ប៉ារីស៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានជំរុញឱ្យប្រជាជនអឺរ៉ុប បង្កើនការចំណាយលើវិស័យការពារជាតិ ដើម្បីធានាសន្តិសុខផ្ទាល់ខ្លួន និងជំរុញកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់អឺរ៉ុប ដើម្បីសន្តិភាពដ៏រឹងមាំ និងយូរអង្វែង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅលើបណ្ដាញសង្គម X ដែលជាវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោក លោក ម៉ាក្រុង បានឲ្យដឹងថា លោកបានពន្យល់សមភាគីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី អំពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់អឺរ៉ុប...
ប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានអំពាវនាវឱ្យក្រុមប្រទេសទាំង២០ (G20) ដើរតួជាកម្លាំងសម្រាប់សន្តិភាព និងស្ថិរភាពពិភពលោក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក វ៉ាង យី ដែលជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានធ្វើការកត់សម្គាល់នៅក្នុងសុន្ទរកថារបស់លោកនៅឯកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G20 ដែលធ្វើឡើងនៅទីក្រុង Johannesburg ដែលជាទីក្រុងធំបំផុត និងជាមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់ប្រទេសអាហ្វ្រិកខាងត្បូង។ លោកបានឲ្យដឹងថា នៅពេលដែលរដ្ឋមន្ត្រីការបរទេស G20...
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជាបាន ចេញព្រះរាជក្រឹត្យដាក់វិន័យលោកស្រី ពេជ ម៉ារ៉ែន ប្រធានសាលាដំបូងខេត្តតាកែវ ក្រោមរូបភាព ផ្លាស់ដោយបង្ខំទៅជាអនុប្រធានសាលាដំបូងខេត្តណាមួយ។ សូមបញ្ជាក់ថា ការដាក់វិន័យលើលោកស្រី ពេជ ម៉ារែន នេះដោយសារលោកស្រីដោះលែងអ្នកទោសមុនការកំណត់នៃច្បាប់៕
ភ្នំពេញ៖ ក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ បានរៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ សមាជិករាជរដ្ឋាភិបាល តំណាងព្រឹទ្ធសភា រដ្ឋសភា ក្រសួង...
បរទេស៖ រដ្ឋាភិបាលថៃ បានអញ្ជើញតំណាងមកពីវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមមួយចំនួន រួមទាំង Facebook និង TikTok ដើម្បីពិភាក្សាអំពីវិធីដោះស្រាយការបោកប្រាស់តាមអ៊ីនធឺណិត។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រធានគណៈកម្មាធិការផ្នែកទំនាក់ទំនង ទូរគមនាគមន៍ សេដ្ឋកិច្ចឌីជីថល និងសង្គម របស់សភាថៃ លោក Siam...
កណ្តាល៖ អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ ខេត្តកណ្តាល គិតត្រឹមរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានសាងសង់សម្រេចប្រមាណជាង ៩៤%ហើយ ដោយគ្រោងដាក់ឱ្យដំណើរការជាផ្លូវការ នៅខែកក្កដាខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ តាមការបញ្ជាក់របស់លោកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា...
ព្រះវិហារ៖ ក្រសួងបរិស្ថានបានប្រកាសគាំទ្រដល់គម្រោងការអភិរក្សធនធានធម្មជាតិ (ពន្លកបៃតង) ដែលបង្កើតនៅតាមតំបន់សហគមន៍ និងជំរុញឲ្យអង្គការដៃគូពាក់ព័ន្ធបន្តផ្ដល់ជំនួយលើគម្រោងនេះ បន្ទាប់ពីគម្រោងនេះទទួលបានផលល្អប្រសើរ។ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មាននៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ថាក្រសួងបរិស្ថានបានគាំទ្រ និងបង្កើតសហគមន៍តំបន់ការពារធម្មជាតិរហូតមកដល់ពេលនេះមានចំនួន១៩៣ ហើយសហគមន៍ដែលមានសក្តានុពលមានជាងពាក់កណ្តាល។ សហគមន៍ទាំងនេះចង់សំដៅទៅលើសហគមន៍ដែលការពារធម្មជាតិ នឹងអាចទាញយកផលប្រយោជន៍សម្រាប់ការអភិវឌ្ឍនៅក្នុងសហគមន៍ ។ ដូច្នេះហើយសម្រាប់ទស្សន:កិច្ចរបស់អ្នកសារព័ត៌មាននៅថ្ងៃនេះ គឺបានឃើញពីសកម្មភាពរបស់សហគមន៍មួយចំនួន បានចូលរួមបង្ហាញអំពីសក្តានុពលរបស់ខ្លួនការអភិរក្សធនធានធម្មជាតិ...
