ្ជមានដល់អភិបាលកិច្ចសកលដែលសមាមាត្រនេះឈានដល់ ៦៦.៧% ក្នុងចំណោមអ្នកឆ្លើយតបពីសម្ព័ន្ធមិត្តប្រពៃណីរបស់អាមេរិក ។ លើសពីនេះ អ្នកផ្តល់បទសម្ភាស៍ទូទាំងពិភពលោក៦៣.៦%...
ខេត្តសៀមរាប៖ ក្រសួងបរិស្ថាន ដោយមានការគាំទ្រ ពីគម្រោង”ការបញ្ជ្រាបការគ្រប់គ្រងធនធានធម្មជាតិទៅក្នុងតំបន់ទេសភាព នៃព្រៃធម្មជាតិ និងផលិតភាពធម្មជាតិ នៅតំបន់ភាគខាងជើងនៃប្រទេសកម្ពុជា (INRM Project)” និងអង្គការសុខិតកាល រៀបចំអញ្ជើញក្រុមអ្នកសារព័ត៌មានចូលរួមធ្វើដំណើរទេស្សនកិច្ចទៅកាន់ សហគមន៍តំបន់ការពារធម្មជាតិព្រៃធំអន្លង់ធំ ស្ថិតនៅភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។ ដំណើរទស្សនកិច្ចនេះនឹងអាចអោយក្រុមអ្នកសារព័ត៌មានស្វែងយល់សិក្សាកាន់តែស៊ីជម្រៅ ពីការងារចូលរួមរបស់សហគមន៍ នៅក្នុងកិច្ចការងារអភិរក្សធនធនធម្មជាតិ ការដាំស្តារព្រៃ និងពិសេសគឺអាចទទួលបាននូវបទពិសោធន៍ដ៏ល្អៗ ជាមួយសម្រស់ធម្មជាតិស្រស់ត្រកាលក៏ដូចជាការចូលរួមគាំទ្រដល់ប្រជាសហគមន៍...
បរទេស៖ គ្រាប់បែកបានផ្ទុះនៅខេត្តជាប់ព្រំដែនភាគខាងត្បូងប្រទេសថៃ នៅមុនដំណើរទស្សនកិច្ចរបស់អតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នៅព្រឹកថ្ងៃអាទិត្យ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា នៅខេត្តយ៉ាឡា ជនស៊ីវិលម្នាក់បានស្លាប់ និងប៉ូលិស៧នាក់បានរងរបួស នៅពេលដែលគ្រាប់បែកមួយគ្រាប់បានផ្ទុះនៅមុខផ្សារទំនើបមួយកន្លែងក្នុងស្រុក Bannang Sata កាលពីយប់ថ្ងៃសៅរ៍។ ហេតុការណ៍នេះបានកើតឡើងនៅលើកំណាត់ផ្លូវលេខ១០...