ភ្នំពេញ៖ ក្នុងពិធីសំណេះសំណាល ជាមួយមគ្គុទ្ទេសក៍ទេសចរណ៍តំបន់សៀមរាប ក្នុងគោលបំណងស្តាប់នូវបញ្ហាប្រឈម សំណូមពររបស់មគ្គុទេសក៍ទេសចរណ៍ និងស្វែងរកដំណោះស្រាយ ដោយប្រើយុទ្ធសាស្ត្រ «ឈ្នះឈ្នះរួមគ្នា» ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ កាលពីរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា គ្មានសន្តិភាព សូមកុំនិយាយពីទេសចរណ៍ ។ ក្នុងពិធីសំណេះសំណាលលើនេះ...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា សម្តេចមិនមែនជាអ្នកស្នេហាជាតិផ្តាច់មុខនោះទេ ប៉ុន្តែសម្តេចមានមោទនភាព ដែលបានប្រឡូកផ្ទាល់ក្នុងកិច្ចការងារជាច្រើន ក្នុងបុព្វហេតុការពារជាតិ និងការពារបូរណភាពទឹកដីខ្មែរ ។ នៅលើបណ្តាញសង្គម នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចធិបតី មានប្រសាសន៍ថា “ខ្ញុំមិនមែនជាអ្នកស្នេហាជាតិផ្ដាច់មុខនោះទេ ប៉ុន្តែខ្ញុំមានមោទនភាព ដែលបាន ប្រឡូកផ្ទាល់ក្នុងកិច្ចការងារជាច្រើន...
ការគ្រប់គ្រងជម្លោះ និងវិបត្តិចិន-អាមេរិក គឺមានសារៈសំខាន់ណាស់ ព្រោះថាប្រទេសទាំងពីរនេះអាចនាំឱ្យមានផលវិបាកធ្ងន់ធ្ងរដល់ពិភពលោក។ បើយើងក្រឡេកមើលសង្រ្គាមពាណិជ្ជកម្មរវាងចិន និង អាមេរិកវិញ នេះជាការសំដៅទៅលើជម្លោះសេដ្ឋកិច្ចដែលកំពុងបន្ត និង ការប្រកួតប្រជែងរវាងប្រទេសទាំងពីរ ពាក់ព័ន្ធជាមួយនឹងពន្ធនាំចូល និង របាំងពាណិជ្ជកម្មផ្សេងទៀតលើទំនិញ និង សេវាកម្មរបស់គ្នាទៅវិញទៅមក។ សង្រ្គាមពាណិជ្ជកម្មបានចាប់ផ្តើមនៅឆ្នាំ២០១៨ នៅពេលដែលលោក ដូណាល់ ត្រាំ បានចោទប្រកាន់ប្រទេសចិនពីការអនុវត្តពាណិជ្ជកម្មមិនយុត្តិធម៌ និង ការលួចកម្មសិទ្ធិបញ្ញា...
បន្ទាប់ពីរដ្ឋាភិបាលចិនបានប្រកាស«ផែនការប្រតិបត្តិការស្តីពីការលំនឹងទុនបរទេសឆ្នាំ ២០២៥ »កាលពីថ្ងៃទី ១៩ ខែកុម្ភៈ លោកស្រី Tao Lin អគ្គនាយករងនៃក្រុមហ៊ុន Tesla អាមេរិកបានថ្លែងថា “ក្រុមហ៊ុន Tesla បានពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនឱ្យបានកាន់តែមុតមាំក្នុងការធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅប្រទេសចិន” ។ អ្នកវិភាគសម្គាល់ឃើញថា ផែនការប្រតិបត្តិនេះបានបញ្ចេញសញ្ញាយ៉ាងច្បាស់លាស់ថា ប្រទេសចិននឹងពង្រីកការបើកទូលាយចំពោះបរទេស ហើយបានឆ្លុះបញ្ចាំងពីសុទ្ធចិត្តនិងជំនឿចិត្តរបស់ចិនក្នុងការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះជាមួយទុនបរទេស ។
“ប្រទេសចិនបានបញ្ចេញសញ្ញាយ៉ាងខ្លាំងក្លា ដើម្បីលើកកម្ពស់ជំនឿចិត្តរបស់សហគ្រាសឯកជន ” “រដ្ឋាភិបាលចិនលើកទឹកចិត្តឱ្យសហគ្រាសឯកជនដើរតួនាទីកាន់តែធំលើវិស័យការច្នៃប្រឌិតថ្មីបច្ចេកវិទ្យា ” “បានរក្សាសុទិដ្ឋិនិយមចំពោះនិន្នាការកំណើនថ្មីរបស់ចិន” ។ល។ ប្រព័ន្ធសារព័ត៌មាននិងអ្នកសង្កេតការណ៍បរទេសបានវាយតម្លៃព្រមៗគ្នាចំពោះពិធីសំណេះសំណាលជាន់ខ្ពស់ជាមួយសហគ្រាសឯកជនរបស់ប្រទេសចិនដែលបើកធ្វើនៅថ្ងៃទី១៧ ខែកុម្ភៈ ។
ប៉េកាំង៖ ព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យប៉េកាំងមានរៀបចំកម្មវិធីបើកដំណើរការវិទ្យាស្ថានស្រាវជ្រាវការផ្សព្វផ្សាយតំបន់ជិតខាង ឡានឆាង-មេគង្គ។ តាមប្រព័ន្ធវីដេអូ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានថ្លែងសុន្ទរកថាគន្លឹះ ដោយបានគូសរំលេចថា ឆ្នាំ២០២៤ គឺជាខួបលើកទី១០ឆ្នាំនៃការលើកឡើងនូវគំនិតផ្តួចផ្តើមនៃកិច្ចសហប្រតិបត្តិការ ឡានឆាង-មេគង្គ ហើយក៏ជាឆ្នាំនៃការចេញដំណើរដ៏ប្រពៃសម្រាប់បណ្តា ប្រជាជាតិតាមដងទន្លេឡានឆាង-មេគង្គរួមគ្នានៅក្នុងការបង្កើនបរិមាណមាសបៃតងតាមរយៈវិស័យទេសចរណ៍ ដែលក្នុងនោះក្រោមក្របខណ្ឌទ្វេភាគី កម្ពុជានិងចិន បានកំណត់យកឆ្នាំ២០២៤ជាឆ្នាំនៃការរៀបចំសកម្មភាពផ្លាស់ប្តូរប្រជាជន និងប្រជាជន...