ឃាត់ខ្លួនមនុស្ស២នាក់ បង្កើតតេឡេក្រាម ក្លែងក្លាយ ដាក់ឈ្មោះ-រូប សម្តេចតេជោ បោកយកលុយគេ ជិត២០ម៉ឺនដុល្លារ គ្រាប់ប្រភេទ MK82 មានទំងន់ជាង ២០០គីឡូក្រាម ដែលកប់ក្នុងដីរាប់ឆ្នាំ ក្រោយទម្លាក់ពីលើយន្តហោះ ក្នុងសម័យលន់ណុល ប្រធានកាកបាទក្រហមកម្ពុជា ឲ្យអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់ លើស្រ្តីមានផ្ទៃពោះ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ SAI-EX 24 ប្រធានសាលាដំបូង...
មន្ត្រីអ៊ុយក្រែន ចេញការពារលោក វ្លាឌីមៀ ហ្សេលេនស្គី បន្ទាប់ពីប្រធានាធិបតី អាមេរិកលោក ត្រាំ ហៅប្រធានាធិបតី របស់ខ្លួនថា ជាជនផ្តាច់ការ ចិនប្រឆាំងយ៉ាងខ្លាំង ចំពោះការដំឡើង ពន្ធគយរបស់អាមេរិក ប្រធានាធិបតីម៉ិកស៊ិក អះអាងថា លោកស្រី មិនខ្លាចការគំរាមកំហែង របស់លោក ត្រាំ នោះទេ លោក ដូណាល់...
កំពង់ធំ៖ លោក សាយ គឹមឡម បានលើកទឹកចិត្តដូច្នេះនៅក្នុងឱកាសលោកដឹកនាំប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្ទោង កាលពីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥។ លោកសង្កត់ធ្ងន់ថា អាជ្ញាធរមូលដ្ឋាន ជំនាញពាក់ព័ន្ធ កងកម្លាំងទាំងបី ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាការពារធនធានធម្មជាតិព្រៃឈើនៅក្នុងតំបន់អភិរក្សអន្លង់ក្រាញ់ និងស្រែក្រសាំង បន្ថែមទៀតព្រោះកន្លងមកមានជនឱកាសនិយមតែងតែលួចកាប់ឈើធ្វើអាជីវកម្មបំផ្លាញនិងរុករានទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិយ៉ាងអាណាធិបតេយ្យផងដែរ។ ជាមួយគ្នានេះលោកបានព្រមានធ្ងន់ៗដល់ជនទាំងឡាយណាដែលលួចប្រព្រឹត្តបទល្មើសនឹងកាប់បំផ្លាញព្រៃឈើទាំងតំបន់ខាងលើនិងព្រៃនាមជាពិសេស ព្រៃនៅក្នុងតំបន់បីដែលជាតំបន់អភិរក្សនិងជាជម្រកត្រីពងនិង និងជនទុច្ចរិតដែលតែងតែលួចនេសាទត្រីដោយប្រើឧបករណ៍ខុសច្បាប់ ដែលនាំឲ្យធនធានមច្ឆជាតិឆាប់ បាត់បង់ឬផុតពូជយ៉ាងឆាប់រហ័ស។ ទន្ទឹមនឹងនេះ លោកបានក្រើនរំលឹកដល់...