វ៉ាស៊ីនតោន៖ ព្រឹទ្ធសភាអាមេរិក បានបញ្ជាក់យ៉ាងខ្លីថា លោក Kash Patel ជានាយកការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) ។ សភាជាន់ខ្ពស់បានអនុម័តការតែងតាំងដោយការបោះឆ្នោតពី ៥១ ដល់ ៤៩ ដោយមានគណបក្សសាធារណរដ្ឋពីរបានចូលរួមជាមួយគណបក្សប្រជាធិបតេយ្យទាំងអស់ ៤៧ ក្នុងការបោះឆ្នោតប្រឆាំងនឹងការតែងតាំងរបស់លោក Patel ។ លោកស្រី Susan Collins សមាជិកព្រឹទ្ធសភាមកពីរដ្ឋ...
ហ្គាហ្សា៖ ក្រុមហាម៉ាស់ បានចោទប្រកាន់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ ពីការជាប់គាំងលើដំណាក់កាលទីពីរនៃកិច្ចព្រមព្រៀងបទឈប់បាញ់តំបន់ហ្គាហ្សា នេះបើយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យក្រុមហាម៉ាស់ លោក Abdul Latif Al-Qanou បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការចរចាលើដំណាក់កាលទីពីរនៃកិច្ចព្រមព្រៀងបទឈប់បាញ់មិនទាន់បានចាប់ផ្តើមនៅឡើយ បើទោះបីជាក្រុមហាម៉ាស់ បានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមជាមួយពួកគេតាមការគ្រោងទុកក៏ដោយ។ អ្នកនាំពាក្យរូបនេះបានបន្ថែមថា ក្រុមហាម៉ាស់ កំពុងរង់ចាំអ៊ីស្រាអែល ដើម្បីអនុវត្តរាល់បទប្បញ្ញត្តិនៃពិធីសារមនុស្សធម៌ ហើយ “យើងត្រៀមខ្លួនរួចរាល់ហើយ...
ស្វាយរៀង៖ នៅសាលប្រជុំសណ្ឋាគារវ៉ៃគោ នាសៀលថ្ងៃទី២១ ខែកម្ភៈ ឆ្នាំ២០២៥នេះលោកម៉ែន វិបុលប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង,លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងលោក សំរិទ្ធ អេង អនុប្រធានសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន បានអញ្ជេីញចូលរួមពិធីបិទមហាសន្និបាត អាណត្តិទី៤ របស់សមាគមក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ ខេត្តស្វាយរៀងក្រោមអធិបតីភាព ឯកឧត្តម...
ប៉ារីស៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានជំរុញឱ្យប្រជាជនអឺរ៉ុប បង្កើនការវិនិយោគលើវិស័យការពារជាតិ ដើម្បីធានាសន្តិសុខផ្ទាល់ខ្លួនរបស់ពួកគេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក ម៉ាក្រុង បានឲ្យដឹងក្នុងអំឡុងកិច្ចសម្ភាសន៍ Q&A តាមអ៊ីនធឺណិតថា “យើងគួរតែចំណាយកាន់តែច្រើន និងចំណាយឱ្យកាន់តែប្រសើរឡើងលើវិស័យការពារជាតិនៅអឺរ៉ុប ដោយធ្វើការសម្រេចចិត្តយ៉ាងឆាប់រហ័សទាំងកម្រិតជាតិ និងអឺរ៉ុប ដើម្បីបង្កើនស្វ័យភាព និងភាពរឹងមាំរបស់យើង ពីព្រោះសន្តិសុខរបស់យើងគឺស្ថិតនៅក្នុងបញ្ហា” ។...